PDF —
88 អាយ៉ាត់ Meccan PDF
Built right in your browser — download starts automatically

ជំពូក សាដ pdf — ទាញយក (ខ្មែរ)

ជំពូក សាដ pdf ខ្មែរ — ទាញយក ជំពូក សាដ ការបកប្រែ. ជំពូក សាដ (Meccan) 88 អាយ៉ាត់.



88 អាយ៉ាត់ · Meccan · ខ្មែរ
bismillah
ﭑﭒﭓﭔﭕﭖ
38:1 សទ។ អល់ឡោះស្បថនឹងគម្ពីរគួរអានដែលពោរពេញ ដោយការរំលឹក។
ﭗﭘﭙﭚﭛﭜﭝ
38:2 ផ្ទុយទៅវិញ ពួកដែលគ្មានជំនឿស្ថិតក្នុងភាពក្រអឺតក្រទម និងប្រឆាំង។
ﭞﭟﭠﭡﭢﭣﭤﭥﭦﭧﭨ
38:3 យើងបានបំផ្លាញមុនពួកគេជាច្រើនជំនាន់មកហើយ ហើយ ពួកគេបានស្រែកសុំការអភ័យទោស ខណៈដែលពេលនោះមិនមែន ជាពេលអាចគេចផុត(ពីទារុណកម្ម)បាននោះ។
ﭩﭪﭫﭬﭭﭮﭯﭰﭱﭲﭳﭴ
38:4 ក្រោយមកពួកគេងឿងឆ្ងល់ចំពោះការមកដល់របស់អ្នក ដាស់តឿនព្រមាន(មូហាំម៉ាត់)ក្នុងចំណោមពួកគេបានមកដល់ ពួកគេ។ ហើយពួកគ្មានជំនឿបាននិយាយថាៈ នេះគឺជាគ្រូមន្ដអាគម ដែលពូកែបោកប្រាស់បំផុត។
ﭵﭶﭷﭸﭹﭺﭻﭼﭽﭾ
38:5 តើគេយកព្រះនានាធ្វើជាម្ចាស់តែមួយដើម្បីគោរពសក្ការៈ ឬ? ពិតប្រាកដណាស់ នេះគឺជាប្រការមួយដែលចម្លែកបំផុត។
ﭿﮀﮁﮂﮃﮄﮅﮆﮇﮈﮉﮊﮋﮌ
38:6 ហើយពួកមេដឹកនាំក្នុងចំណោមពួកគេក៏បានដើរចេញ (ដោយនិយាយថា) ចូរពួកអ្នកបន្ដ និងអត់ធ្មត់ក្នុងការគោរព ព្រះនានារបស់ពួកអ្នកចុះ។ ពិតប្រាកដណាស់ នេះគឺជាប្រការមួយ ដែលគេចង់បាន។
ﮍﮎﮏﮐﮑﮒﮓﮔﮕﮖﮗ
38:7 យើងមិនធ្លាប់បានឮពីរឿងនេះឡើយនៅក្នុងសាសនាចុង ក្រោយ(សាសនារបស់ពួកមូស្ហរីគីន និងពួកណាស់រ៉នី)។ នេះគ្មាន អ្វីក្រៅពីការប្រឌិតថ្មីនោះឡើយ។
ﮘﮙﮚﮛﮜﮝﮞﮟﮠﮡﮢﮣﮤﮥﮦﮧﮨﮩ
38:8 តើគេបញ្ចុះគម្ពីរគួរអានឱ្យគេដោយរំលងពួកយើងឬ? ផ្ទុយ ទៅវិញ ពួកគេស្ថិតក្នុងភាពសង្ស័យពីគម្ពីរគួរអានរបស់យើង។ ផ្ទុយ ទៅវិញ ពួកគេមិនទាន់ភ្លក្សទារុណកម្មរបស់យើងឡើយ។
ﮪﮫﮬﮭﮮﮯﮰﮱ
38:9 ឬមួយពួកគេមានឃ្លាំងលាភសក្ការៈនៃម្ចាស់របស់អ្នកដែល ទ្រង់មហាខ្លាំងពូកែ មហាសប្បុរស
ﯓﯔﯕﯖﯗﯘﯙﯚﯛﯜﯝﯞ
38:10 ឬមួយពួកគេមានអំណាចគ្រប់គ្រងមេឃជាច្រើនជាន់និង ផែនដី និងអ្វីៗដែលនៅចន្លោះវាទាំងពីរ? (ប្រសិនបើដូច្នោះមែន) ចូរឱ្យពួកគេរកវិធីឡើងទៅលើមេឃចុះ (ដើម្បីរារាំងម៉ាឡាអ៊ី-កាត់កុំឱ្យបញ្ចុះវ៉ាហ៊ី)។
ﯟﯠﯡﯢﯣﯤﯥ
38:11 ពួកគេជាកងទ័ពអំពីពួកអះហ្សាបដែលត្រូវទទួលបរា-ជ័យនៅទីនោះ។
ﯦﯧﯨﯩﯪﯫﯬﯭﯮ
38:12 ក្រុមនួហ និងអាដ ហើយនិងហ្វៀរអោនដែលមាន អំណាចខ្លាំងក្លាបានបដិសេធមុនពួកគេ។
ﯯﯰﯱﯲﯳﯴﯵﯶﯷ
38:13 ហើយសាមូដ និងក្រុមរបស់លូត និងពួកអៃកះ(ក៏បាន បដិសេធដែរ)។ ពួកទាំងនោះ គឺជាក្រុមដែលប្រមូលគ្នាប្រឆាំងនឹង អ្នកនាំសារ។
ﯸﯹﯺﯻﯼﯽﯾﯿ
38:14 ពួកគេទាំងអស់គឺសុទ្ធតែបានបដិសេធនឹងបណ្ដាអ្នកនាំសារ ដូចេ្នះពួកគេក៏ទទួលរងទណ្ឌកម្មរបស់យើង។
ﰀﰁﰂﰃﰄﰅﰆﰇﰈﰉﰊ
38:15 ហើយពួកទាំងនោះមិនរង់ចាំអ្វីក្រៅពីសម្រែកយ៉ាងខ្លាំង មួយដង ដោយវាមិនអាចវិលត្រឡប់មកវិញម្ដងទៀតឡើយ។
ﰋﰌﰍﰎﰏﰐﰑﰒﰓ
38:16 ហើយពួកគេបាននិយាយថាៈ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាប្រញាប់ផ្ដល់ចំណែក(ទារុណកម្ម)របស់ពួកយើង មុនថ្ងៃជំនុំជំរះផងចុះ។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝ
38:17 ចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់ទៅលើអ្វីដែលពួកគេនិយាយ ហើយអ្នកត្រូវរំលឹកខ្ញុំរបស់យើងដាវូដដែលមានអំណាចខ្លាំងក្លា។ ពិតប្រាកដណាស់ គេជាអ្នកដែលតែងតែសារភាពកំហុសជានិច្ច។
ﭞﭟﭠﭡﭢﭣﭤﭥ
38:18 ពិតប្រាកដណាស់ យើងបានបញ្ជាឱ្យភំ្នទាំងឡាយលើក តម្កើងដោយសរសើរចំពោះយើងជាមួយនឹងគេទាំងល្ងាចទាំងព្រឹក។
ﭦﭧﭨﭩﭪﭫﭬ
38:19 ហើយ(យើងក៏បានបញ្ជា)សត្វស្លាបទាំងអស់ឱ្យប្រមូលផ្ដុំ គ្នាលើកតម្កើងដោយសរសើរចំពោះយើងជាមួយនឹងគេដែរ។ ពួកវា ទាំងអស់ស្ដាប់បង្គាប់គេ។
ﭭﭮﭯﭰﭱﭲﭳ
38:20 ហើយយើងបានពង្រឹងអំណាចរបស់គេ និងបានប្រទានឱ្យ គេនូវភាពឈ្លាសវៃ ហើយនិងការវិនិច្ឆ័យយ៉ាងច្បាស់លាស់ក្នុងការ ដោះស្រាយទំនាស់។
ﭴﭵﭶﭷﭸﭹﭺﭻﭼ
38:21 ហើយតើដំណឹងនៃការឈ្លោះប្រកែកគ្នានៅពេលដែលពួក គេបានផ្លោះរបងមាសរ៉ប(កន្លែងគោរពសក្ការៈរបស់ដាវូដ)បានមក ដល់អ្នកដែរឬទេ
ﭽﭾﭿﮀﮁﮂﮃﮄﮅﮆﮇﮈﮉﮊﮋﮌﮍﮎﮏﮐﮑﮒﮓﮔﮕﮖ
38:22 នៅពេលដែលពួកគេបានចូលទៅជួបដាវូដ ហើយគេមាន ការភ័យខ្លាចពួកគេ ពួកគេបាននិយាយថាៈ សូមអ្នកកុំខ្លាចអ្វី។ ពួក យើងទាំងពីរឈ្លោះប្រកែកគ្នា ដោយពួកយើងបានបំពានទៅលើគ្នា។ ដូចេ្នះ សូមអ្នកមេត្ដាកាត់សេចក្ដីរវាងពួកយើងដោយយុត្ដិធម៌ផង ហើយសូមអ្នកកុំលំអៀងឱ្យសោះ និងសូមអ្នកចង្អុលបង្ហាញពួកយើង ទៅកាន់មាគ៌ាដែលត្រឹមត្រូវផងចុះ។
ﮗﮘﮙﮚﮛﮜﮝﮞﮟﮠﮡﮢﮣﮤﮥﮦ
38:23 ពិតប្រាកដណាស់ នេះជាបងប្អូនរបស់ខ្ញុំ។ គេមានពពែញី ចំនួនកៅសិបប្រាំបួនក្បាល។ រីឯខ្ញុំមានតែពពែញីមួយក្បាលគត់។ ហើយគេបាននិយាយថាៈ ចូរអ្នកឱ្យវាមកខ្ញុំ។ ហើយគេក៏មានប្រៀប ជាងខ្ញុំក្នុងការនិយាយស្ដីផងដែរ។
ﮧﮨﮩﮪﮫﮬﮭﮮﮯﮰﮱﯓﯔﯕﯖﯗﯘﯙﯚﯛﯜﯝﯞﯟﯠﯡﯢﯣﯤﯥﯦﯧﯨﯩﯪﯫ
38:24 ដាវូដបានពោលថាៈ ជាការពិតណាស់ គេបានបំពានលើ អ្នកដោយគេបានសុំពពែញីពីអ្នកយកទៅបន្ថែមលើពពែរបស់គេ។ ហើយពិតប្រាកដណាស់ ភាគច្រើននៃពួកដែលចូលហ៊ុនគ្នាគឺបំពាន លើគ្នា លើកលែងតែបណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើ ល្អត្រឹមត្រូវប៉ុណ្ណោះ តែពួកគេតិចតួចបំផុត។ ក្រោយមកដាវូដដឹង ច្បាស់ថា យើងគ្រាន់តែសាកល្បងគេប៉ុណ្ណោះ ពេលនោះគេក៏សុំ អភ័យទោសនិងក្រាបស៊ូជូត ហើយនិងសារភាពកំហុសចំពោះម្ចាស់ របស់គេ។
ﯬﯭﯮﯯﯰﯱﯲﯳﯴﯵﯶ
38:25 ហើយយើងបានអភ័យទោសឱ្យគេចំពោះរឿងនោះ។ ហើយពិតប្រាកដណាស់ គេមានឋានៈជិតបំផុតចំពោះយើង និង មានកន្លែងវិលត្រឡប់ដ៏ល្អប្រសើរបំផុត។
ﯷﯸﯹﯺﯻﯼﯽﯾﯿﰀﰁﰂﰃﰄﰅﰆﰇﰈﰉﰊﰋﰌﰍﰎﰏﰐﰑﰒﰓﰔﰕﰖ
38:26 ឱដាវូដ. ពិតប្រាកដណាស់ យើងបានតែងតាំងអ្នកជាអ្នក គ្រប់គ្រងនៅលើផែនដីនេះ។ ដូចេ្នះ ចូរអ្នកកាត់សេចក្ដីរវាងមនុស្ស លោកដោយយុត្ដិធម៌ ហើយកុំធ្វើតាមទំនើងចិត្ដឱ្យសោះ ជាហេតុ ធ្វើឱ្យអ្នកវងេ្វងពីមាគ៌ារបស់អល់ឡោះ។ ពិតប្រាកដណាស់ ពួក ដែលវងេ្វងពីមាគ៌ារបស់អល់ឡោះនឹងទទួលទារុណកម្មដ៏ធ្ងន់ធ្ងរ ដោយសារតែអ្វីដែលពួកគេបានភេ្លចថ្ងៃជំនុំជំរះ។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝﭞﭟﭠﭡﭢﭣ
38:27 ហើយយើងមិនបានបង្កើតមេឃ និងផែនដី និងអ្វីដែល មាននៅចន្លោះវាទាំងពីរដោយឥតប្រយោជន៍នោះឡើយ។ នោះ ហើយគឺជាការស្មានរបស់ពួកដែលគ្មានជំនឿ។ ដូចេ្នះ ការវិនាសអន្ដរាយដោយភ្លើងនរកគឺសម្រាប់ពួកដែលគ្មានជំនឿ។
ﭤﭥﭦﭧﭨﭩﭪﭫﭬﭭﭮﭯﭰﭱ
38:28 ឬឱ្យយើងចាត់ទុកបណ្ដាអ្នកដែលមានជំនឿ និងបានសាង អំពើល្អត្រឹមត្រូវដូចជាពួកដែលបង្កវិនាសកម្មនៅលើផែនដីនេះឬ? ឬមួយឱ្យយើងចាត់ទុកបណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ ដូចអ្នក ដែលប្រព្រឹត្ដបាបកម្មឬ
ﭲﭳﭴﭵﭶﭷﭸﭹﭺﭻ
38:29 នេះគឺជាគម្ពីរដ៏មានពរជ័យដែលយើងបានបញ្ចុះវាឱ្យអ្នក ដើម្បីឱ្យពួកគេត្រិះរិះពិចារណាចំពោះអាយ៉ាត់ៗរបស់វា ហើយក៏ ដើម្បីឱ្យបញ្ញាជនទាំងឡាយយកធ្វើជាមេរៀនផងដែរ។
ﭼﭽﭾﭿﮀﮁﮂﮃﮄ
38:30 ហើយយើងបានប្រទានស៊ូឡៃម៉ានឱ្យដាវូដដែលជាខ្ញុំម្នាក់ ដ៏ល្អប្រពៃ។ ពិតប្រាកដណាស់ គេ(ស៊ូឡៃម៉ាន)គឺជាអ្នកដែលតែង តែសារភាពកំហុស(ចំពោះអល់ឡោះ)។
ﮅﮆﮇﮈﮉﮊﮋ
38:31 (ចូរចងចាំ)នៅពេលដែលគេបានបង្ហាញឱ្យស៊ូឡៃម៉ាន ឃើញនៅពេលល្ងាចនូវសត្វសេះដែលឈរជើងបី និងលើកជើង មួយ ហើយរត់លឿន ។
ﮌﮍﮎﮏﮐﮑﮒﮓﮔﮕﮖﮗ
38:32 ហើយគេក៏បានពោលថាៈ ពិតប្រាកដណាស់ ខ្ញុំស្រឡាញ់ ចូលចិត្ដប្រការល្អ(សេះ)ដែលធ្វើឱ្យភេ្លចការរំលឹក(ថ្វាយបង្គំ)ទៅ ចំពោះម្ចាស់របស់ខ្ញុំរហូតដល់ថ្ងៃលិច។
ﮘﮙﮚﮛﮜﮝﮞﮟ
38:33 ចូរពួកអ្នកយកវាត្រឡប់មកឱ្យយើង។ ពេលនោះគេក៏ បានកាត់ជើងនិងកសេះនោះ។
ﮠﮡﮢﮣﮤﮥﮦﮧﮨﮩ
38:34 ហើយជាការពិតណាស់ យើងបានសាកល្បងស៊ូឡៃម៉ាន ហើយយើងបានដាក់រូបមួយ(ស្ហៃតន)ទៅលើកៅអីរបស់គេ។ បន្ទាប់មកគេក៏បានសារភាពទោសកំហុស។
ﮪﮫﮬﮭﮮﮯﮰﮱﯓﯔﯕﯖﯗﯘﯙﯚﯛ
38:35 គេបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់មេត្ដាអភ័យ ទោសដល់ខ្ញុំ និងផ្ដល់អំណាចដល់ខ្ញុំ ដែលមិនសក្ដិសមសម្រាប់អ្នក ណាម្នាក់(មានសិទ្ធិគ្រប់គ្រង)បន្ទាប់ពីខ្ញុំឡើយ។ ពិតប្រាកដណាស់ អ្នកគឺជាម្ចាស់ដ៏មហាសប្បុរស។
ﯜﯝﯞﯟﯠﯡﯢﯣﯤ
38:36 ដូចេ្នះ យើងបានធ្វើឱ្យខ្យល់ស្ថិតក្រោមអំណាចរបស់គេ ដោយវាបក់បោកយ៉ាងល្អតាមការបញ្ជារបស់គេទៅទីណាដែលគេ ចង់។
ﯥﯦﯧﯨﯩ
38:37 ហើយពួកស្ហៃតន(ក៏យើងបានធ្វើឱ្យស្ថិតនៅក្រោមបញ្ជារបស់គេដែរ)ពួកវាទាំងអស់ អ្នកខ្លះជាអ្នកសាងសង់ និងជាអ្នក ជ្រមុជទឹក។
ﯪﯫﯬﯭﯮ
38:38 និងអ្នកដទៃទៀតត្រូវគេចងច្រវាក់។
ﯯﯰﯱﯲﯳﯴﯵﯶ
38:39 នេះហើយគឺជាការប្រទានរបស់យើង។ ដូចេ្នះចូរអ្នកផ្ដល់ (វាឱ្យអ្នកដទៃ) ឬអ្នកទុកវាដោយគ្មានទោសពៃរ៍អ្វីឡើយ(ចំពោះ អ្នក)។
ﯷﯸﯹﯺﯻﯼﯽ
38:40 ហើយពិតប្រាកដណាស់ គេមានឋានៈជិតបំផុតចំពោះយើង និងមានកន្លែងវិលត្រឡប់ដ៏ប្រសើរបំផុត។
ﯾﯿﰀﰁﰂﰃﰄﰅﰆﰇﰈﰉ
38:41 ហើយចូរអ្នក(មូហាំម៉ាត់)ចងចាំនូវរឿងនៃខ្ញុំរបស់យើង អៃយ៉ូប នៅពេលដែលគេបានបួងសួងសុំទៅចំពោះម្ចាស់របស់គេ ថាៈ ពិតប្រាកដណាស់ ស្ហៃតនជាមូលហេតុធ្វើឱ្យខ្ញុំមានការឈឺចាប់ និងទារុណកម្ម។
ﰊﰋﰌﰍﰎﰏﰐﰑ
38:42 ចូរអ្នក(អៃយ៉ូប)ទន្ទ្រាំជើងរបស់អ្នក(ពេលនោះមានទឹក ផុសចេញពីដី)។ នេះគឺជាទឹកត្រជាក់សម្រាប់ងូតនិងផឹក។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛ
38:43 ហើយយើងបានផ្ដល់ឱ្យគេបានជួបជុំគ្រួសាររបស់គេវិញ ហើយនិងផ្ដល់ឱ្យពួកគេដូចអ្វីដែលពួកគេមានពីមុនមកជាក្ដីមេត្ដា ករុណាពីយើង និងជាការរំលឹកដល់បញ្ញាជនទាំងឡាយ។
ﭜﭝﭞﭟﭠﭡﭢﭣﭤﭥﭦﭧﭨﭩﭪﭫﭬ
38:44 ហើយចូរអ្នកយកស្មៅមួយកណ្ដ្ដាប់ដៃរបស់អ្នក រួចចូរអ្នក វាយ(ប្រពន្ធអ្នក)នឹងវាចុះ ហើយចូរអ្នកកុំធ្វើខុសនឹងសម្បថ។ ពិត ប្រាកដណាស់ យើងបានប្រទះឃើញគេជាអ្នកអត់ធ្មត់។ គេជាខ្ញុំម្នាក់ ដ៏ល្អប្រពៃ។ ពិតប្រាកដណាស់ គេគឺជាអ្នកដែលតែងតែសារភាព កំហុស(ចំពោះអល់ឡោះ)។
ﭭﭮﭯﭰﭱﭲﭳﭴﭵ
38:45 ហើយចូរអ្នក(មូហាំម៉ាត់)ចងចាំពីបណ្ដាខ្ញុំរបស់យើង អ៊ីព្រហ៊ីម និងអ៊ីសហាក ហើយនិងយ៉ាក់កូបដែលជាអ្នកខ្លាំងពូកែ និងមានប្រាជ្ញាឈ្លាសវៃ។
ﭶﭷﭸﭹﭺﭻ
38:46 ពិតប្រាកដណាស់ យើងបានជ្រើសរើសពួកគេដោយឱ្យពួក គេរំលឹកចំពោះថ្ងៃបរលោកនិងមានជំនឿនឹងវា។
ﭼﭽﭾﭿﮀﮁ
38:47 ហើយពិតប្រាកដណាស់ ពួកគេគឺស្ថិតក្នុងចំណោមអ្នកដែល ត្រូវគេជ្រើសរើសដ៏ល្អប្រសើរបំផុតចំពោះយើង។
ﮂﮃﮄﮅﮆﮇﮈﮉﮊﮋ
38:48 ចូរអ្នកចងចាំនូវរឿងអ៊ីស្មាអ៊ីល និងអ៊ីលយ៉ាសាក់ និង ហ៊្សុលគិហ្វលី។ ហើយអ្នកទាំងអស់នោះគឺស្ថិតក្នុងចំណោមអ្នក ដែលល្អប្រសើរបំផុត។
ﮌﮍﮎﮏﮐﮑﮒﮓ
38:49 នេះហើយគឺជាការរំលឹក(គម្ពីរគួរអាន)។ ហើយពិត ប្រាកដណាស់ សម្រាប់បណ្ដាអ្នកដែលកោតខ្លាច គឺមានកន្លែងវិល ត្រឡប់ដ៏ល្អប្រសើរ។
ﮔﮕﮖﮗﮘﮙ
38:50 (វានោះគឺ)ឋានសួគ៌អាត់និន ដែលទ្វារទាំងឡាយត្រូវគេ បើកសម្រាប់ទទួលពួកគេ។
ﮚﮛﮜﮝﮞﮟﮠﮡ
38:51 ពួកគេអង្គុយទមេ្រតខ្លួននៅក្នុងនោះ ដោយពួកគេអាចសុំ ផ្លែឈើ និងភេសជ្ជៈគ្រប់ប្រភេទតាមតម្រូវការនៅក្នុងនោះ។
ﮢﮣﮤﮥﮦﮧ
38:52 ហើយនៅក្បែរពួកគេមានស្រីទេពអប្សរ(មិនសម្លឹងបុរស ដទៃក្រៅពីស្វាមីរបស់គេ)ដែលមានអាយុស្មើៗគ្នា។
ﮨﮩﮪﮫﮬﮭ
38:53 នេះហើយគឺជាអ្វីដែលពួកអ្នកត្រូវគេសន្យានៅថ្ងៃជំនុំ ជំរះ។
ﮮﮯﮰﮱﯓﯔﯕﯖ
38:54 ពិតប្រាកដណាស់ នេះគឺជាលាភសក្ការៈរបស់យើងដែលវា មិនចេះអស់ឡើយ។
ﯗﯘﯙﯚﯛﯜﯝ
38:55 នេះហើយ(គឺជាការតបស្នងចំពោះអ្នកដែលកោតខ្លាច អល់ឡោះ)។ ហើយពិតប្រាកដណាស់ កន្លែងវិលត្រឡប់ដ៏អាក្រក់ គឺសម្រាប់ពួកដែលបំពាន។
ﯞﯟﯠﯡﯢ
38:56 គឺនរកជើហាន់ណាំដែលពួកគេនឹងចូលទៅក្នុងវា។ ហើយ វាជាកន្លែងស្នាក់នៅដ៏អាក្រក់បំផុត។
ﯣﯤﯥﯦﯧ
38:57 នេះគឺជាទឹកក្ដៅបំផុត និងខ្ទុះដែលស្រក់ចេញពីខ្លួនប្រាណ របស់ពួកនរក។ ដូចេ្នះ ចូរឱ្យពួកគេភ្លក្សវាចុះ។
ﯨﯩﯪﯫﯬ
38:58 និងមានទារុណកម្មផេ្សងៗទៀតស្រដៀងនឹងវាគ្រប់បែប យ៉ាង។
ﯭﯮﯯﯰﯱﯲﯳﯴﯵﯶﯷﯸ
38:59 (មានគេនិយាយទៅកាន់មេដឹកនាំរបស់ពួកដែលគ្មានជំនឿ ថា) នេះគឺជាក្រុម(ដែលបានតាមពួកអ្នក)ដែលប្រជ្រៀតគ្នាចូល នរកជាមួយនឹងពួកអ្នក។ (ពួកមេដឹកនាំបានតបថា) គ្មានការស្វា-គមន៍ចំពោះពួកគេឡើយ។ ពិតប្រាកដណាស់ ពួកគេបានចូលនរក ទាំងអស់គ្នា។
ﯹﯺﯻﯼﯽﯾﯿﰀﰁﰂﰃﰄﰅﰆ
38:60 ពួកគេ(ពួកតាមមេដឹកនាំ)បានតបថាៈ ផ្ទុយទៅវិញពួក អ្នក(ក៏ដូច្នោះដែរ)គ្មានការស្វាគមន៍ចំពោះពួកអ្នកឡើយ ពីព្រោះ ពួកអ្នកបានធ្វើឱ្យពួកយើងធ្លាក់ទៅក្នុងនរក។ ដូចេ្នះ(នរក)ជា កន្លែងអចិន្ដ្រៃយ៍ដ៏អាក្រក់(សម្រាប់ពួកគេ)។
ﰇﰈﰉﰊﰋﰌﰍﰎﰏﰐﰑﰒ
38:61 ពួកគេបាននិយាយថាៈ ឱម្ចាស់របស់ពួកយើង. អ្នកណា ដែលបានធ្វើឱ្យពួកយើងធ្លាក់ក្នុងនរកនោះ សូមទ្រង់បន្ថែមទារុណ-កម្មទៅលើគេនៅក្នុងនរកទេ្វដងផងចុះ។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛ
38:62 ហើយពួកគេបាននិយាយទៀតថាៈ ហេតុអ្វីបានជាពួក យើងមិនឃើញពួកបុរសៗដែលកាលពីមុនពួកយើងធ្លាប់បានចាត់ ទុកពួកគេក្នុងចំណោមពួកដែលអាក្រក់ជាងគេនោះ
ﭜﭝﭞﭟﭠﭡﭢ
38:63 តើពួកយើងបានសើចចំអកឱ្យពួកគេដោយច្រឡំឬក៏ភ្នែក (របស់ពួកយើង)មើលមិនឃើញពួកគេ(នៅក្នុងឋាននរក)
ﭣﭤﭥﭦﭧﭨﭩ
38:64 ពិតប្រាកដណាស់ រឿងនោះគឺជារឿងពិតដែលពួកនរក ឈ្លោះប្រកែកគ្នា។
ﭪﭫﭬﭭﭮﭯﭰﭱﭲﭳﭴﭵﭶ
38:65 ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ តាមពិតខ្ញុំគ្រាន់តែជាអ្នក ដាស់តឿនព្រមានប៉ុណ្ណោះ។ ហើយគ្មានម្ចាស់ណាផេ្សងដែលត្រូវ គោរពសក្ការៈដ៏ពិតប្រាកដក្រៅពីអល់ឡោះដែលជាម្ចាស់តែមួយ គត់ដ៏មហាខ្លាំងក្លានោះឡើយ។
ﭷﭸﭹﭺﭻﭼﭽﭾ
38:66 ទ្រង់ជាម្ចាស់គ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី ហើយ និងអ្វីដែលនៅចន្លោះវាទាំងពីរ។ ទ្រង់មហាខ្លាំងពូកែ មហាអភ័យ ទោស។
ﭿﮀﮁﮂﮃ
38:67 ចូរអ្នក(មូហាំម៉ាត់)ពោលទៀតថាៈ វា(គម្ពីរគួរអាន) គឺជាដំណឹង(ដែលមានប្រយោជន៍)ដ៏ធំធេង
ﮄﮅﮆﮇ
38:68 ដែលពួកអ្នកងាកចេញពីវា។
ﮈﮉﮊﮋﮌﮍﮎﮏﮐﮑ
38:69 ខ្ញុំមិនបានដឹងអំពីរឿងម៉ាឡាអ៊ីកាត់ដែលនៅលើមេឃ ខណៈដែលពួកគេប្រកែកគ្នា(ពីរឿងបង្កើតអាដាំ)ឡើយ។
ﮒﮓﮔﮕﮖﮗﮘﮙﮚ
38:70 គេមិនផ្ដល់វ៉ាហ៊ីឱ្យខ្ញុំ ក្រៅពីឱ្យខ្ញុំធ្វើជាអ្នកដាស់តឿន ព្រមានដ៏ច្បាស់លាស់នោះឡើយ។
ﮛﮜﮝﮞﮟﮠﮡﮢﮣﮤ
38:71 (ចូរចងចាំ)នៅពេលដែលម្ចាស់របស់អ្នកបានមានបន្ទូល ទៅកាន់ម៉ាឡាអ៊ីកាត់ថា ពិតប្រាកដណាស់ យើងជាអ្នកបង្កើត មនុស្សអំពីដីស្អិត។
ﮥﮦﮧﮨﮩﮪﮫﮬﮭﮮ
38:72 ហើយនៅពេលដែលយើងបានធ្វើឱ្យគេ(អាដាំ)មានរូប រាងពេញលេញ និងបានផ្លុំបញ្ចូលទៅក្នុងខ្លួនគេនូវវិញ្ញាណរបស់ យើងហើយនោះ ចូរពួកអ្នក(ម៉ាឡាអ៊ីកាត់)ស៊ូជូតចំពោះគេចុះ។
ﮯﮰﮱﯓﯔ
38:73 ដូចេ្នះម៉ាឡាអ៊ីកាត់ក៏បានស៊ូជូតទាំងអស់គ្នា។
ﯕﯖﯗﯘﯙﯚﯛ
38:74 លើកលែងតែអ៊ីព្លីសប៉ុណ្ណោះ ដែលបានក្រអឺតក្រទម។ ហើយវាបានស្ថិតក្នុងចំណោមពួកដែលប្រឆាំង។
ﯜﯝﯞﯟﯠﯡﯢﯣﯤﯥﯦﯧﯨﯩﯪﯫ
38:75 អល់ឡោះបានមានបន្ទូលថាៈ ឱអ៊ីព្លីស. តើអ្វីដែលរារាំង អ្នកមិនឱ្យស៊ូជូតចំពោះអ្វីដែលយើងបានបង្កើតដោយដៃទាំងពីរ របស់យើង? តើឯងក្រអឺតក្រទម ឬក៏ឯងស្ថិតក្នុងចំណោមអ្នកដែល មានអំនួតកេ្អងក្អាង។
ﯬﯭﯮﯯﯰﯱﯲﯳﯴﯵﯶ
38:76 វាបានតបវិញថាៈ ខ្ញុំល្អជាងគេ(អាដាំ) ព្រោះទ្រង់បាន បង្កើតខ្ញុំអំពីភ្លើង ហើយទ្រង់បានបង្កើតគេអំពីដីស្អិត។
ﯷﯸﯹﯺﯻﯼ
38:77 ហើយអល់ឡោះបានមានបន្ទូលថាៈ ដូចេ្នះ ចូរឯងចាក ចេញពីវា(ឋានសួគ៌)ចុះ ហើយពិតប្រាកដណាស់ ឯងគឺជាអ្នកដែល ត្រូវគេដាក់បណ្ដាសា។
ﯽﯾﯿﰀﰁﰂﰃ
38:78 ហើយពិតប្រាកដណាស់ ឯងត្រូវបណ្ដាសារបស់យើងរហូត ដល់ថ្ងៃបរលោក។
ﰄﰅﰆﰇﰈﰉﰊ
38:79 វាបាននិយាយថាៈ ឱម្ចាស់របស់ខ្ញុំ. សូមពន្យារពេលឱ្យខ្ញុំ រស់រហូតដល់ថ្ងៃដែលពួកគេ(មនុស្សលោក)ត្រូវគេធ្វើឱ្យរស់ឡើង វិញផង។
ﰋﰌﰍﰎﰏ
38:80 ទ្រង់បានមានបន្ទូលថាៈ ដូចេ្នះ ពិតប្រាកដណាស់ អ្នកនឹង ស្ថិតក្នុងចំណោមពួកដែលត្រូវគេពន្យារពេល
ﰐﰑﰒﰓﰔ
38:81 រហូតដល់ថ្ងៃមួយនៃពេលវេលាដែលត្រូវបានគេកំណត់។
ﰕﰖﰗﰘﰙ
38:82 វាបាននិយាយថាៈ ដោយភាពខ្ពង់ខ្ពស់របស់ទ្រង់ ខ្ញុំពិតជា នឹងធ្វើឱ្យពួកគេទាំងអស់វងេ្វង។
ﰚﰛﰜﰝﰞ
38:83 លើកលែងតែបណ្ដាខ្ញុំរបស់ទ្រង់ដែលមានចិត្ដស្មោះត្រង់ ក្នុងចំណោមពួកគេប៉ុណ្ណោះ។
ﭑﭒﭓﭔﭕ
38:84 ទ្រង់បានមានបន្ទូលថាៈ វាគឺជាការពិត។ ហើយយើង បន្ទូលនូវពាក្យពិតថាៈ
ﭖﭗﭘﭙﭚﭛﭜﭝ
38:85 យើងប្រាកដជានឹងដាក់បំពេញនរកជើហាន់ណាំអំពីអ្នក ឯង និងអ្នកណាដែលបានដើរតាមឯងទាំងអស់គ្នាក្នុងចំណោម ពួកគេ។
ﭞﭟﭠﭡﭢﭣﭤﭥﭦﭧﭨ
38:86 ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ខ្ញុំមិនស្នើសុំពីពួកអ្នកនូវ កម្រៃណាមួយឡើយ ហើយខ្ញុំក៏មិនស្ថិតក្នុងចំណោមអ្នកដែលប្រឌិត នោះដែរ។
ﭩﭪﭫﭬﭭﭮ
38:87 វា(គម្ពីរគួរអាន)មិនមែនជាអ្វីក្រៅពីការរំលឹកសម្រាប់ ពិភពទាំងអស់នោះឡើយ។
ﭯﭰﭱﭲﭳ
38:88 ហើយពួកអ្នក(ពួកមូស្ហរីគីន)ពិតជានឹងដឹងពីដំណឹងរបស់ វា(គម្ពីរគួរអាន)ក្រោយពីពេលនេះទៅ។

គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Wednesday, September 9, 2026

Don't forget us in your sincere prayers