PDF —
44 អាយ៉ាត់ Meccan PDF
Built right in your browser — download starts automatically

ជំពូក អាល់-ម៉ាអារីច pdf — ទាញយក (ខ្មែរ)

ជំពូក អាល់-ម៉ាអារីច pdf ខ្មែរ — ទាញយក ជំពូក អាល់-ម៉ាអារីច ការបកប្រែ. ជំពូក អាល់-ម៉ាអារីច (Meccan) 44 អាយ៉ាត់.

← អាល់-ហាក់កាជំពូក អាល់-ម៉ាអារីច នូហ →


44 អាយ៉ាត់ · Meccan · ខ្មែរ
bismillah
ﮮﮯﮰﮱﯓ
70:1 អ្នកសុំម្នាក់(អ្នកគ្មានជំនឿ)បានបួងសួងសុំឱ្យទារុណកម្ម កើតឡើង
ﯔﯕﯖﯗﯘ
70:2 ចំពោះពួកដែលគ្មានជំនឿ។ គ្មានអ្នកណាម្នាក់អាចការពារគេ
ﯙﯚﯛﯜﯝ
70:3 ពី(ទារុណកម្ម)អល់ឡោះដែលជាម្ចាស់នៃផ្លូវឡើងទៅលើ មេឃ
ﯞﯟﯠﯡﯢﯣﯤﯥﯦﯧﯨﯩ
70:4 ដែលម៉ាឡាអ៊ីកាត់ និងជីព្រីលឡើងទៅកាន់ទ្រង់ក្នុងមួយ ថ្ងៃដែលរយៈពេលរបស់វាចំនួនហាសិបពាន់ឆ្នាំឡើយ។
ﯪﯫﯬﯭ
70:5 ដូចេ្នះចូរអ្នក(មូហាំម៉ាត់)អត់ធ្មត់នូវការអត់ធ្មត់មួយ ដ៏ល្អចុះ។
ﯮﯯﯰﯱ
70:6 ពិតប្រាកដណាស់ ពួកគេ(ពួកគ្មានជំនឿ)ឃើញទារុណកម្ម នៅឆ្ងាយបំផុត។
ﯲﯳﯴ
70:7 តែយើងឃើញវានៅជិតបង្កើយ។
ﯵﯶﯷﯸﯹ
70:8 នៅថ្ងៃដែលមេឃនឹងក្លាយដូចជាលោហធាតុកំពុងរលាយ។
ﯺﯻﯼﯽ
70:9 ហើយភ្នំក៏ក្លាយដូចជារោមសត្វប៉ើងព្រោងព្រាត។
ﯾﯿﰀﰁﰂ
70:10 (នៅថ្ងៃនោះ)គ្មានមិត្ដភកិ្ដណាសួរសុខទុក្ខមិត្ដភកិ្ដណា ឡើយ
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛ
70:11 ទោះបីជាពួកគេត្រូវគេឱ្យឃើញគ្នាក៏ដោយ។ អ្នកសាង អំពើបាបមានបំណងលោះខ្លួនឱ្យរួចផុតពីទារុណកម្មនៅថ្ងៃនោះ ដោយកូនចៅរបស់គេ
ﭜﭝﭞ
70:12 និងភរិយា និងបងប្អូនរបស់គេ
ﭟﭠﭡﭢ
70:13 និងក្រុមគ្រួសារ សាច់សារលោហិតរបស់គេដែលផ្ដល់ ទីជំរកដល់គេ
ﭣﭤﭥﭦﭧﭨﭩ
70:14 និងអ្នកដែលនៅលើផែនដីទាំងអស់ បន្ទាប់មកសង្គ្រោះ គេឱ្យផុតពីទារុណកម្ម។
ﭪﭫﭬﭭﭮ
70:15 មិនដូច្នោះទេ. ពិតប្រាកដណាស់វាគឺជាភ្លើងនរកដែលឆេះ សន្ធោសន្ធៅ
ﭯﭰﭱ
70:16 ដែលវាបកស្បែកក្បាល (និងខ្លួនប្រាណ)។
ﭲﭳﭴﭵﭶ
70:17 វា(នរក)ស្រែកហៅអ្នកដែលបានបែរខ្នង និងគេចចេញ (ពីមាគ៌ាត្រឹមត្រូវ)
ﭷﭸﭹ
70:18 និងបានប្រមូល(ទ្រព្យសម្បត្ដិ) រួចលាក់ទុក(មិនបរិច្ចាគ ទាន)។
ﭺﭻﭼﭽﭾﭿ
70:19 ពិតប្រាកដណាស់ មនុស្សលោកត្រូវបានគេបង្កើតឡើង ដោយគ្មានការអត់ធ្មត់ឡើយ។
ﮀﮁﮂﮃﮄ
70:20 ដោយគេមានក្ដីព្រួយបារម្ភនៅពេលដែលគ្រោះអាក្រក់ បានកើតឡើងចំពោះគេ។
ﮅﮆﮇﮈﮉ
70:21 ហើយគេបែរជាកំណាញ់ នៅពេលដែលគេបានទទួលបាន ផលល្អ(មានទ្រព្យសម្បត្ដិ)។
ﮊﮋﮌ
70:22 លើកលែងតែបណ្ដាអ្នកដែលប្រតិបត្ដិសឡាតប៉ុណ្ណោះ។
ﮍﮎﮏﮐﮑﮒ
70:23 ដែលពួកគេប្រកាន់ខ្ជាប់នឹងការប្រតិបត្ដិសឡាតរបស់គេ ជានិច្ច។
ﮓﮔﮕﮖﮗﮘ
70:24 និងបណ្ដាអ្នកដែលទ្រព្យសម្បត្ដិរបស់ពួកគេគឺមានសិទ្ធិ (មានចំណែក)ដែលត្រូវបានគេកំណត់(ឱ្យបរិច្ចាគភាគទាន)
ﮙﮚﮛ
70:25 សម្រាប់អ្នកក្រដែលហ៊ានសុំ និងអ្នកក្រដែលមិនហ៊ានសុំ។
ﮜﮝﮞﮟﮠ
70:26 និងបណ្ដាអ្នកដែលជឿជាក់លើថ្ងៃជំនុំជំរះ(ថ្ងៃបរលោក)។
ﮡﮢﮣﮤﮥﮦﮧ
70:27 និងបណ្ដាអ្នកដែលកោតខ្លាចទារុណកម្មនៃម្ចាស់របស់ ពួកគេ។
ﮨﮩﮪﮫﮬﮭ
70:28 ពិតប្រាកដណាស់ ទារុណកម្មនៃម្ចាស់របស់ពួកគេគឺគ្មាន អ្នកណាម្នាក់មានសុវត្ថិភាពឡើយ។
ﮮﮯﮰﮱﯓ
70:29 និងបណ្ដាអ្នកដែលបានថែរក្សាប្រដាប់ភេទរបស់ពួកគេ (ពីអំពើហ្ស៊ីណា)។
ﯔﯕﯖﯗﯘﯙﯚﯛﯜﯝﯞ
70:30 លើកលែងតែចំពោះភរិយារបស់ពួកគេ និងខ្ញុំបម្រើស្រី ដាច់ថ្លៃដែលនៅក្រោមការគ្រប់គ្រងរបស់ពួកគេប៉ុណ្ណោះ។ ហើយ ពិតប្រាកដណាស់ ពួកគេមិនត្រូវបានគេយកទោសពៃរ៍ឡើយ។
ﯟﯠﯡﯢﯣﯤﯥﯦ
70:31 អ្នកណាហើយដែលបានស្វែងរកការតេ្រកត្រអាលក្រៅពី (ប្រពន្ធ និងខ្ញុំបម្រើដាច់ថ្លៃ)នោះ ពួកទាំងនោះហើយគឺជាពួកដែល បានល្មើស(នឹងបទបញ្ញត្ដិរបស់អល់ឡោះ)។
ﯧﯨﯩﯪﯫﯬ
70:32 ហើយបណ្ដាអ្នកដែលថែរក្សានូវភាពស្មោះត្រង់ និងការ សន្យារបស់ពួកគេ។
ﯭﯮﯯﯰﯱ
70:33 និងបណ្ដាអ្នកដែលប្រកាន់ខ្ជាប់(ដោយយុត្ដិធម៌)ក្នុងការ ធ្វើសាក្សីរបស់ពួកគេ។
ﯲﯳﯴﯵﯶﯷ
70:34 ហើយនិងបណ្ដាអ្នកដែលថែរក្សានូវការប្រតិបត្ដិសឡាត របស់ពួកគេ។
ﯸﯹﯺﯻﯼ
70:35 អ្នកទាំងនោះហើយ គឺជាអ្នកដែលត្រូវគេលើកតម្កើងនៅ ក្នុងឋានសួគ៌។
ﯽﯾﯿﰀﰁﰂ
70:36 តើហេតុអ្វីបានជាពួកគ្មានជំនឿប្រញាប់ប្រញាល់ឆ្ពោះទៅ កាន់អ្នក
ﰃﰄﰅﰆﰇﰈ
70:37 ទាំងខាងស្ដាំ និងខាងឆេ្វងជាក្រុមៗដូចេ្នះ
ﰉﰊﰋﰌﰍﰎﰏﰐﰑ
70:38 តើរាល់ៗបុគ្គលក្នុងចំណោមពួកគេមានបំណងចូលឋាន សួគ៌ណាអ៊ីមឬ
ﰒﰓﰔﰕﰖﰗﰘ
70:39 មិនដូច្នោះទេ. ពិតប្រាកដណាស់ យើងបានបង្កើតពួកគេ អំពីអ្វីដែលពួកគេបានដឹងស្រាប់(ទឹកកាម)។
ﰙﰚﰛﰜﰝﰞﰟﰠ
70:40 យើងស្បថនឹងម្ចាស់គ្រប់គ្រង(អល់ឡោះស្បថនឹងខ្លួនឯង) កន្លែងដែលព្រះអាទិត្យនិងព្រះច័ន្ទរះ និងកន្លែងដែលព្រះអាទិត្យនិង ព្រះច័ន្ទលិចថា ពិតប្រាកដណាស់យើងគឺជាអ្នកដែលមានអានុភាព
ﭑﭒﭓﭔﭕﭖﭗﭘﭙ
70:41 លើការជំនួសក្រុមផេ្សងដែលល្អជាងពួកគេទៅទៀត ហើយគ្មានអ្នកណាម្នាក់អាចយកឈ្នះយើងបានឡើយ។
ﭚﭛﭜﭝﭞﭟﭠﭡﭢ
70:42 ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)បណ្ដោយឱ្យពួកគេលិចលង់ (ក្នុងភាពវងេ្វង) និងលេងសើចរហូតដល់ពួកគេជួបនឹងថ្ងៃរបស់ ពួកគេដែលត្រូវគេសន្យាធ្វើទារុណកម្ម(នៅថ្ងៃបរលោក)ចុះ។
ﭣﭤﭥﭦﭧﭨﭩﭪﭫﭬ
70:43 គឺនៅថ្ងៃដែលពួកគេចេញពីផ្នូរយ៉ាងលឿនប្រៀបដូចជា ពួកគេឆ្ពោះទៅកាន់រូបសំណាកដែលពួកគេបានបង្កើតដើម្បីគោរព សក្ការៈ(នៅក្នុងលោកិយ)។
ﭭﭮﭯﭰﭱﭲﭳﭴﭵﭶﭷ
70:44 ភ្នែករបស់ពួកគេទម្លាក់ចុះ ខណៈដែលការលំបាកគ្របដណ្ដប់ពួកគេ។ នោះគឺជាថ្ងៃដែលពួកគេត្រូវបានគេសន្យា។

គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Wednesday, September 9, 2026

Don't forget us in your sincere prayers