ជំពូក អាន់-ណាហ្សីអាត pdf — ទាញយក (ខ្មែរ)
ជំពូក អាន់-ណាហ្សីអាត pdf ខ្មែរ — ទាញយក ជំពូក អាន់-ណាហ្សីអាត ការបកប្រែ. ជំពូក អាន់-ណាហ្សីអាត (Meccan) 46 អាយ៉ាត់.
Related
More ជំពូក PDF
អាល់-បាការ៉ា
អាល់-អ៊ីមរ៉ាន់
អាន់-នីសា
អាល់-ម៉ាអ៊ីដា
យូសុហ្វ
អ៊ីព្រាហ៊ីម
អាល់-ហ៊ីជ្រី
អាល់-កាហ្វ
ម៉ារយ៉ាំ
អាល់-ហាជ់
អាល់-កាសាស
អាល់-អាន់កាប៊ូត
អាស់-សាចដា
យ៉ាស៊ីន
អាដ-ឌូខាន់
អាល់-ហ្វាត
អាល់-ហ៊ូជូរ៉ាត
កាហ្វ
អាន់-ណាចម
អារ់-រ៉ាហ៊្មាន់
អាល់-វ៉ាគីយ៉ា
អាល់-ហាសរ
អាល់-មុលក
អាល់-ហាក់កា
អាល់-អ៊ីនស៊ីកាក
អាល់-អាឡា
អាល់-ហ្គាស៊ីយ៉ា
ជំពូក អាន់-ណាហ្សីអាត

ﮢﮣﮤ
79:1
អល់ឡោះស្បថនឹងម៉ាឡាអ៊ីកាត់ដែលដកយកជីវិតពួក ដែលគ្មានជំនឿដោយឃោរឃៅ។
ﮥﮦﮧ
79:2
និងម៉ាឡាអ៊ីកាត់ដែលដកយកជីវិតអ្នកមានជំនឿដោយ ថ្នមៗ។
ﮨﮩﮪ
79:3
និងម៉ាឡាអ៊ីកាត់ដែលចុះពីលើមេឃយ៉ាងលឿន។
ﮫﮬﮭ
79:4
និងម៉ាឡាអ៊ីកាត់ដែលដណ្ដ្ដើមគ្នានាំព្រលឹងអ្នកមានជំនឿ ឆ្ពោះទៅកាន់ឋានសួគ៌។
ﮮﮯﮰ
79:5
និងម៉ាឡាអ៊ីកាត់ដែលរៀបចំបទបញ្ជារបស់អល់ឡោះ។
ﮱﯓﯔﯕ
79:6
នៅថ្ងៃដែល(មានការផ្លុំត្រែលើកទីមួយ)ផែនដីនិងភ្នំ ទាំងឡាយរញ្ជួយយ៉ាងខ្លាំង(អ្វីៗទាំងអស់ត្រូវវិនាសអន្ដរាយ)។
ﯖﯗﯘ
79:7
ការផ្លុំត្រែលើកទីពីរកើតមានឡើង បន្ទាប់ពីលើកទីមួយ (អ្វីៗទាំងអស់ត្រូវរស់ឡើងវិញ)។
ﯙﯚﯛﯜ
79:8
នៅថ្ងៃនោះ ដួងចិត្ដ(របស់ពួកគ្មានជំនឿ)ភ័យញាប់ញ័រ។
ﯝﯞﯟ
79:9
កែវភ្នែករបស់ពួកគេទម្លាក់ចុះដោយសារការភ័យខ្លាច។
ﯠﯡﯢﯣﯤﯥ
79:10
ពួកគេ(ពួកគ្មានជំនឿ)និយាយថាៈ តើពួកយើងពិតជា ត្រូវបានគេបញ្ជូនទៅកាន់ជីវិតដើម(របស់ពួកយើង)វិញឬ
ﯦﯧﯨﯩﯪ
79:11
តើ(គេពិតជាបញ្ជូនទៅកាន់ជីវិតដើមរបស់ពួកយើងវិញ ឬ) នៅពេលដែលពួកយើងបានក្លាយជាឆ្អឹងពុកផុយហើយនោះ
ﯫﯬﯭﯮﯯﯰ
79:12
ពួកគេបាននិយាយទៀតថាៈ ប្រសិនបើដូច្នោះមែននោះ គឺជាការវិលត្រឡប់ដ៏ខាតបង់។
ﯱﯲﯳﯴﯵ
79:13
ពិតប្រាកដណាស់ វាគ្រាន់តែជាការផ្លុំត្រែ(លើកទីពីរ) មួយដងប៉ុណ្ណោះ។
ﯶﯷﯸﯹ
79:14
ពេលនោះស្រាប់តែពួកគេរស់ឡើងវិញពាសពេញផែនដី។
ﯺﯻﯼﯽﯾ
79:15
រឿងរបស់មូសាពិតជាបានមកដល់អ្នក(មូហាំម៉ាត់) រួចហើយ ។
ﯿﰀﰁﰂﰃﰄﰅ
79:16
នៅពេលដែលម្ចាស់របស់គេហៅគេនៅឯជ្រលងភ្នំទូវ៉ា ដ៏ពិសិដ្ឋ។
ﭑﭒﭓﭔﭕﭖ
79:17
ចូរអ្នក(មូសា)ទៅកាន់ហ្វៀរអោនចុះ ពិតប្រាកដណាស់ គេជាអ្នកបំពាន។
ﭗﭘﭙﭚﭛﭜﭝ
79:18
ចូរអ្នកនិយាយ(ទៅកាន់ហ្វៀរអោន)ថាៈ តើអ្នកចង់មាន ភាពជ្រះស្អាតដែរឬទេ
ﭞﭟﭠﭡﭢ
79:19
ហើយចង់ឱ្យខ្ញុំណែនាំអ្នកទៅកាន់ម្ចាស់របស់អ្នក (អល់ឡោះ) រួចអ្នកនឹងកោតខ្លាចទ្រង់ដែរឬទេ
ﭣﭤﭥﭦ
79:20
ពេលនោះ មូសាបានបង្ហាញឱ្យហ្វៀរអោនឃើញនូវ មុជីហ្សាត់មួយដ៏ធំ។
ﭧﭨﭩ
79:21
តែគេបែរជាបានបដិសេធ និងបានប្រឆាំងទៅវិញ។
ﭪﭫﭬﭭ
79:22
បន្ទាប់មក គេបានបែរខ្នងដោយព្យាយាមរកល្បិចកល ប្រឆាំងនឹងមូសា។
ﭮﭯﭰ
79:23
រួចគេបានប្រមូល(ប្រជារាស្ដ្ររបស់គេ) ហើយគេបាន ស្រែកប្រកាស។
ﭱﭲﭳﭴﭵ
79:24
និងបាននិយាយថាៈ យើងគឺជាម្ចាស់ដ៏ខ្ពង់ខ្ពស់របស់ពួកអ្នក។
ﭶﭷﭸﭹﭺﭻ
79:25
ដូចេ្នះ អល់ឡោះបានដាក់ទណ្ឌកម្មគេទាំងនៅក្នុង លោកិយ និងបរលោក។
ﭼﭽﭾﭿﮀﮁﮂ
79:26
ពិតប្រាកដណាស់ នៅក្នុងរឿងនោះគឺជាមេរៀនមួយ សម្រាប់អ្នកណាដែលកោតខ្លាចអល់ឡោះ។
ﮃﮄﮅﮆﮇﮈﮉﮊ
79:27
តើការបង្កើតពួកអ្នក(ឱ្យរស់ឡើងវិញសាជាថ្មី)លំបាក ឬក៏មេឃដែលយើងបានបង្កើតវារួចលំបាកជាង
ﮋﮌﮍﮎ
79:28
ទ្រង់បានលើកទ្រង់ទ្រាយរបស់វាឱ្យខ្ពស់ និងបានធ្វើឱ្យវារាបស្មើ។
ﮏﮐﮑﮒﮓ
79:29
ហើយទ្រង់បានធ្វើឱ្យរាត្រីកាលរបស់វាងងឹត ហើយទ្រង់ ក៏បានបពោ្ចញពន្លឺរបស់វាមកវិញដែរនៅពេលថ្ងៃ។
ﮔﮕﮖﮗﮘ
79:30
ក្រោយពីនោះមក ទ្រង់បានធ្វើឱ្យផែនដីរាបស្មើ។
ﮙﮚﮛﮜﮝ
79:31
ទ្រង់បានបពោ្ចញពីដីនូវទឹករបស់វា និងរុក្ខជាតិរបស់វា។
ﮞﮟﮠ
79:32
ហើយទ្រង់បានបង្កើតភ្នំជាស្នឹងដ៏រឹងមាំ
ﮡﮢﮣﮤ
79:33
ដើម្បីជាផលប្រយោជន៍សម្រាប់ពួកអ្នក និងសត្វពាហនៈ របស់ពួកអ្នក។
ﮥﮦﮧﮨﮩ
79:34
តែនៅពេលដែលគ្រោះមហន្ដរាយដ៏ធំបានមកដល់(ថ្ងៃ បរលោក)។
ﮪﮫﮬﮭﮮﮯ
79:35
ថ្ងៃនោះមនុស្សលោកនឹងនឹកឃើញនូវអី្វដែលខួ្លនបាន សាងកន្លងមក។
ﮰﮱﯓﯔﯕ
79:36
ហើយភ្លើងនរកជើហ៊ីមនឹងត្រូវបានគេបង្ហាញឱ្យឃើញ យ៉ាងច្បាស់ចំពោះអ្នកណាដែលមើលឃើញ។
ﯖﯗﯘﯙ
79:37
ចំណែកឯអ្នកណាដែលបានបំពាន
ﯚﯛﯜﯝ
79:38
និងស្រឡាញ់ចូលចិត្ដការរស់នៅក្នុងលោកិយ(ជាងថ្ងៃ បរលោក)នោះ
ﯞﯟﯠﯡﯢ
79:39
ពិតប្រាកដណាស់ នរកជើហ៊ីមគឺជាទីលំនៅរបស់គេ។
ﯣﯤﯥﯦﯧﯨﯩﯪﯫﯬ
79:40
រីឯអ្នកណាដែលកោតខ្លាចការឈរនៅចំពោះមុខម្ចាស់ របស់គេ និងបានហាមឃាត់ខ្លួនពីការភ្លើតភ្លើននោះ
ﯭﯮﯯﯰﯱ
79:41
ពិតប្រាកដណាស់ ឋានសួគ៌គឺជាទីលំនៅរបស់គេ។
ﯲﯳﯴﯵﯶﯷ
79:42
ពួកគេ(ពួកមូស្ហរីគីន)នឹងសួរអ្នក(មូហាំម៉ាត់)អំពីថ្ងៃ បរលោកថាៈ តើវានឹងកើតឡើងនៅពេលណា
ﯸﯹﯺﯻﯼ
79:43
អ្នកមិនមែនជាអ្នកដឹងអំពីពេលវេលារបស់វាឡើយ។
ﯽﯾﯿﰀ
79:44
ទីបពា្ចប់របស់វា គឺមានតែម្ចាស់របស់អ្នកទេដែលដឹង។
ﰁﰂﰃﰄﰅﰆ
79:45
តាមពិតអ្នកគ្រាន់តែជាអ្នកដាស់តឿនព្រមានចំពោះអ្នក ណាដែលខ្លាចវាប៉ុណ្ណោះ។
ﰇﰈﰉﰊﰋﰌﰍﰎﰏﰐ
79:46
នៅថ្ងៃដែលពួកគេឃើញវា(ថ្ងៃបរលោក) ពួកគេមាន អារម្មណ៍ហាក់បីដូចជាមិនបានរស់នៅក្នុងលោកិយនេះឡើយ លើកលែងតែមួយល្ងាច ឬមួយព្រឹកប៉ុណ្ណោះ។
គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់
Wednesday, September 9, 2026
Don't forget us in your sincere prayers







