PDF —
40 អាយ៉ាត់ Meccan PDF
Built right in your browser — download starts automatically

ជំពូក អាន់-ណាបា pdf — ទាញយក (ខ្មែរ)

ជំពូក អាន់-ណាបា pdf ខ្មែរ — ទាញយក ជំពូក អាន់-ណាបា ការបកប្រែ. ជំពូក អាន់-ណាបា (Meccan) 40 អាយ៉ាត់.



40 អាយ៉ាត់ · Meccan · ខ្មែរ
bismillah
ﭑﭒﭓ
78:1 តើពួកគេដេញដោលគ្នាអំពីរឿងអ្វី
ﭔﭕﭖﭗ
78:2 គឺអំពីដំណឹងដ៏សំខាន់
ﭘﭙﭚﭛﭜ
78:3 ដែលពួកគេកំពុងតែខ្វែងគំនិតគ្នាអំពីវា។
ﭝﭞﭟ
78:4 ទេ. ពួកគេគង់តែនឹងដឹង។
ﭠﭡﭢﭣ
78:5 ទេ. បន្ទាប់មកពួកគេគង់តែនឹងដឹងយ៉ាងច្បាស់។
ﭤﭥﭦﭧﭨ
78:6 តើយើងមិនបានបង្កើតផែនដីឱ្យមានសណ្ឋានរាបស្មើ
ﭩﭪﭫ
78:7 និងភ្នំទាំងឡាយជាបង្គោលស្នឹងទេឬ
ﭬﭭﭮ
78:8 ហើយយើងបានបង្កើតពួកអ្នកជាគូៗ(ប្រុស និងស្រី)។
ﭯﭰﭱﭲ
78:9 ហើយយើងបានបង្កើតការដេករបស់ពួកអ្នកទុកជាការឈប់ សម្រាក។
ﭳﭴﭵﭶ
78:10 ហើយយើងបានបង្កើតពេលយប់ជាការបិទបាំង។
ﭷﭸﭹﭺ
78:11 ហើយយើងបានបង្កើតពេលថ្ងៃជាការរស់នៅ។
ﭻﭼﭽﭾﭿ
78:12 ហើយយើងបានបង្កើតមេឃប្រាំពីរជាន់ដ៏រឹងមាំនៅពីលើ ពួកអ្នក។
ﮀﮁﮂﮃ
78:13 ហើយយើងបានបង្កើតព្រះអាទិត្យដែលមានពន្លឺចែង ចាំង។
ﮄﮅﮆﮇﮈﮉ
78:14 ហើយយើងបានបញ្ចុះពីដុំពពកនូវទឹកភ្លៀងស្រោចស្រព គ្រប់ទីកន្លែង។
ﮊﮋﮌﮍﮎ
78:15 ដើម្បីយើងនឹងបពោ្ចញតាមរយៈវានូវគ្រាប់ធញ្ញជាតិ និង រុក្ខជាតិគ្រប់ប្រភេទ។
ﮏﮐﮑ
78:16 និងចំការដំណាំដែលមានផលានុផលគ្រប់ប្រភេទ។
ﮒﮓﮔﮕﮖﮗ
78:17 ពិតប្រាកដណាស់ ថ្ងៃកាត់សេចក្ដីគឺមានពេលកំណត់ ច្បាស់លាស់។
ﮘﮙﮚﮛﮜﮝﮞ
78:18 នៅថ្ងៃដែលគេផ្លុំត្រែ ពេលនោះពួកអ្នកនឹងមក(កាន់ កន្លែងជំនុំជំរះ)ជាក្រុមៗ។
ﮟﮠﮡﮢﮣ
78:19 ហើយមេឃនឹងត្រូវគេបើកចំហ ពេលនោះវាមានទ្វារ ជាច្រើន។
ﮤﮥﮦﮧﮨ
78:20 ហើយភ្នំទាំងឡាយត្រូវបានគេធ្វើឱ្យរបើកចេញពីកន្លែង របស់វា ហើយវារសាត់ដូចធូលី។
ﮩﮪﮫﮬﮭ
78:21 ពិតប្រាកដណាស់ នរកជើហាន់ណាំគឺជាកន្លែងត្រៀម។
ﮮﮯﮰ
78:22 ជាកន្លែងរស់នៅសម្រាប់ពួកដែលបំពាន។
ﮱﯓﯔﯕ
78:23 ដោយពួកគេរស់នៅទីនោះជារៀងរហូត។
ﯖﯗﯘﯙﯚﯛﯜ
78:24 ពួកគេមិនដែលស្គាល់រសជាតិត្រជាក់នៅទីនោះឡើយ ហើយក៏គ្មានទឹកផឹកដែរ។
ﯝﯞﯟﯠ
78:25 មានតែទឹកក្ដៅ និងខ្ទុះប៉ុណ្ណោះ
ﯡﯢﯣ
78:26 ជាការតបស្នងដ៏សមហេតុផលបំផុត។
ﯤﯥﯦﯧﯨﯩ
78:27 ពិតប្រាកដណាស់ ពួកគេគឺជាពួកដែលមិនសង្ឃឹមថានឹង ជួបការជំនុំជំរះឡើយ។
ﯪﯫﯬﯭ
78:28 ថែមទាំងពួកគេបានបដិសេធនឹងអាយ៉ាត់ៗរបស់យើង ទៀតផង។
ﯮﯯﯰﯱﯲ
78:29 ហើយអ្វីៗទាំងអស់យើងបានកត់ត្រាវាទុកនៅក្នុង សៀវភៅកំណត់ត្រា(ឡាវហុលម៉ះហ្វ៊ូស)រួចជាសេ្រច។
ﯳﯴﯵﯶﯷﯸ
78:30 ដូចេ្នះ ចូរពួកអ្នកភ្លក្សចុះ ហើយយើងមិនបន្ថែមអ្វីឱ្យពួក អ្នកក្រៅពីទារុណកម្មឡើយ។
ﭑﭒﭓﭔ
78:31 ពិតប្រាកដណាស់ ភាពជោគជ័យគឺសម្រាប់បណ្ដាអ្នក ដែលកោតខ្លាចអល់ឡោះ។
ﭕﭖﭗ
78:32 គឺ(ពួកគេ)មានចំការដំណាំ និងចំការទំពាំងបាយជូរ។
ﭘﭙﭚ
78:33 និងមានស្ដ្រីព្រហ្មចារីជាច្រើនដែលមានវ័យស្មើៗគ្នា។
ﭛﭜﭝ
78:34 ព្រមទាំងកែវដែលពេញទៅដោយស្រារួចជាសេ្រច។
ﭞﭟﭠﭡﭢﭣﭤ
78:35 នៅក្នុងវា(ឋានសួគ៌) ពួកគេមិនឮពាក្យសំដីដែលឥត ប្រយោជន៍ឡើយ ហើយក៏មិនឮពាក្យភូតកុហកដែរ។
ﭥﭦﭧﭨﭩﭪ
78:36 គឺជាការតបស្នងពីម្ចាស់របស់អ្នកដែលជាអំណោយមួយ ដ៏ពេញលេញ។
ﭫﭬﭭﭮﭯﭰﭱﭲﭳﭴﭵﭶ
78:37 គឺមកពីម្ចាស់គ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដី និង អ្វីៗដែលនៅរវាងវាទាំងពីរ។ នេះគឺមកពីម្ចាស់មហាសប្បុរស។ ពួកគេ(មនុស្សលោក)មិនអាចនិយាយអ្វីបានឡើយ លុះត្រាតែ មានការអនុញ្ញាតពីទ្រង់។
ﭷﭸﭹﭺﭻﭼﭽﭾﭿﮀﮁﮂﮃﮄﮅﮆ
78:38 នៅថ្ងៃដែលជីព្រីល និងម៉ាឡាអ៊ីកាត់ទាំងឡាយឈរ តំរៀបជាជួរៗ ពួកគេមិនអាចនិយាយអ្វីបានឡើយ លើកលែងតែ អ្នកណាដែលម្ចាស់មហាសប្បុរសអនុញ្ញាតឱ្យគេ ហើយគេនិយាយ នូវពាក្យសំដីណាដែលត្រឹមត្រូវប៉ុណ្ណោះ។
ﮇﮈﮉﮊﮋﮌﮍﮎﮏﮐﮑ
78:39 នោះគឺជាថ្ងៃដែលនឹងកើតឡើងយ៉ាងពិតប្រាកដ។ ដូចេ្នះ អ្នកណាហើយចង់(គេចផុតពីភាពលំបាកនៅថ្ងៃបរលោក)នោះ ចូរឱ្យគេជ្រើសរើសកន្លែងវិលត្រឡប់ទៅកាន់ម្ចាស់របស់គេចុះ។
ﮒﮓﮔﮕﮖﮗﮘﮙﮚﮛﮜﮝﮞﮟﮠﮡ
78:40 ពិតប្រាកដណាស់ យើងបានដាស់តឿនព្រមានពួកអ្នក នូវទារុណកម្មដែលនៅជិតបំផុតនាថ្ងៃដែលបុគ្គលម្នាក់ៗមើលទៅ ចំពោះអ្វីដែលដៃទាំងពីររបស់គេបានប្រព្រឹត្ដកន្លងមក។ ហើយអ្នក គ្មានជំនឿនឹងនិយាយថាៈ ឱអនិច្ចា. ធ្វើមេ្ដចទើបខ្ញុំក្លាយជាដីវិញ។

គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Wednesday, September 9, 2026

Don't forget us in your sincere prayers