អាស់-ស៊ូម៉ារ · 9/75
ការបកប្រែ ការបញ្ចេញសំឡេង — អាស់-ស៊ូម៉ារ
أَمَّنْ هُوَ قَانِتٌ آنَاءَ اللَّيْلِ سَاجِدًا وَقَائِمًا يَحْذَرُ الْآخِرَةَ وَيَرْجُو رَحْمَةَ رَبِّهِ ۗ قُلْ هَلْ يَسْتَوِي الَّذِينَ يَعْلَمُونَ وَالَّذِينَ لَا يَعْلَمُونَ ۗ إِنَّمَا يَتَذَكَّرُ أُولُو الْأَلْبَابِ ۝٩
Amman huwa qaanitun aanaaa`al laili saajidanw wa qaaa`imai yahzarul Aakhirata wa yarjoo rahmata Rabbih; qul hal yastawil lazeena ya`lamoona wallazeena laa ya`lamoon; innamaa yatazakkaru ulul albaab
📖 អត្ថន័យខ្មែរ
(តើអ្នកដែលសប្បាយរីករាយនឹងភាពគ្មានជំនឿប្រសើរ ជាង) ឬមួយអ្នកដែលគោរពសក្ការៈចំពោះអល់ឡោះនៅពេល យប់ដោយស៊ូជូត និងឈរទាំងខ្លាចចំពោះថ្ងៃបរលោក ហើយ សង្ឃឹមចំពោះក្ដីមេត្ដាករុណាពីម្ចាស់របស់គេប្រសើរជាង? ចូរអ្នក (មូហាំម៉ាត់)ពោលថាៈ តើបណ្ដាអ្នកដែលចេះដឹង និងអ្នកដែល មិនចេះដឹងស្មើគ្នាដែរឬទេ? ពិតប្រាកដណាស់ មានតែបញ្ញាជន ទាំងឡាយប៉ុណ្ណោះដែលចេះពិចារណា។
🎧 ស្តាប់

📜 អាយ៉ាត់ 7-11 — អាស់-ស៊ូម៉ារ

7إِن تَكْفُرُوا فَإِنَّ اللَّهَ غَنِيٌّ عَنكُمْ ۖ وَلَا يَرْضَىٰ لِعِبَادِهِ الْكُفْرَ ۖ وَإِن تَشْكُرُوا يَرْضَهُ لَكُمْ ۗ وَلَا تَزِرُ وَازِرَةٌ وِزْرَ أُخْرَىٰ ۗ ثُمَّ إِلَىٰ رَبِّكُم مَّرْجِعُكُمْ فَيُنَبِّئُكُم بِمَا كُنتُمْ تَعْمَلُونَ ۚ إِنَّهُ عَلِيمٌ بِذَاتِ الصُّدُورِ
ប្រសិនបើពួកអ្នកបដិសេធវិញនោះ ពិតប្រាកដណាស់ អល់ឡោះមហាមានលើសលប់មិនត្រូវការ(ជំនឿ)ពួកអ្នកឡើយ។ ហើយទ្រង់មិនចូលចិត្ដភាពគ្មានជំនឿចំពោះខ្ញុំទាំងឡាយរបស់ទ្រង់ ឡើយ។ តែប្រសិនបើពួកអ្នកដឹងគុណ(ដោយមានជំនឿ)វិញ គឺ ទ្រង់នឹងស្រឡាញ់ចូលចិត្ដចំពោះការដឹងគុណរបស់ពួកអ្នក។ ហើយ អ្នកដែលសាងបាបកម្មមិនអាចទទួលបន្ទុកចំពោះបាបកម្មអ្នកដទៃ បានឡើយ។ ក្រោយមក ទៅចំពោះម្ចាស់របស់ពួកអ្នកតែមួយគត់ ជាកន្លែងវិលត្រឡប់របស់ពួកអ្នក។ ហើយទ្រង់នឹងប្រាប់ពួកអ្នកនូវ អ្វីដែលពួកអ្នកធ្លាប់បានប្រព្រឹត្ដ។ ពិតប្រាកដណាស់ ទ្រង់មហាដឹង នូវអ្វីដែលមាននៅក្នុងចិត្ដ។
8۞ وَإِذَا مَسَّ الْإِنسَانَ ضُرٌّ دَعَا رَبَّهُ مُنِيبًا إِلَيْهِ ثُمَّ إِذَا خَوَّلَهُ نِعْمَةً مِّنْهُ نَسِيَ مَا كَانَ يَدْعُو إِلَيْهِ مِن قَبْلُ وَجَعَلَ لِلَّهِ أَندَادًا لِّيُضِلَّ عَن سَبِيلِهِ ۚ قُلْ تَمَتَّعْ بِكُفْرِكَ قَلِيلًا ۖ إِنَّكَ مِنْ أَصْحَابِ النَّارِ
ហើយនៅពេលដែលគ្រោះថ្នាក់បានបៀតបៀនមនុស្សលោក គេក៏បានបួងសួងសុំពីម្ចាស់របស់គេ ដោយសារភាពកំហុសទៅចំពោះ ទ្រង់។ បន្ទាប់មកនៅពេលដែលទ្រង់បានប្រទាននៀកម៉ាត់របស់ទ្រង់ ឱ្យគេវិញនោះ គេក៏ភេ្លចនូវអ្វីដែលគេធ្លាប់បួងសួងសុំពីទ្រង់កាលពី មុន ថែមទាំងបានបង្កើតព្រះនានាសម្រាប់ធ្វើស្ហ៊ីរិកចំពោះអល់ឡោះ ដើម្បីធ្វើឱ្យ(មនុស្សលោក)វងេ្វងពីមាគ៌ារបស់ទ្រង់ទៀតផង។ ចូរ អ្នក(មូហាំម៉ាត់)ពោលថាៈ ចូរអ្នកសប្បាយរីករាយនឹងភាពគ្មាន ជំនឿរបស់អ្នកមួយរយៈពេលសិនចុះ។ ពិតប្រាកដណាស់ អ្នកគឺ ស្ថិតក្នុងចំណោមពួកនរក។
9أَمَّنْ هُوَ قَانِتٌ آنَاءَ اللَّيْلِ سَاجِدًا وَقَائِمًا يَحْذَرُ الْآخِرَةَ وَيَرْجُو رَحْمَةَ رَبِّهِ ۗ قُلْ هَلْ يَسْتَوِي الَّذِينَ يَعْلَمُونَ وَالَّذِينَ لَا يَعْلَمُونَ ۗ إِنَّمَا يَتَذَكَّرُ أُولُو الْأَلْبَابِ
(តើអ្នកដែលសប្បាយរីករាយនឹងភាពគ្មានជំនឿប្រសើរ ជាង) ឬមួយអ្នកដែលគោរពសក្ការៈចំពោះអល់ឡោះនៅពេល យប់ដោយស៊ូជូត និងឈរទាំងខ្លាចចំពោះថ្ងៃបរលោក ហើយ សង្ឃឹមចំពោះក្ដីមេត្ដាករុណាពីម្ចាស់របស់គេប្រសើរជាង? ចូរអ្នក (មូហាំម៉ាត់)ពោលថាៈ តើបណ្ដាអ្នកដែលចេះដឹង និងអ្នកដែល មិនចេះដឹងស្មើគ្នាដែរឬទេ? ពិតប្រាកដណាស់ មានតែបញ្ញាជន ទាំងឡាយប៉ុណ្ណោះដែលចេះពិចារណា។
10قُلْ يَا عِبَادِ الَّذِينَ آمَنُوا اتَّقُوا رَبَّكُمْ ۚ لِلَّذِينَ أَحْسَنُوا فِي هَٰذِهِ الدُّنْيَا حَسَنَةٌ ۗ وَأَرْضُ اللَّهِ وَاسِعَةٌ ۗ إِنَّمَا يُوَفَّى الصَّابِرُونَ أَجْرَهُم بِغَيْرِ حِسَابٍ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ឱបណ្ដាខ្ញុំដែលមានជំនឿ. ចូរពួកអ្នកកោតខ្លាចចំពោះម្ចាស់របស់ពួកអ្នក។ ការតបស្នងដ៏ល្អ (នៅថ្ងៃបរលោក) គឺសម្រាប់អ្នកដែលបានសាងអំពើល្អនៅក្នុង លោកិយនេះ។ ហើយផែនដីរបស់អល់ឡោះគឺទូលំទូលាយ។ ពិត ប្រាកដណាស់ បណ្ដាអ្នកដែលអត់ធ្មត់នឹងត្រូវគេផ្ដល់ឱ្យនូវផលបុណ្យ របស់ពួកគេយ៉ាងពេញលេញដោយឥតគណនា។
11قُلْ إِنِّي أُمِرْتُ أَنْ أَعْبُدَ اللَّهَ مُخْلِصًا لَّهُ الدِّينَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ខ្ញុំត្រូវ បានគេបញ្ជាឱ្យគោរពសក្ការៈចំពោះអល់ឡោះដោយចិត្ដស្មោះស ក្នុងការប្រណិប័តន៍ចំពោះទ្រង់។
អាស់-ស៊ូម៉ារលិបិក្រមគូរអាន
75អាយ៉ាត់
MeccanRevelation
9អាយ៉ាត់

ការបកប្រែ — អាស់-ស៊ូម៉ារ 9

ជំពូក អាស់-ស៊ូម៉ារ អាយ៉ាត់ 9 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : (តើអ្នកដែលសប្បាយរីករាយនឹងភាពគ្មានជំនឿប្រសើរ ជាង) ឬមួយអ្នកដែលគោរពសក្ការៈចំពោះអល់ឡោះនៅពេល យប់ដោយស៊ូជូត និងឈរទាំងខ្លាចចំពោះថ្ងៃបរលោក ហើយ សង្ឃឹមចំពោះក្ដីមេត្ដាករុណាពីម្ចាស់របស់គេប្រសើរជាង? ចូរអ្នក (មូហាំម៉ាត់)ពោលថាៈ តើបណ្ដាអ្នកដែលចេះដឹង…

ជំពូក អាយ៉ាត់ 9/75 — អាស់-ស៊ូម៉ារ الزمر (Meccan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: អាស់-ស៊ូម៉ារ ស្តាប់, អាស់-ស៊ូម៉ារ ការបកប្រែ, អាស់-ស៊ូម៉ារ mp3, អាស់-ស៊ូម៉ារ pdf. អាយ៉ាត់ 7–11. អត្ថន័យខ្មែរ: ภาษาไทย.




គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 18, 2026

Don't forget us in your sincere prayers