អាល់-ម៉ាអ៊ីដា · 44/120
ការបកប្រែ ការបញ្ចេញសំឡេង — អាល់-ម៉ាអ៊ីដា
إِنَّا أَنزَلْنَا التَّوْرَاةَ فِيهَا هُدًى وَنُورٌ ۚ يَحْكُمُ بِهَا النَّبِيُّونَ الَّذِينَ أَسْلَمُوا لِلَّذِينَ هَادُوا وَالرَّبَّانِيُّونَ وَالْأَحْبَارُ بِمَا اسْتُحْفِظُوا مِن كِتَابِ اللَّهِ وَكَانُوا عَلَيْهِ شُهَدَاءَ ۚ فَلَا تَخْشَوُا النَّاسَ وَاخْشَوْنِ وَلَا تَشْتَرُوا بِآيَاتِي ثَمَنًا قَلِيلًا ۚ وَمَن لَّمْ يَحْكُم بِمَا أَنزَلَ اللَّهُ فَأُولَٰئِكَ هُمُ الْكَافِرُونَ ۝٤٤
Innaaa anzalnat Tawraata feehaa hudanw wa noor; yahkumu bihan Nabiyyoonal lazeena aslamoo lillazeena haadoo war rabbaaniyyoona wal ahbaaru bimas tuhfizoo min Kitaabil laahi wa kaanoo `alaihi shuhadaaa`; falaa takhshawun naasa wakhshawni wa laa tashtaroo bi aayaatee samanan qaleelaa; wa mal lam yahkum bimaaa anzalal laahu fa ulaaa`ika humul kaafiroon
📖 អត្ថន័យខ្មែរ
ពិតប្រាកដណាស់យើងបានបញ្ចុះគម្ពីរតាវរ៉ត(ឱ្យមូសា) ដែលនៅក្នុងនោះមានការចង្អុលបង្ហាញ និងជាពន្លឺដោយបណ្ដាណាពី ដែលបានប្រគល់ខ្លួនជូនអល់ឡោះកាត់សេចក្ដីតាមគម្ពីរតាវរ៉ត សម្រាប់ពួកយ៉ាហ៊ូទី។ ហើយពួកដែលចេះដឹងជ្រៅជ្រះផ្នែកសាសនា និងពួកដឹកនាំសាសនា(ក៏បានកាត់សេចក្ដីសម្រាប់ពួកយ៉ាហ៊ូទីតាម គម្ពីរតាវរ៉ត ក្រោយពីណាពីទាំងនោះដែរ)ដោយសារគេ(ណាពី) ប្រើពួកគេឱ្យថែរក្សាការពារគម្ពីររបស់អល់ឡោះ និងឱ្យពួកគេធ្វើ ជាសាក្សីលើគម្ពីរនេះ។ ដូចេ្នះ ចូរពួកអ្នកកុំខ្លាចមនុស្សលោក ឱ្យសោះ តែពួកអ្នកត្រូវខ្លាចយើងវិញ។ ហើយចូរពួកអ្នកកុំលក់ អាយ៉ាត់ៗ(ច្បាប់)របស់យើងក្នុងតម្លៃដ៏តិចតួចឱ្យសោះ។ ហើយ អ្នកណាដែលមិនកាត់សេចក្ដីតាមអ្វីដែលអល់ឡោះបានបញ្ចុះ មក ពួកទាំងនោះគឺជាពួកដែលប្រឆាំង។
🎧 ស្តាប់

📜 អាយ៉ាត់ 42-46 — អាល់-ម៉ាអ៊ីដា

42سَمَّاعُونَ لِلْكَذِبِ أَكَّالُونَ لِلسُّحْتِ ۚ فَإِن جَاءُوكَ فَاحْكُم بَيْنَهُمْ أَوْ أَعْرِضْ عَنْهُمْ ۖ وَإِن تُعْرِضْ عَنْهُمْ فَلَن يَضُرُّوكَ شَيْئًا ۖ وَإِنْ حَكَمْتَ فَاحْكُم بَيْنَهُم بِالْقِسْطِ ۚ إِنَّ اللَّهَ يُحِبُّ الْمُقْسِطِينَ
ពួកគេ(យ៉ាហ៊ូទី)ចូលចិត្ដស្ដាប់ការភូតកុហក ចូលចិត្ដស៊ី ទ្រព្យសម្បត្ដិដែលគេហាមឃាត់។ ប្រសិនបើពួកគេមករកអ្នក (មូហាំម៉ាត់) ចូរអ្នកកាត់សេចក្ដីរវាងពួកគេចុះ ឬអ្នកត្រូវគេច ចេញពីពួកគេ។ ហើយប្រសិនបើអ្នកគេចចេញពីពួកគេ គឺពួកគេមិន អាចបង្កគ្រោះថ្នាក់អ្វីដល់អ្នកបានឡើយ។ តែបើអ្នកកាត់សេចក្ដីវិញ អ្នកត្រូវកាត់សេចក្ដីរវាងពួកគេដោយយុត្ដិធម៌។ ពិតប្រាកដណាស់ អល់ឡោះស្រឡាញ់បណ្ដាអ្នកដែលយុត្ដិធម៌។
43وَكَيْفَ يُحَكِّمُونَكَ وَعِندَهُمُ التَّوْرَاةُ فِيهَا حُكْمُ اللَّهِ ثُمَّ يَتَوَلَّوْنَ مِن بَعْدِ ذَٰلِكَ ۚ وَمَا أُولَٰئِكَ بِالْمُؤْمِنِينَ
តើពួកគេសុំឱ្យអ្នកកាត់សេចក្ដីយ៉ាងដូចមេ្ដច បើពួកគេ មានគម្ពីរតាវរ៉តដែលនៅក្នុងនោះមានបញ្ញត្ដិរបស់អល់ឡោះ បន្ទាប់ មកពួកគេនៅតែបែរចេញក្រោយពីកាត់សេចក្ដីនោះ? ហើយពួក ទាំងនោះជាពួកដែលពុំមែនជាអ្នកមានជំនឿឡើយ។
44إِنَّا أَنزَلْنَا التَّوْرَاةَ فِيهَا هُدًى وَنُورٌ ۚ يَحْكُمُ بِهَا النَّبِيُّونَ الَّذِينَ أَسْلَمُوا لِلَّذِينَ هَادُوا وَالرَّبَّانِيُّونَ وَالْأَحْبَارُ بِمَا اسْتُحْفِظُوا مِن كِتَابِ اللَّهِ وَكَانُوا عَلَيْهِ شُهَدَاءَ ۚ فَلَا تَخْشَوُا النَّاسَ وَاخْشَوْنِ وَلَا تَشْتَرُوا بِآيَاتِي ثَمَنًا قَلِيلًا ۚ وَمَن لَّمْ يَحْكُم بِمَا أَنزَلَ اللَّهُ فَأُولَٰئِكَ هُمُ الْكَافِرُونَ
ពិតប្រាកដណាស់យើងបានបញ្ចុះគម្ពីរតាវរ៉ត(ឱ្យមូសា) ដែលនៅក្នុងនោះមានការចង្អុលបង្ហាញ និងជាពន្លឺដោយបណ្ដាណាពី ដែលបានប្រគល់ខ្លួនជូនអល់ឡោះកាត់សេចក្ដីតាមគម្ពីរតាវរ៉ត សម្រាប់ពួកយ៉ាហ៊ូទី។ ហើយពួកដែលចេះដឹងជ្រៅជ្រះផ្នែកសាសនា និងពួកដឹកនាំសាសនា(ក៏បានកាត់សេចក្ដីសម្រាប់ពួកយ៉ាហ៊ូទីតាម គម្ពីរតាវរ៉ត ក្រោយពីណាពីទាំងនោះដែរ)ដោយសារគេ(ណាពី) ប្រើពួកគេឱ្យថែរក្សាការពារគម្ពីររបស់អល់ឡោះ និងឱ្យពួកគេធ្វើ ជាសាក្សីលើគម្ពីរនេះ។ ដូចេ្នះ ចូរពួកអ្នកកុំខ្លាចមនុស្សលោក ឱ្យសោះ តែពួកអ្នកត្រូវខ្លាចយើងវិញ។ ហើយចូរពួកអ្នកកុំលក់ អាយ៉ាត់ៗ(ច្បាប់)របស់យើងក្នុងតម្លៃដ៏តិចតួចឱ្យសោះ។ ហើយ អ្នកណាដែលមិនកាត់សេចក្ដីតាមអ្វីដែលអល់ឡោះបានបញ្ចុះ មក ពួកទាំងនោះគឺជាពួកដែលប្រឆាំង។
45وَكَتَبْنَا عَلَيْهِمْ فِيهَا أَنَّ النَّفْسَ بِالنَّفْسِ وَالْعَيْنَ بِالْعَيْنِ وَالْأَنفَ بِالْأَنفِ وَالْأُذُنَ بِالْأُذُنِ وَالسِّنَّ بِالسِّنِّ وَالْجُرُوحَ قِصَاصٌ ۚ فَمَن تَصَدَّقَ بِهِ فَهُوَ كَفَّارَةٌ لَّهُ ۚ وَمَن لَّمْ يَحْكُم بِمَا أَنزَلَ اللَّهُ فَأُولَٰئِكَ هُمُ الظَّالِمُونَ
យើងបានដាក់បញ្ញត្ដិទៅលើពួកគេ(យ៉ាហ៊ូទី)នៅក្នុងគម្ពីរ (តាវរ៉ត)នោះ ពិតប្រាកដណាស់ជីវិតសងដោយជីវិត ភ្នែកសង ដោយភ្នែក ច្រមុះសងដោយច្រមុះ ធេ្មញសងដោយធេ្មញ ហើយ របួសស្នាមក៏ត្រូវសងវិញដែរ។ ដូចេ្នះអ្នកណាហើយបានអនុគ្រោះ ចំពោះគេ(ជនល្មើស) គឺអ្នកនោះត្រូវបានគេ(អល់ឡោះ)លុបលាង ទោសឱ្យគេ។ ហើយអ្នកណាដែលមិនកាត់សេចក្ដីតាមអ្វីដែល អល់ឡោះបានបញ្ចុះ មកទេនោះ អ្នកទាំងនោះគឺជាពួកដែលបំពាន។
46وَقَفَّيْنَا عَلَىٰ آثَارِهِم بِعِيسَى ابْنِ مَرْيَمَ مُصَدِّقًا لِّمَا بَيْنَ يَدَيْهِ مِنَ التَّوْرَاةِ ۖ وَآتَيْنَاهُ الْإِنجِيلَ فِيهِ هُدًى وَنُورٌ وَمُصَدِّقًا لِّمَا بَيْنَ يَدَيْهِ مِنَ التَّوْرَاةِ وَهُدًى وَمَوْعِظَةً لِّلْمُتَّقِينَ
ហើយយើងបានចាត់តាំងអ៊ីសាកូនម៉ារយ៉ាំ បន្ទាប់ពីពួកគេ (បណ្ដាណាពី) ដើម្បីបញ្ជាក់ពីអ្វីដែលមានពីមុនមកនៅក្នុងគម្ពីរ តាវរ៉ត។ ហើយយើងបានប្រទានឱ្យគេ(អ៊ីសា)នូវគម្ពីរអ៊ីញជីល ដែលមានការចង្អុលបង្ហាញ និងពន្លឺនៅក្នុងនោះនិងដើម្បីបញ្ជាក់ នូវអ្វីដែលមានពីមុនមកនៅក្នុងគម្ពីរតាវរ៉ត ហើយនិងដើម្បីចង្អុល បង្ហាញនិងជាការទូន្មានចំពោះបណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។
អាល់-ម៉ាអ៊ីដាលិបិក្រមគូរអាន
120អាយ៉ាត់
MedinanRevelation
44អាយ៉ាត់

ការបកប្រែ — អាល់-ម៉ាអ៊ីដា 44

ជំពូក អាល់-ម៉ាអ៊ីដា អាយ៉ាត់ 44 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : ពិតប្រាកដណាស់យើងបានបញ្ចុះគម្ពីរតាវរ៉ត(ឱ្យមូសា) ដែលនៅក្នុងនោះមានការចង្អុលបង្ហាញ និងជាពន្លឺដោយបណ្ដាណាពី ដែលបានប្រគល់ខ្លួនជូនអល់ឡោះកាត់សេចក្ដីតាមគម្ពីរតាវរ៉ត សម្រាប់ពួកយ៉ាហ៊ូទី។ ហើយពួកដែលចេះដឹងជ្រៅជ្រះផ្នែកសាសនា និងពួកដឹកនាំសាសនា(ក៏បានកាត់សេចក្ដីសម្រាប់ពួកយ៉ាហ៊ូទីតាម គម្ពីរតាវរ៉ត ក្រោយពីណាពីទាំងនោះដែរ)ដោយសារគេ(ណាពី) ប្រើពួកគេឱ្យថែរក្សាការពារគម្ពីររបស់អល់ឡោះ…

ជំពូក អាយ៉ាត់ 44/120 — អាល់-ម៉ាអ៊ីដា المائدة (Medinan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: អាល់-ម៉ាអ៊ីដា ស្តាប់, អាល់-ម៉ាអ៊ីដា ការបកប្រែ, អាល់-ម៉ាអ៊ីដា mp3, អាល់-ម៉ាអ៊ីដា pdf. អាយ៉ាត់ 42–46. អត្ថន័យខ្មែរ: ภาษาไทย.




គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 18, 2026

Don't forget us in your sincere prayers