អាល់-មូចាឌីឡា · 10/22
ការបកប្រែ ការបញ្ចេញសំឡេង — អាល់-មូចាឌីឡា
إِنَّمَا النَّجْوَىٰ مِنَ الشَّيْطَانِ لِيَحْزُنَ الَّذِينَ آمَنُوا وَلَيْسَ بِضَارِّهِمْ شَيْئًا إِلَّا بِإِذْنِ اللَّهِ ۚ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ ۝١٠
Innaman najwaa minash shaitaani liyahzunal lazeena aamanoo wa laisa bidaaarrihim shai`an illaa bi-iznil laah; wa `alal laahi falyatawakkalil mu`minoon
📖 អត្ថន័យខ្មែរ
ពិតប្រាកដណាស់ ការពិភាក្សាគ្នាដោយស្ងាត់ៗនោះគឺមក ពីស្ហៃតន ដើម្បីធ្វើឱ្យបណ្ដាអ្នកមានជំនឿមានទុក្ខព្រួយ ខណៈដែល វាមិនបានធ្វើឱ្យពួកគេមានគ្រោះថ្នាក់ឡើយ លុះត្រាតែមានការ អនុញ្ញាតពីអល់ឡោះ។ ហើយចំពោះអល់ឡោះតែមួយគត់ដែល បណ្ដាអ្នកមានជំនឿប្រគល់ការទុកចិត្ដ។
🎧 ស្តាប់

📜 អាយ៉ាត់ 8-12 — អាល់-មូចាឌីឡា

8أَلَمْ تَرَ إِلَى الَّذِينَ نُهُوا عَنِ النَّجْوَىٰ ثُمَّ يَعُودُونَ لِمَا نُهُوا عَنْهُ وَيَتَنَاجَوْنَ بِالْإِثْمِ وَالْعُدْوَانِ وَمَعْصِيَتِ الرَّسُولِ وَإِذَا جَاءُوكَ حَيَّوْكَ بِمَا لَمْ يُحَيِّكَ بِهِ اللَّهُ وَيَقُولُونَ فِي أَنفُسِهِمْ لَوْلَا يُعَذِّبُنَا اللَّهُ بِمَا نَقُولُ ۚ حَسْبُهُمْ جَهَنَّمُ يَصْلَوْنَهَا ۖ فَبِئْسَ الْمَصِيرُ
តើអ្នក(មូហាំម៉ាត់)មិនបានឃើញពួក(យ៉ាហ៊ូទី)ដែលត្រូវ បានគេហាមឃាត់អំពីការពិភាក្សាគ្នាដោយស្ងាត់ៗ បន្ទាប់មកពួកគេ ត្រឡប់ទៅប្រព្រឹត្ដនូវអ្វីដែលពួកគេត្រូវបានគេហាមឃាត់វាទៀត ថែមទាំងពួកគេពិភាក្សាគ្នាដោយស្ងាត់ៗនូវអ្វីដែលជាអំពើបាប និង ជាប្រការដែលនាំឱ្យក្លាយជាសត្រូវនឹងគ្នា ហើយនិងជាការប្រឆាំង នឹងអ្នកនាំសារ(មូហាំម៉ាត់)ទេឬ? ហើយនៅពេលដែលពួកគេបាន មកជួបអ្នក ពួកគេបានស្វាគមន៍(ឱ្យសាឡាម)អ្នកនូវអ្វីដែល អល់ឡោះមិនបានស្វាគមន៍អ្នកនឹងវាឡើយ។ ហើយពួកគេនិយាយ ខ្លួនឯងថាៈ ហេតុអ្វីបានជាអល់ឡោះមិនដាក់ទណ្ឌកម្មពួកយើងនូវ អ្វីដែលពួកយើងនិយាយ(ចំពោះមូហាំម៉ាត់)នោះ? គ្រប់គ្រាន់ សម្រាប់ពួកគេគឺនរកជើហាន់ណាំដែលពួកគេត្រូវដុតនៅក្នុងវា ហើយជាកន្លែងវិលត្រឡប់ដ៏អាក្រក់បំផុត។
9يَا أَيُّهَا الَّذِينَ آمَنُوا إِذَا تَنَاجَيْتُمْ فَلَا تَتَنَاجَوْا بِالْإِثْمِ وَالْعُدْوَانِ وَمَعْصِيَتِ الرَّسُولِ وَتَنَاجَوْا بِالْبِرِّ وَالتَّقْوَىٰ ۖ وَاتَّقُوا اللَّهَ الَّذِي إِلَيْهِ تُحْشَرُونَ
ឱបណ្ដាអ្នកដែលមានជំនឿ. ប្រសិនបើពួកអ្នកពិភាក្សាគ្នា ដោយស្ងាត់ៗ ចូរពួកអ្នកកុំពិភាក្សាគ្នានូវអ្វីដែលជាអំពើបាប និង ជាប្រការដែលនាំឱ្យក្លាយជាសត្រូវនឹងគ្នា ហើយនិងជាការប្រឆាំង ចំពោះអ្នកនាំសារ(មូហាំម៉ាត់)ឱ្យសោះ។ ហើយចូរពួកអ្នកពិភាក្សា គ្នាដោយស្ងាត់ៗចុះនូវប្រការណាដែលល្អ និងជាប្រការដែលនាំឱ្យ កោតខ្លាចអល់ឡោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះដែល ជាអ្នកប្រមូលផ្ដុំពួកអ្នកទៅកាន់ទ្រង់វិញ(នៅថ្ងៃបរលោក)។
10إِنَّمَا النَّجْوَىٰ مِنَ الشَّيْطَانِ لِيَحْزُنَ الَّذِينَ آمَنُوا وَلَيْسَ بِضَارِّهِمْ شَيْئًا إِلَّا بِإِذْنِ اللَّهِ ۚ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ
ពិតប្រាកដណាស់ ការពិភាក្សាគ្នាដោយស្ងាត់ៗនោះគឺមក ពីស្ហៃតន ដើម្បីធ្វើឱ្យបណ្ដាអ្នកមានជំនឿមានទុក្ខព្រួយ ខណៈដែល វាមិនបានធ្វើឱ្យពួកគេមានគ្រោះថ្នាក់ឡើយ លុះត្រាតែមានការ អនុញ្ញាតពីអល់ឡោះ។ ហើយចំពោះអល់ឡោះតែមួយគត់ដែល បណ្ដាអ្នកមានជំនឿប្រគល់ការទុកចិត្ដ។
11يَا أَيُّهَا الَّذِينَ آمَنُوا إِذَا قِيلَ لَكُمْ تَفَسَّحُوا فِي الْمَجَالِسِ فَافْسَحُوا يَفْسَحِ اللَّهُ لَكُمْ ۖ وَإِذَا قِيلَ انشُزُوا فَانشُزُوا يَرْفَعِ اللَّهُ الَّذِينَ آمَنُوا مِنكُمْ وَالَّذِينَ أُوتُوا الْعِلْمَ دَرَجَاتٍ ۚ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ
ឱបណ្ដាអ្នកដែលមានជំនឿ. នៅពេលដែលមានគេនិយាយ ទៅកាន់ពួកអ្នកថាៈ សូមពួកអ្នកសម្រួលកន្លែងអង្គុយឱ្យទូលាយ នោះ ចូរពួកអ្នកសម្រួលឱ្យទូលាយចុះ អល់ឡោះនឹងធ្វើឱ្យពួកអ្នក ទូលាយវិញ(ទាំងនៅក្នុងលោកិយនិងថ្ងៃបរលោក)។ ហើយនៅ ពេលដែលមានគេនិយាយថាៈ សូមពួកអ្នកងើបចេញពីកន្លែងអង្គុយ (ដើម្បីធ្វើប្រការល្អអ្វីមួយ) ចូរពួកអ្នកងើបចេញចុះ អល់ឡោះនឹង លើកឋានៈបណ្ដាអ្នកដែលមានជំនឿនៅក្នុងចំណោមពួកអ្នក និង បណ្ដាអ្នកដែលត្រូវបានគេផ្ដល់ចំណេះវិជ្ជាឱ្យ។ ហើយអល់ឡោះដឹង ជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
12يَا أَيُّهَا الَّذِينَ آمَنُوا إِذَا نَاجَيْتُمُ الرَّسُولَ فَقَدِّمُوا بَيْنَ يَدَيْ نَجْوَاكُمْ صَدَقَةً ۚ ذَٰلِكَ خَيْرٌ لَّكُمْ وَأَطْهَرُ ۚ فَإِن لَّمْ تَجِدُوا فَإِنَّ اللَّهَ غَفُورٌ رَّحِيمٌ
ឱបណ្ដាអ្នកដែលមានជំនឿ. នៅពេលដែលពួកអ្នកចង់ ពិភាក្សារឿងសម្ងាត់ជាមួយអ្នកនាំសារ(មូហាំម៉ាត់) ចូរពួកអ្នក បរិច្ចាគទានជាមុនសិន មុននឹងពួកអ្នកពិភាក្សារឿងសម្ងាត់នោះ។ ការធ្វើដូចេ្នះ គឺជាការប្រសើរ និងស្អាតស្អំបំផុតសម្រាប់ពួកអ្នក។ ហើយប្រសិនបើពួកអ្នកគ្មានលទ្ធភាពទេនោះ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
អាល់-មូចាឌីឡាលិបិក្រមគូរអាន
22អាយ៉ាត់
MedinanRevelation
10អាយ៉ាត់

ការបកប្រែ — អាល់-មូចាឌីឡា 10

ជំពូក អាល់-មូចាឌីឡា អាយ៉ាត់ 10 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : ពិតប្រាកដណាស់ ការពិភាក្សាគ្នាដោយស្ងាត់ៗនោះគឺមក ពីស្ហៃតន ដើម្បីធ្វើឱ្យបណ្ដាអ្នកមានជំនឿមានទុក្ខព្រួយ ខណៈដែល វាមិនបានធ្វើឱ្យពួកគេមានគ្រោះថ្នាក់ឡើយ លុះត្រាតែមានការ អនុញ្ញាតពីអល់ឡោះ។ ហើយចំពោះអល់ឡោះតែមួយគត់ដែល បណ្ដាអ្នកមានជំនឿប្រគល់ការទុកចិត្ដ។

ជំពូក អាយ៉ាត់ 10/22 — អាល់-មូចាឌីឡា المجادلة (Medinan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: អាល់-មូចាឌីឡា ស្តាប់, អាល់-មូចាឌីឡា ការបកប្រែ, អាល់-មូចាឌីឡា mp3, អាល់-មូចាឌីឡា pdf. អាយ៉ាត់ 8–12. អត្ថន័យខ្មែរ: ภาษาไทย.




គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 18, 2026

Don't forget us in your sincere prayers