ជំពូក អាល់-មូតាហ្វីហ្វីន pdf — ទាញយក (ខ្មែរ)
ជំពូក អាល់-មូតាហ្វីហ្វីន pdf ខ្មែរ — ទាញយក ជំពូក អាល់-មូតាហ្វីហ្វីន ការបកប្រែ. ជំពូក អាល់-មូតាហ្វីហ្វីន (Meccan) 36 អាយ៉ាត់.
Related
More ជំពូក PDF
អាល់-បាការ៉ា
អាល់-អ៊ីមរ៉ាន់
អាន់-នីសា
អាល់-ម៉ាអ៊ីដា
យូសុហ្វ
អ៊ីព្រាហ៊ីម
អាល់-ហ៊ីជ្រី
អាល់-កាហ្វ
ម៉ារយ៉ាំ
អាល់-ហាជ់
អាល់-កាសាស
អាល់-អាន់កាប៊ូត
អាស់-សាចដា
យ៉ាស៊ីន
អាដ-ឌូខាន់
អាល់-ហ្វាត
អាល់-ហ៊ូជូរ៉ាត
កាហ្វ
អាន់-ណាចម
អារ់-រ៉ាហ៊្មាន់
អាល់-វ៉ាគីយ៉ា
អាល់-ហាសរ
អាល់-មុលក
អាល់-ហាក់កា
អាល់-អ៊ីនស៊ីកាក
អាល់-អាឡា
អាល់-ហ្គាស៊ីយ៉ា
ជំពូក អាល់-មូតាហ្វីហ្វីន

ﯖﯗﯘ
83:1
ភាពវិនាសអន្ដរាយគឺសម្រាប់ពួកដែលគៃបន្លំ។
ﯙﯚﯛﯜﯝﯞﯟ
83:2
ជាពួកដែលទាមទារចង់បានគ្រប់ចំនួននៅពេលដែលពួកគេ ថ្លឹងវាស់ ឬវាល់ពីអ្នកដទៃ។
ﯠﯡﯢﯣﯤﯥ
83:3
តែនៅពេលដែលពួកគេវាស់ឬវាល់ ឬថ្លឹងឱ្យអ្នកដទៃ គឺ ពួកគេធ្វើឱ្យខ្វះ។
ﯦﯧﯨﯩﯪﯫ
83:4
តើពួកទាំងនោះមិនគិតថាៈ ពិតប្រាកដណាស់ ពួកគេនឹង ត្រូវគេធ្វើឱ្យរស់ឡើងវិញ
ﭑﭒﭓ
83:5
នៅថ្ងៃមួយដ៏ធំធេង(ថ្ងៃបរលោក)ទេឬ
ﭔﭕﭖﭗﭘﭙ
83:6
គឺនៅថ្ងៃដែលមនុស្សលោកនឹងឈរនៅចំពោះមុខម្ចាស់ គ្រប់គ្រងពិភពទាំងអស់។
ﭚﭛﭜﭝﭞﭟﭠ
83:7
មិនដូច្នោះទេ. ការពិតបញ្ជីរបស់ពួកប្រព្រឹត្ដអំពើអាក្រក់ គឺស្ថិតក្នុងស៊ិជ្ជីន។
ﭡﭢﭣﭤﭥ
83:8
តើអ្វីដែលធ្វើឱ្យអ្នកដឹងថា ស៊ិជ្ជីនជាអ្វីនោះ
ﭦﭧﭨ
83:9
គឺជាបញ្ជីមួយដែលត្រូវបានគេកត់ត្រាទុក។
ﭩﭪﭫﭬ
83:10
ភាពវិនាសអន្ដរាយនៅថ្ងៃនោះគឺសម្រាប់ពួកដែល បដិសេធ។
ﭭﭮﭯﭰﭱ
83:11
គឺជាពួកដែលបដិសេធនឹងថ្ងៃជំនុំជំរះ។
ﭲﭳﭴﭵﭶﭷﭸﭹ
83:12
ហើយគ្មានអ្នកណាម្នាក់អាចបដិសេធនឹងវាក្រៅពីពួក ដែលបំពានប្រព្រឹត្ដបាបកម្មនោះឡើយ។
ﭺﭻﭼﭽﭾﭿﮀﮁ
83:13
នៅពេលមានគេសូត្រអាយ៉ាត់ៗរបស់យើងឱ្យគេស្ដាប់ គេបែរជាបាននិយាយថាៈ នេះគឺជារឿងពេ្រងនិទានទៅវិញ។
ﮂﮃﮄﮅﮆﮇﮈﮉﮊﮋﮌ
83:14
ទេ. ផ្ទុយទៅវិញ អ្វី(បាបកម្ម)ដែលពួកគេប្រព្រឹត្ដនោះ បានគ្របដណ្ដប់លើចិត្ដរបស់ពួកគេ។
ﮍﮎﮏﮐﮑﮒﮓ
83:15
ទេ. ពិតប្រាកដណាស់ ពួកគេនឹងត្រូវគេបិទបាំងពីការ មើលឃើញម្ចាស់របស់ពួកគេនៅថ្ងៃនោះ(ថ្ងៃបរលោក)។
ﮔﮕﮖﮗﮘ
83:16
ក្រោយមក ពួកគេពិតជានឹងត្រូវចូលនរកជើហ៊ីម។
ﮙﮚﮛﮜﮝﮞﮟﮠ
83:17
ក្រោយមកទៀត មានគេនិយាយថាៈ នេះហើយគឺជាអ្វី ដែលពួកអ្នកធ្លាប់បដិសេធនឹងវានោះ។
ﮡﮢﮣﮤﮥﮦﮧ
83:18
ទេ. ពិតប្រាកដណាស់ បញ្ជីរបស់បណ្ដាអ្នកដែលសាង អំពើល្អ គឺស្ថិតក្នុងអ៊ីល្លីយូន។
ﮨﮩﮪﮫﮬ
83:19
តើអ្វីដែលធ្វើឱ្យអ្នកដឹងថា អ៊ីល្លីយូនជាអ្វីនោះ
ﮭﮮﮯ
83:20
គឺជាបញ្ជីមួយដែលត្រូវបានគេកត់ត្រាទុក។
ﮰﮱﯓ
83:21
ដែលបណ្ដាម៉ាឡាអ៊ីកាត់កំពុងតែធ្វើសាក្សីចំពោះបញ្ជីនោះ។
ﯔﯕﯖﯗﯘ
83:22
ពិតប្រាកដណាស់ បណ្ដាអ្នកដែលសាងអំពើល្អ គឺស្ថិតនៅ ក្នុងឋានសួគ៌ណាអ៊ីម។
ﯙﯚﯛﯜ
83:23
ដោយពួកគេអង្គុយនៅលើគ្រែគយគន់(វត្ថុនានា)។
ﯝﯞﯟﯠﯡﯢ
83:24
អ្នកនឹងមើលឃើញភាពសប្បាយរីករាយនៅលើផ្ទៃមុខ របស់ពួកគេ។
ﯣﯤﯥﯦﯧ
83:25
ពួកគេនឹងត្រូវគេឱ្យទទួលទានសុរាដ៏បរិសុទ្ធដែលត្រូវបាន បិទជិត។
ﯨﯩﯪﯫﯬﯭﯮﯯ
83:26
ក្លិនរបស់វាក្រអូបបំផុត។ ហើយដើម្បីបានដូចនេះ ចូរឱ្យ បណ្ដាអ្នកដែលប្រកួតប្រជែង ប្រកួតប្រជែងគ្នាចុះ។
ﯰﯱﯲﯳ
83:27
ហើយការលាយរបស់វាគឺអំពីទឹកនៅក្នុងឋានសួគ៌។
ﯴﯵﯶﯷﯸ
83:28
គឺជាប្រភពទឹកដែលបណ្ដាអ្នកមានឋានៈខ្ពង់ខ្ពស់ទទួល ទានវា។
ﯹﯺﯻﯼﯽﯾﯿﰀﰁ
83:29
ពិតប្រាកដណាស់ ពួកដែលបានប្រព្រឹត្ដអំពើអាក្រក់(នៅ ក្នុងលោកិយ) ពួកគេធ្លាប់សើចចំអកឱ្យបណ្ដាអ្នកដែលមានជំនឿ។
ﰂﰃﰄﰅﰆ
83:30
ហើយនៅពេលដែលពួកគេបានដើរកាត់បណ្ដាអ្នកដែល មានជំនឿ ពួកគេតែងតែសម្ដែងការចំអកឡកឡឺយ។
ﰇﰈﰉﰊﰋﰌﰍ
83:31
ហើយនៅពេលដែលពួកគេត្រឡប់ទៅកាន់បក្សពួករបស់ គេវិញ គឺពួកគេត្រឡប់ដោយការចំអកដាក់អ្នកមានជំនឿ។
ﰎﰏﰐﰑﰒﰓﰔ
83:32
ហើយនៅពេលដែលពួកគេបានឃើញបណ្ដាអ្នកដែល មានជំនឿ ពួកគេនិយាយថាៈ ពិតប្រាកដណាស់ ពួកទាំងនេះជាពួក ដែលវងេ្វង។
ﰕﰖﰗﰘﰙ
83:33
ហើយពួកគេ(ពួកគ្មានជំនឿ)មិនត្រូវបានគេចាត់តាំង ជាអ្នកឃ្លាំមើលបណ្ដាអ្នកដែលមានជំនឿឡើយ។
ﭑﭒﭓﭔﭕﭖﭗ
83:34
ដូចេ្នះ នៅថ្ងៃនេះ(ថ្ងៃបរលោក) បណ្ដាអ្នកដែលមាន ជំនឿសើចចំអកចំពោះពួកដែលគ្មានជំនឿវិញ។
ﭘﭙﭚﭛ
83:35
ពួកគេអង្គុយនៅលើគ្រែគយគន់(វត្ថុនានា)។
ﭜﭝﭞﭟﭠﭡﭢ
83:36
តើពួកគ្មានជំនឿត្រូវបានគេតបស្នងនូវអ្វីដែលពួកគេ ធ្លាប់បានប្រព្រឹត្ដដែរឬទេ
គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់
Wednesday, September 9, 2026
Don't forget us in your sincere prayers







