ជំពូក អាត់-តារីក pdf — ទាញយក (ខ្មែរ)
ជំពូក អាត់-តារីក pdf ខ្មែរ — ទាញយក ជំពូក អាត់-តារីក ការបកប្រែ. ជំពូក អាត់-តារីក (Meccan) 17 អាយ៉ាត់.
Related
- ជំពូក អាត់-តារីក ការបកប្រែខ្មែរ
- ជំពូក អាត់-តារីក mp3ស្តាប់
- Quran Index ខ្មែរ114
More ជំពូក PDF
អាល់-បាការ៉ា
អាល់-អ៊ីមរ៉ាន់
អាន់-នីសា
អាល់-ម៉ាអ៊ីដា
យូសុហ្វ
អ៊ីព្រាហ៊ីម
អាល់-ហ៊ីជ្រី
អាល់-កាហ្វ
ម៉ារយ៉ាំ
អាល់-ហាជ់
អាល់-កាសាស
អាល់-អាន់កាប៊ូត
អាស់-សាចដា
យ៉ាស៊ីន
អាដ-ឌូខាន់
អាល់-ហ្វាត
អាល់-ហ៊ូជូរ៉ាត
កាហ្វ
អាន់-ណាចម
អារ់-រ៉ាហ៊្មាន់
អាល់-វ៉ាគីយ៉ា
អាល់-ហាសរ
អាល់-មុលក
អាល់-ហាក់កា
អាល់-អ៊ីនស៊ីកាក
អាល់-អាឡា
អាល់-ហ្គាស៊ីយ៉ា
ជំពូក អាត់-តារីក

ﭑﭒﭓ
86:1
អល់ឡោះស្បថនឹងមេឃ និងអាត់តរិក។
ﭔﭕﭖﭗﭘ
86:2
ហើយអ្វីដែលធ្វើឱ្យអ្នកដឹងថា អាត់តរិកជាអ្វីនោះ
ﭙﭚﭛ
86:3
គឺជាផ្កាយដែលមានរស្មីភ្លឺចិញ្ចាច។
ﭜﭝﭞﭟﭠﭡﭢ
86:4
បុគ្គលគ្រប់ៗរូបគឺសុទ្ធតែមានអ្នកថែរក្សាគេ។
ﭣﭤﭥﭦﭧ
86:5
ដូចេ្នះ ចូរឱ្យមនុស្សលោកមើលចុះថា តើរូបគេត្រូវបាន បង្កើតមកពីអ្វី
ﭨﭩﭪﭫﭬ
86:6
រូបគេត្រូវបានបង្កើតមកពីទឹកដែលបាញ់ចេញ(ពីប្រដាប់ ភេទបុរសចូលទៅក្នុងប្រដាប់ភេទស្ដ្រី)
ﭭﭮﭯﭰﭱﭲ
86:7
ដែលវាចេញពីឆ្អឹងខ្នងបុរស និងឆ្អឹងជំនីស្ដ្រី។
ﭳﭴﭵﭶﭷ
86:8
ពិតប្រាកដណាស់ ទ្រង់ជាអ្នកមានអានុភាពក្នុងការធ្វើឱ្យ គេរស់ឡើងវិញ។
ﭸﭹﭺﭻ
86:9
នៅថ្ងៃដែលអាថ៌កំបាំងទាំងអស់ត្រូវបានលាតត្រដាង។
ﭼﭽﭾﭿﮀﮁﮂ
86:10
ពេលនោះគេគ្មានអំណាច ហើយក៏គ្មានអ្នកជួយដែរ។
ﮃﮄﮅﮆ
86:11
អល់ឡោះស្បថនឹងមេឃដែលមានភ្លៀងធ្លាក់ម្ដងហើយ ម្ដងទៀត។
ﮇﮈﮉﮊ
86:12
និងផែនដីដែលមានការបេ្រះបែក(ដោយសាររុក្ខជាតិ លូតលាស់)។
ﮋﮌﮍﮎ
86:13
ពិតប្រាកដណាស់ វា(គម្ពីរគួរអាន)គឺជាពាក្យពេចន៍ ដែលមានការបែងចែក(រវាងខុសនិងត្រូវ)។
ﮏﮐﮑﮒ
86:14
ហើយគម្ពីរគួរអាន ក៏មិនមែនសម្រាប់លេងសើចដែរ។
ﮓﮔﮕﮖ
86:15
ពិតប្រាកដណាស់ ពួកគេរៀបចំល្បិចកលអាក្រក់(ដើម្បី ប្រឆាំងនឹងមូហាំម៉ាត់)។
ﮗﮘﮙ
86:16
ហើយយើងក៏មានផែនការ(ដើម្បីតបតនឹងពួកគេ)វិញ ដែរ។
ﮚﮛﮜﮝﮞ
86:17
ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)ពន្យារពេលឱ្យពួកគ្មានជំនឿ និងរង់ចាំមើលពួកគេមួយរយៈសិនចុះ។
គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់
Wednesday, September 9, 2026
Don't forget us in your sincere prayers







