PDF —
22 អាយ៉ាត់ Meccan PDF
Built right in your browser — download starts automatically

ជំពូក អាល់-ប៊ូរូច pdf — ទាញយក (ខ្មែរ)

ជំពូក អាល់-ប៊ូរូច pdf ខ្មែរ — ទាញយក ជំពូក អាល់-ប៊ូរូច ការបកប្រែ. ជំពូក អាល់-ប៊ូរូច (Meccan) 22 អាយ៉ាត់.



22 អាយ៉ាត់ · Meccan · ខ្មែរ
bismillah
ﭛﭜﭝﭞ
85:1 អល់ឡោះស្បថនឹងមេឃដែលមានផ្កាយជាច្រើន។
ﭟﭠﭡ
85:2 និងថ្ងៃដែលបានសន្យា(ថ្ងៃបរលោក)។
ﭢﭣﭤ
85:3 និងអ្នកដែលធ្វើសាក្សី ហើយនិងភស្ដុតាងទាំងឡាយដែល គេយកមកបង្ហាញ។
ﭥﭦﭧﭨ
85:4 គេបានដាក់បណ្ដាសាចំពោះក្រុមអូខទូត(ជាពួកដែលជីក រណ្ដៅសម្លាប់អ្នកមានជំនឿ)។
ﭩﭪﭫﭬ
85:5 ជារណ្ដៅភ្លើងដែលមានកំណាត់អូស
ﭭﭮﭯﭰﭱ
85:6 ខណៈដែលពួកគេអង្គុយនៅជុំវិញរណ្ដៅភ្លើងនោះ
ﭲﭳﭴﭵﭶﭷﭸ
85:7 ដោយពួកគេសម្លឹងមើលទៅលើអ្វីដែលពួកគេកំពុងប្រព្រឹត្ដ ទៅលើបណ្ដាអ្នកដែលមានជំនឿ។
ﭹﭺﭻﭼﭽﭾﭿﮀﮁﮂ
85:8 ហើយពួកគេបានធ្វើបាបបណ្ដាអ្នកដែលមានជំនឿ គឺដោយ សារតែពួកគេមានជំនឿលើអល់ឡោះដ៏មហាខ្លាំងពូកែនិងជាទីកោតសរសើរ។
ﮃﮄﮅﮆﮇﮈﮉﮊﮋﮌﮍﮎ
85:9 គឺជាអ្នកដែលមានការគ្រប់គ្រងមេឃជាច្រើនជាន់និងផែនដី។ ហើយអល់ឡោះ គឺជាសាក្សីទៅលើអ្វីៗទាំងអស់។
ﮏﮐﮑﮒﮓﮔﮕﮖﮗﮘﮙﮚﮛﮜﮝ
85:10 ពិតប្រាកដណាស់ ពួកដែលដុតបណ្ដាអ្នកដែលមានជំនឿប្រុសស្រី បន្ទាប់មកពួកគេមិនបានសារភាពទោសកំហុស (ចំពោះអល់ឡោះ)ទេនោះ ពួកគេនឹងត្រូវទទួលទារុណកម្មនៅក្នុង នរកជើហាន់ណាំ និងទទួលទារុណកម្មដែលឆាបឆេះយ៉ាងឈឺចាប់ បំផុត។
ﮞﮟﮠﮡﮢﮣﮤﮥﮦﮧﮨﮩﮪﮫﮬﮭ
85:11 ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបានសាងអំពើល្អត្រឹមត្រូវនោះ ពួកគេនឹងទទួលបានឋានសួគ៌ដែលមានទនេ្ល ជាច្រើនហូរពីក្រោមវា។ នោះគឺជាជោគជ័យដ៏ធំធេង។
ﮮﮯﮰﮱﯓ
85:12 ពិតប្រាកដណាស់ ទារុណកម្មនៃម្ចាស់របស់អ្នកគឺខ្លាំងក្លា បំផុត។
ﯔﯕﯖﯗﯘ
85:13 ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលបង្កើត និងជាអ្នកធ្វើឱ្យរស់ឡើងវិញ។
ﯙﯚﯛﯜ
85:14 ហើយទ្រង់មហាអភ័យទោស មហាអាណិតស្រឡាញ់។
ﯝﯞﯟﯠ
85:15 ម្ចាស់នៃអារ៉ស្ហដ៏ថ្កុំថ្កើង។
ﯡﯢﯣﯤ
85:16 ជាម្ចាស់ដែលធ្វើតាមអ្វីដែលទ្រង់មានចេតនា។
ﯥﯦﯧﯨﯩ
85:17 តើរឿងរបស់កងទ័ពបានមកដល់អ្នក(មូហាំម៉ាត់)ឬទេ
ﯪﯫﯬ
85:18 (ដូចជា)ហ្វៀរអោន និងសាមូដ។
ﯭﯮﯯﯰﯱﯲ
85:19 ផ្ទុយទៅវិញ ពួកដែលគ្មានជំនឿនៅតែព្យាយាម បដិសេធ។
ﯳﯴﯵﯶﯷ
85:20 ហើយអល់ឡោះគឺជាអ្នកឡោមព័ទ្ធពីខាងក្រោយពួកគេ (ដឹងរាល់់សកម្មភាពរបស់ពួកគេ)។
ﯸﯹﯺﯻﯼ
85:21 ផ្ទុយទៅវិញ វាគឺជាគម្ពីរគួរអានដ៏មហាថ្កុំថ្កើង។
ﯽﯾﯿﰀ
85:22 ដែលមាននៅក្នុងសៀវភៅកំណត់ត្រា(ឡាវហុលម៉ះ- ហ៊្វូស)។

គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Wednesday, September 9, 2026

Don't forget us in your sincere prayers