អាល់-បាការ៉ា · 219/286
ការបកប្រែ ការបញ្ចេញសំឡេង — អាល់-បាការ៉ា
۞ يَسْأَلُونَكَ عَنِ الْخَمْرِ وَالْمَيْسِرِ ۖ قُلْ فِيهِمَا إِثْمٌ كَبِيرٌ وَمَنَافِعُ لِلنَّاسِ وَإِثْمُهُمَا أَكْبَرُ مِن نَّفْعِهِمَا ۗ وَيَسْأَلُونَكَ مَاذَا يُنفِقُونَ قُلِ الْعَفْوَ ۗ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمُ الْآيَاتِ لَعَلَّكُمْ تَتَفَكَّرُونَ ۝٢١٩
Yas`aloonaka `anilkhamri walmaisiri qul feehimaaa ismun kabeerunw wa manaafi`u linnaasi wa ismuhumaa akbaru min naf`ihimaa; wa yas`aloonaka maaza yunfiqoona qulil-`afw; kazaalika yubaiyinul laahu lakumul-aayaati la`allakum tatafakkaroon
📖 អត្ថន័យខ្មែរ
ពួកគេនឹងសួរអ្នក(មូហាំម៉ាត់)អំពីសុរា និងល្បែង ស៊ីសង។ ចូរអ្នកឆ្លើយថាៈ វាទាំងពីរនេះគឺមានបាបកម្មធំ តែក៏មាន ផលប្រយោជន៍ខ្លះដល់មនុស្សលោកដែរ។ ប៉ុន្ដែបាបកម្មរបស់វាទាំង ពីរគឺធ្ងន់ធ្ងរជាងគុណប្រយោជន៍របស់វាទាំងពីរទៅទៀត។ ហើយ ពួកគេនឹងសួរអ្នកទៀតថាៈ តើអ្វីខ្លះដែលពួកគេត្រូវបរិច្ចាគ? ចូរ អ្នកឆ្លើយថាៈ គឺទ្រព្យដែលលើសពីតំរូវការ។ ដូច្នោះដែរ អល់ឡោះ បញ្ជាក់យ៉ាងច្បាស់នូវច្បាប់ទាំងឡាយសម្រាប់ពួកអ្នកដើម្បីឱ្យពួក អ្នកគិតពិចារណា។
🎧 ស្តាប់

📜 អាយ៉ាត់ 217-221 — អាល់-បាការ៉ា

217يَسْأَلُونَكَ عَنِ الشَّهْرِ الْحَرَامِ قِتَالٍ فِيهِ ۖ قُلْ قِتَالٌ فِيهِ كَبِيرٌ ۖ وَصَدٌّ عَن سَبِيلِ اللَّهِ وَكُفْرٌ بِهِ وَالْمَسْجِدِ الْحَرَامِ وَإِخْرَاجُ أَهْلِهِ مِنْهُ أَكْبَرُ عِندَ اللَّهِ ۚ وَالْفِتْنَةُ أَكْبَرُ مِنَ الْقَتْلِ ۗ وَلَا يَزَالُونَ يُقَاتِلُونَكُمْ حَتَّىٰ يَرُدُّوكُمْ عَن دِينِكُمْ إِنِ اسْتَطَاعُوا ۚ وَمَن يَرْتَدِدْ مِنكُمْ عَن دِينِهِ فَيَمُتْ وَهُوَ كَافِرٌ فَأُولَٰئِكَ حَبِطَتْ أَعْمَالُهُمْ فِي الدُّنْيَا وَالْآخِرَةِ ۖ وَأُولَٰئِكَ أَصْحَابُ النَّارِ ۖ هُمْ فِيهَا خَالِدُونَ
ពួកគេ(ពួកមូស្ហរីគីន)នឹងសួរអ្នក(មូហាំម៉ាត់)អំពីការ ធ្វើសង្គ្រាមនៅក្នុងខែបម្រាម។ ចូរអ្នកឆ្លើយថាៈ ការធ្វើសង្គ្រាមនៅ ក្នុងខែនោះ គឺមានបាបកម្មធ្ងន់ធ្ងរបំផុត ហើយបាបកម្មដែលធ្ងន់ធ្ងរ ជាងនេះទៅទៀតចំពោះអល់ឡោះនោះ គឺការរារាំងអ្នកដទៃអំពី មាគ៌ា របស់អល់ឡោះ និងការប្រឆាំងនឹងទ្រង់ និងការរារាំង(អ្នក មានជំនឿ)មិនឱ្យចូលម៉ាស្ជិទហារ៉មនិងបណេ្ដញអ្នកដែលរស់នៅ ទីនោះចេញពីលំនៅដ្ឋាន។ ហើយការបង្កភាពវឹកវរគឺវាធ្ងន់ធ្ងរជាង ការកាប់សម្លាប់គ្នាទៅទៀត។ ហើយពួកគេនៅតែបន្ដធ្វើសង្គ្រាម ប្រឆាំងជាមួយពួកអ្នក រហូតទាល់តែពួកគេអាចបង្វែរពួកអ្នកចេញ ពីសាសនារបស់ពួកអ្នក ប្រសិនបើពួកគេមានលទ្ធភាព។ ហើយអ្នក ណាក្នុងចំណោមពួកអ្នកចាកចេញពីសាសនា(អ៊ីស្លាម)របស់គេ បន្ទាប់មកគេក៏ស្លាប់ក្នុងភាពជាអ្នកដែលគ្មានជំនឿ គឺពួកទាំងនោះ ហើយដែលអំពើល្អទាំងឡាយរបស់ពួកគេត្រូវបានរលាយសាបសូន្យ ទាំងក្នុងលោកិយនិងបរលោក។ ហើយពួកទាំងនោះជាពួកនរក ដោយពួកគេស្ថិតនៅក្នុងនោះជាអមតៈ។
218إِنَّ الَّذِينَ آمَنُوا وَالَّذِينَ هَاجَرُوا وَجَاهَدُوا فِي سَبِيلِ اللَّهِ أُولَٰئِكَ يَرْجُونَ رَحْمَتَ اللَّهِ ۚ وَاللَّهُ غَفُورٌ رَّحِيمٌ
ពិតប្រាកដណាស់ បណ្ដាអ្នកដែលមានជំនឿ និងបណ្ដា អ្នកដែលបានភៀសខ្លួន ព្រមទាំងបណ្ដាអ្នកដែលបានតស៊ូក្នុងមាគ៌ា របស់អល់ឡោះ ពួកទាំងនោះហើយដែលសង្ឃឹមនូវការអាណិត ស្រឡាញ់របស់អល់ឡោះ។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
219۞ يَسْأَلُونَكَ عَنِ الْخَمْرِ وَالْمَيْسِرِ ۖ قُلْ فِيهِمَا إِثْمٌ كَبِيرٌ وَمَنَافِعُ لِلنَّاسِ وَإِثْمُهُمَا أَكْبَرُ مِن نَّفْعِهِمَا ۗ وَيَسْأَلُونَكَ مَاذَا يُنفِقُونَ قُلِ الْعَفْوَ ۗ كَذَٰلِكَ يُبَيِّنُ اللَّهُ لَكُمُ الْآيَاتِ لَعَلَّكُمْ تَتَفَكَّرُونَ
ពួកគេនឹងសួរអ្នក(មូហាំម៉ាត់)អំពីសុរា និងល្បែង ស៊ីសង។ ចូរអ្នកឆ្លើយថាៈ វាទាំងពីរនេះគឺមានបាបកម្មធំ តែក៏មាន ផលប្រយោជន៍ខ្លះដល់មនុស្សលោកដែរ។ ប៉ុន្ដែបាបកម្មរបស់វាទាំង ពីរគឺធ្ងន់ធ្ងរជាងគុណប្រយោជន៍របស់វាទាំងពីរទៅទៀត។ ហើយ ពួកគេនឹងសួរអ្នកទៀតថាៈ តើអ្វីខ្លះដែលពួកគេត្រូវបរិច្ចាគ? ចូរ អ្នកឆ្លើយថាៈ គឺទ្រព្យដែលលើសពីតំរូវការ។ ដូច្នោះដែរ អល់ឡោះ បញ្ជាក់យ៉ាងច្បាស់នូវច្បាប់ទាំងឡាយសម្រាប់ពួកអ្នកដើម្បីឱ្យពួក អ្នកគិតពិចារណា។
220فِي الدُّنْيَا وَالْآخِرَةِ ۗ وَيَسْأَلُونَكَ عَنِ الْيَتَامَىٰ ۖ قُلْ إِصْلَاحٌ لَّهُمْ خَيْرٌ ۖ وَإِن تُخَالِطُوهُمْ فَإِخْوَانُكُمْ ۚ وَاللَّهُ يَعْلَمُ الْمُفْسِدَ مِنَ الْمُصْلِحِ ۚ وَلَوْ شَاءَ اللَّهُ لَأَعْنَتَكُمْ ۚ إِنَّ اللَّهَ عَزِيزٌ حَكِيمٌ
ទាំងក្នុងលោកិយនិងបរលោក។ ហើយពួកគេនឹងសួរ អ្នក(មូហាំម៉ាត់)អំពីរឿងកូនកំព្រា។ ចូរអ្នកឆ្លើយថាៈ ការថែរក្សា ទ្រព្យសម្បតិ្ដរបស់ពួកគេគឺជាការប្រសើរបំផុត។ ហើយប្រសិនបើ ពួកអ្នកនៅលាយឡំជាមួយពួកគេ ពួកគេគឺជាបងប្អូនរបស់ពួកអ្នក។ ហើយអល់ឡោះដឹងចំពោះអ្នកដែលធ្វើអាក្រក់(ស៊ីទ្រព្យសម្បត្ដិ កូនកំព្រា) និងអ្នកដែលធ្វើល្អ(ថែរក្សាទ្រព្យសម្បត្ដិកូនកំព្រា)។ ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់ប្រាកដជានឹងធ្វើឱ្យ ពួកអ្នកមានផលវិបាកយ៉ាងខ្លាំង។ ពិតប្រាកដណាស់ អល់ឡោះ មហាខ្លាំងពូកែ មហាគតិបណ្ឌិត
221وَلَا تَنكِحُوا الْمُشْرِكَاتِ حَتَّىٰ يُؤْمِنَّ ۚ وَلَأَمَةٌ مُّؤْمِنَةٌ خَيْرٌ مِّن مُّشْرِكَةٍ وَلَوْ أَعْجَبَتْكُمْ ۗ وَلَا تُنكِحُوا الْمُشْرِكِينَ حَتَّىٰ يُؤْمِنُوا ۚ وَلَعَبْدٌ مُّؤْمِنٌ خَيْرٌ مِّن مُّشْرِكٍ وَلَوْ أَعْجَبَكُمْ ۗ أُولَٰئِكَ يَدْعُونَ إِلَى النَّارِ ۖ وَاللَّهُ يَدْعُو إِلَى الْجَنَّةِ وَالْمَغْفِرَةِ بِإِذْنِهِ ۖ وَيُبَيِّنُ آيَاتِهِ لِلنَّاسِ لَعَلَّهُمْ يَتَذَكَّرُونَ
ហើយចូរពួកអ្នកកុំរៀបអាពាហ៍ពិពាហ៍ជាមួយពួកស្ដ្រី មូស្ហរីគីនឱ្យសោះ លុះត្រាតែពួកនាងមានជំនឿ។ ហើយពិតប្រាកដ ណាស់ ទាសីដែលមានជំនឿនោះប្រសើរជាងស្ដ្រីមូស្ហរីគីនទៅទៀត ទោះបីជានាងធ្វើឱ្យពួកអ្នកចាប់អារម្មណ៍យ៉ាងណាក៏ដោយ។ ហើយ ចូរពួកអ្នកកុំរៀបអាពាហ៍ពិពាហ៍(ស្ដ្រីដែលមានជំនឿ)ឱ្យទៅបុរស មូស្ហរីគីនឱ្យសោះ។ ហើយពិតប្រាកដណាស់ ទាសាដែលជាអ្នកមាន ជំនឿនោះប្រសើរជាងបុរសមូស្ហរីគីនទៅទៀត ទោះបីជាបុរសនោះ ធ្វើឱ្យពួកអ្នកចាប់អារម្មណ៍យ៉ាងណាក៏ដោយ។ ពួកគេទាំងនោះនឹង អូសទាញ(ពួកអ្នក)ទៅរកឋាននរក។ ចំណែកអល់ឡោះវិញ គឺ អំពាវនាវ(ពួកអ្នក)ទៅរកឋានសួគ៌ និងការអភ័យទោសតាមការ អនុញ្ញាតរបស់ទ្រង់។ ហើយអល់ឡោះបញ្ជាក់យ៉ាងច្បាស់ពីច្បាប់ ទាំងឡាយរបស់ទ្រង់ដល់មនុស្សលោកដើម្បីឱ្យពួកគេចងចាំ។
អាល់-បាការ៉ាលិបិក្រមគូរអាន
286អាយ៉ាត់
MedinanRevelation
219អាយ៉ាត់

ការបកប្រែ — អាល់-បាការ៉ា 219

ជំពូក អាល់-បាការ៉ា អាយ៉ាត់ 219 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : ពួកគេនឹងសួរអ្នក(មូហាំម៉ាត់)អំពីសុរា និងល្បែង ស៊ីសង។ ចូរអ្នកឆ្លើយថាៈ វាទាំងពីរនេះគឺមានបាបកម្មធំ តែក៏មាន ផលប្រយោជន៍ខ្លះដល់មនុស្សលោកដែរ។ ប៉ុន្ដែបាបកម្មរបស់វាទាំង ពីរគឺធ្ងន់ធ្ងរជាងគុណប្រយោជន៍របស់វាទាំងពីរទៅទៀត។ ហើយ…

ជំពូក អាយ៉ាត់ 219/286 — អាល់-បាការ៉ា البقرة (Medinan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: អាល់-បាការ៉ា ស្តាប់, អាល់-បាការ៉ា ការបកប្រែ, អាល់-បាការ៉ា mp3, អាល់-បាការ៉ា pdf. អាយ៉ាត់ 217–221. អត្ថន័យខ្មែរ: ภาษาไทย.




គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 18, 2026

Don't forget us in your sincere prayers