អាល់-អារ៉ាហ្វ · 74/206
ការបកប្រែ ការបញ្ចេញសំឡេង — អាល់-អារ៉ាហ្វ
وَاذْكُرُوا إِذْ جَعَلَكُمْ خُلَفَاءَ مِن بَعْدِ عَادٍ وَبَوَّأَكُمْ فِي الْأَرْضِ تَتَّخِذُونَ مِن سُهُولِهَا قُصُورًا وَتَنْحِتُونَ الْجِبَالَ بُيُوتًا ۖ فَاذْكُرُوا آلَاءَ اللَّهِ وَلَا تَعْثَوْا فِي الْأَرْضِ مُفْسِدِينَ ۝٧٤
Wazkkurooo iz ja`alakum khulafaaa`a mim ba`di `Aadinw wa bawwa akum fil ardi tattakhizoona min suhoolihaa qusooranw wa tanhitoonal jibaala buyootan fazkurooo aalaaa`al laahi wa laa ta`saw fil ardi mufsideen
📖 អត្ថន័យខ្មែរ
ចូរពួកអ្នកចងចាំ(នូវនៀកម៉ាត់)នៅពេលដែលទ្រង់បាន បង្កើតពួកអ្នកជាអ្នកស្នង(គ្រប់គ្រងផែនដី)បន្ទាប់ពីអាដ ហើយទ្រង់ បានផ្តល់លំនៅដ្ឋានឱ្យពួកអ្នកនៅលើផែនដី ដោយពួកអ្នកសាងសង់ វិមាននៅលើដីរាប និងចោះភ្នំជាច្រីនធ្វើជាផ្ទះ។ ដូចេ្នះ ចូរពួកអ្នក ចងចាំឧបការគុណទាំងឡាយរបស់អល់ឡោះ ហើយចូរពួកអ្នកកុំ ប្រព្រឹត្តិ បទល្មើសនៅលើផែនដីឱ្យសោះ។
🎧 ស្តាប់

📜 អាយ៉ាត់ 72-76 — អាល់-អារ៉ាហ្វ

72فَأَنجَيْنَاهُ وَالَّذِينَ مَعَهُ بِرَحْمَةٍ مِّنَّا وَقَطَعْنَا دَابِرَ الَّذِينَ كَذَّبُوا بِآيَاتِنَا ۖ وَمَا كَانُوا مُؤْمِنِينَ
ដូចេ្នះ យើងបានសង្គ្រោះគេ(ហ៊ូទ)និងអ្នកដែលរួមជំនឿ ជាមួយគេ(ពីទណ្ឌកម្មដោយខ្យល់ព្យុះ)ដោយការអាណិតស្រឡាញ់ ពីយើង ហើយយើងបានបំផ្លាញទាំងអស់ពួកដែលបដិសេធនឹងបណ្ដា ភស្ដុតាងរបស់យើង។ ហើយពួកគេមិនមែនជាអ្នកមានជំនឿ ឡើយ។
73وَإِلَىٰ ثَمُودَ أَخَاهُمْ صَالِحًا ۗ قَالَ يَا قَوْمِ اعْبُدُوا اللَّهَ مَا لَكُم مِّنْ إِلَٰهٍ غَيْرُهُ ۖ قَدْ جَاءَتْكُم بَيِّنَةٌ مِّن رَّبِّكُمْ ۖ هَٰذِهِ نَاقَةُ اللَّهِ لَكُمْ آيَةً ۖ فَذَرُوهَا تَأْكُلْ فِي أَرْضِ اللَّهِ ۖ وَلَا تَمَسُّوهَا بِسُوءٍ فَيَأْخُذَكُمْ عَذَابٌ أَلِيمٌ
ហើយយើងបានបញ្ជូនសឡេះទៅកាន់(កុលសម្ព័ន្ធ) សាមូដដែលជាបងប្អូនរបស់ពួកគេ។ គេបានពោលថាៈ ឱក្រុមរបស់ ខ្ញុំ. ចូរពួកអ្នកគោរពសក្ការៈចំពោះអល់ឡោះចុះ ពួកអ្នកគ្មានម្ចាស់ ណាផេ្សងក្រៅពីទ្រង់ឡើយ។ មុជីហ្សាត់ពីម្ចាស់របស់ពួកអ្នកពិតជា បានមកដល់ពួកអ្នក នេះគឺជាសត្វអូដ្ឋញីរបស់អល់ឡោះដែលជា ភស្តតាងមួយសម្រាប់ពួកអ្នក។ ដូចេ្នះ ចូរពួកអ្នកទុកឱ្យវាដើរស៊ីនៅ លើផែនដីរបស់អល់ឡោះចុះ ហើយពួកអ្នកកុំប៉ះពាល់វាដោយ ប្រការអាក្រក់ណាមួយឱ្យសោះ បើមិនដូច្នោះទេ ទារុណកម្មដ៏ឈឺ ចាប់នឹងធ្លាក់មកលើពួកអ្នកជាមិនខាន។
74وَاذْكُرُوا إِذْ جَعَلَكُمْ خُلَفَاءَ مِن بَعْدِ عَادٍ وَبَوَّأَكُمْ فِي الْأَرْضِ تَتَّخِذُونَ مِن سُهُولِهَا قُصُورًا وَتَنْحِتُونَ الْجِبَالَ بُيُوتًا ۖ فَاذْكُرُوا آلَاءَ اللَّهِ وَلَا تَعْثَوْا فِي الْأَرْضِ مُفْسِدِينَ
ចូរពួកអ្នកចងចាំ(នូវនៀកម៉ាត់)នៅពេលដែលទ្រង់បាន បង្កើតពួកអ្នកជាអ្នកស្នង(គ្រប់គ្រងផែនដី)បន្ទាប់ពីអាដ ហើយទ្រង់ បានផ្តល់លំនៅដ្ឋានឱ្យពួកអ្នកនៅលើផែនដី ដោយពួកអ្នកសាងសង់ វិមាននៅលើដីរាប និងចោះភ្នំជាច្រីនធ្វើជាផ្ទះ។ ដូចេ្នះ ចូរពួកអ្នក ចងចាំឧបការគុណទាំងឡាយរបស់អល់ឡោះ ហើយចូរពួកអ្នកកុំ ប្រព្រឹត្តិ បទល្មើសនៅលើផែនដីឱ្យសោះ។
75قَالَ الْمَلَأُ الَّذِينَ اسْتَكْبَرُوا مِن قَوْمِهِ لِلَّذِينَ اسْتُضْعِفُوا لِمَنْ آمَنَ مِنْهُمْ أَتَعْلَمُونَ أَنَّ صَالِحًا مُّرْسَلٌ مِّن رَّبِّهِ ۚ قَالُوا إِنَّا بِمَا أُرْسِلَ بِهِ مُؤْمِنُونَ
ពួកមេដឹកនាំដែលក្រអឺតក្រទមនៃក្រុមរបស់គេ(សឡេះ) បាននិយាយទៅកាន់ពួកដែលគេគិតថាជាពួកទន់ខ្សោយនៃអ្នកដែលមានជំនឿក្នុងចំណោមពួកគេថាៈ តើពួកអ្នកដឹងច្បាស់ទេថា សឡេះ ពិតជាត្រូវគេបញ្ជូនមកពីម្ចាស់របស់គេមែននោះ? ពួកគេបានឆ្លើយ ថាៈ ពិតប្រាកដណាស់ ពួកយើងជាអ្នកដែលមានជំនឿចំពោះអ្វីដែល គេបានបញ្ជូនមក។
76قَالَ الَّذِينَ اسْتَكْبَرُوا إِنَّا بِالَّذِي آمَنتُم بِهِ كَافِرُونَ
ពួកដែលក្រអឺតក្រទមបាននិយាយថាៈ ពិតប្រាកដណាស់ ពួកយើងជាអ្នកដែលគ្មានជំនឿនឹងអ្វីដែលពួកអ្នកមានជំនឿចំពោះ វាឡើយ។
អាល់-អារ៉ាហ្វលិបិក្រមគូរអាន
206អាយ៉ាត់
MeccanRevelation
74អាយ៉ាត់

ការបកប្រែ — អាល់-អារ៉ាហ្វ 74

ជំពូក អាល់-អារ៉ាហ្វ អាយ៉ាត់ 74 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : ចូរពួកអ្នកចងចាំ(នូវនៀកម៉ាត់)នៅពេលដែលទ្រង់បាន បង្កើតពួកអ្នកជាអ្នកស្នង(គ្រប់គ្រងផែនដី)បន្ទាប់ពីអាដ ហើយទ្រង់ បានផ្តល់លំនៅដ្ឋានឱ្យពួកអ្នកនៅលើផែនដី ដោយពួកអ្នកសាងសង់ វិមាននៅលើដីរាប និងចោះភ្នំជាច្រីនធ្វើជាផ្ទះ។ ដូចេ្នះ ចូរពួកអ្នក ចងចាំឧបការគុណទាំងឡាយរបស់អល់ឡោះ…

ជំពូក អាយ៉ាត់ 74/206 — អាល់-អារ៉ាហ្វ الأعراف (Meccan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: អាល់-អារ៉ាហ្វ ស្តាប់, អាល់-អារ៉ាហ្វ ការបកប្រែ, អាល់-អារ៉ាហ្វ mp3, អាល់-អារ៉ាហ្វ pdf. អាយ៉ាត់ 72–76. អត្ថន័យខ្មែរ: ภาษาไทย.




គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 18, 2026

Don't forget us in your sincere prayers