ជំពូក អាល់-ហ្វាចរ pdf — ទាញយក (ខ្មែរ)
ជំពូក អាល់-ហ្វាចរ pdf ខ្មែរ — ទាញយក ជំពូក អាល់-ហ្វាចរ ការបកប្រែ. ជំពូក អាល់-ហ្វាចរ (Meccan) 30 អាយ៉ាត់.
Related
More ជំពូក PDF
អាល់-បាការ៉ា
អាល់-អ៊ីមរ៉ាន់
អាន់-នីសា
អាល់-ម៉ាអ៊ីដា
យូសុហ្វ
អ៊ីព្រាហ៊ីម
អាល់-ហ៊ីជ្រី
អាល់-កាហ្វ
ម៉ារយ៉ាំ
អាល់-ហាជ់
អាល់-កាសាស
អាល់-អាន់កាប៊ូត
អាស់-សាចដា
យ៉ាស៊ីន
អាដ-ឌូខាន់
អាល់-ហ្វាត
អាល់-ហ៊ូជូរ៉ាត
កាហ្វ
អាន់-ណាចម
អារ់-រ៉ាហ៊្មាន់
អាល់-វ៉ាគីយ៉ា
អាល់-ហាសរ
អាល់-មុលក
អាល់-ហាក់កា
អាល់-អ៊ីនស៊ីកាក
អាល់-អាឡា
អាល់-ហ្គាស៊ីយ៉ា
ជំពូក អាល់-ហ្វាចរ

ﭤﭥ
89:1
អល់ឡោះស្បថនឹងពេលទៀបភ្លឺ។
ﭦﭧﭨ
89:2
និងយប់ទាំងដប់(ដប់ថ្ងៃដំបូងនៃខែហ្ស៊ុលហិជ្ជះ)។
ﭩﭪﭫ
89:3
និងថ្ងៃគត់គូ និងថ្ងៃសេស។
ﭬﭭﭮﭯ
89:4
និងពេលយប់ នៅពេលដែលវាកន្លងផុតទៅ។
ﭰﭱﭲﭳﭴﭵﭶ
89:5
តើការស្បថនៅក្នុងរឿងទាំងនេះមិនគ្រប់គ្រាន់សម្រាប់ អ្នកដែលស្វែងយល់ទេឬ
ﭷﭸﭹﭺﭻﭼﭽ
89:6
តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេឬ ម្ចាស់របស់អ្នកបាន ធ្វើដូចមេ្ដចចំពោះក្រុមអាដ
ﭾﭿﮀﮁ
89:7
និងកុលសម្ព័ន្ធអ៊ីរ៉មដែលមានកម្លាំងខ្លាំងក្លា និងមានសំណង់ខ្ពស់ៗ
ﮂﮃﮄﮅﮆﮇﮈ
89:8
ដែលគេមិនទាន់បានបង្កើតដូចវានៅក្នុងផែនដីនេះ
ﮉﮊﮋﮌﮍﮎ
89:9
និងក្រុមសាមូដដែលបានដាប់ថ្មនៅក្នុងជ្រលងភ្នំ(ធ្វើជា លំនៅដ្ឋាន)
ﮏﮐﮑﮒ
89:10
ហើយនិងហ្វៀរអោនដែលមានពលទាហានពង្រឹង អំណាចរបស់គេនោះ
ﮓﮔﮕﮖﮗ
89:11
ពួកគេជាពួកដែលបានបំពាននៅលើផែនដីនេះ។
ﮘﮙﮚﮛ
89:12
ហើយពួកគេថែមទាំងបានបង្កវិនាសកម្មយ៉ាងច្រើននៅ លើវាទៀតផងនោះ។
ﮜﮝﮞﮟﮠﮡ
89:13
ដូចេ្នះ ម្ចាស់របស់អ្នកបានទម្លាក់លើពួកគេនូវទារុណកម្ម ដ៏ឈឺចាប់។
ﮢﮣﮤﮥ
89:14
ពិតប្រាកដណាស់ ម្ចាស់របស់អ្នកជាអ្នកដែលឃ្លាំមើល (រាល់ទង្វើនៃខ្ញុំរបស់ទ្រង់)។
ﮦﮧﮨﮩﮪﮫﮬﮭﮮﮯﮰﮱ
89:15
រីឯមនុស្សលោក នៅពេលដែលម្ចាស់របស់គេបានសាក ល្បងគេដោយបានលើកតម្កើងនិងប្រទាននៀកម៉ាត់ដល់គេនោះ គេនឹងនិយាយថាៈ ម្ចាស់របស់ខ្ញុំជាអ្នកដែលបានលើកតម្កើងខ្ញុំ។
ﯓﯔﯕﯖﯗﯘﯙﯚﯛﯜﯝ
89:16
ប៉ុន្ដែនៅពេលដែលទ្រង់សាកល្បងគេ ដោយបានក្បិត ក្បៀតនូវលាភសក្ការៈរបស់ទ្រង់ចំពោះគេនោះ គេនឹងនិយាយថាៈ ម្ចាស់របស់ខ្ញុំធ្វើឱ្យខ្ញុំទទួលនូវភាពអាម៉ាស់។
ﯞﯟﯠﯡﯢﯣﯤ
89:17
ទេ. ផ្ទុយទៅវិញ ពួកអ្នកគ្មានចិត្ដសប្បុរសចំពោះកូន កំព្រាឡើយ។
ﯥﯦﯧﯨﯩﯪ
89:18
ហើយពួកអ្នកមិនបានជំរុញគ្នាក្នុងការផ្ដល់ចំណីអាហារ ដល់អ្នកក្រីក្រឡើយ។
ﯫﯬﯭﯮﯯ
89:19
ហើយពួកអ្នកស៊ីកេរមរតកដោយភាពលោភលន់។
ﯰﯱﯲﯳﯴ
89:20
ហើយពួកអ្នកថែមទាំងស្រឡាញ់ទ្រព្យសម្បត្ដិហួស ហេតុទៀតផង។
ﯵﯶﯷﯸﯹﯺﯻﯼ
89:21
ទេ. នៅពេលដែលផែនដីត្រូវបានគេធ្វើឱ្យរញ្ជួយយ៉ាងខ្លាំង។
ﯽﯾﯿﰀﰁﰂ
89:22
ហើយម្ចាស់របស់អ្នក(មូហាំម៉ាត់)បានមកដល់ ហើយ ម៉ាឡាអ៊ីកាត់ក៏បានមកដល់ដោយតំរៀបជាជួរៗដែរ។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛ
89:23
ហើយនៅថ្ងៃនោះ នរកជើហាន់ណាំត្រូវបានគេនាំមក។ នៅថ្ងៃនោះដែរ មនុស្សលោកនឹងភ្ញាក់រលឹក។ តើគេមានការភ្ញាក់ រលឹកយ៉ាងដូចមេ្ដច
ﭜﭝﭞﭟﭠ
89:24
គេនឹងនិយាយថាៈ ឱអនិច្ចាខ្លួនខ្ញុំអើយ. ខ្ញុំគួរតែបានសាងអំពើល្អសម្រាប់ខ្លួនខ្ញុំ(ក្នុងលោកិយ)។
ﭡﭢﭣﭤﭥﭦ
89:25
ដូចេ្នះ នៅថ្ងៃនោះគ្មាននរណាម្នាក់អាចធ្វើទារុណកម្ម ដូចទារុណកម្មរបស់ទ្រង់ឡើយ។
ﭧﭨﭩﭪﭫ
89:26
ហើយក៏គ្មាននរណាអាចចងដូចចំណងរបស់ទ្រង់ដែរ។
ﭬﭭﭮﭯ
89:27
ឱព្រលឹងដែលនឹងនរ
ﭰﭱﭲﭳﭴﭵ
89:28
ចូរអ្នកវិលត្រឡប់ទៅរកម្ចាស់របស់អ្នកវិញដោយក្ដីរីករាយនិងយល់ព្រមពីទ្រង់ចុះ។
ﭶﭷﭸﭹ
89:29
ហើយចូរអ្នកចូលទៅក្នុងចំណោមខ្ញុំរបស់យើង(ដែល សាងអំពើល្អ)ចុះ។
ﭺﭻﭼ
89:30
ហើយចូរអ្នកចូលឋានសួគ៌របស់យើងចុះ។
គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់
Wednesday, September 9, 2026
Don't forget us in your sincere prayers







