អាស់-ស្យូរ៉ា · 7/53
ការបកប្រែ ការបញ្ចេញសំឡេង — អាស់-ស្យូរ៉ា
وَكَذَٰلِكَ أَوْحَيْنَا إِلَيْكَ قُرْآنًا عَرَبِيًّا لِّتُنذِرَ أُمَّ الْقُرَىٰ وَمَنْ حَوْلَهَا وَتُنذِرَ يَوْمَ الْجَمْعِ لَا رَيْبَ فِيهِ ۚ فَرِيقٌ فِي الْجَنَّةِ وَفَرِيقٌ فِي السَّعِيرِ ۝٧
Wa kazaalika awhainaaa llaika Qur-aanan `Arabiyyal litunzir aUmmal Quraa wa man hawlahaa wa tunzira Yawmal Jam`ilaa raiba feeh; fareequn fil jannati wa fareequn fissa`eer
📖 អត្ថន័យខ្មែរ
ហើយដូច្នោះដែរ យើងបានបញ្ចុះគម្ពីរគួរអានជាភាសា អារ៉ាប់ឱ្យអ្នក(មូហាំម៉ាត់) ដើម្បីឱ្យអ្នកដាស់តឿនព្រមានដល់អ្នក ដែលរស់នៅក្នុងទីក្រុងម៉ាក្កះនិងអ្នកដែលរស់នៅជុំវិញវា ហើយនិង ដើម្បីឱ្យអ្នកដាស់តឿនព្រមាន(ពីទារុណកម្ម)នៅថ្ងៃប្រមូលផ្ដុំ(ថ្ងៃ បរលោក)ដែលគ្មានការសង្ស័យចំពោះវាឡើយ។ មនុស្សមួយក្រុម ចូលឋានសួគ៌ និងមួយក្រុមទៀតចូលទៅក្នុងភ្លើងនរកដែលឆេះ យ៉ាងសន្ធោសន្ធៅ។

🎧 ស្តាប់


📜 អាយ៉ាត់ 5-9 — អាស់-ស្យូរ៉ា

5تَكَادُ السَّمَاوَاتُ يَتَفَطَّرْنَ مِن فَوْقِهِنَّ ۚ وَالْمَلَائِكَةُ يُسَبِّحُونَ بِحَمْدِ رَبِّهِمْ وَيَسْتَغْفِرُونَ لِمَن فِي الْأَرْضِ ۗ أَلَا إِنَّ اللَّهَ هُوَ الْغَفُورُ الرَّحِيمُ
មេឃជាច្រើនជាន់ស្ទើរតែបែកធ្លាក់មកនៅលើគ្នា(ដោយ សារភាពឧត្ដុង្គឧត្ដមរបស់អល់ឡោះ)។ ហើយម៉ាឡាអ៊ីកាត់កំពុង លើកតម្កើងដោយសរសើរទៅចំពោះម្ចាស់របស់ពួកគេ និងសុំពី ម្ចាស់របស់ពួកគេឱ្យអភ័យទោសដល់អ្នកដែលនៅលើផែនដី(អ្នក ដែលមានជំនឿ)។ ចូរដឹងថា ពិតប្រាកដណាស់អល់ឡោះ ទ្រង់ មហាអភ័យទោស មហាអាណិតស្រឡាញ់។
6وَالَّذِينَ اتَّخَذُوا مِن دُونِهِ أَوْلِيَاءَ اللَّهُ حَفِيظٌ عَلَيْهِمْ وَمَا أَنتَ عَلَيْهِم بِوَكِيلٍ
ហើយពួកដែលយកអ្នកគាំពារផេ្សងពីទ្រង់នោះ អល់ឡោះ ជាអ្នកឃ្លាំមើលពួកគេ ហើយអ្នក(មូហាំម៉ាត់)មិនមែនជាអ្នកដែល ទទួលខុសត្រូវលើពួកគេឡើយ។
7وَكَذَٰلِكَ أَوْحَيْنَا إِلَيْكَ قُرْآنًا عَرَبِيًّا لِّتُنذِرَ أُمَّ الْقُرَىٰ وَمَنْ حَوْلَهَا وَتُنذِرَ يَوْمَ الْجَمْعِ لَا رَيْبَ فِيهِ ۚ فَرِيقٌ فِي الْجَنَّةِ وَفَرِيقٌ فِي السَّعِيرِ
ហើយដូច្នោះដែរ យើងបានបញ្ចុះគម្ពីរគួរអានជាភាសា អារ៉ាប់ឱ្យអ្នក(មូហាំម៉ាត់) ដើម្បីឱ្យអ្នកដាស់តឿនព្រមានដល់អ្នក ដែលរស់នៅក្នុងទីក្រុងម៉ាក្កះនិងអ្នកដែលរស់នៅជុំវិញវា ហើយនិង ដើម្បីឱ្យអ្នកដាស់តឿនព្រមាន(ពីទារុណកម្ម)នៅថ្ងៃប្រមូលផ្ដុំ(ថ្ងៃ បរលោក)ដែលគ្មានការសង្ស័យចំពោះវាឡើយ។ មនុស្សមួយក្រុម ចូលឋានសួគ៌ និងមួយក្រុមទៀតចូលទៅក្នុងភ្លើងនរកដែលឆេះ យ៉ាងសន្ធោសន្ធៅ។
8وَلَوْ شَاءَ اللَّهُ لَجَعَلَهُمْ أُمَّةً وَاحِدَةً وَلَٰكِن يُدْخِلُ مَن يَشَاءُ فِي رَحْمَتِهِ ۚ وَالظَّالِمُونَ مَا لَهُم مِّن وَلِيٍّ وَلَا نَصِيرٍ
ហើយប្រសិនបើអល់ឡោះមានចេតនា ទ្រង់ប្រាកដជា បង្កើតពួកគេជាប្រជាជាតិនៅក្នុងសាសនាតែមួយ។ ក៏ប៉ុន្ដែទ្រង់ នឹងបញ្ចូលទៅក្នុងក្ដីមេត្ដាករុណារបស់ទ្រង់ចំពោះអ្នកណាដែល ទ្រង់មានចេតនា។ ហើយពួកដែលបំពានគ្មានអ្នកគាំពារ និងអ្នក ជួយសង្គ្រោះសម្រាប់ពួកគេឡើយ។
9أَمِ اتَّخَذُوا مِن دُونِهِ أَوْلِيَاءَ ۖ فَاللَّهُ هُوَ الْوَلِيُّ وَهُوَ يُحْيِي الْمَوْتَىٰ وَهُوَ عَلَىٰ كُلِّ شَيْءٍ قَدِيرٌ
ឬមួយពួកគេ(ពួកមូស្ហរីគីន)បានយកអ្នកគាំពារផេ្សងពី ទ្រង់ឬ? ដូចេ្នះ អល់ឡោះទេដែលជាអ្នកគាំពារ និងជាអ្នកដែល ធ្វើឱ្យអ្នកស្លាប់រស់ឡើងវិញ(នៅថ្ងៃបរលោក)នោះ ហើយទ្រង់ មានអានុភាពលើអ្វីៗទាំងអស់។
អាស់-ស្យូរ៉ាលិបិក្រមគូរអាន
53អាយ៉ាត់
MeccanRevelation
7អាយ៉ាត់

ការបកប្រែ — អាស់-ស្យូរ៉ា 7

ជំពូក អាស់-ស្យូរ៉ា អាយ៉ាត់ 7 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : ហើយដូច្នោះដែរ យើងបានបញ្ចុះគម្ពីរគួរអានជាភាសា អារ៉ាប់ឱ្យអ្នក(មូហាំម៉ាត់) ដើម្បីឱ្យអ្នកដាស់តឿនព្រមានដល់អ្នក ដែលរស់នៅក្នុងទីក្រុងម៉ាក្កះនិងអ្នកដែលរស់នៅជុំវិញវា ហើយនិង ដើម្បីឱ្យអ្នកដាស់តឿនព្រមាន(ពីទារុណកម្ម)នៅថ្ងៃប្រមូលផ្ដុំ(ថ្ងៃ បរលោក)ដែលគ្មានការសង្ស័យចំពោះវាឡើយ។ មនុស្សមួយក្រុម ចូលឋានសួគ៌…

ជំពូក អាយ៉ាត់ 7/53 — អាស់-ស្យូរ៉ា الشورى (Meccan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: អាស់-ស្យូរ៉ា ស្តាប់, អាស់-ស្យូរ៉ា ការបកប្រែ, អាស់-ស្យូរ៉ា mp3, អាស់-ស្យូរ៉ា pdf. អាយ៉ាត់ 5–9. អត្ថន័យខ្មែរ: ภาษาไทย.




គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 18, 2026

Don't forget us in your sincere prayers