អាល់-ម៉ាអ៊ីដា · 7/120
ការបកប្រែ ការបញ្ចេញសំឡេង — អាល់-ម៉ាអ៊ីដា
وَاذْكُرُوا نِعْمَةَ اللَّهِ عَلَيْكُمْ وَمِيثَاقَهُ الَّذِي وَاثَقَكُم بِهِ إِذْ قُلْتُمْ سَمِعْنَا وَأَطَعْنَا ۖ وَاتَّقُوا اللَّهَ ۚ إِنَّ اللَّهَ عَلِيمٌ بِذَاتِ الصُّدُورِ ٧
Transliteration
Wazkuroo ni`matal laahi `alaikum wa meesaaqahul lazee waasaqakum biheee iz qultum sami`naa wa ata`naa wattaqul laah; innal laaha `aleemum bizaatis sudoor
ការបកប្រែ (អត្ថន័យខ្មែរ)
📖 អត្ថន័យខ្មែរ
ហើយចូរពួកអ្នករំលឹកនូវនៀកម៉ាត់របស់អល់ឡោះ ដែល ទ្រង់បានប្រទានឱ្យពួកអ្នក និងកិច្ចសន្យាដែលទ្រង់បានសន្យាវា ចំពោះពួកអ្នក គឺនៅពេលដែលពួកអ្នកបាននិយាយថាៈ ពួកយើង បានឮ ហើយព្រមប្រតិបត្ដិតាម។ ចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវអ្វីៗដែលមាននៅក្នុងចិត្ដ។
Additional reference in ภาษาไทย
🎧 ស្តាប់
📜 អាយ៉ាត់ 5-9 — អាល់-ម៉ាអ៊ីដា
5الْيَوْمَ أُحِلَّ لَكُمُ الطَّيِّبَاتُ ۖ وَطَعَامُ الَّذِينَ أُوتُوا الْكِتَابَ حِلٌّ لَّكُمْ وَطَعَامُكُمْ حِلٌّ لَّهُمْ ۖ وَالْمُحْصَنَاتُ مِنَ الْمُؤْمِنَاتِ وَالْمُحْصَنَاتُ مِنَ الَّذِينَ أُوتُوا الْكِتَابَ مِن قَبْلِكُمْ إِذَا آتَيْتُمُوهُنَّ أُجُورَهُنَّ مُحْصِنِينَ غَيْرَ مُسَافِحِينَ وَلَا مُتَّخِذِي أَخْدَانٍ ۗ وَمَن يَكْفُرْ بِالْإِيمَانِ فَقَدْ حَبِطَ عَمَلُهُ وَهُوَ فِي الْآخِرَةِ مِنَ الْخَاسِرِينَ
ថ្ងៃនេះគេបានអនុញ្ញាតឱ្យពួកអ្នកនូវអ្វីដែលល្អ(ហាឡាល់)។ ចំណីអាហាររបស់ពួកដែលគេផ្ដល់គម្ពីរឱ្យពួកអ្នកអាចបរិភោគបាន ហើយចំណីអាហាររបស់ពួកអ្នក ក៏ពួកគេអាចបរិភោគបានដែរ។ ហើយ(គេអនុញ្ញាតឱ្យពួកអ្នករៀបអាពាហ៍ពិពាហ៍ផងដែរ)ជាមួយ ស្ដ្រីបរិសុទ្ធក្នុងចំណោមស្ដ្រីដែលមានជំនឿនិងស្ដ្រីបរិសុទ្ធនៃពួកដែល គេផ្ដល់គម្ពីរឱ្យមុនពួកអ្នកប្រសិនបើពួកអ្នកបានឱ្យប្រាក់ខាន់ស្លាដល់ ពួកនាងក្នុងគោលបំណងរៀបអាពាហ៍ពិពាហ៍ពុំមែនក្នុងបំណង ហ្ស៊ីណា ហើយក៏ពុំមែនក្នុងគោលបំណងយកធ្វើជាសាហាយស្មន់ ដែរនោះ។ ហើយអ្នកណាដែលប្រឆាំងនឹងគោលជំនឿអ៊ីស្លាម ពិត ប្រាកដណាស់ ទង្វើល្អរបស់គេត្រូវលុបបំបាត់ចោល ហើយនៅថ្ងៃ បរលោកអ្នកនោះស្ថិតនៅក្នុងចំណោមអ្នកដែលខាតបង់។
6يَا أَيُّهَا الَّذِينَ آمَنُوا إِذَا قُمْتُمْ إِلَى الصَّلَاةِ فَاغْسِلُوا وُجُوهَكُمْ وَأَيْدِيَكُمْ إِلَى الْمَرَافِقِ وَامْسَحُوا بِرُءُوسِكُمْ وَأَرْجُلَكُمْ إِلَى الْكَعْبَيْنِ ۚ وَإِن كُنتُمْ جُنُبًا فَاطَّهَّرُوا ۚ وَإِن كُنتُم مَّرْضَىٰ أَوْ عَلَىٰ سَفَرٍ أَوْ جَاءَ أَحَدٌ مِّنكُم مِّنَ الْغَائِطِ أَوْ لَامَسْتُمُ النِّسَاءَ فَلَمْ تَجِدُوا مَاءً فَتَيَمَّمُوا صَعِيدًا طَيِّبًا فَامْسَحُوا بِوُجُوهِكُمْ وَأَيْدِيكُم مِّنْهُ ۚ مَا يُرِيدُ اللَّهُ لِيَجْعَلَ عَلَيْكُم مِّنْ حَرَجٍ وَلَٰكِن يُرِيدُ لِيُطَهِّرَكُمْ وَلِيُتِمَّ نِعْمَتَهُ عَلَيْكُمْ لَعَلَّكُمْ تَشْكُرُونَ
ឱបណ្ដាអ្នកដែលមានជំនឿ. នៅពេលដែលពួកអ្នកមាន បំណងសឡាត ចូរពួកអ្នកលាងមុខ និងដៃរហូតដល់កែងដៃ ព្រម ទាំងជូតក្បាលរបស់ពួកអ្នក និងលាងជើងរបស់ពួកអ្នករហូតដល់ ភ្នែកគោល។ ហើយប្រសិនបើពួកអ្នកមានជូនុប ពួកអ្នកត្រូវសំអាត ខ្លួនប្រាណ(ដោយងូតទឹក)។ ប្រសិនបើពួកអ្នកមានជម្ងឺ ឬធ្វើដំណើរ ឬនរណាម្នាក់ក្នុងចំណោមពួកអ្នកបានបន្ទោរបង់ ឬបានរួមរ័កជាមួយ ប្រពន្ធ ហើយគ្មានទឹកដើម្បីសំអាតនោះ ចូរពួកអ្នកតាយ៉ាំ មុំដោយប្រើដីស្អាត ហើយចូរពួកអ្នកជូតមុខនិងដៃទាំងពីររបស់ពួកអ្នកនឹង ដីនោះ។ អល់ឡោះមិនចង់ធ្វើឱ្យមានការលំបាកដល់ពួកអ្នកឡើយ ប៉ុន្ដែទ្រង់ចង់សំអាតពួកអ្នក និងដើម្បីបំពេញនៀកម៉ាត់របស់ទ្រង់ ដល់ពួកអ្នកប៉ុណ្ណោះ។ សង្ឃឹមថាពួកអ្នកនឹងថ្លែងអំណរគុណ។
7وَاذْكُرُوا نِعْمَةَ اللَّهِ عَلَيْكُمْ وَمِيثَاقَهُ الَّذِي وَاثَقَكُم بِهِ إِذْ قُلْتُمْ سَمِعْنَا وَأَطَعْنَا ۖ وَاتَّقُوا اللَّهَ ۚ إِنَّ اللَّهَ عَلِيمٌ بِذَاتِ الصُّدُورِ
ហើយចូរពួកអ្នករំលឹកនូវនៀកម៉ាត់របស់អល់ឡោះ ដែល ទ្រង់បានប្រទានឱ្យពួកអ្នក និងកិច្ចសន្យាដែលទ្រង់បានសន្យាវា ចំពោះពួកអ្នក គឺនៅពេលដែលពួកអ្នកបាននិយាយថាៈ ពួកយើង បានឮ ហើយព្រមប្រតិបត្ដិតាម។ ចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះមហាដឹងនូវអ្វីៗដែលមាននៅក្នុងចិត្ដ។
8يَا أَيُّهَا الَّذِينَ آمَنُوا كُونُوا قَوَّامِينَ لِلَّهِ شُهَدَاءَ بِالْقِسْطِ ۖ وَلَا يَجْرِمَنَّكُمْ شَنَآنُ قَوْمٍ عَلَىٰ أَلَّا تَعْدِلُوا ۚ اعْدِلُوا هُوَ أَقْرَبُ لِلتَّقْوَىٰ ۖ وَاتَّقُوا اللَّهَ ۚ إِنَّ اللَّهَ خَبِيرٌ بِمَا تَعْمَلُونَ
ឱបណ្ដាអ្នកមានជំនឿ. ចូរពួកអ្នកតាំងខ្លួនជាអ្នកដែល ប្រកាន់ខ្ជាប់នូវការពិតដើម្បីអល់ឡោះ ជាអ្នកដែលធ្វើសាក្សីដោយ យុត្ដិធម៌។ ចូរពួកអ្នកប្រកាន់ខ្ជាប់នូវភាពយុត្ដិធម៌ធ្វើជាសាក្សីដើម្បី អល់ឡោះ។ ហើយចូរកុំបណ្ដោយឱ្យការស្អប់ខ្ពើមរបស់ក្រុមមួយធ្វើ ឱ្យពួកអ្នកប្រព្រឹត្ដអំពើអយុត្ដិធម៌ឱ្យសោះ។ ចូរពួកអ្នកប្រកាន់ខ្ជាប់ នូវភាពយុត្ដិធម៌ ព្រោះវាជិតបំផុតក្នុងការកោតខ្លាចអល់ឡោះ។ ហើយចូរពួកអ្នកកោតខ្លាចអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះ ដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
9وَعَدَ اللَّهُ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ ۙ لَهُم مَّغْفِرَةٌ وَأَجْرٌ عَظِيمٌ
អល់ឡោះបានសន្យាចំពោះបណ្ដាអ្នកដែលមានជំនឿ និង បណ្ដាអ្នកដែលសាងអំពើល្អថាៈ ពួកគេនឹងទទួលបានការអភ័យ ទោស និងផលបុណ្យដ៏ធំធេង។
អាល់-ម៉ាអ៊ីដាលិបិក្រមគូរអាន
120អាយ៉ាត់
MedinanRevelation
7អាយ៉ាត់
ការបកប្រែ — អាល់-ម៉ាអ៊ីដា 7
ជំពូក អាល់-ម៉ាអ៊ីដា អាយ៉ាត់ 7 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : ហើយចូរពួកអ្នករំលឹកនូវនៀកម៉ាត់របស់អល់ឡោះ ដែល ទ្រង់បានប្រទានឱ្យពួកអ្នក និងកិច្ចសន្យាដែលទ្រង់បានសន្យាវា ចំពោះពួកអ្នក គឺនៅពេលដែលពួកអ្នកបាននិយាយថាៈ ពួកយើង បានឮ ហើយព្រមប្រតិបត្ដិតាម។ ចូរពួកអ្នកកោតខ្លាចអល់ឡោះ។…ជំពូក អាយ៉ាត់ 7/120 — អាល់-ម៉ាអ៊ីដា المائدة (Medinan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: អាល់-ម៉ាអ៊ីដា ស្តាប់, អាល់-ម៉ាអ៊ីដា ការបកប្រែ, អាល់-ម៉ាអ៊ីដា mp3, អាល់-ម៉ាអ៊ីដា pdf. អាយ៉ាត់ 5–9. អត្ថន័យខ្មែរ: ภาษาไทย.
العربية
English
Bahasa Indonesia
Türkçe
Русский
فارسی
Français
اردو
বাংলা
Deutsch
Español
中文
हिन्दी
Português
Italiano
ภาษาไทย
Polski
Nederlands
Shqip
Kiswahili
O'zbek
தமிழ்
Melayu
Bosanski
Soomaali
Azərbaycan
کوردی
한국어
日本語
Svenska
Dansk
Norsk
پښتو
മലയാളം
සිංහල
Tamazight
Hausa
አማርኛ
Български
Тоҷикӣ
Қазақша
Filipino
سنڌي
Yorùbá
Fulfulde
Татарча
ئۇيغۇرچە
Кыргызча
ਪੰਜਾਬੀ
Jawa
తెలుగు
မြန်မာ
ગુજરાતી
Oromo
मराठी
Tiếng Việt
Malagasy
Нохчийн
Wolof
ދިވެހި
ಕನ್ನಡ
Українська
Ελληνικά
ქართული
ខ្មែរ
دری
Qafar af
Maranao
नेपाली
គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់
Tuesday, August 18, 2026
Don't forget us in your sincere prayers








