PDF —
15 អាយ៉ាត់ Meccan PDF
Built right in your browser — download starts automatically

ជំពូក អាស់-ស្យាមស pdf — ទាញយក (ខ្មែរ)

ជំពូក អាស់-ស្យាមស pdf ខ្មែរ — ទាញយក ជំពូក អាស់-ស្យាមស ការបកប្រែ. ជំពូក អាស់-ស្យាមស (Meccan) 15 អាយ៉ាត់.

← អាល់-បាឡាដជំពូក អាស់-ស្យាមស អាល់-ឡៃល →


15 អាយ៉ាត់ · Meccan · ខ្មែរ
bismillah
ﭜﭝﭞ
91:1 អល់ឡោះស្បថនឹងព្រះអាទិត្យ និងរស្មីដ៏ត្រចះត្រចង់ របស់វានៅពេលព្រឹក។
ﭟﭠﭡﭢ
91:2 និងព្រះច័ន្ទនៅពេលដែលវាបានរះឡើងបន្ទាប់ពីព្រះអាទិត្យលិច ។
ﭣﭤﭥﭦ
91:3 និងពេលថ្ងៃនៅពេលដែលព្រះអាទិត្យបានបពោ្ចញពន្លឺ។
ﭧﭨﭩﭪ
91:4 និងពេលយប់នៅពេលដែលវាបានគ្របដណ្ដប់ព្រះអាទិត្យ។
ﭫﭬﭭﭮ
91:5 និងមេឃ និងអ្នកដែលបានបង្កើតវា។
ﭯﭰﭱﭲ
91:6 និងផែនដី និងអ្នកដែលបានលាតសនឹ្ធងវា។
ﭳﭴﭵﭶ
91:7 និងរូបរាង(អាដាំ) និងអ្នកដែលបានធ្វើឱ្យគេមានលក្ខណៈ សមរម្យ។
ﭷﭸﭹﭺ
91:8 រួចមកទ្រង់បានចង្អុលបង្ហាញដល់គេឱ្យស្គាល់នូវអំពើទុច្ចរិត និងអំពើសុច្ចរិតរបស់គេ។
ﭻﭼﭽﭾﭿ
91:9 អ្នកដែលសំអាតខ្លួនគេ(ដោយសាងអំពើល្អ) ពិតជាទទួល បានជោគជ័យ។
ﮀﮁﮂﮃﮄ
91:10 ហើយអ្នកដែលបានធ្វើឱ្យខ្លួនគេកខ្វក់(ដោយសាងអំពើ អាក្រក់)ពិតជាបានខាតបង់។
ﮅﮆﮇﮈ
91:11 ក្រុមសាមូដបានបដិសេធ(អ្នកនាំសាររបស់ពួកគេ)ដោយ សារការបំពានរបស់ពួកគេ។
ﮉﮊﮋﮌ
91:12 នៅពេលដែលជនកំណាចបំផុតក្នុងចំណោមពួកគេបាន ចេញមក(សម្លាប់សត្វអូដ្ឋញី)។
ﮍﮎﮏﮐﮑﮒﮓﮔ
91:13 ពេលនោះអ្នកនាំសាររបស់អល់ឡោះ(សឡេះ)បាន ពោលទៅកាន់ពួកគេថាៈ (ចូរប្រុងប្រយ័ត្នចំពោះ)សត្វអូដ្ឋញី របស់អល់ឡោះ ហើយកុំរារាំងដល់ការផឹករបស់វាឱ្យសោះ។
ﮕﮖﮗﮘﮙﮚﮛﮜ
91:14 តែពួកគេបានបដិសេធនឹងគាត់ និងបានសម្លាប់វា។ ពេល នោះម្ចាស់របស់ពួកគេបានបំផ្លាញពួកគេដោយសារតែបាបកម្មរបស់ពួកគេ។ ហើយទ្រង់បានធើ្វឱ្យពួកគេវិនាសអន្ដរាយទាំងអស់គ្នា។
ﮝﮞﮟﮠ
91:15 ហើយទ្រង់មិនខ្លាចលទ្ធផលចុងក្រោយរបស់ពួកគេ (ដែលទ្រង់បានដាក់ទណ្ឌកម្មលើពួកគេ)នោះឡើយ។

គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Wednesday, September 9, 2026

Don't forget us in your sincere prayers