PDF —
60 អាយ៉ាត់ Meccan PDF
Built right in your browser — download starts automatically

ជំពូក អាស់-ហ្សារីយ៉ាត pdf — ទាញយក (ខ្មែរ)

ជំពូក អាស់-ហ្សារីយ៉ាត pdf ខ្មែរ — ទាញយក ជំពូក អាស់-ហ្សារីយ៉ាត ការបកប្រែ. ជំពូក អាស់-ហ្សារីយ៉ាត (Meccan) 60 អាយ៉ាត់.

← កាហ្វជំពូក អាស់-ហ្សារីយ៉ាត អាត់-ទូរ →


60 អាយ៉ាត់ · Meccan · ខ្មែរ
bismillah
ﯤﯥﯦ
51:1 អល់ឡោះស្បថនឹងខ្យល់ព្យុះដែលបក់បោកលំអងធូលី
ﯧﯨﯩ
51:2 និងពពកដែលនាំទឹកភ្លៀងដ៏ធ្ងន់
ﯪﯫﯬ
51:3 និងនាវាដែលធ្វើដំណើរ(លើផ្ទៃសមុទ្រ)ដោយងាយស្រួល
ﯭﯮﯯ
51:4 និងម៉ាឡាអ៊ីកាត់ដែលបែងចែកការងារ(តាមបទបញ្ជា របស់អល់ឡោះ)។
ﯰﯱﯲﯳ
51:5 ពិតប្រាកដណាស់ អ្វីដែលគេសន្យានឹងពួកអ្នកគឺជាការពិត។
ﯴﯵﯶﯷ
51:6 ហើយពិតប្រាកដណាស់ ថ្ងៃជំនុំជំរះពិតជានឹងកើតឡើង។
ﭑﭒﭓﭔ
51:7 អល់ឡោះស្បថនឹងមេឃដែលមានគន្លងជាច្រើន។
ﭕﭖﭗﭘﭙ
51:8 ពិតប្រាកដណាស់ ពួកអ្នកមានយោបល់ខុសៗគ្នា(អំពី មូហាំម៉ាត់ និងគម្ពីរគួរអាន)។
ﭚﭛﭜﭝﭞ
51:9 គេបង្វែរចេញពីវា(គម្ពីរគួរអាន)ចំពោះអ្នកណាដែលត្រូវ បានគេបង្វែរចេញ(ពីភាពមានជំនឿ)នោះ។
ﭟﭠﭡ
51:10 ពួកភូតកុហកត្រូវបានគេដាក់បណ្ដាសា
ﭢﭣﭤﭥﭦﭧ
51:11 ដែលពួកគេជាពួកល្ងង់ខ្លៅស្ថិតក្នុងភាពវងេ្វង ។
ﭨﭩﭪﭫﭬ
51:12 ពួកគេសួរថាៈ តើថ្ងៃជំនុំជំរះនឹងកើតឡើងនៅពេលណា
ﭭﭮﭯﭰﭱﭲ
51:13 គឺនៅថ្ងៃដែលពួកគេត្រូវគេដុតនៅលើភ្លើងនរក។
ﭳﭴﭵﭶﭷﭸﭹﭺ
51:14 (មានគេនិយាយទៅកាន់ពួកគេថា) ចូរពួកអ្នកភ្លក្សនូវ ទារុណកម្មរបស់ពួកអ្នកចុះ។ នេះហើយជាអ្វីដែលពួកអ្នកធ្លាប់សុំវា ឱ្យមកដល់យ៉ាងឆាប់រហ័សនោះ។
ﭻﭼﭽﭾﭿﮀ
51:15 ពិតប្រាកដណាស់ បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះគឺ ស្ថិតនៅក្នុងឋានសួគ៌ និងមានប្រភពទឹកជាច្រើន។
ﮁﮂﮃﮄﮅﮆﮇﮈﮉﮊﮋ
51:16 ដោយពួកគេទទួលយកនូវអ្វីៗដែលម្ចាស់របស់ពួកគេបាន ប្រទានឱ្យពួកគេ។ ពិតប្រាកដណាស់ ពួកគេជាអ្នកដែលធ្លាប់សាង អំពើល្អកាលពីមុន។
ﮌﮍﮎﮏﮐﮑﮒ
51:17 គឺពួកគេដេកតិចតួចបំផុតនៅពេលយប់។
ﮓﮔﮕﮖ
51:18 ហើយពួកគេតែងតែសុំអភ័យទោសពីអល់ឡោះនៅវេលា ទៀបភ្លឺ ។
ﮗﮘﮙﮚﮛﮜ
51:19 ហើយចំពោះទ្រព្យសម្បត្ដិរបស់ពួកគេ គឺមានសិទ្ធិ(មាន ចំណែក)សម្រាប់អ្នកក្រដែលហ៊ានសុំ និងអ្នកក្រដែលមិនហ៊ានសុំ។
ﮝﮞﮟﮠﮡ
51:20 ហើយនៅលើផែនដីមានភស្ដុតាងជាច្រើន(បញ្ជាក់ពី អានុភាពរបស់អល់ឡោះ)សម្រាប់បណ្ដាអ្នកដែលមានជំនឿដ៏ ពិតប្រាកដ។
ﮢﮣﮤﮥﮦﮧ
51:21 ហើយចំពោះខ្លួនពួកអ្នកផ្ទាល់ក៏ដូច្នោះដែរ។ តើពួកអ្នក មិនឃើញទេឬ
ﮨﮩﮪﮫﮬﮭ
51:22 ហើយនៅលើមេឃ មានលាភសក្ការៈរបស់ពួកអ្នក(ដូច ជាទឹកភ្លៀង)និងអ្វីៗដែលគេសន្យាជាមួយពួកអ្នក(នៅក្នុងឡាវ-ហុលម៉ះហ្វ៊ូស)។
ﮮﮯﮰﮱﯓﯔﯕﯖﯗﯘ
51:23 ហើយម្ចាស់គ្រប់គ្រងមេឃ និងផែនដីស្បថនឹងខ្លួនឯងថាៈ ពិតប្រាកដណាស់ វា(អ្វីដែលទ្រង់សន្យាជាមួយពួកអ្នក)គឺជាការ ពិតដូចអ្វីដែលពួកអ្នកនិយាយនោះដែរ។
ﯙﯚﯛﯜﯝﯞﯟ
51:24 តើរឿងរ៉ាវរបស់ភ្ញៀវអ៊ីព្រហ៊ីម(ម៉ាឡាអ៊ីកាត់)ដែលត្រូវ គេលើកតម្កើងបានមកដល់អ្នក(មូហាំម៉ាត់)ដែរឬទេ
ﯠﯡﯢﯣﯤﯥﯦﯧﯨﯩﯪ
51:25 នៅពេលដែលពួកគេចូលទៅជួបគាត់(អ៊ីព្រហ៊ីម) ហើយ ពួកគេបានស្វាគមន៍នឹងពាក្យសាឡាម គាត់ក៏បានតបនឹងពាក្យ សាឡាមវិញដែរ។ (គាត់បានពោលថា) ពួកអ្នកគឺជាក្រុមដែលគេ មិនស្គាល់ឡើយ។
ﯫﯬﯭﯮﯯﯰﯱ
51:26 ពេលនោះគាត់បានដើរទៅកាន់គ្រួសាររបស់គាត់ដោយ ស្ងៀមស្ងាត់ ហើយក៏នាំមកនូវកូនគោអាំងមួយដ៏ធាត់(មកទទួល ពួកគេ)។
ﯲﯳﯴﯵﯶﯷ
51:27 ហើយគាត់បានរៀបចំវានៅជិតពួកគេ(ពេលនោះពួកគេ មិនបរិភោគឡើយ) គាត់ក៏ពោលថាៈ តើពួកអ្នកមិនបរិភោគទេឬ
ﯸﯹﯺﯻﯼﯽﯾﯿﰀﰁﰂﰃ
51:28 ក្រោយមកគាត់ក៏មានអារម្មណ៍ភ័យខ្លាចពីពួកគេ។ ពួកគេបានពោលថាៈ សូមអ្នកកុំខ្លាច. ហើយពួកគេបានផ្ដល់ដំណឹង រីករាយដល់គាត់អំពី(ការប្រសូត)កេ្មងប្រុសម្នាក់ដ៏មានចំណេះដឹង។
ﰄﰅﰆﰇﰈﰉﰊﰋﰌﰍ
51:29 ពេលនោះភរិយារបស់គាត់ក៏បានចេញមកខាងក្រៅដោយ បន្លឺសំឡេងទាំងភ្ញាក់ផ្អើល ហើយបានទះមុខខ្លួនឯង រួចនិយាយថាៈ (តើខ្ញុំអាចមានកូនដូចមេ្ដចទៅ)បើខ្ញុំជរា និងជាស្ដ្រីអារទៀតនោះ
ﰎﰏﰐﰑﰒﰓﰔﰕﰖﰗ
51:30 ពួកគេបានពោលថាៈ នោះហើយដែលម្ចាស់របស់អ្នកបាន មានបន្ទូលនោះ។ ពិតប្រាកដណាស់ ទ្រង់មហាគតិបណ្ឌិត មហាដឹង។
ﭑﭒﭓﭔﭕﭖﭗ
51:31 គាត់បានពោលថាៈ ដូចេ្នះ តើពួកអ្នកមានកិច្ចការអ្វី ឱ បណ្ដាអ្នកនាំសារ(ម៉ាឡាអ៊ីកាត់)
ﭘﭙﭚﭛﭜﭝﭞ
51:32 ពួកគេឆ្លើយថាៈ ពិតប្រាកដណាស់ ពួកយើងត្រូវបានគេ បញ្ជូនទៅកាន់ក្រុមដែលប្រព្រឹត្ដបាបកម្ម
ﭟﭠﭡﭢﭣﭤ
51:33 ដើម្បីនាំដុំថ្មពីដីឥដ្ឋមកទម្លាក់លើពួកគេ
ﭥﭦﭧﭨﭩ
51:34 ដែលជាសញ្ញាមកពីម្ចាស់របស់អ្នក(មូហាំម៉ាត់)សម្រាប់ ពួកដែលបំពាន។
ﭪﭫﭬﭭﭮﭯﭰ
51:35 ហើយយើងបានសង្គ្រោះបណ្ដាអ្នកមានជំនឿដែលរស់នៅ ក្នុងនោះ(ភូមិរបស់លូត)។
ﭱﭲﭳﭴﭵﭶﭷﭸ
51:36 ក្រោយមកយើងមិនឃើញអ្វីនៅក្នុងនោះក្រៅពីផ្ទះមួយ អំពីបណ្ដាអ្នកមូស្លីមនោះឡើយ(ផ្ទះរបស់លូតនិងក្រុមគ្រួសារ របស់គាត់)។
ﭹﭺﭻﭼﭽﭾﭿﮀ
51:37 ហើយយើងបានបន្សល់ទុកនៅក្នុងភូមិស្រុកនោះនូវភស្ដុ-តាងមួយសម្រាប់បណ្ដាអ្នកដែលកោតខ្លាចទារុណកម្មដ៏ឈឺចាប់។
ﮁﮂﮃﮄﮅﮆﮇﮈﮉ
51:38 ហើយនៅក្នុងរឿងមូសា នៅពេលដែលយើងបានបញ្ជូន គេទៅកាន់ហ្វៀរអោនជាមួយនឹងមុជីហ្សាត់ដ៏ច្បាស់លាស់(ក៏ជា ភស្ដុតាងមួយដែរ)។
ﮊﮋﮌﮍﮎﮏﮐ
51:39 ក្រោយមកគេ(ហ្វៀរអោន)បានបែរចេញ(ពីជំនឿ)ជា មួយនឹងកងទ័ពរបស់គេ ហើយបាននិយាយថាៈ គេជាគ្រូមន្ដអាគម ឬជាមនុស្សវិកលចរិត។
ﮑﮒﮓﮔﮕﮖﮗﮘ
51:40 ក្រោយមក យើងបានក្របួចគេនិងពលទាហានរបស់គេ រួចយើងក៏បោះពួកគេចូលទៅក្នុងសមុទ្រ ដោយគេជាអ្នកដែលត្រូវ គេស្ដីបន្ទោស។
ﮙﮚﮛﮜﮝﮞﮟﮠ
51:41 ហើយនៅក្នុងរឿងអាដ នៅពេលដែលយើងបានបញ្ជូន ខ្យល់ព្យុះដ៏ស្ងួតទៅកំទេចពួកគេ(ក៏ជាភស្ដុតាងមួយដែរ)។
ﮡﮢﮣﮤﮥﮦﮧﮨﮩﮪ
51:42 វាមិនបន្សល់ទុកអ្វីឡើយ ពេលដែលវាបានបក់បោកទៅ លើអ្វីមួយហើយនោះ លើកលែងតែវាធ្វើឱ្យអ្វីទាំងនោះខេ្ទចខ្ទីដូច ជាផេះ។
ﮫﮬﮭﮮﮯﮰﮱﯓﯔ
51:43 ហើយនៅក្នុងរឿងសាមូដ នៅពេលដែលមានគេនិយាយ ទៅកាន់ពួកគេថាៈ ចូរពួកអ្នកសោយសុខរហូតដល់ពេលវេលាមួយ ចុះ។
ﯕﯖﯗﯘﯙﯚﯛﯜﯝ
51:44 តែពួកគេបានប្រឆាំងនឹងបទបញ្ជានៃម្ចាស់ពួកគេ។ ពេល នោះរន្ទះបានបាញ់(សម្លាប់)ពួកគេ ខណៈដែលពួកគេមើលឃើញ ផ្ទាល់នឹងភ្នែក។
ﯞﯟﯠﯡﯢﯣﯤﯥ
51:45 ដូចេ្នះ ពួកគេគ្មានសមត្ថភាពក្នុងការតទល់(នឹងទារុណកម្ម) ឡើយ ហើយពួកគេក៏មិនអាចជួយខ្លួនឯងបានដែរ។
ﯦﯧﯨﯩﯪﯫﯬﯭﯮﯯ
51:46 ហើយ(យើងបានបំផ្លាញ)ក្រុមនួហមុនពួកគេទៅទៀត។ ពិតប្រាកដណាស់ ពួកគេគឺជាក្រុមដែលធ្លាប់ល្មើសនឹងបទបញ្ជារបស់ អល់ឡោះ។
ﯰﯱﯲﯳﯴﯵ
51:47 ហើយមេឃ យើងបានបង្កើតវាដោយអានុភាពរបស់យើង ផ្ទាល់។ ហើយពិតប្រាកដណាស់ យើងជាអ្នកធ្វើឱ្យវាធំទូលាយ។
ﯶﯷﯸﯹﯺ
51:48 ហើយផែនដីយើងបានធ្វើឱ្យវារាបស្មើ។ ហើយយើងជាអ្នក ក្រាលវាយ៉ាងល្អប្រណីត។
ﯻﯼﯽﯾﯿﰀﰁﰂ
51:49 ហើយរាល់អ្វីៗទាំងអស់ យើងបានបង្កើតឱ្យមានជាគូៗ ដើម្បីពួកអ្នកនឹកឃើញ(ពីអានុភាពរបស់អល់ឡោះ)។
ﰃﰄﰅﰆﰇﰈﰉﰊﰋﰌ
51:50 ដូចេ្នះ ចូរពួកអ្នកប្រញាប់ប្រញាល់ត្រឡប់ទៅកាន់ អល់ឡោះ(អនុវត្ដតាមបទបញ្ជា)ចុះ ពិតប្រាកដណាស់ខ្ញុំជាអ្នក ដាស់តឿនព្រមានដ៏ច្បាស់លាស់ពីទ្រង់សម្រាប់ពួកអ្នក។
ﰍﰎﰏﰐﰑﰒﰓﰔﰕﰖﰗﰘﰙ
51:51 ហើយចូរពួកអ្នកកុំយកម្ចាស់ផេ្សងមកគោរពសក្ការៈរួម ជាមួយអល់ឡោះឱ្យសោះ ។ ពិតប្រាកដណាស់ ខ្ញុំជាអ្នកដាស់តឿន ព្រមានដ៏ច្បាស់លាស់ពីទ្រង់សម្រាប់ពួកអ្នក។
ﭑﭒﭓﭔﭕﭖﭗﭘﭙﭚﭛﭜﭝﭞ
51:52 ដូច្នោះដែរ គ្មានអ្នកនាំសារណាម្នាក់ដែលបានមកដល់ពួក ជំនាន់មុនពួកគេក្រៅពីពួកនោះបាននិយាយថាៈ គេជាគ្រូមន្ដអាគម ឬជាមនុស្សវិកលចរិតនោះឡើយ។
ﭟﭠﭡﭢﭣﭤﭥﭦ
51:53 តើពួកគេ(ពួកជំនាន់មុន)បានផ្ដាំផ្ញើគ្នាអំពីពាក្យសំដីនេះ ឬ? ផ្ទុយទៅវិញ ពួកគេគឺជាក្រុមដែលបំពាន។
ﭧﭨﭩﭪﭫﭬ
51:54 ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)បែរចេញពីពួកគេ ហើយអ្នក ក៏មិនមែនជាអ្នកដែលត្រូវគេស្ដីបន្ទោសដែរ។
ﭭﭮﭯﭰﭱﭲ
51:55 ហើយចូរអ្នករំលឹកគ្នាចុះ ព្រោះការរំលឹកគ្នានោះពិតជា ផ្ដល់ផលប្រយោជន៍ដល់បណ្ដាអ្នកដែលមានជំនឿ។
ﭳﭴﭵﭶﭷﭸﭹ
51:56 ហើយយើងមិនបានបង្កើតជិន និងមនុស្សលោកក្រៅពីឱ្យ ពួកគេគោរពសក្ការៈមកចំពោះយើងឡើយ។
ﭺﭻﭼﭽﭾﭿﮀﮁﮂﮃ
51:57 យើងមិនត្រូវការលាភសក្ការៈពីពួកគេឡើយ ហើយយើង ក៏មិនត្រូវការឱ្យពួកគេផ្ដល់អាហារដល់យើងដែរ។
ﮄﮅﮆﮇﮈﮉﮊﮋ
51:58 ពិតប្រាកដណាស់ អល់ឡោះជាអ្នកផ្ដល់លាភសក្ការៈដែល មានអានុភាពខ្លាំងក្លាជាទីបំផុត។
ﮌﮍﮎﮏﮐﮑﮒﮓﮔﮕ
51:59 ហើយពិតប្រាកដណាស់ សម្រាប់ពួកដែលបានបំពានគឺ ទទួលចំណែកទារុណកម្មដូចជាចំណែកទារុណកម្មនៃគូកនរបស់ ពួកគេដែរ។ ដូចេ្នះ ចូរកុំឱ្យពួកគេអន្ទះសាសុំពីយើងឱ្យសោះ។
ﮖﮗﮘﮙﮚﮛﮜﮝ
51:60 ហើយការវិនាសអន្ដរាយ គឺសម្រាប់ពួកដែលប្រឆាំងនឹង ថ្ងៃដែលពួកគេត្រូវបានគេសន្យា។

គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Wednesday, September 9, 2026

Don't forget us in your sincere prayers