អាល់-បាការ៉ា · 251/286
ការបកប្រែ ការបញ្ចេញសំឡេង — អាល់-បាការ៉ា
فَهَزَمُوهُم بِإِذْنِ اللَّهِ وَقَتَلَ دَاوُودُ جَالُوتَ وَآتَاهُ اللَّهُ الْمُلْكَ وَالْحِكْمَةَ وَعَلَّمَهُ مِمَّا يَشَاءُ ۗ وَلَوْلَا دَفْعُ اللَّهِ النَّاسَ بَعْضَهُم بِبَعْضٍ لَّفَسَدَتِ الْأَرْضُ وَلَٰكِنَّ اللَّهَ ذُو فَضْلٍ عَلَى الْعَالَمِينَ ۝٢٥١
Fahazamoohum bi iznillaahi wa qatala Daawoodu jaaloota wa aataahul laahulmulka Wal Hikmata wa `allamahoo mimmaa yashaaa`; wa law laa daf`ullaahin naasa ba`dahum biba`dil lafasadatil ardu wa laakinnal laaha zoo fadlin `alal`aalameen
📖 អត្ថន័យខ្មែរ
ហើយពួកគេក៏បានធ្វើឱ្យសត្រូវបរាជ័យដោយមានការ អនុញ្ញាតពីអល់ឡោះ ហើយដាវូដក៏បានសម្លាប់ជើលូត។ បន្ទាប់ មកអល់ឡោះបានប្រទានតំណែងជាសេ្ដច និងជាណាពីឱ្យទៅដាវូដ ព្រមទាំងបានបង្រៀនដល់គាត់អំពីអ្វីដែលទ្រង់មានចេតនា។ ហើយ ប្រសិនបើគ្មានការទប់ស្កាត់របស់អល់ឡោះចំពោះមនុស្សលោកពី ក្រុមមួយ(អ្នកមានជំនឿ)ទៅក្រុមមួយ(អ្នកគ្មានជំនឿ)ទេនោះ ប្រាកដជាផែនដីនេះត្រូវវិនាសអន្ដរាយ តែអល់ឡោះមានក្ដីមេត្ដា ករុណាលើពិភពទាំងអស់។
🎧 ស្តាប់

📜 អាយ៉ាត់ 249-253 — អាល់-បាការ៉ា

249فَلَمَّا فَصَلَ طَالُوتُ بِالْجُنُودِ قَالَ إِنَّ اللَّهَ مُبْتَلِيكُم بِنَهَرٍ فَمَن شَرِبَ مِنْهُ فَلَيْسَ مِنِّي وَمَن لَّمْ يَطْعَمْهُ فَإِنَّهُ مِنِّي إِلَّا مَنِ اغْتَرَفَ غُرْفَةً بِيَدِهِ ۚ فَشَرِبُوا مِنْهُ إِلَّا قَلِيلًا مِّنْهُمْ ۚ فَلَمَّا جَاوَزَهُ هُوَ وَالَّذِينَ آمَنُوا مَعَهُ قَالُوا لَا طَاقَةَ لَنَا الْيَوْمَ بِجَالُوتَ وَجُنُودِهِ ۚ قَالَ الَّذِينَ يَظُنُّونَ أَنَّهُم مُّلَاقُو اللَّهِ كَم مِّن فِئَةٍ قَلِيلَةٍ غَلَبَتْ فِئَةً كَثِيرَةً بِإِذْنِ اللَّهِ ۗ وَاللَّهُ مَعَ الصَّابِرِينَ
ហើយនៅពេលដែលតលូតបានដឹកនាំទ័ព(ចេញទៅ ប្រយុទ្ធ) គាត់បានមានប្រសាសន៍ថាៈ ពិតប្រាកដណាស់ អល់ឡោះ នឹងសាកល្បងពួកអ្នកដោយទនេ្លមួយ។ ដូចេ្នះអ្នកណាបានផឹកទឹក នោះ គឺគេពុំមែនជាសមាជិករបស់ខ្ញុំឡើយ រីឯអ្នកណាដែលមិនផឹក ទឹកនោះ ពិតប្រាកដណាស់គេគឺជាសមាជិករបស់ខ្ញុំ លើកលែងតែ អ្នកណាដែលបានក្បង់ទឹកនោះផឹកមួយក្បង់ដៃរបស់គេប៉ុណ្ណាះ (គឺគ្មានបញ្ហាឡើយ)។ បន្ទាប់មកពួកគេក៏បានផឹកទឹកនោះ លើកលែងតែមួយចំនួនតូចអំពីពួកគេប៉ុណ្ណោះ។ ហើយនៅពេលដែល តលូត និងអ្នកមានជំនឿរួមជាមួយគាត់បានឆ្លងផុតទនេ្លនោះ ពួក គេបាននិយាយថាៈ ថ្ងៃនេះពួកយើងគ្មានលទ្ធភាពប្រយុទ្ធជាមួយ ជើលូត និងកងទ័ពរបស់គេទេ។ បណ្ដាអ្នកដែលមានជំនឿយ៉ាង ជាក់ច្បាស់ថាពួកគេពិតជានឹងបានជួបអល់ឡោះនោះបាននិយាយ ថាៈ ជាច្រើនដងមកហើយក្រុមដែលមានគ្នាតិចបានឈ្នះទៅលើ ក្រុមដែលមានគ្នាច្រើនដោយការអនុញ្ញាតពីអល់ឡោះនោះ។ ហើយអល់ឡោះនៅជាមួយបណ្ដាអ្នកដែលអត់ធ្មត់។
250وَلَمَّا بَرَزُوا لِجَالُوتَ وَجُنُودِهِ قَالُوا رَبَّنَا أَفْرِغْ عَلَيْنَا صَبْرًا وَثَبِّتْ أَقْدَامَنَا وَانصُرْنَا عَلَى الْقَوْمِ الْكَافِرِينَ
ហើយនៅពេលពួកគេប្រឈមមុខជាមួយជើលូត និង កងទ័ពរបស់គេ ពួកគេបានបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង. សូមទ្រង់មេត្ដាផ្ដល់ការអត់ធ្មត់ដល់ពួកយើង និងជួយពង្រឹងជំហរ របស់ពួកយើង ព្រមទាំងជួយពួកយើងឱ្យបានជោគជ័យលើក្រុម ដែលគ្មានជំនឿផង។
251فَهَزَمُوهُم بِإِذْنِ اللَّهِ وَقَتَلَ دَاوُودُ جَالُوتَ وَآتَاهُ اللَّهُ الْمُلْكَ وَالْحِكْمَةَ وَعَلَّمَهُ مِمَّا يَشَاءُ ۗ وَلَوْلَا دَفْعُ اللَّهِ النَّاسَ بَعْضَهُم بِبَعْضٍ لَّفَسَدَتِ الْأَرْضُ وَلَٰكِنَّ اللَّهَ ذُو فَضْلٍ عَلَى الْعَالَمِينَ
ហើយពួកគេក៏បានធ្វើឱ្យសត្រូវបរាជ័យដោយមានការ អនុញ្ញាតពីអល់ឡោះ ហើយដាវូដក៏បានសម្លាប់ជើលូត។ បន្ទាប់ មកអល់ឡោះបានប្រទានតំណែងជាសេ្ដច និងជាណាពីឱ្យទៅដាវូដ ព្រមទាំងបានបង្រៀនដល់គាត់អំពីអ្វីដែលទ្រង់មានចេតនា។ ហើយ ប្រសិនបើគ្មានការទប់ស្កាត់របស់អល់ឡោះចំពោះមនុស្សលោកពី ក្រុមមួយ(អ្នកមានជំនឿ)ទៅក្រុមមួយ(អ្នកគ្មានជំនឿ)ទេនោះ ប្រាកដជាផែនដីនេះត្រូវវិនាសអន្ដរាយ តែអល់ឡោះមានក្ដីមេត្ដា ករុណាលើពិភពទាំងអស់។
252تِلْكَ آيَاتُ اللَّهِ نَتْلُوهَا عَلَيْكَ بِالْحَقِّ ۚ وَإِنَّكَ لَمِنَ الْمُرْسَلِينَ
ទាំងនេះគឺជាអាយ៉ាត់ៗរបស់អល់ឡោះដែលយើងសូត្រ វាឱ្យអ្នក(មូហាំម៉ាត់)ស្ដាប់យ៉ាងពិតប្រាកដ។ ហើយពិតប្រាកដ ណាស់ អ្នកគឺជាអ្នកនាំសារម្នាក់ក្នុងចំណោមអ្នកនាំសារទាំងឡាយ។
253۞ تِلْكَ الرُّسُلُ فَضَّلْنَا بَعْضَهُمْ عَلَىٰ بَعْضٍ ۘ مِّنْهُم مَّن كَلَّمَ اللَّهُ ۖ وَرَفَعَ بَعْضَهُمْ دَرَجَاتٍ ۚ وَآتَيْنَا عِيسَى ابْنَ مَرْيَمَ الْبَيِّنَاتِ وَأَيَّدْنَاهُ بِرُوحِ الْقُدُسِ ۗ وَلَوْ شَاءَ اللَّهُ مَا اقْتَتَلَ الَّذِينَ مِن بَعْدِهِم مِّن بَعْدِ مَا جَاءَتْهُمُ الْبَيِّنَاتُ وَلَٰكِنِ اخْتَلَفُوا فَمِنْهُم مَّنْ آمَنَ وَمِنْهُم مَّن كَفَرَ ۚ وَلَوْ شَاءَ اللَّهُ مَا اقْتَتَلُوا وَلَٰكِنَّ اللَّهَ يَفْعَلُ مَا يُرِيدُ
បណ្ដាអ្នកនាំសារទាំងនោះ យើងបានលើកតម្កើងពួកគេ ឱ្យប្រសើរជាងគ្នា។ ក្នុងចំណោមពួកគេមានអ្នកខ្លះអល់ឡោះបាន បន្ទូលជាមួយពួកគេផ្ទាល់ និងអ្នកខ្លះទៀតទ្រង់បានលើកតម្កើង ឋានៈដល់ពួកគេ។ ហើយយើងបានប្រទានឱ្យអ៊ីសាកូនម៉ារយាំនូវ មុជីហ្សាត់ជាច្រើន ហើយយើងបានពង្រឹងរូបគេដោយជីព្រីល។ ហើយប្រសិនបើអល់ឡោះមានចេតនា ពួកជំនាន់ក្រោយពីអ្នក នាំសារទាំងនោះមិនកាប់សម្លាប់គ្នាឡើយបន្ទាប់ពីភស្ដុតាងនានា បានមកដល់ពួកគេ។ ប៉ុន្ដែពួកគេបានខ្វែងយោបល់គ្នា។ ហេតុនេះ ពួកគេខ្លះមានជំនឿ និងខ្លះទៀតគ្មានជំនឿ។ ហើយប្រសិនបើ អល់ឡោះមានចេតនា ពួកគេប្រាកដជាមិនកាប់សម្លាប់គ្នាឡើយ។ ប៉ុន្ដែអល់ឡោះធ្វើទៅតាមអ្វីដែលទ្រង់មានបំណង។
អាល់-បាការ៉ាលិបិក្រមគូរអាន
286អាយ៉ាត់
MedinanRevelation
251អាយ៉ាត់

ការបកប្រែ — អាល់-បាការ៉ា 251

ជំពូក អាល់-បាការ៉ា អាយ៉ាត់ 251 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : ហើយពួកគេក៏បានធ្វើឱ្យសត្រូវបរាជ័យដោយមានការ អនុញ្ញាតពីអល់ឡោះ ហើយដាវូដក៏បានសម្លាប់ជើលូត។ បន្ទាប់ មកអល់ឡោះបានប្រទានតំណែងជាសេ្ដច និងជាណាពីឱ្យទៅដាវូដ ព្រមទាំងបានបង្រៀនដល់គាត់អំពីអ្វីដែលទ្រង់មានចេតនា។ ហើយ ប្រសិនបើគ្មានការទប់ស្កាត់របស់អល់ឡោះចំពោះមនុស្សលោកពី ក្រុមមួយ(អ្នកមានជំនឿ)ទៅក្រុមមួយ(អ្នកគ្មានជំនឿ)ទេនោះ…

ជំពូក អាយ៉ាត់ 251/286 — អាល់-បាការ៉ា البقرة (Medinan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: អាល់-បាការ៉ា ស្តាប់, អាល់-បាការ៉ា ការបកប្រែ, អាល់-បាការ៉ា mp3, អាល់-បាការ៉ា pdf. អាយ៉ាត់ 249–253. អត្ថន័យខ្មែរ: ภาษาไทย.




គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 18, 2026

Don't forget us in your sincere prayers