អាល់-មូចាឌីឡា · 12/22
ការបកប្រែ ការបញ្ចេញសំឡេង — អាល់-មូចាឌីឡា
يَا أَيُّهَا الَّذِينَ آمَنُوا إِذَا نَاجَيْتُمُ الرَّسُولَ فَقَدِّمُوا بَيْنَ يَدَيْ نَجْوَاكُمْ صَدَقَةً ۚ ذَٰلِكَ خَيْرٌ لَّكُمْ وَأَطْهَرُ ۚ فَإِن لَّمْ تَجِدُوا فَإِنَّ اللَّهَ غَفُورٌ رَّحِيمٌ ۝١٢
Yaaa ayyuhal lazeena aamanooo izaa naajitumur Rasoola faqaddimoo baina yadai najwaakum sadaqah; zaalika khairul lakum wa athar; fa il lam tajidoo fa innal laaha ghafoorur Raheem
📖 អត្ថន័យខ្មែរ
ឱបណ្ដាអ្នកដែលមានជំនឿ. នៅពេលដែលពួកអ្នកចង់ ពិភាក្សារឿងសម្ងាត់ជាមួយអ្នកនាំសារ(មូហាំម៉ាត់) ចូរពួកអ្នក បរិច្ចាគទានជាមុនសិន មុននឹងពួកអ្នកពិភាក្សារឿងសម្ងាត់នោះ។ ការធ្វើដូចេ្នះ គឺជាការប្រសើរ និងស្អាតស្អំបំផុតសម្រាប់ពួកអ្នក។ ហើយប្រសិនបើពួកអ្នកគ្មានលទ្ធភាពទេនោះ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។

🎧 ស្តាប់


📜 អាយ៉ាត់ 10-14 — អាល់-មូចាឌីឡា

10إِنَّمَا النَّجْوَىٰ مِنَ الشَّيْطَانِ لِيَحْزُنَ الَّذِينَ آمَنُوا وَلَيْسَ بِضَارِّهِمْ شَيْئًا إِلَّا بِإِذْنِ اللَّهِ ۚ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ
ពិតប្រាកដណាស់ ការពិភាក្សាគ្នាដោយស្ងាត់ៗនោះគឺមក ពីស្ហៃតន ដើម្បីធ្វើឱ្យបណ្ដាអ្នកមានជំនឿមានទុក្ខព្រួយ ខណៈដែល វាមិនបានធ្វើឱ្យពួកគេមានគ្រោះថ្នាក់ឡើយ លុះត្រាតែមានការ អនុញ្ញាតពីអល់ឡោះ។ ហើយចំពោះអល់ឡោះតែមួយគត់ដែល បណ្ដាអ្នកមានជំនឿប្រគល់ការទុកចិត្ដ។
11يَا أَيُّهَا الَّذِينَ آمَنُوا إِذَا قِيلَ لَكُمْ تَفَسَّحُوا فِي الْمَجَالِسِ فَافْسَحُوا يَفْسَحِ اللَّهُ لَكُمْ ۖ وَإِذَا قِيلَ انشُزُوا فَانشُزُوا يَرْفَعِ اللَّهُ الَّذِينَ آمَنُوا مِنكُمْ وَالَّذِينَ أُوتُوا الْعِلْمَ دَرَجَاتٍ ۚ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ
ឱបណ្ដាអ្នកដែលមានជំនឿ. នៅពេលដែលមានគេនិយាយ ទៅកាន់ពួកអ្នកថាៈ សូមពួកអ្នកសម្រួលកន្លែងអង្គុយឱ្យទូលាយ នោះ ចូរពួកអ្នកសម្រួលឱ្យទូលាយចុះ អល់ឡោះនឹងធ្វើឱ្យពួកអ្នក ទូលាយវិញ(ទាំងនៅក្នុងលោកិយនិងថ្ងៃបរលោក)។ ហើយនៅ ពេលដែលមានគេនិយាយថាៈ សូមពួកអ្នកងើបចេញពីកន្លែងអង្គុយ (ដើម្បីធ្វើប្រការល្អអ្វីមួយ) ចូរពួកអ្នកងើបចេញចុះ អល់ឡោះនឹង លើកឋានៈបណ្ដាអ្នកដែលមានជំនឿនៅក្នុងចំណោមពួកអ្នក និង បណ្ដាអ្នកដែលត្រូវបានគេផ្ដល់ចំណេះវិជ្ជាឱ្យ។ ហើយអល់ឡោះដឹង ជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
12يَا أَيُّهَا الَّذِينَ آمَنُوا إِذَا نَاجَيْتُمُ الرَّسُولَ فَقَدِّمُوا بَيْنَ يَدَيْ نَجْوَاكُمْ صَدَقَةً ۚ ذَٰلِكَ خَيْرٌ لَّكُمْ وَأَطْهَرُ ۚ فَإِن لَّمْ تَجِدُوا فَإِنَّ اللَّهَ غَفُورٌ رَّحِيمٌ
ឱបណ្ដាអ្នកដែលមានជំនឿ. នៅពេលដែលពួកអ្នកចង់ ពិភាក្សារឿងសម្ងាត់ជាមួយអ្នកនាំសារ(មូហាំម៉ាត់) ចូរពួកអ្នក បរិច្ចាគទានជាមុនសិន មុននឹងពួកអ្នកពិភាក្សារឿងសម្ងាត់នោះ។ ការធ្វើដូចេ្នះ គឺជាការប្រសើរ និងស្អាតស្អំបំផុតសម្រាប់ពួកអ្នក។ ហើយប្រសិនបើពួកអ្នកគ្មានលទ្ធភាពទេនោះ ពិតប្រាកដណាស់ អល់ឡោះមហាអភ័យទោស មហាអាណិតស្រឡាញ់។
13أَأَشْفَقْتُمْ أَن تُقَدِّمُوا بَيْنَ يَدَيْ نَجْوَاكُمْ صَدَقَاتٍ ۚ فَإِذْ لَمْ تَفْعَلُوا وَتَابَ اللَّهُ عَلَيْكُمْ فَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ وَأَطِيعُوا اللَّهَ وَرَسُولَهُ ۚ وَاللَّهُ خَبِيرٌ بِمَا تَعْمَلُونَ
តើពួកអ្នកខ្លាចក្រឬ នៅពេលដែលពួកអ្នកបរិច្ចាគមុននឹង ពួកអ្នកពិភាក្សារឿងសម្ងាត់ជាមួយអ្នកនាំសារនោះ? ហើយប្រសិន បើពួកអ្នកធ្វើមិនបានទេ ហើយអល់ឡោះលើកលែងទោសឱ្យពួក អ្នកនោះ ចូរពួកអ្នកប្រតិបត្ដិសឡាត និងបរិច្ចាគហ្សាកាត់ ហើយ និងប្រតិបត្ដិតាមអល់ឡោះ និងអ្នកនាំសាររបស់ទ្រង់។ ហើយ អល់ឡោះដឹងជ្រួតជ្រាបនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
14۞ أَلَمْ تَرَ إِلَى الَّذِينَ تَوَلَّوْا قَوْمًا غَضِبَ اللَّهُ عَلَيْهِم مَّا هُم مِّنكُمْ وَلَا مِنْهُمْ وَيَحْلِفُونَ عَلَى الْكَذِبِ وَهُمْ يَعْلَمُونَ
តើអ្នក(មូហាំម៉ាត់)មិនបានឃើញពួក(ពួកពុតត្បុត)ដែល បានយកក្រុមដែលអល់ឡោះបានខឹងសម្បាចំពោះពួកគេ(យ៉ាហ៊ូទី) ធ្វើជាមិត្ដភក្ដិទេឬ? ពួកគេមិនមែនជាក្រុមរបស់ពួកអ្នក(មូស្លីម) ហើយពួកគេក៏មិនមែនជាក្រុមរបស់ពួកគេ(យ៉ាហ៊ូទី)ដែរ។ ហើយ ពួកគេស្បថដោយភូតកុហក ខណៈដែលពួកគេដឹងយ៉ាងច្បាស់។
អាល់-មូចាឌីឡាលិបិក្រមគូរអាន
22អាយ៉ាត់
MedinanRevelation
12អាយ៉ាត់

ការបកប្រែ — អាល់-មូចាឌីឡា 12

ជំពូក អាល់-មូចាឌីឡា អាយ៉ាត់ 12 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : ឱបណ្ដាអ្នកដែលមានជំនឿ. នៅពេលដែលពួកអ្នកចង់ ពិភាក្សារឿងសម្ងាត់ជាមួយអ្នកនាំសារ(មូហាំម៉ាត់) ចូរពួកអ្នក បរិច្ចាគទានជាមុនសិន មុននឹងពួកអ្នកពិភាក្សារឿងសម្ងាត់នោះ។ ការធ្វើដូចេ្នះ គឺជាការប្រសើរ និងស្អាតស្អំបំផុតសម្រាប់ពួកអ្នក។ ហើយប្រសិនបើពួកអ្នកគ្មានលទ្ធភាពទេនោះ…

ជំពូក អាយ៉ាត់ 12/22 — អាល់-មូចាឌីឡា المجادلة (Medinan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: អាល់-មូចាឌីឡា ស្តាប់, អាល់-មូចាឌីឡា ការបកប្រែ, អាល់-មូចាឌីឡា mp3, អាល់-មូចាឌីឡា pdf. អាយ៉ាត់ 10–14. អត្ថន័យខ្មែរ: ภาษาไทย.




គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 18, 2026

Don't forget us in your sincere prayers