អ៊ីព្រាហ៊ីម · 23/52
ការបកប្រែ ការបញ្ចេញសំឡេង — អ៊ីព្រាហ៊ីម
وَأُدْخِلَ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا بِإِذْنِ رَبِّهِمْ ۖ تَحِيَّتُهُمْ فِيهَا سَلَامٌ ۝٢٣
Wa udkhilal lazeena aamanoo wa `amilus saalihaati Jannaatin tajree min tahtihal anhaaru khaalideena feehaa bi izni Rabbihim tahiyyatuhum feeha salaam
📖 អត្ថន័យខ្មែរ
ហើយគេនឹងបញ្ចូលបណ្ដាអ្នកដែលមានជំនឿ និងបាន សាងអំពើល្អត្រឹមត្រូវទៅក្នុងឋានសួគ៌នានា ដែលមានទនេ្លជាច្រើន ហូរពីក្រោមវា ដោយពួកគេរស់នៅក្នុងនោះជាអមតៈដោយមាន ការអនុញ្ញាតពីម្ចាស់របស់ពួកគេ។ ការស្វាគមន៍សម្រាប់ពួកគេនៅ ក្នុងនោះគឺការជូនពរឱ្យមានសន្ដិភាព(ពីអល់ឡោះ ម៉ាឡាអ៊ីកាត់ និងអ្នកមានជំនឿ)។
🎧 ស្តាប់

📜 អាយ៉ាត់ 21-25 — អ៊ីព្រាហ៊ីម

21وَبَرَزُوا لِلَّهِ جَمِيعًا فَقَالَ الضُّعَفَاءُ لِلَّذِينَ اسْتَكْبَرُوا إِنَّا كُنَّا لَكُمْ تَبَعًا فَهَلْ أَنتُم مُّغْنُونَ عَنَّا مِنْ عَذَابِ اللَّهِ مِن شَيْءٍ ۚ قَالُوا لَوْ هَدَانَا اللَّهُ لَهَدَيْنَاكُمْ ۖ سَوَاءٌ عَلَيْنَا أَجَزِعْنَا أَمْ صَبَرْنَا مَا لَنَا مِن مَّحِيصٍ
ហើយពួកគេទាំងអស់បានបង្ហាញខ្លួនចំពោះមុខអល់ឡោះ (នៅថ្ងៃបរលោក) ហើយពួកដែលទន់់ខ្សោយបាននិយាយទៅកាន់ ពួកដែលក្រអឺតក្រទមថាៈ ពិតប្រាកដណាស់ ពួកយើងធ្លាប់បានធ្វើ តាមពួកអ្នក។ ដូចេ្នះ តើពួកអ្នកអាចកាពោរពួកយើងអំពីទារុណកម្មរបស់អល់ឡោះបានដែរឬទេ? ពួកគេបានតបវិញថាៈ ប្រសិនបើ អល់ឡោះបានចង្អុលបង្ហាញដល់ពួកយើងនោះ ពួកយើងពិតជាចង្អុល បង្ហាញដល់ពួកអ្នកជាមិនខាន។ វាមិនខុសគ្នាទេចំពោះពួកយើង ទោះបីជាពួកយើងត្អូញត្អែរ ឬអត់ធ្មត់យ៉ាងណាក៏ដោយ ក៏ពួកយើង នៅតែគ្មានកន្លែងគេចផុតដែរ។
22وَقَالَ الشَّيْطَانُ لَمَّا قُضِيَ الْأَمْرُ إِنَّ اللَّهَ وَعَدَكُمْ وَعْدَ الْحَقِّ وَوَعَدتُّكُمْ فَأَخْلَفْتُكُمْ ۖ وَمَا كَانَ لِيَ عَلَيْكُم مِّن سُلْطَانٍ إِلَّا أَن دَعَوْتُكُمْ فَاسْتَجَبْتُمْ لِي ۖ فَلَا تَلُومُونِي وَلُومُوا أَنفُسَكُم ۖ مَّا أَنَا بِمُصْرِخِكُمْ وَمَا أَنتُم بِمُصْرِخِيَّ ۖ إِنِّي كَفَرْتُ بِمَا أَشْرَكْتُمُونِ مِن قَبْلُ ۗ إِنَّ الظَّالِمِينَ لَهُمْ عَذَابٌ أَلِيمٌ
ហើយស្ហៃតនបាននិយាយនៅពេលដែលត្រូវបានគេកាត់សេចក្ដីថា ពិតប្រាកដណាស់ អល់ឡោះបានសន្យាជាមួយពួកអ្នក គឺជាការសន្យាមួយដែលពិតប្រាកដ។ ចំណែកខ្ញុំបានសន្យាជាមួយ ពួកអ្នកមែន តែខ្ញុំបានក្បត់ពាក្យសន្យាជាមួយពួកអ្នក។ ហើយខ្ញុំ គ្មានអំណាចអ្វីចំពោះពួកអ្នកក្រៅពីបានអំពាវនាវពួកអ្នក(ឱ្យធ្វើខុស)ឡើយ តែពួកអ្នកបានឆ្លើយតបចំពោះខ្ញុំ។ ហេតុនេះ ចូរពួក អ្នកកុំបន្ទោសខ្ញុំឱ្យសោះ តែពួកអ្នកត្រូវបន្ទោសខ្លួនឯងវិញ។ ខ្ញុំមិន មែនជាអ្នកជួយពួកអ្នកទេ ហើយពួកអ្នកក៏មិនមែនជាអ្នកជួយខ្ញុំ ដែរ។ ពិតប្រាកដណាស់ ខ្ញុំបានដកខ្លួនពីអ្វីដែលពួកអ្នកបានយកខ្ញុំ ធ្វើជាស្ហ៊ីរិកកាលពីមុន។ ពិតប្រាកដណាស់ ពួកដែលបំពានពួកគេ នឹងទទួលទារុណកម្មដ៏ឈឺចាប់បំផុត។
23وَأُدْخِلَ الَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ جَنَّاتٍ تَجْرِي مِن تَحْتِهَا الْأَنْهَارُ خَالِدِينَ فِيهَا بِإِذْنِ رَبِّهِمْ ۖ تَحِيَّتُهُمْ فِيهَا سَلَامٌ
ហើយគេនឹងបញ្ចូលបណ្ដាអ្នកដែលមានជំនឿ និងបាន សាងអំពើល្អត្រឹមត្រូវទៅក្នុងឋានសួគ៌នានា ដែលមានទនេ្លជាច្រើន ហូរពីក្រោមវា ដោយពួកគេរស់នៅក្នុងនោះជាអមតៈដោយមាន ការអនុញ្ញាតពីម្ចាស់របស់ពួកគេ។ ការស្វាគមន៍សម្រាប់ពួកគេនៅ ក្នុងនោះគឺការជូនពរឱ្យមានសន្ដិភាព(ពីអល់ឡោះ ម៉ាឡាអ៊ីកាត់ និងអ្នកមានជំនឿ)។
24أَلَمْ تَرَ كَيْفَ ضَرَبَ اللَّهُ مَثَلًا كَلِمَةً طَيِّبَةً كَشَجَرَةٍ طَيِّبَةٍ أَصْلُهَا ثَابِتٌ وَفَرْعُهَا فِي السَّمَاءِ
តើអ្នក(មូហាំម៉ាត់)មិនបានឃើញទេឬ អល់ឡោះបាន លើកយកឧទាហរណ៍យ៉ាងដូចមេ្ដចចំពោះពាក្យសំដីដែលល្អប្រៀប ដូចជាដើមឈើមួយដែលល្អដែលឬសរបស់វារឹងមាំ ហើយមែកធាង របស់វាចាក់ឆ្ពោះទៅលើមេឃនោះ
25تُؤْتِي أُكُلَهَا كُلَّ حِينٍ بِإِذْنِ رَبِّهَا ۗ وَيَضْرِبُ اللَّهُ الْأَمْثَالَ لِلنَّاسِ لَعَلَّهُمْ يَتَذَكَّرُونَ
វា(ដើមឈើនោះ)នឹងផ្ដល់ផលានុផលគ្រប់ពេលវេលា ដោយមានការអនុញ្ញាតពីម្ចាស់របស់វា។ ហើយអល់ឡោះលើក យកឧទាហរណ៍ជាច្រើនទៀតសម្រាប់មនុស្សលោកដើម្បីឱ្យពួកគេ ចងចាំ។
អ៊ីព្រាហ៊ីមលិបិក្រមគូរអាន
52អាយ៉ាត់
MeccanRevelation
23អាយ៉ាត់

ការបកប្រែ — អ៊ីព្រាហ៊ីម 23

ជំពូក អ៊ីព្រាហ៊ីម អាយ៉ាត់ 23 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : ហើយគេនឹងបញ្ចូលបណ្ដាអ្នកដែលមានជំនឿ និងបាន សាងអំពើល្អត្រឹមត្រូវទៅក្នុងឋានសួគ៌នានា ដែលមានទនេ្លជាច្រើន ហូរពីក្រោមវា ដោយពួកគេរស់នៅក្នុងនោះជាអមតៈដោយមាន ការអនុញ្ញាតពីម្ចាស់របស់ពួកគេ។ ការស្វាគមន៍សម្រាប់ពួកគេនៅ ក្នុងនោះគឺការជូនពរឱ្យមានសន្ដិភាព(ពីអល់ឡោះ ម៉ាឡាអ៊ីកាត់…

ជំពូក អាយ៉ាត់ 23/52 — អ៊ីព្រាហ៊ីម إبراهيم (Meccan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: អ៊ីព្រាហ៊ីម ស្តាប់, អ៊ីព្រាហ៊ីម ការបកប្រែ, អ៊ីព្រាហ៊ីម mp3, អ៊ីព្រាហ៊ីម pdf. អាយ៉ាត់ 21–25. អត្ថន័យខ្មែរ: ภาษาไทย.




គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 18, 2026

Don't forget us in your sincere prayers