អាល់-បាការ៉ា · 176/286
ការបកប្រែ ការបញ្ចេញសំឡេង — ជំពូក អាល់-បាការ៉ា
ذَٰلِكَ بِأَنَّ اللَّهَ نَزَّلَ الْكِتَابَ بِالْحَقِّ ۗ وَإِنَّ الَّذِينَ اخْتَلَفُوا فِي الْكِتَابِ لَفِي شِقَاقٍ بَعِيدٍ ۝١٧٦
Zaalika bi annal laaha nazzalal kitaaba bilhaqq; wa innal lazeenakh talafoo fil kitaabi lafee shiqaaqim ba`eed
📖 អត្ថន័យខ្មែរ
នោះគឺដោយសារតែអល់ឡោះបានបញ្ចុះគម្ពីរ(គួរអាន) យ៉ាងពិតប្រាកដ(តែពួកគេមិនគោរពតាម)។ ហើយពួកដែលខ្វែង គំនិតគ្នានៅក្នុងគម្ពីរ(តាវរ៉តនិងអ៊ិញជីល) ពួកគេពិតជាស្ថិតក្នុង ការបែកបាក់គ្នា ឃ្លាតឆ្ងាយពីការពិត។

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 អាយ៉ាត់ 174-178 — ជំពូក អាល់-បាការ៉ា

174إِنَّ الَّذِينَ يَكْتُمُونَ مَا أَنزَلَ اللَّهُ مِنَ الْكِتَابِ وَيَشْتَرُونَ بِهِ ثَمَنًا قَلِيلًا ۙ أُولَٰئِكَ مَا يَأْكُلُونَ فِي بُطُونِهِمْ إِلَّا النَّارَ وَلَا يُكَلِّمُهُمُ اللَّهُ يَوْمَ الْقِيَامَةِ وَلَا يُزَكِّيهِمْ وَلَهُمْ عَذَابٌ أَلِيمٌ
ពិតប្រាដកណាស់ ពួកដែលលាក់បាំងនូវអ្វីដែលអល់ឡោះបានបញ្ចុះនៅក្នុងគម្ពីរ(តាវរ៉ត)ដោយប្ដូរយកកម្រៃបន្ដិច បន្ដួចនឹងវា ពួកទាំងនោះមិនស៊ីអ្វីបញ្ចូល ទៅក្នុងពោះរបស់ពួកគេ ក្រៅពីភ្លើងនរកនោះឡើយ។ ហើយអល់ឡោះមិននិយាយរកពួក គេឡើយនៅថ្ងៃបរលោក ហើយក៏មិនសំអាត(បាបកម្ម)ពួកគេ ដែរ។ ហើយពួកគេនឹងទទួលទារុណកម្មយ៉ាងឈឺចាប់បំផុត។
175أُولَٰئِكَ الَّذِينَ اشْتَرَوُا الضَّلَالَةَ بِالْهُدَىٰ وَالْعَذَابَ بِالْمَغْفِرَةِ ۚ فَمَا أَصْبَرَهُمْ عَلَى النَّارِ
ពួកទាំងនោះហើយដែលបានយកការចង្អុលបង្ហាញប្ដូរ យកភាពវងេ្វង ហើយយកការអភ័យទោសប្ដូរយកទារុណកម្ម។ ដូចេ្នះ ពួកគេអាចទ្រាំនឹងភ្លើងនរកបាន
176ذَٰلِكَ بِأَنَّ اللَّهَ نَزَّلَ الْكِتَابَ بِالْحَقِّ ۗ وَإِنَّ الَّذِينَ اخْتَلَفُوا فِي الْكِتَابِ لَفِي شِقَاقٍ بَعِيدٍ
នោះគឺដោយសារតែអល់ឡោះបានបញ្ចុះគម្ពីរ(គួរអាន) យ៉ាងពិតប្រាកដ(តែពួកគេមិនគោរពតាម)។ ហើយពួកដែលខ្វែង គំនិតគ្នានៅក្នុងគម្ពីរ(តាវរ៉តនិងអ៊ិញជីល) ពួកគេពិតជាស្ថិតក្នុង ការបែកបាក់គ្នា ឃ្លាតឆ្ងាយពីការពិត។
177۞ لَّيْسَ الْبِرَّ أَن تُوَلُّوا وُجُوهَكُمْ قِبَلَ الْمَشْرِقِ وَالْمَغْرِبِ وَلَٰكِنَّ الْبِرَّ مَنْ آمَنَ بِاللَّهِ وَالْيَوْمِ الْآخِرِ وَالْمَلَائِكَةِ وَالْكِتَابِ وَالنَّبِيِّينَ وَآتَى الْمَالَ عَلَىٰ حُبِّهِ ذَوِي الْقُرْبَىٰ وَالْيَتَامَىٰ وَالْمَسَاكِينَ وَابْنَ السَّبِيلِ وَالسَّائِلِينَ وَفِي الرِّقَابِ وَأَقَامَ الصَّلَاةَ وَآتَى الزَّكَاةَ وَالْمُوفُونَ بِعَهْدِهِمْ إِذَا عَاهَدُوا ۖ وَالصَّابِرِينَ فِي الْبَأْسَاءِ وَالضَّرَّاءِ وَحِينَ الْبَأْسِ ۗ أُولَٰئِكَ الَّذِينَ صَدَقُوا ۖ وَأُولَٰئِكَ هُمُ الْمُتَّقُونَ
ការតម្រង់មុខរបស់ពួកអ្នកឆ្ពោះទៅទិសខាងកើត ឬ ទិសខាងលិច(ក្នុងការសឡាត)នោះ មិនចាត់ទុកជាអំពើល្អឡើយ។ ប៉ុន្ដែអំពើល្អនោះគឺអ្នកណាដែលមានជំនឿលើអល់ឡោះ និងថ្ងៃ បរលោក និងម៉ាឡាអ៊ីកាត់ និងគម្ពីរទាំងឡាយ និងបណ្ដាណាពី និង បានបរិច្ចាគទ្រព្យសម្បត្ដិដែលជាទីស្រឡាញ់របស់គេទៅឱ្យញាតិ សន្ដាន និងកេ្មងកំព្រា និងអ្នកក្រីក្រ និងអ្នកដំណើរ និងអ្នកសុំទាន និងបានចំណាយទ្រព្យក្នុងការដោះលែងទាសករ និងបានប្រតិបត្ដិ សឡាត និងបរិច្ចាគហ្សាកាត់ ហើយនិងបណ្ដាអ្នកដែលគោរពតាម កិច្ចសន្យារបស់ពួកគេនៅពេលដែលពួកគេបានសន្យា និងបណ្ដាអ្នក ដែលអត់ធ្មត់ក្នុងពេលក្រខ្សត់ និងពេលមានគ្រោះថ្នាក់ និងពេល មានសង្គ្រាម។ អ្នកទាំងនោះគឺជាអ្នកដែលមានជំនឿពិតប្រាកដ ហើយអ្នកទាំងនោះដែរ គឺជាបណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។
178يَا أَيُّهَا الَّذِينَ آمَنُوا كُتِبَ عَلَيْكُمُ الْقِصَاصُ فِي الْقَتْلَى ۖ الْحُرُّ بِالْحُرِّ وَالْعَبْدُ بِالْعَبْدِ وَالْأُنثَىٰ بِالْأُنثَىٰ ۚ فَمَنْ عُفِيَ لَهُ مِنْ أَخِيهِ شَيْءٌ فَاتِّبَاعٌ بِالْمَعْرُوفِ وَأَدَاءٌ إِلَيْهِ بِإِحْسَانٍ ۗ ذَٰلِكَ تَخْفِيفٌ مِّن رَّبِّكُمْ وَرَحْمَةٌ ۗ فَمَنِ اعْتَدَىٰ بَعْدَ ذَٰلِكَ فَلَهُ عَذَابٌ أَلِيمٌ
ឱបណ្ដាអ្នកដែលមានជំនឿ. គេបានដាក់កាតព្វកិច្ចលើ ពួកអ្នកឱ្យមានសមភាពក្នុងការវិនិច្ឆ័យទោសក្នុងរឿងឃាតកម្ម គឺ អ្នកដែលមានសិទ្ធិសេរីភាពដោយអ្នកដែលមានសិទ្ធិសេរីភាព និង ទាសករដោយទាសករ និងស្ដ្រីដោយស្ដ្រី។ ឃាតកណាដែលអាណា ព្យាបាលនៃជនរងគ្រោះបានអនុគ្រោះ ដោយសុខចិត្ដទទួលសំណង ជំនួសការដាក់ទោស(អាណាព្យាបាលជនរងគ្រោះ)ត្រូវទារសំណង ដោយសមរម្យ។ ឯជនល្មើសត្រូវបំពេញសំណងឱ្យបានគ្រប់ចំនួន។ នេះគឺជាការបន្ធូរបន្ថយនិងជាការអាណិតស្រឡាញ់ពីម្ចាស់របស់ ពួកអ្នក។ ហើយអ្នកណារំលោភបំពានបន្ទាប់ពីមានកិច្ចព្រមព្រៀង នេះ អ្នកនោះនឹងត្រូវទទួលទណ្ឌកម្មយ៉ាងឈឺចាប់បំផុត។
អាល់-បាការ៉ាលិបិក្រមគូរអាន
286អាយ៉ាត់
MedinanRevelation
176អាយ៉ាត់

ការបកប្រែ — អាល់-បាការ៉ា 176

ជំពូក អាល់-បាការ៉ា អាយ៉ាត់ 176 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : នោះគឺដោយសារតែអល់ឡោះបានបញ្ចុះគម្ពីរ(គួរអាន) យ៉ាងពិតប្រាកដ(តែពួកគេមិនគោរពតាម)។ ហើយពួកដែលខ្វែង គំនិតគ្នានៅក្នុងគម្ពីរ(តាវរ៉តនិងអ៊ិញជីល) ពួកគេពិតជាស្ថិតក្នុង ការបែកបាក់គ្នា ឃ្លាតឆ្ងាយពីការពិត។

ជំពូក អាយ៉ាត់ 176/286 — ជំពូក អាល់-បាការ៉ា البقرة (Medinan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: ជំពូក អាល់-បាការ៉ា ស្តាប់, ជំពូក អាល់-បាការ៉ា ការបកប្រែ, ជំពូក អាល់-បាការ៉ា mp3, ជំពូក អាល់-បាការ៉ា pdf. អាយ៉ាត់ 174–178. អត្ថន័យខ្មែរ: ภาษาไทย.





គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, September 29, 2026

Don't forget us in your sincere prayers