អាល់-អាន់អាម · 146/165
ការបកប្រែ ការបញ្ចេញសំឡេង — អាល់-អាន់អាម
وَعَلَى الَّذِينَ هَادُوا حَرَّمْنَا كُلَّ ذِي ظُفُرٍ ۖ وَمِنَ الْبَقَرِ وَالْغَنَمِ حَرَّمْنَا عَلَيْهِمْ شُحُومَهُمَا إِلَّا مَا حَمَلَتْ ظُهُورُهُمَا أَوِ الْحَوَايَا أَوْ مَا اخْتَلَطَ بِعَظْمٍ ۚ ذَٰلِكَ جَزَيْنَاهُم بِبَغْيِهِمْ ۖ وَإِنَّا لَصَادِقُونَ ۝١٤٦
Wa `alal lazeena haadoo harramnaa kulla zee zufurinw wa minal baqari walghanami harramnaa `alihim shuh oomahumaaa illaa maa hamalat zuhooruhumaaa awil hawaayaaa aw makhtalata bi`azm zaalika jazainaahum bibaghyihim wa innaa lasaa diqoon
📖 អត្ថន័យខ្មែរ
ហើយចំពោះពួកយ៉ាហ៊ូទី យើងបានហាមឃាត់(ការបរិភោគ)រាល់សត្វដែលមានក្រចកជាប់គ្នា។ ហើយចំពោះគោ ឬពពែ យើងបានហាមឃាត់ទៅលើពួកគេនូវការបរិភោគខ្លាញ់របស់វា លើកលែងតែខ្លាញ់ដែលជាប់នៅនឹងឆ្អឹងខ្នងរបស់វា ឬពោះវៀន ឬខ្លាញ់ដែលជាប់នឹងឆ្អឹងទាំងឡាយប៉ុណ្ណោះ។ ទាំងនោះគឺយើងបាន តបស្នងចំពោះពួកគេដោយការបំពានរបស់ពួកគេ។ ហើយពិត ប្រាកដណាស់ យើងគឺជាអ្នកដែលប្រកាន់សច្ចធម៌។

🎧 ស្តាប់


📜 អាយ៉ាត់ 144-148 — អាល់-អាន់អាម

144وَمِنَ الْإِبِلِ اثْنَيْنِ وَمِنَ الْبَقَرِ اثْنَيْنِ ۗ قُلْ آلذَّكَرَيْنِ حَرَّمَ أَمِ الْأُنثَيَيْنِ أَمَّا اشْتَمَلَتْ عَلَيْهِ أَرْحَامُ الْأُنثَيَيْنِ ۖ أَمْ كُنتُمْ شُهَدَاءَ إِذْ وَصَّاكُمُ اللَّهُ بِهَٰذَا ۚ فَمَنْ أَظْلَمُ مِمَّنِ افْتَرَىٰ عَلَى اللَّهِ كَذِبًا لِّيُضِلَّ النَّاسَ بِغَيْرِ عِلْمٍ ۗ إِنَّ اللَّهَ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
ហើយក្នុងនោះមានសត្វអូដ្ឋមួយគូ និងសត្វគោមួយគូ (ញី និងឈ្មោល)។ ចូរអ្នក(មូហាំម៉ាត់)សួរថាៈ តើឈ្មោលទាំងពីរ ឬញីទាំងពីរ ឬកូនដែលនៅក្នុងផ្ទៃរបស់ញីទាំងពីរឬ ដែលអល់ឡោះ បានហាមឃាត់នោះ? ឬពួកអ្នកជាសាក្សីនៅពេលដែលអល់ឡោះ បានហាមឃាត់វានោះ? ដូចេ្នះ តើអ្នកណាដែលអយុត្ដិធម៌ជាងអ្នក ដែលមួលបងា្កច់ទៅលើអល់ឡោះដោយការភូតកុហកដើម្បីធ្វើ ឱ្យមនុស្សវងេ្វងដោយគ្មានចំណេះដឹងនោះ? ពិតប្រាកដណាស់ អល់ឡោះមិនចង្អុលបង្ហាញដល់ក្រុមដែលអយុត្ដិធម៌ឡើយ។
145قُل لَّا أَجِدُ فِي مَا أُوحِيَ إِلَيَّ مُحَرَّمًا عَلَىٰ طَاعِمٍ يَطْعَمُهُ إِلَّا أَن يَكُونَ مَيْتَةً أَوْ دَمًا مَّسْفُوحًا أَوْ لَحْمَ خِنزِيرٍ فَإِنَّهُ رِجْسٌ أَوْ فِسْقًا أُهِلَّ لِغَيْرِ اللَّهِ بِهِ ۚ فَمَنِ اضْطُرَّ غَيْرَ بَاغٍ وَلَا عَادٍ فَإِنَّ رَبَّكَ غَفُورٌ رَّحِيمٌ
ចូរអ្នក(មូហាំម៉ាត់)ពោលថា ខ្ញុំមិនដែលជួបប្រទះនៅ ក្នុងអ្វីដែលអល់ឡោះបានផ្ដល់វ៉ាហ៊ីឱ្យខ្ញុំនូវការបម្រាមទៅលើអ្នក ដែលចង់បរិភោគវា(សត្វដែលពួកអ្នកហាមឃាត់)នោះទេ លើក លែងតែវាក្លាយជាសត្វស្លាប់(ដោយពុំបានសំឡេះតាមច្បាប់អ៊ីស្លាម) ឬឈាមដែលហូរ ឬសាច់ជ្រូក ពីព្រោះវាជារបស់កខ្វក់ ឬជារបស់ ដែលមិនស្របច្បាប់ដែលត្រូវបានគេសំឡេះវាដោយរំលឹកនាមផេ្សង ពីអល់ឡោះ។ ប៉ុន្ដែបើបុគ្គលណាត្រូវបានបង្ខំចិត្ដ(ក្នុងការទទួល ទាន) ដោយគ្មានលើសពីតម្រូវការចាំបាច់ និងមិនរំលោភបំពានទេ នោះ គឺពិតប្រាកដណាស់ម្ចាស់របស់អ្នកមហាអភ័យទោស មហា អាណិតស្រឡាញ់។
146وَعَلَى الَّذِينَ هَادُوا حَرَّمْنَا كُلَّ ذِي ظُفُرٍ ۖ وَمِنَ الْبَقَرِ وَالْغَنَمِ حَرَّمْنَا عَلَيْهِمْ شُحُومَهُمَا إِلَّا مَا حَمَلَتْ ظُهُورُهُمَا أَوِ الْحَوَايَا أَوْ مَا اخْتَلَطَ بِعَظْمٍ ۚ ذَٰلِكَ جَزَيْنَاهُم بِبَغْيِهِمْ ۖ وَإِنَّا لَصَادِقُونَ
ហើយចំពោះពួកយ៉ាហ៊ូទី យើងបានហាមឃាត់(ការបរិភោគ)រាល់សត្វដែលមានក្រចកជាប់គ្នា។ ហើយចំពោះគោ ឬពពែ យើងបានហាមឃាត់ទៅលើពួកគេនូវការបរិភោគខ្លាញ់របស់វា លើកលែងតែខ្លាញ់ដែលជាប់នៅនឹងឆ្អឹងខ្នងរបស់វា ឬពោះវៀន ឬខ្លាញ់ដែលជាប់នឹងឆ្អឹងទាំងឡាយប៉ុណ្ណោះ។ ទាំងនោះគឺយើងបាន តបស្នងចំពោះពួកគេដោយការបំពានរបស់ពួកគេ។ ហើយពិត ប្រាកដណាស់ យើងគឺជាអ្នកដែលប្រកាន់សច្ចធម៌។
147فَإِن كَذَّبُوكَ فَقُل رَّبُّكُمْ ذُو رَحْمَةٍ وَاسِعَةٍ وَلَا يُرَدُّ بَأْسُهُ عَنِ الْقَوْمِ الْمُجْرِمِينَ
តែប្រសិនបើពួកគេបានបដិសេធនឹងអ្នក(មូហាំម៉ាត់) ចូរអ្នកប្រាប់ទៅពួកគេថាៈ ម្ចាស់របស់ពួកអ្នកមានក្ដីមេត្ដាករុណា ទូលំទូលាយបំផុត ហើយគ្មានអ្នកណាអាចច្រានទារុណកម្មរបស់ ទ្រង់ចេញពីពួកដែលប្រព្រឹត្ដអំពើអាក្រក់បានឡើយ។
148سَيَقُولُ الَّذِينَ أَشْرَكُوا لَوْ شَاءَ اللَّهُ مَا أَشْرَكْنَا وَلَا آبَاؤُنَا وَلَا حَرَّمْنَا مِن شَيْءٍ ۚ كَذَٰلِكَ كَذَّبَ الَّذِينَ مِن قَبْلِهِمْ حَتَّىٰ ذَاقُوا بَأْسَنَا ۗ قُلْ هَلْ عِندَكُم مِّنْ عِلْمٍ فَتُخْرِجُوهُ لَنَا ۖ إِن تَتَّبِعُونَ إِلَّا الظَّنَّ وَإِنْ أَنتُمْ إِلَّا تَخْرُصُونَ
ពួកដែលបានធ្វើស្ហ៊ីរិកនឹងនិយាយថាៈ ប្រសិនបើ អល់ឡោះមានចេតនា ពួកយើងនិងជីដូនជីតារបស់ពួកយើងមិន បានធ្វើស្ហ៊ីរិកឡើយ ហើយពួកយើងក៏មិនបម្រាម(លើខ្លួនឯង)នូវ ប្រការណាមួយដែរ។ ដូច្នោះដែរ ពួកដែលពីមុនពួកគេក៏បានបដិសេធ(នឹងអ្នកនាំសាររបស់ពួកគេ)ដែរ រហូតទាល់តែពួកគេបាន ភ្លក្សទារុណកម្មរបស់យើង។ ចូរអ្នក(មូហាំម៉ាត់)សួរពួកគេថាៈ តើពួកអ្នកមានការចេះដឹងដែរឬទេ ចូរពួកអ្នកបង្ហាញវាដល់យើង មក? ពួកអ្នកមិនតាមអ្វីក្រៅតែពីការស្មានឡើយ ហើយពួកអ្នក ក៏គ្មានអ្វីក្រៅពីការភូតកុហកដែរ។
អាល់-អាន់អាមលិបិក្រមគូរអាន
165អាយ៉ាត់
MeccanRevelation
146អាយ៉ាត់

ការបកប្រែ — អាល់-អាន់អាម 146

ជំពូក អាល់-អាន់អាម អាយ៉ាត់ 146 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : ហើយចំពោះពួកយ៉ាហ៊ូទី យើងបានហាមឃាត់(ការបរិភោគ)រាល់សត្វដែលមានក្រចកជាប់គ្នា។ ហើយចំពោះគោ ឬពពែ យើងបានហាមឃាត់ទៅលើពួកគេនូវការបរិភោគខ្លាញ់របស់វា លើកលែងតែខ្លាញ់ដែលជាប់នៅនឹងឆ្អឹងខ្នងរបស់វា ឬពោះវៀន ឬខ្លាញ់ដែលជាប់នឹងឆ្អឹងទាំងឡាយប៉ុណ្ណោះ។ ទាំងនោះគឺយើងបាន តបស្នងចំពោះពួកគេដោយការបំពានរបស់ពួកគេ។…

ជំពូក អាយ៉ាត់ 146/165 — អាល់-អាន់អាម الأنعام (Meccan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: អាល់-អាន់អាម ស្តាប់, អាល់-អាន់អាម ការបកប្រែ, អាល់-អាន់អាម mp3, អាល់-អាន់អាម pdf. អាយ៉ាត់ 144–148. អត្ថន័យខ្មែរ: ภาษาไทย.




គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 18, 2026

Don't forget us in your sincere prayers