អាត់-តៅបា · 110/129
ការបកប្រែ ការបញ្ចេញសំឡេង — អាត់-តៅបា
لَا يَزَالُ بُنْيَانُهُمُ الَّذِي بَنَوْا رِيبَةً فِي قُلُوبِهِمْ إِلَّا أَن تَقَطَّعَ قُلُوبُهُمْ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ ١١٠
Transliteration
Laa yazaalu bunyaanu humul lazee banaw reebatan fee quloobihim illaaa an taqatta`a quloobuhum; wal laahu `Aleemun Hakeem
ការបកប្រែ (អត្ថន័យខ្មែរ)
📖 អត្ថន័យខ្មែរ
សំណង់គ្រឹះរបស់ពួកគេ(ពួកពុតត្បុត)ដែលពួកគេបាន កសាងនោះនៅតែស្ថិតក្នុងភាពស្រពេចស្រពិលនៅក្នុងចិត្ដរបស់ ពួកគេដដែល លុះត្រាតែចិត្ដរបស់ពួកគេដាច់ខេ្ទចខ្ទីអស់(ស្លាប់)។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។
Additional reference in ภาษาไทย
🎧 ស្តាប់
📜 អាយ៉ាត់ 108-112 — អាត់-តៅបា
108لَا تَقُمْ فِيهِ أَبَدًا ۚ لَّمَسْجِدٌ أُسِّسَ عَلَى التَّقْوَىٰ مِنْ أَوَّلِ يَوْمٍ أَحَقُّ أَن تَقُومَ فِيهِ ۚ فِيهِ رِجَالٌ يُحِبُّونَ أَن يَتَطَهَّرُوا ۚ وَاللَّهُ يُحِبُّ الْمُطَّهِّرِينَ
ចូរអ្នក(មូហាំម៉ាត់)កុំសឡាតក្នុងម៉ាស្ជិទនោះជាដាច់ ខាត។ តែម៉ាស្ជិទ(គូហ្ពាក)ដែលត្រូវបានគេកសាងឡើងសម្រាប់ ជាគ្រឹះនៃការកោតខ្លាចអល់ឡោះតាំងពីថ្ងៃដំបូង វាសក្ដិសមបំផុត ដែលអ្នកត្រូវសឡាតនៅទីនោះ។ នៅទីនោះមានបុរសជាច្រើនដែល ពួកគេចូលចិត្ដភាពស្អាតស្អំ។ ហើយអល់ឡោះស្រឡាញ់បណ្ដាអ្នក ដែលស្អាតស្អំ។
109أَفَمَنْ أَسَّسَ بُنْيَانَهُ عَلَىٰ تَقْوَىٰ مِنَ اللَّهِ وَرِضْوَانٍ خَيْرٌ أَم مَّنْ أَسَّسَ بُنْيَانَهُ عَلَىٰ شَفَا جُرُفٍ هَارٍ فَانْهَارَ بِهِ فِي نَارِ جَهَنَّمَ ۗ وَاللَّهُ لَا يَهْدِي الْقَوْمَ الظَّالِمِينَ
តើអ្នកដែលបានកសាងគ្រឹះនៃសំណង់(ម៉ាស្ជិទ)របស់គេ ដើម្បីជាការកោតខ្លាចអល់ឡោះ និងទទួលការយល់ព្រមពី អល់ឡោះល្អជាង ឬមួយក៏អ្នកដែលបានកសាងគ្រឹះនៃសំណង់របស់ គេនៅជាប់នឹងមាត់ជ្រោះដែលចាំតែបាក់ធ្លាក់ ហើយវាក៏បានបាក់ ធ្លាក់ជាមួយគេចូលទៅក្នុងនរកជើហាន់ណាំល្អជាង? ហើយ អល់ឡោះមិនចង្អុលបង្ហាញដល់ពួកដែលបំពានឡើយ។
110لَا يَزَالُ بُنْيَانُهُمُ الَّذِي بَنَوْا رِيبَةً فِي قُلُوبِهِمْ إِلَّا أَن تَقَطَّعَ قُلُوبُهُمْ ۗ وَاللَّهُ عَلِيمٌ حَكِيمٌ
សំណង់គ្រឹះរបស់ពួកគេ(ពួកពុតត្បុត)ដែលពួកគេបាន កសាងនោះនៅតែស្ថិតក្នុងភាពស្រពេចស្រពិលនៅក្នុងចិត្ដរបស់ ពួកគេដដែល លុះត្រាតែចិត្ដរបស់ពួកគេដាច់ខេ្ទចខ្ទីអស់(ស្លាប់)។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។
111۞ إِنَّ اللَّهَ اشْتَرَىٰ مِنَ الْمُؤْمِنِينَ أَنفُسَهُمْ وَأَمْوَالَهُم بِأَنَّ لَهُمُ الْجَنَّةَ ۚ يُقَاتِلُونَ فِي سَبِيلِ اللَّهِ فَيَقْتُلُونَ وَيُقْتَلُونَ ۖ وَعْدًا عَلَيْهِ حَقًّا فِي التَّوْرَاةِ وَالْإِنجِيلِ وَالْقُرْآنِ ۚ وَمَنْ أَوْفَىٰ بِعَهْدِهِ مِنَ اللَّهِ ۚ فَاسْتَبْشِرُوا بِبَيْعِكُمُ الَّذِي بَايَعْتُم بِهِ ۚ وَذَٰلِكَ هُوَ الْفَوْزُ الْعَظِيمُ
ពិតប្រាកដណាស់អល់ឡោះបានទិញ(ប្ដូរ)ពីបណ្ដាអ្នក មានជំនឿនូវជីវិត និងទ្រព្យសម្បតិ្ដរបស់ពួកគេ ដោយតបស្នងឱ្យ ពួកគេវិញនូវឋានសួគ៌។ ពួកគេប្រយុទ្ធក្នុងមាគ៌ា អល់ឡោះដោយ ពួកគេសម្លាប់(សត្រូវ) ហើយពួកគេក៏ត្រូវគេសម្លាប់វិញដែរ។ នេះជាការសន្យាមួយដ៏ពិតប្រាកដពីទ្រង់ដែលមាននៅក្នុងគម្ពីរ តាវរ៉ត និងគម្ពីរអ៊ីញជីល ហើយនិងគម្ពីរគួរអាន។ តើមាននរណា ម្នាក់ដែលគោរពកិច្ចសន្យារបស់គេជាងអល់ឡោះនោះ? ដូចេ្នះ ចូរពួកអ្នករីករាយនឹងការលក់ដូររបស់ពួកអ្នកដែលពួកអ្នកបាន ព្រមព្រៀងនឹងវាចុះ។ ហើយនោះវាជាជ័យជំនះដ៏ធំធេង។
112التَّائِبُونَ الْعَابِدُونَ الْحَامِدُونَ السَّائِحُونَ الرَّاكِعُونَ السَّاجِدُونَ الْآمِرُونَ بِالْمَعْرُوفِ وَالنَّاهُونَ عَنِ الْمُنكَرِ وَالْحَافِظُونَ لِحُدُودِ اللَّهِ ۗ وَبَشِّرِ الْمُؤْمِنِينَ
បណ្ដាអ្នកសារភាពកំហុស បណ្ដាអ្នកគោរពសក្ការៈ បណ្ដាអ្នកកោតសរសើរ បណ្ដាអ្នកបួស បណ្ដាអ្នករូកុ បណ្ដាអ្នក ស៊ូជូត បណ្ដាអ្នកប្រើគ្នាឱ្យសាងអំពើល្អ និងបណ្ដាអ្នកហាមឃាត់ គ្នាអំពីទង្វើអាក្រក់ និងបណ្ដាអ្នកដែលរក្សាច្បាប់របស់អល់ឡោះ។ ហើយចូរអ្នក(មូហាំម៉ាត់)ផ្តល់ដំណឹងរីករាយដល់បណ្ដាអ្នកមាន ជំនឿទាំងនោះចុះ។
អាត់-តៅបាលិបិក្រមគូរអាន
129អាយ៉ាត់
MedinanRevelation
110អាយ៉ាត់
ការបកប្រែ — អាត់-តៅបា 110
ជំពូក អាត់-តៅបា អាយ៉ាត់ 110 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : សំណង់គ្រឹះរបស់ពួកគេ(ពួកពុតត្បុត)ដែលពួកគេបាន កសាងនោះនៅតែស្ថិតក្នុងភាពស្រពេចស្រពិលនៅក្នុងចិត្ដរបស់ ពួកគេដដែល លុះត្រាតែចិត្ដរបស់ពួកគេដាច់ខេ្ទចខ្ទីអស់(ស្លាប់)។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។ជំពូក អាយ៉ាត់ 110/129 — អាត់-តៅបា التوبة (Medinan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: អាត់-តៅបា ស្តាប់, អាត់-តៅបា ការបកប្រែ, អាត់-តៅបា mp3, អាត់-តៅបា pdf. អាយ៉ាត់ 108–112. អត្ថន័យខ្មែរ: ภาษาไทย.
العربية
English
Bahasa Indonesia
Türkçe
Русский
فارسی
Français
اردو
বাংলা
Deutsch
Español
中文
हिन्दी
Português
Italiano
ภาษาไทย
Polski
Nederlands
Shqip
Kiswahili
O'zbek
தமிழ்
Melayu
Bosanski
Soomaali
Azərbaycan
کوردی
한국어
日本語
Svenska
Dansk
Norsk
پښتو
മലയാളം
සිංහල
Tamazight
Hausa
አማርኛ
Български
Тоҷикӣ
Қазақша
Filipino
سنڌي
Yorùbá
Fulfulde
Татарча
ئۇيغۇرچە
Кыргызча
ਪੰਜਾਬੀ
Jawa
తెలుగు
မြန်မာ
ગુજરાતી
Oromo
मराठी
Tiếng Việt
Malagasy
Нохчийн
Wolof
ދިވެހި
ಕನ್ನಡ
Українська
Ελληνικά
ქართული
ខ្មែរ
دری
Qafar af
Maranao
नेपाली
គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់
Tuesday, August 18, 2026
Don't forget us in your sincere prayers







