PDF —
21 អាយ៉ាត់ Meccan PDF
Built right in your browser — download starts automatically

ជំពូក អាល់-ឡៃល pdf — ទាញយក (ខ្មែរ)

ជំពូក អាល់-ឡៃល pdf ខ្មែរ — ទាញយក ជំពូក អាល់-ឡៃល ការបកប្រែ. ជំពូក អាល់-ឡៃល (Meccan) 21 អាយ៉ាត់.



21 អាយ៉ាត់ · Meccan · ខ្មែរ
bismillah
ﮡﮢﮣﮤ
92:1 អល់ឡោះស្បថនឹងពេលយប់នៅពេលដែលវាគ្របដណ្ដប់ ដោយភាពងងឹត។
ﮥﮦﮧﮨ
92:2 និងពេលថ្ងៃ ពេលដែលវាបានបពោ្ចញពន្លឺដ៏ត្រចះត្រចង់។
ﮩﮪﮫﮬﮭ
92:3 និងអ្នកដែលបានបង្កើតឱ្យមានប្រុស និងស្រី។
ﮮﮯﮰﮱ
92:4 ពិតប្រាកដណាស់ ការប្រឹងប្រែងរបស់ពួកអ្នក(នៅក្នុង លោកិយ) គឺខុសៗគ្នា។
ﯓﯔﯕﯖﯗ
92:5 ចំណែកឯអ្នកណាដែលបានបរិច្ចាគទាន និងកោតខ្លាច អល់ឡោះ
ﯘﯙﯚ
92:6 ហើយនិងមានជំនឿលើការតបស្នងល្អនោះ
ﯛﯜﯝ
92:7 យើងនឹងរៀបចំឱ្យគេនូវមាគ៌ាដែលងាយស្រួល
ﯞﯟﯠﯡﯢ
92:8 រីឯអ្នកណាហើយដែលកំណាញ់ និងមិនត្រូវការជំនួយពី អល់ឡោះ
ﯣﯤﯥ
92:9 ហើយនិងបានបដិសេធនឹងការតបស្នងល្អនោះ
ﭑﭒﭓ
92:10 យើងនឹងរៀបចំឱ្យគេនូវមាគ៌ាដែលលំបាក។
ﭔﭕﭖﭗﭘﭙﭚ
92:11 ហើយទ្រព្យសម្បត្ដិរបស់គេមិនផ្ដល់ផលប្រយោជន៍ដល់ គេឡើយ នៅពេលដែលគេបានធ្លាក់ចូលទៅក្នុងនរកហើយនោះ។
ﭛﭜﭝﭞ
92:12 ពិតប្រាកដណាស់ ភារកិច្ចរបស់យើងគឺផ្ដល់ការចង្អុលបង្ហាញ។
ﭟﭠﭡﭢﭣ
92:13 ហើយពិតប្រាកដណាស់ ថ្ងៃអវសាននៃលោកិយ និងថ្ងៃដំបូងនៃលោកិយ គឺជាកម្មសិទ្ធិរបស់យើង។
ﭤﭥﭦﭧ
92:14 ដូចេ្នះ យើងបានដាស់តឿនព្រមានពួកអ្នកអំពីភ្លើងនរក ដែលឆេះសន្ធោសន្ធៅ
ﭨﭩﭪﭫﭬ
92:15 ដែលគ្មានអ្នកណាចូលទៅក្នុងនោះ ក្រៅពីជនទុច្ចរិត
ﭭﭮﭯﭰ
92:16 ដែលគេបានបដិសេធ(នឹងអ្នកនាំសារ) និងបានបែរចេញ (ពីជំនឿលើអល់ឡោះ)នោះឡើយ។
ﭱﭲﭳ
92:17 ហើយគេនឹងបញ្ចៀសអ្នកដែលកោតខ្លាចអល់ឡោះអំពីវា(នរក)
ﭴﭵﭶﭷﭸ
92:18 ដែលបរិច្ចាគទ្រព្យសម្បត្ដិរបស់គេដើម្បីសំអាតខ្លួន។
ﭹﭺﭻﭼﭽﭾﭿ
92:19 ហើយគេមិនត្រូវការការតបស្នងនៀកម៉ាត់ពីអ្នកណាម្នាក់ ឡើយ។
ﮀﮁﮂﮃﮄﮅ
92:20 លើកលែងតែដើម្បីស្វែងរកការយល់ព្រមពីម្ចាស់របស់ គេដ៏មហាឧត្ដុង្គឧត្ដមប៉ុណ្ណោះ។
ﮆﮇﮈ
92:21 ហើយគេពិតជានឹងពេញចិត្ដជាមិនខាន(អ្វីដែលយើង តបស្នងដល់គេ)។

គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Wednesday, September 9, 2026

Don't forget us in your sincere prayers