អាល់-អារ៉ាហ្វ · 30/206
ការបកប្រែ ការបញ្ចេញសំឡេង — អាល់-អារ៉ាហ្វ
فَرِيقًا هَدَىٰ وَفَرِيقًا حَقَّ عَلَيْهِمُ الضَّلَالَةُ ۗ إِنَّهُمُ اتَّخَذُوا الشَّيَاطِينَ أَوْلِيَاءَ مِن دُونِ اللَّهِ وَيَحْسَبُونَ أَنَّهُم مُّهْتَدُونَ ۝٣٠
Fareeqan hadaa wa fareeqan haqqa `alaihimud dalaalah; innahumut takhazush Shayaateena awliyaaa`a min doonil laahi wa yahsaboona annnahum muhtadoon
📖 អត្ថន័យខ្មែរ
មួយក្រុមទ្រង់បានចង្អុលបង្ហាញ និងមួយក្រុមទៀតភាព វងេ្វងប្រាកដជាបានធ្លាក់លើពួកគេ។ ពិតប្រាកដណាស់ ពួកគេបាន យកពួកស្ហៃតនធ្វើជាមេដឹកនាំក្រៅពីអល់ឡោះ ហើយពួកគេស្មាន ថាៈ ពិតប្រាកដណាស់ ពួកគេជាអ្នកទទួលបានការចង្អុលបង្ហាញ ទៅវិញ។

🎧 ស្តាប់


📜 អាយ៉ាត់ 28-32 — អាល់-អារ៉ាហ្វ

28وَإِذَا فَعَلُوا فَاحِشَةً قَالُوا وَجَدْنَا عَلَيْهَا آبَاءَنَا وَاللَّهُ أَمَرَنَا بِهَا ۗ قُلْ إِنَّ اللَّهَ لَا يَأْمُرُ بِالْفَحْشَاءِ ۖ أَتَقُولُونَ عَلَى اللَّهِ مَا لَا تَعْلَمُونَ
ហើយនៅពេលដែលពួកគេបានប្រព្រឹត្ដអំពើអាក្រក់ ពួក គេតែងតែនិយាយថាៈ ពួកយើងបានទទួលវាពីជីដូនជីតារបស់យើង ហើយអល់ឡោះបានបញ្ជាពួកយើងឱ្យធ្វើវា។ ចូរអ្នក(មូហាំម៉ាត់) ពោលថាៈ ពិតប្រាកដណាស់អល់ឡោះមិនបញ្ជាឱ្យធ្វើអាក្រក់នោះ ឡើយ។ តើពួកអ្នកកំពុងតែនិយាយបំផ្លើសលើអល់ឡោះនូវអ្វីដែល ពួកអ្នកមិនដឹងឬ
29قُلْ أَمَرَ رَبِّي بِالْقِسْطِ ۖ وَأَقِيمُوا وُجُوهَكُمْ عِندَ كُلِّ مَسْجِدٍ وَادْعُوهُ مُخْلِصِينَ لَهُ الدِّينَ ۚ كَمَا بَدَأَكُمْ تَعُودُونَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ម្ចាស់របស់ខ្ញុំបានបញ្ជាឱ្យ ប្រកាន់ខ្ជាប់នូវភាពយុតិ្ដធម៌។ ហើយចូរពួកអ្នកប្រឈមមុខរបស់ ពួកអ្នក(ចំពោះទ្រង់)នៅរាល់ៗម៉ាស្ជិទ(ពេលសឡាត) ហើយចូរ ពួកអ្នកគោរពសក្ការៈចំពោះទ្រង់ដោយចិត្ដស្មោះសក្នុងការប្រណិបត្ដិន៍ចំពោះទ្រង់។ ពួកអ្នកនឹងវិលត្រឡប់ទៅកាន់ទ្រង់វិញដូចដែល ទ្រង់បានចាប់ផ្ដើមបង្កើតពួកអ្នកដូច្នោះដែរ។
30فَرِيقًا هَدَىٰ وَفَرِيقًا حَقَّ عَلَيْهِمُ الضَّلَالَةُ ۗ إِنَّهُمُ اتَّخَذُوا الشَّيَاطِينَ أَوْلِيَاءَ مِن دُونِ اللَّهِ وَيَحْسَبُونَ أَنَّهُم مُّهْتَدُونَ
មួយក្រុមទ្រង់បានចង្អុលបង្ហាញ និងមួយក្រុមទៀតភាព វងេ្វងប្រាកដជាបានធ្លាក់លើពួកគេ។ ពិតប្រាកដណាស់ ពួកគេបាន យកពួកស្ហៃតនធ្វើជាមេដឹកនាំក្រៅពីអល់ឡោះ ហើយពួកគេស្មាន ថាៈ ពិតប្រាកដណាស់ ពួកគេជាអ្នកទទួលបានការចង្អុលបង្ហាញ ទៅវិញ។
31۞ يَا بَنِي آدَمَ خُذُوا زِينَتَكُمْ عِندَ كُلِّ مَسْجِدٍ وَكُلُوا وَاشْرَبُوا وَلَا تُسْرِفُوا ۚ إِنَّهُ لَا يُحِبُّ الْمُسْرِفِينَ
ឱកូនចៅអាដាំ. ចូរពួកអ្នកលំអសំលៀកបំពាក់របស់ពួក អ្នកនៅរាល់ម៉ាស្ជិទ(ពេលសឡាត)។ ហើយចូរពួកអ្នកទទួលទាន និងផឹកចុះ តែពួកអ្នកកុំខ្ជះខ្ជាយឱ្យសោះ។ ពិតប្រាកដណាស់ ទ្រង់ មិនស្រឡាញ់ពួកដែលខ្ជះខ្ជាយឡើយ ។
32قُلْ مَنْ حَرَّمَ زِينَةَ اللَّهِ الَّتِي أَخْرَجَ لِعِبَادِهِ وَالطَّيِّبَاتِ مِنَ الرِّزْقِ ۚ قُلْ هِيَ لِلَّذِينَ آمَنُوا فِي الْحَيَاةِ الدُّنْيَا خَالِصَةً يَوْمَ الْقِيَامَةِ ۗ كَذَٰلِكَ نُفَصِّلُ الْآيَاتِ لِقَوْمٍ يَعْلَمُونَ
ចូរអ្នកពោលថាៈ តើអ្នកណាបានហាមឃាត់ពួកអ្នកនូវ សំលៀកបំពាក់ស្អាត និងលាភសក្ការៈដែលល្អ ដែលអល់ឡោះបាន ផ្ដល់ឱ្យបណ្ដាខ្ញុំរបស់ទ្រង់នោះ? ចូរអ្នកពោលថាៈ វាគឺសម្រាប់បណ្ដា អ្នកដែលមានជំនឿក្នុងការរស់នៅលើលោកិយនេះ ជាពិសេសគឺ (សម្រាប់ពួកគេ)នៅថ្ងៃបរលោក។ ដូច្នោះដែរ យើងបញ្ជាក់ ភសុ្ដតាងជាច្រើន(ច្បាប់អ៊ីស្លាម)យ៉ាងច្បាស់សម្រាប់ក្រុមដែល ចេះដឹង។
អាល់-អារ៉ាហ្វលិបិក្រមគូរអាន
206អាយ៉ាត់
MeccanRevelation
30អាយ៉ាត់

ការបកប្រែ — អាល់-អារ៉ាហ្វ 30

ជំពូក អាល់-អារ៉ាហ្វ អាយ៉ាត់ 30 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : មួយក្រុមទ្រង់បានចង្អុលបង្ហាញ និងមួយក្រុមទៀតភាព វងេ្វងប្រាកដជាបានធ្លាក់លើពួកគេ។ ពិតប្រាកដណាស់ ពួកគេបាន យកពួកស្ហៃតនធ្វើជាមេដឹកនាំក្រៅពីអល់ឡោះ ហើយពួកគេស្មាន ថាៈ ពិតប្រាកដណាស់ ពួកគេជាអ្នកទទួលបានការចង្អុលបង្ហាញ…

ជំពូក អាយ៉ាត់ 30/206 — អាល់-អារ៉ាហ្វ الأعراف (Meccan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: អាល់-អារ៉ាហ្វ ស្តាប់, អាល់-អារ៉ាហ្វ ការបកប្រែ, អាល់-អារ៉ាហ្វ mp3, អាល់-អារ៉ាហ្វ pdf. អាយ៉ាត់ 28–32. អត្ថន័យខ្មែរ: ภาษาไทย.




គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 18, 2026

Don't forget us in your sincere prayers