យូនុស · 20/109
ការបកប្រែ ការបញ្ចេញសំឡេង — យូនុស
وَيَقُولُونَ لَوْلَا أُنزِلَ عَلَيْهِ آيَةٌ مِّن رَّبِّهِ ۖ فَقُلْ إِنَّمَا الْغَيْبُ لِلَّهِ فَانتَظِرُوا إِنِّي مَعَكُم مِّنَ الْمُنتَظِرِينَ ٢٠
Transliteration
W yaqooloona law laaa unzila `alaihi aayatum mir Rabbihee faqul innamal ghaibu lillaahi fantaziroo innee ma`akum minal muntazireen
ការបកប្រែ (អត្ថន័យខ្មែរ)
📖 អត្ថន័យខ្មែរ
ហើយពួកគេ(ពួកគ្មានជំនឿ)និយាយថាៈ ហេតុអ្វីបានជា គេមិនបានបញ្ចុះឱ្យគេ(មូហាំម៉ាត់)នូវភស្ដុតាងណាមួយពីម្ចាស់ របស់គេ? ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ ពិតប្រាកដណាស់ ប្រការអាថ៌កំបាំងគឺសម្រាប់អល់ឡោះតែមួយគត់ ដូចេ្នះ ចូរពួក អ្នករង់ចាំ(ការកាត់ក្ដីពីទ្រង់)ចុះ ពិតប្រាកដណាស់ ខ្ញុំក៏ស្ថិតក្នុង ចំណោមអ្នកដែលរង់ចាំមើលជាមួយពួកអ្នកដែរ។
Additional reference in ภาษาไทย
🎧 ស្តាប់
📜 អាយ៉ាត់ 18-22 — យូនុស
18وَيَعْبُدُونَ مِن دُونِ اللَّهِ مَا لَا يَضُرُّهُمْ وَلَا يَنفَعُهُمْ وَيَقُولُونَ هَٰؤُلَاءِ شُفَعَاؤُنَا عِندَ اللَّهِ ۚ قُلْ أَتُنَبِّئُونَ اللَّهَ بِمَا لَا يَعْلَمُ فِي السَّمَاوَاتِ وَلَا فِي الْأَرْضِ ۚ سُبْحَانَهُ وَتَعَالَىٰ عَمَّا يُشْرِكُونَ
ពួកគេគោរពសក្ការៈផេ្សងពីអល់ឡោះដែលវាមិនអាច ផ្ដល់គ្រោះថ្នាក់ ឬផ្ដល់ផលប្រយោជន៍ដល់ពួកគេ ហើយពួកគេ និយាយថាៈ ពួកវាទាំងនេះជាអ្នកជួយអន្ដរាគមន៍ដល់ពួកយើងនៅ ចំពោះមុខអល់ឡោះ។ ចូរអ្នក(មូហាំម៉ាត់)តបថាៈ តើពួកអ្នក កំពុងតែប្រាប់អល់ឡោះអំពីអ្វីដែល(ពួកអ្នកគិតថា)ទ្រង់មិនដឹង ទាំងនៅលើមេឃជាច្រើនជាន់ និងផែនដីឬ? ទ្រង់មហាបរិសុទ្ធ និងខ្ពង់ខ្ពស់អំពីអ្វីដែលពួកគេកំពុងធ្វើស្ហ៊ីរិកនោះ។
19وَمَا كَانَ النَّاسُ إِلَّا أُمَّةً وَاحِدَةً فَاخْتَلَفُوا ۚ وَلَوْلَا كَلِمَةٌ سَبَقَتْ مِن رَّبِّكَ لَقُضِيَ بَيْنَهُمْ فِيمَا فِيهِ يَخْتَلِفُونَ
មនុស្សលោកកាលពីមុន គឺជាប្រជាជាតិតែមួយ(សាសនា អ៊ីស្លាមតែមួយ) តែក្រោយមកពួកគេបានខ្វែងគំនិតគ្នា។ ហើយ ប្រសិនបើគ្មានពាក្យពេចន៍កំណត់ណាមួយពីមុនមកពីម្ចាស់របស់ អ្នកទេនោះ គេពិតជានឹងកាត់សេចក្តីរវាងពួកទាំងនោះដោយសារ តែអ្វីដែលពួកគេកំពុងខ្វែងគំនិតគ្នាក្នុងរឿងនោះ។
20وَيَقُولُونَ لَوْلَا أُنزِلَ عَلَيْهِ آيَةٌ مِّن رَّبِّهِ ۖ فَقُلْ إِنَّمَا الْغَيْبُ لِلَّهِ فَانتَظِرُوا إِنِّي مَعَكُم مِّنَ الْمُنتَظِرِينَ
ហើយពួកគេ(ពួកគ្មានជំនឿ)និយាយថាៈ ហេតុអ្វីបានជា គេមិនបានបញ្ចុះឱ្យគេ(មូហាំម៉ាត់)នូវភស្ដុតាងណាមួយពីម្ចាស់ របស់គេ? ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ ពិតប្រាកដណាស់ ប្រការអាថ៌កំបាំងគឺសម្រាប់អល់ឡោះតែមួយគត់ ដូចេ្នះ ចូរពួក អ្នករង់ចាំ(ការកាត់ក្ដីពីទ្រង់)ចុះ ពិតប្រាកដណាស់ ខ្ញុំក៏ស្ថិតក្នុង ចំណោមអ្នកដែលរង់ចាំមើលជាមួយពួកអ្នកដែរ។
21وَإِذَا أَذَقْنَا النَّاسَ رَحْمَةً مِّن بَعْدِ ضَرَّاءَ مَسَّتْهُمْ إِذَا لَهُم مَّكْرٌ فِي آيَاتِنَا ۚ قُلِ اللَّهُ أَسْرَعُ مَكْرًا ۚ إِنَّ رُسُلَنَا يَكْتُبُونَ مَا تَمْكُرُونَ
នៅពេលដែលយើងបានឱ្យមនុស្សលោក(ពួកមូស្ហរីគីន) ស្គាល់រសជាតិនៃក្ដីមេត្ដាករុណា(ភាពសុខសាន្ដ)បន្ទាប់ពីគ្រោះ ផេ្សងៗបានកើតឡើងចំពោះពួកគេ ស្រាប់តែពួកគេមានល្បិចកល ប្រឆាំងនឹងភស្ដុតាងរបស់យើងទៅវិញ។ ចូរអ្នក(មូហាំម៉ាត់)ពោល ថាៈ អល់ឡោះគឺជាអ្នកតបឧបាយកលដ៏លឿនបំផុត។ ពិតប្រាកដ ណាស់ បណ្ដាម៉ាឡាអ៊ីកាត់របស់យើងកំពុងតែកត់ត្រានូវអ្វីដែល ពួកគេកំពុងប្រើឧបាយកលនោះ។
22هُوَ الَّذِي يُسَيِّرُكُمْ فِي الْبَرِّ وَالْبَحْرِ ۖ حَتَّىٰ إِذَا كُنتُمْ فِي الْفُلْكِ وَجَرَيْنَ بِهِم بِرِيحٍ طَيِّبَةٍ وَفَرِحُوا بِهَا جَاءَتْهَا رِيحٌ عَاصِفٌ وَجَاءَهُمُ الْمَوْجُ مِن كُلِّ مَكَانٍ وَظَنُّوا أَنَّهُمْ أُحِيطَ بِهِمْ ۙ دَعَوُا اللَّهَ مُخْلِصِينَ لَهُ الدِّينَ لَئِنْ أَنجَيْتَنَا مِنْ هَٰذِهِ لَنَكُونَنَّ مِنَ الشَّاكِرِينَ
ទ្រង់គឺជាអ្នកដែលសំរួលដល់ការធ្វើដំណើររបស់ពួកអ្នក ទាំងនៅលើគោកនិងសមុទ្រ។ លុះដល់ពេលដែលពួកអ្នកបានស្ថិត នៅក្នុងនាវា វាក៏នាំពួកគេចេញដំណើរដោយខ្យល់ដ៏ល្អ ហើយពួក គេបានសប្បាយរីករាយនឹងវា (ពេលនោះ)ស្រាប់តែមានខ្យល់ព្យុះ យ៉ាងខ្លាំងបានមកដល់វា ហើយរលកក៏បានមកដល់ពួកគេពីគ្រប់ ទិសទីដែរ ហើយពួកគេបានគិតថាៈ ពិតប្រាកដណាស់ ពួកគេត្រូវ ឡោមព័ទ្ធ(ដោយក្ដីវិនាស) ខណៈនោះពួកគេក៏បានបួងសួងសុំពី អល់ឡោះដោយចិត្ដស្មោះសក្នុងការប្រណិបតិន៍ចំពោះទ្រង់ថាៈ ប្រសិនបើទ្រង់ជួយសង្គ្រោះពួកយើងពីគ្រោះមហន្ដរាយនេះ ពួក យើងពិតជានឹងស្ថិតក្នុងចំណោមអ្នកដែលដឹងគុណជាមិនខាន។
យូនុសលិបិក្រមគូរអាន
109អាយ៉ាត់
MeccanRevelation
20អាយ៉ាត់
ការបកប្រែ — យូនុស 20
ជំពូក យូនុស អាយ៉ាត់ 20 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : ហើយពួកគេ(ពួកគ្មានជំនឿ)និយាយថាៈ ហេតុអ្វីបានជា គេមិនបានបញ្ចុះឱ្យគេ(មូហាំម៉ាត់)នូវភស្ដុតាងណាមួយពីម្ចាស់ របស់គេ? ដូចេ្នះ ចូរអ្នក(មូហាំម៉ាត់)តបវិញថាៈ ពិតប្រាកដណាស់ ប្រការអាថ៌កំបាំងគឺសម្រាប់អល់ឡោះតែមួយគត់ ដូចេ្នះ ចូរពួក…ជំពូក អាយ៉ាត់ 20/109 — យូនុស يونس (Meccan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: យូនុស ស្តាប់, យូនុស ការបកប្រែ, យូនុស mp3, យូនុស pdf. អាយ៉ាត់ 18–22. អត្ថន័យខ្មែរ: ภาษาไทย.
العربية
English
Bahasa Indonesia
Türkçe
Русский
فارسی
Français
اردو
বাংলা
Deutsch
Español
中文
हिन्दी
Português
Italiano
ภาษาไทย
Polski
Nederlands
Shqip
Kiswahili
O'zbek
தமிழ்
Melayu
Bosanski
Soomaali
Azərbaycan
کوردی
한국어
日本語
Svenska
Dansk
Norsk
پښتو
മലയാളം
සිංහල
Tamazight
Hausa
አማርኛ
Български
Тоҷикӣ
Қазақша
Filipino
سنڌي
Yorùbá
Fulfulde
Татарча
ئۇيغۇرچە
Кыргызча
ਪੰਜਾਬੀ
Jawa
తెలుగు
မြန်မာ
ગુજરાતી
Oromo
मराठी
Tiếng Việt
Malagasy
Нохчийн
Wolof
ދިވެހި
ಕನ್ನಡ
Українська
Ελληνικά
ქართული
ខ្មែរ
دری
Qafar af
Maranao
नेपाली
គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់
Tuesday, August 18, 2026
Don't forget us in your sincere prayers








