អាល់-មុមតាហ៊ីណា · 9/13
ការបកប្រែ ការបញ្ចេញសំឡេង — អាល់-មុមតាហ៊ីណា
إِنَّمَا يَنْهَاكُمُ اللَّهُ عَنِ الَّذِينَ قَاتَلُوكُمْ فِي الدِّينِ وَأَخْرَجُوكُم مِّن دِيَارِكُمْ وَظَاهَرُوا عَلَىٰ إِخْرَاجِكُمْ أَن تَوَلَّوْهُمْ ۚ وَمَن يَتَوَلَّهُمْ فَأُولَٰئِكَ هُمُ الظَّالِمُونَ ۝٩
Innamaa yanhaakumul laahu `anil lazeena qaatalookum fid deeni wa akhrajookum min diyaarikum wa zaaharoo `alaa ikhraajikum an tawallawhum; wa many yatawallahum faulaaa`ika humuz zaalimoon
📖 អត្ថន័យខ្មែរ
ពិតប្រាកដណាស់ អល់ឡោះហាមឃាត់ពួកអ្នកមិនឱ្យបង្កើត មិត្ដភាពជាមួយពួកដែលបានធ្វើសង្គ្រាមប្រឆាំងនឹងពួកអ្នកនៅក្នុង សាសនា និងបានបណេ្ដញពួកអ្នកចេញពីលំនៅដ្ឋានរបស់ពួកអ្នក ហើយពួកគេជួយអ្នកដទៃបណេ្ដញពួកអ្នកទៀត។ អ្នកណាហើយ ដែលយកពួកគេធ្វើជាមិត្ដនោះ អ្នកទាំងនោះគឺជាអ្នកដែលបំពាន។
🎧 ស្តាប់

📜 អាយ៉ាត់ 7-11 — អាល់-មុមតាហ៊ីណា

7۞ عَسَى اللَّهُ أَن يَجْعَلَ بَيْنَكُمْ وَبَيْنَ الَّذِينَ عَادَيْتُم مِّنْهُم مَّوَدَّةً ۚ وَاللَّهُ قَدِيرٌ ۚ وَاللَّهُ غَفُورٌ رَّحِيمٌ
សង្ឃឹមថាអល់ឡោះនឹងធ្វើឱ្យក្លាយជាមិត្ដរវាងពួកអ្នក និងពួកដែលជាសត្រូវនឹងពួកអ្នក។ ហើយអល់ឡោះមហាមាន អានុភាព។ ហើយអល់ឡោះមហាអភ័យទោស មហាអាណិត ស្រឡាញ់។
8لَّا يَنْهَاكُمُ اللَّهُ عَنِ الَّذِينَ لَمْ يُقَاتِلُوكُمْ فِي الدِّينِ وَلَمْ يُخْرِجُوكُم مِّن دِيَارِكُمْ أَن تَبَرُّوهُمْ وَتُقْسِطُوا إِلَيْهِمْ ۚ إِنَّ اللَّهَ يُحِبُّ الْمُقْسِطِينَ
អល់ឡោះមិនហាមឃាត់ពួកអ្នកក្នុងការធ្វើល្អ និងផ្ដល់ភាព យុត្ដិធម៌ចំពោះពួកដែលមិនបានធ្វើសង្គ្រាមប្រឆាំងនឹងពួកអ្នកនៅ ក្នុងសាសនា និងមិនបានបណេ្ដញពួកអ្នកចេញពីលំនៅដ្ឋានរបស់ពួក អ្នកឡើយ។ ពិតប្រាកដណាស់ អល់ឡោះស្រឡាញ់បណ្ដាអ្នកដែល ប្រកាន់ខ្ជាប់នូវភាពយុត្ដិធម៌។
9إِنَّمَا يَنْهَاكُمُ اللَّهُ عَنِ الَّذِينَ قَاتَلُوكُمْ فِي الدِّينِ وَأَخْرَجُوكُم مِّن دِيَارِكُمْ وَظَاهَرُوا عَلَىٰ إِخْرَاجِكُمْ أَن تَوَلَّوْهُمْ ۚ وَمَن يَتَوَلَّهُمْ فَأُولَٰئِكَ هُمُ الظَّالِمُونَ
ពិតប្រាកដណាស់ អល់ឡោះហាមឃាត់ពួកអ្នកមិនឱ្យបង្កើត មិត្ដភាពជាមួយពួកដែលបានធ្វើសង្គ្រាមប្រឆាំងនឹងពួកអ្នកនៅក្នុង សាសនា និងបានបណេ្ដញពួកអ្នកចេញពីលំនៅដ្ឋានរបស់ពួកអ្នក ហើយពួកគេជួយអ្នកដទៃបណេ្ដញពួកអ្នកទៀត។ អ្នកណាហើយ ដែលយកពួកគេធ្វើជាមិត្ដនោះ អ្នកទាំងនោះគឺជាអ្នកដែលបំពាន។
10يَا أَيُّهَا الَّذِينَ آمَنُوا إِذَا جَاءَكُمُ الْمُؤْمِنَاتُ مُهَاجِرَاتٍ فَامْتَحِنُوهُنَّ ۖ اللَّهُ أَعْلَمُ بِإِيمَانِهِنَّ ۖ فَإِنْ عَلِمْتُمُوهُنَّ مُؤْمِنَاتٍ فَلَا تَرْجِعُوهُنَّ إِلَى الْكُفَّارِ ۖ لَا هُنَّ حِلٌّ لَّهُمْ وَلَا هُمْ يَحِلُّونَ لَهُنَّ ۖ وَآتُوهُم مَّا أَنفَقُوا ۚ وَلَا جُنَاحَ عَلَيْكُمْ أَن تَنكِحُوهُنَّ إِذَا آتَيْتُمُوهُنَّ أُجُورَهُنَّ ۚ وَلَا تُمْسِكُوا بِعِصَمِ الْكَوَافِرِ وَاسْأَلُوا مَا أَنفَقْتُمْ وَلْيَسْأَلُوا مَا أَنفَقُوا ۚ ذَٰلِكُمْ حُكْمُ اللَّهِ ۖ يَحْكُمُ بَيْنَكُمْ ۚ وَاللَّهُ عَلِيمٌ حَكِيمٌ
ឱបណ្ដាអ្នកដែលមានជំនឿ. នៅពេលដែលក្រុមស្ដ្រីអន្ដោ ប្រវេសន៍ដែលមានជំនឿបានធ្វើដំណើរមកកាន់ពួកអ្នក ចូរពួកអ្នក សាកល្បងពួកនាងចុះ(ដើម្បីពួកអ្នកដឹងពីជំនឿរបស់ពួកនាង)។ អល់ឡោះដឹងនូវជំនឿរបស់ពួកនាង។ ប្រសិនបើពួកអ្នកបានដឹងថា ពួកនាងជាអ្នកមានជំនឿ ចូរពួកអ្នកកុំឱ្យពួកនាងវិលទៅរកពួកគ្មាន ជំនឿវិញឱ្យសោះ(ស្វាមីរបស់ពួកនាង)។ ពួកនាងមិនហាឡាល់ (មិនស្របច្បាប់)សម្រាប់ពួកគេ(ស្វាមី)ឡើយ ហើយពួកគេក៏មិន ហាឡាល់សម្រាប់ពួកនាងដែរ។ ហើយចូរពួកអ្នក(អ្នកមានជំនឿ) ផ្ដល់ឱ្យពួកគេវិញនូវអ្វី(ខាន់ស្លា)ដែលពួកគេបានចំណាយ(ទៅលើ ពួកនាង)នោះ។ ហើយគ្មានទោសពៃរ៍ចំពោះពួកអ្នកក្នុងការរៀប អាពាហ៍ពិពាហ៍ជាមួយពួកនាងនៅពេលណាដែលពួកអ្នកផ្ដល់ខាន់ ស្លាឱ្យពួកនាងឡើយ។ ហើយចូរពួកអ្នកកុំរក្សាទុកស្ដ្រីដែលគ្មាន ជំនឿធ្វើជាភរិយារបស់ពួកអ្នកទៀតឱ្យសោះ។ ហើយចូរពួកអ្នក សុំយកមកវិញនូវអ្វី(ខាន់ស្លា)ដែលពួកអ្នកបានចំណាយ។ ហើយ ពួកគេក៏ត្រូវសុំយកមកវិញដែរនូវអ្វីដែលពួកគេបានចំណាយនោះ។ ទាំងនោះគឺជាច្បាប់របស់អល់ឡោះ ដែលទ្រង់កាត់សេចក្ដីរវាងពួក អ្នក។ ហើយអល់ឡោះមហាដឹង មហាគតិបណ្ឌិត។
11وَإِن فَاتَكُمْ شَيْءٌ مِّنْ أَزْوَاجِكُمْ إِلَى الْكُفَّارِ فَعَاقَبْتُمْ فَآتُوا الَّذِينَ ذَهَبَتْ أَزْوَاجُهُم مِّثْلَ مَا أَنفَقُوا ۚ وَاتَّقُوا اللَّهَ الَّذِي أَنتُم بِهِ مُؤْمِنُونَ
ហើយប្រសិនបើអ្វីមួយ(ខាន់ស្លា)អំពីភរិយារបស់ពួកអ្នក ដែលវិលត្រឡប់ទៅរកភាពគ្មានជំនឿបានបាត់បង់ពីពួកអ្នក(មិន ផ្ដល់ឱ្យពួកអ្នកវិញ) ក្រោយមកពួកអ្នកបានច្បាំងឈ្នះ(និងទទួល បានជ័យភណ្ឌពីពួកគ្មានជំនឿ)នោះ គឺពួកអ្នកត្រូវតែផ្ដល់(នូវជ័យភណ្ឌនោះ)ឱ្យបណ្ដាអ្នកដែលភរិយារបស់ពួកគេទៅរកភាពគ្មាន ជំនឿវិញស្មើនឹងអ្វីដែលពួកគេបានចំណាយ។ ហើយចូរពួកអ្នកកោត ខ្លាចអល់ឡោះក្នុងនាមពួកអ្នកជាអ្នកដែលមានជំនឿលើទ្រង់។
អាល់-មុមតាហ៊ីណាលិបិក្រមគូរអាន
13អាយ៉ាត់
MedinanRevelation
9អាយ៉ាត់

ការបកប្រែ — អាល់-មុមតាហ៊ីណា 9

ជំពូក អាល់-មុមតាហ៊ីណា អាយ៉ាត់ 9 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : ពិតប្រាកដណាស់ អល់ឡោះហាមឃាត់ពួកអ្នកមិនឱ្យបង្កើត មិត្ដភាពជាមួយពួកដែលបានធ្វើសង្គ្រាមប្រឆាំងនឹងពួកអ្នកនៅក្នុង សាសនា និងបានបណេ្ដញពួកអ្នកចេញពីលំនៅដ្ឋានរបស់ពួកអ្នក ហើយពួកគេជួយអ្នកដទៃបណេ្ដញពួកអ្នកទៀត។ អ្នកណាហើយ ដែលយកពួកគេធ្វើជាមិត្ដនោះ អ្នកទាំងនោះគឺជាអ្នកដែលបំពាន។

ជំពូក អាយ៉ាត់ 9/13 — អាល់-មុមតាហ៊ីណា الممتحنة (Medinan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: អាល់-មុមតាហ៊ីណា ស្តាប់, អាល់-មុមតាហ៊ីណា ការបកប្រែ, អាល់-មុមតាហ៊ីណា mp3, អាល់-មុមតាហ៊ីណា pdf. អាយ៉ាត់ 7–11. អត្ថន័យខ្មែរ: ภาษาไทย.




គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 18, 2026

Don't forget us in your sincere prayers