អាល់-កាសាស · 56/88
ការបកប្រែ ការបញ្ចេញសំឡេង — អាល់-កាសាស
إِنَّكَ لَا تَهْدِي مَنْ أَحْبَبْتَ وَلَٰكِنَّ اللَّهَ يَهْدِي مَن يَشَاءُ ۚ وَهُوَ أَعْلَمُ بِالْمُهْتَدِينَ ۝٥٦
Innaka laa tahdee man ahbata wa laakinna laaha yahdee mai yashaaa`; wa Huwaa`lamu bilmuhtadeen
📖 អត្ថន័យខ្មែរ
ពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)មិនអាចចង្អុលបង្ហាញ ចំពោះអ្នកណាដែលអ្នកស្រឡាញ់បានឡើយ ក៏ប៉ុន្ដែអល់ឡោះអាច ចង្អុលបង្ហាញចំពោះអ្នកណាដែលទ្រង់មានចេតនា។ ហើយទ្រង់ ដឹងបំផុតចំពោះបណ្ដាអ្នកដែលបានទទួលការចង្អុលបង្ហាញ។

🎧 ស្តាប់


📜 អាយ៉ាត់ 54-58 — អាល់-កាសាស

54أُولَٰئِكَ يُؤْتَوْنَ أَجْرَهُم مَّرَّتَيْنِ بِمَا صَبَرُوا وَيَدْرَءُونَ بِالْحَسَنَةِ السَّيِّئَةَ وَمِمَّا رَزَقْنَاهُمْ يُنفِقُونَ
ពួកទាំងនោះហើយជាពួកដែលគេផ្ដល់ផលបុណ្យឱ្យពួកគេ ទេ្វដងដោយសារតែអ្វីដែលពួកគេបានអត់ធ្មត់(ព្រមជឿនឹងគម្ពីរ តាវរ៉ត និងគម្ពីរគួរអាន)និងច្រានចោលប្រការអាក្រក់ដោយប្រការ ល្អ ហើយនិងបរិច្ចាគអំពីអ្វីដែលយើងប្រទានលាភសក្ការៈឱ្យពួកគេ។
55وَإِذَا سَمِعُوا اللَّغْوَ أَعْرَضُوا عَنْهُ وَقَالُوا لَنَا أَعْمَالُنَا وَلَكُمْ أَعْمَالُكُمْ سَلَامٌ عَلَيْكُمْ لَا نَبْتَغِي الْجَاهِلِينَ
ហើយនៅពេលដែលពួកគេបានស្ដាប់ឮរឿងគ្មានផល ប្រយោជន៍ ពួកគេងាកចេញពីវា ហើយបានពោលថាៈ ការប្រព្រឹត្ដ របស់ពួកយើងគឺវាសម្រាប់ពួកយើង ហើយការប្រព្រឹត្ដរបស់ពួកអ្នក គឺសម្រាប់ពួកអ្នក។ សូមឱ្យមានសុខសន្ដិភាពចំពោះពួកអ្នក។ ពួកយើងមិនត្រូវការនិយាយជាមួយអ្នកដែលល្ងង់ខ្លៅទេ។
56إِنَّكَ لَا تَهْدِي مَنْ أَحْبَبْتَ وَلَٰكِنَّ اللَّهَ يَهْدِي مَن يَشَاءُ ۚ وَهُوَ أَعْلَمُ بِالْمُهْتَدِينَ
ពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)មិនអាចចង្អុលបង្ហាញ ចំពោះអ្នកណាដែលអ្នកស្រឡាញ់បានឡើយ ក៏ប៉ុន្ដែអល់ឡោះអាច ចង្អុលបង្ហាញចំពោះអ្នកណាដែលទ្រង់មានចេតនា។ ហើយទ្រង់ ដឹងបំផុតចំពោះបណ្ដាអ្នកដែលបានទទួលការចង្អុលបង្ហាញ។
57وَقَالُوا إِن نَّتَّبِعِ الْهُدَىٰ مَعَكَ نُتَخَطَّفْ مِنْ أَرْضِنَا ۚ أَوَلَمْ نُمَكِّن لَّهُمْ حَرَمًا آمِنًا يُجْبَىٰ إِلَيْهِ ثَمَرَاتُ كُلِّ شَيْءٍ رِّزْقًا مِّن لَّدُنَّا وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
ហើយពួកគេ(ពួកមូស្ហរីគីនម៉ាក្កះ)បាននិយាយថាៈ ប្រសិន បើពួកយើងព្រមតាមការចង្អុលបង្ហាញជាមួយនឹងអ្នក ពួកយើងពិត ជាត្រូវគេបណេ្ដញចេញពីទឹកដីរបស់ពួកយើងជាមិនខាន។ តើយើង មិនបានផ្ដល់ឱ្យពួកគេនូវទឹកដីហារ៉ម(ម៉ាក្កះ) ដែលប្រកបដោយ សុវត្ថិភាពដែលគេនាំទៅទីនោះនូវដំណាំផ្លែឈើគ្រប់ប្រភេទជាលាភ សក្ការៈពីយើងទេឬ? ប៉ុន្ដែពួកគេភាគច្រើនមិនដឹងឡើយ។
58وَكَمْ أَهْلَكْنَا مِن قَرْيَةٍ بَطِرَتْ مَعِيشَتَهَا ۖ فَتِلْكَ مَسَاكِنُهُمْ لَمْ تُسْكَن مِّن بَعْدِهِمْ إِلَّا قَلِيلًا ۖ وَكُنَّا نَحْنُ الْوَارِثِينَ
ហើយយើងបានបំផ្លាញភូមិស្រុកអស់ជាច្រើនមកហើយ ដែលមិនបានដឹងគុណដល់ការរស់នៅរបស់គេ។ ហើយលំនៅដ្ឋាន របស់ពួកគេគ្មានអ្នកណារស់នៅបន្ទាប់ពីពួកគេឡើយ លើកលែង តែបន្ដិចបន្ដួចប៉ុណ្ណោះ។ ហើយយើងគឺជាអ្នកដែលទទួលមរតក។
អាល់-កាសាសលិបិក្រមគូរអាន
88អាយ៉ាត់
MeccanRevelation
56អាយ៉ាត់

ការបកប្រែ — អាល់-កាសាស 56

ជំពូក អាល់-កាសាស អាយ៉ាត់ 56 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : ពិតប្រាកដណាស់ អ្នក(មូហាំម៉ាត់)មិនអាចចង្អុលបង្ហាញ ចំពោះអ្នកណាដែលអ្នកស្រឡាញ់បានឡើយ ក៏ប៉ុន្ដែអល់ឡោះអាច ចង្អុលបង្ហាញចំពោះអ្នកណាដែលទ្រង់មានចេតនា។ ហើយទ្រង់ ដឹងបំផុតចំពោះបណ្ដាអ្នកដែលបានទទួលការចង្អុលបង្ហាញ។

ជំពូក អាយ៉ាត់ 56/88 — អាល់-កាសាស القصص (Meccan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: អាល់-កាសាស ស្តាប់, អាល់-កាសាស ការបកប្រែ, អាល់-កាសាស mp3, អាល់-កាសាស pdf. អាយ៉ាត់ 54–58. អត្ថន័យខ្មែរ: ภาษาไทย.




គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 18, 2026

Don't forget us in your sincere prayers