អាល់-ហ្វាត · 12/29
ការបកប្រែ ការបញ្ចេញសំឡេង — អាល់-ហ្វាត
بَلْ ظَنَنتُمْ أَن لَّن يَنقَلِبَ الرَّسُولُ وَالْمُؤْمِنُونَ إِلَىٰ أَهْلِيهِمْ أَبَدًا وَزُيِّنَ ذَٰلِكَ فِي قُلُوبِكُمْ وَظَنَنتُمْ ظَنَّ السَّوْءِ وَكُنتُمْ قَوْمًا بُورًا ۝١٢
Bal zanantum al lany yanqalibar Rasoolu walmu`minoona ilaaa ahleehim abadanw wa zuyyina zaalika fee quloobikum wa zanantum zannnas saw`i wa kuntum qawmam booraa
📖 អត្ថន័យខ្មែរ
ផ្ទុយទៅវិញ ពួកអ្នកបាននឹកស្មានថាៈ អ្នកនាំសារ(មូហាំ-ម៉ាត់) និងបណ្ដាអ្នកដែលមានជំនឿនឹងមិនវិលត្រឡប់មកកាន់គ្រួ សាររបស់ពួកគេវិញជាដាច់ខាត។ ហើយគេ(ស្ហៃតន)បានលំអរឿង នោះនៅក្នុងចិត្ដរបស់ពួកអ្នក ហើយពួកអ្នកបានគិតអាក្រក់(ថា អល់ឡោះមិនជួយមូហាំម៉ាត់ និងអ្នកដែលមានជំនឿឡើយ) ហើយ ពួកអ្នកជាក្រុមដែលវិនាសអន្ដរាយ។

🎧 ស្តាប់


📜 អាយ៉ាត់ 10-14 — អាល់-ហ្វាត

10إِنَّ الَّذِينَ يُبَايِعُونَكَ إِنَّمَا يُبَايِعُونَ اللَّهَ يَدُ اللَّهِ فَوْقَ أَيْدِيهِمْ ۚ فَمَن نَّكَثَ فَإِنَّمَا يَنكُثُ عَلَىٰ نَفْسِهِ ۖ وَمَنْ أَوْفَىٰ بِمَا عَاهَدَ عَلَيْهُ اللَّهَ فَسَيُؤْتِيهِ أَجْرًا عَظِيمًا
ពិតប្រាកដណាស់ បណ្ដាអ្នកដែលធ្វើកិច្ចព្រមព្រៀង(នៅ ថ្ងៃអាល់ហូទៃពីយ៉ះ)ជាមួយអ្នក(មូហាំម៉ាត់) តាមពិតគឺពួកគេធ្វើ កិច្ចព្រមព្រៀងជាមួយនឹងអល់ឡោះ។ ដៃរបស់អល់ឡោះគ្រប ដណ្ដប់លើដៃរបស់ពួកគេ។ ដូចេ្នះ អ្នកណាហើយក្បត់នូវកិច្ចព្រម ព្រៀងនោះ គឺពិតប្រាកដណាស់ គេក្បត់ចំពោះខ្លួនឯង។ ហើយអ្នក ណាដែលបំពេញនូវអ្វីដែលបានសន្យាចំពោះអល់ឡោះនោះ គឺទ្រង់ នឹងប្រទានឱ្យគេនូវផលបុណ្យយ៉ាងធំធេង។
11سَيَقُولُ لَكَ الْمُخَلَّفُونَ مِنَ الْأَعْرَابِ شَغَلَتْنَا أَمْوَالُنَا وَأَهْلُونَا فَاسْتَغْفِرْ لَنَا ۚ يَقُولُونَ بِأَلْسِنَتِهِم مَّا لَيْسَ فِي قُلُوبِهِمْ ۚ قُلْ فَمَن يَمْلِكُ لَكُم مِّنَ اللَّهِ شَيْئًا إِنْ أَرَادَ بِكُمْ ضَرًّا أَوْ أَرَادَ بِكُمْ نَفْعًا ۚ بَلْ كَانَ اللَّهُ بِمَا تَعْمَلُونَ خَبِيرًا
ពួកដែលត្រូវគេទៅចោល(មិនបានទៅហ៊ូទៃពីយ៉ះ)អំពី ពួកអារ៉ាប់ជនបទនឹងនិយាយទៅកាន់អ្នក(មូហាំម៉ាត់)ថាៈ ទ្រព្យ សម្បត្ដិរបស់ពួកយើង និងក្រុមគ្រួសាររបស់ពួកយើងបានធ្វើឱ្យ ពួកយើងរវល់ ដូចេ្នះសូមអ្នកសុំអភ័យទោសពីអល់ឡោះឱ្យពួក យើងផង។ ពួកគេគ្រាន់តែនិយាយដោយអណ្ដាតរបស់ពួកគេនូវអ្វី ដែលគ្មាននៅក្នុងចិត្ដរបស់ពួកគេប៉ុណ្ណោះ។ ចូរអ្នកពោលថាៈ តើ មានអ្នកណាម្នាក់អាចហាមឃាត់អល់ឡោះចំពោះអ្វីមួយឱ្យពួកអ្នក ប្រសិនបើទ្រង់ចង់ឱ្យពួកអ្នកមានគ្រោះថ្នាក់ ឬទ្រង់ចង់ឱ្យពួកអ្នក ទទួលបានផលល្អនោះ? ផ្ទុយទៅវិញ អល់ឡោះដឹងជ្រួតជ្រាបនូវ អ្វីដែលដែលពួកអ្នកប្រព្រឹត្ដ។
12بَلْ ظَنَنتُمْ أَن لَّن يَنقَلِبَ الرَّسُولُ وَالْمُؤْمِنُونَ إِلَىٰ أَهْلِيهِمْ أَبَدًا وَزُيِّنَ ذَٰلِكَ فِي قُلُوبِكُمْ وَظَنَنتُمْ ظَنَّ السَّوْءِ وَكُنتُمْ قَوْمًا بُورًا
ផ្ទុយទៅវិញ ពួកអ្នកបាននឹកស្មានថាៈ អ្នកនាំសារ(មូហាំ-ម៉ាត់) និងបណ្ដាអ្នកដែលមានជំនឿនឹងមិនវិលត្រឡប់មកកាន់គ្រួ សាររបស់ពួកគេវិញជាដាច់ខាត។ ហើយគេ(ស្ហៃតន)បានលំអរឿង នោះនៅក្នុងចិត្ដរបស់ពួកអ្នក ហើយពួកអ្នកបានគិតអាក្រក់(ថា អល់ឡោះមិនជួយមូហាំម៉ាត់ និងអ្នកដែលមានជំនឿឡើយ) ហើយ ពួកអ្នកជាក្រុមដែលវិនាសអន្ដរាយ។
13وَمَن لَّمْ يُؤْمِن بِاللَّهِ وَرَسُولِهِ فَإِنَّا أَعْتَدْنَا لِلْكَافِرِينَ سَعِيرًا
ហើយអ្នកណាដែលគ្មានជំនឿលើអល់ឡោះ និងអ្នកនាំ សាររបស់ទ្រង់(មូហាំម៉ាត់)នោះ ពិតប្រាកដណាស់ យើងបានរៀប ចំសម្រាប់ពួកដែលគ្មានជំនឿនូវនរកដែលឆេះសន្ធោសន្ធៅ។
14وَلِلَّهِ مُلْكُ السَّمَاوَاتِ وَالْأَرْضِ ۚ يَغْفِرُ لِمَن يَشَاءُ وَيُعَذِّبُ مَن يَشَاءُ ۚ وَكَانَ اللَّهُ غَفُورًا رَّحِيمًا
ហើយការគ្រប់គ្រងមេឃជាច្រើនជាន់ និងផែនដី គឺជា កម្មសិទ្ធិរបស់់អល់ឡោះ។ ទ្រង់អភ័យទោសឱ្យអ្នកណាដែលទ្រង់ មានចេតនា ហើយទ្រង់ក៏ធ្វើទារុណកម្មចំពោះអ្នកណាដែលទ្រង់ មានចេតនាដែរ។ ហើយអល់ឡោះ មហាអភ័យទោស មហា អាណិតស្រឡាញ់។
អាល់-ហ្វាតលិបិក្រមគូរអាន
29អាយ៉ាត់
MedinanRevelation
12អាយ៉ាត់

ការបកប្រែ — អាល់-ហ្វាត 12

ជំពូក អាល់-ហ្វាត អាយ៉ាត់ 12 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : ផ្ទុយទៅវិញ ពួកអ្នកបាននឹកស្មានថាៈ អ្នកនាំសារ(មូហាំ-ម៉ាត់) និងបណ្ដាអ្នកដែលមានជំនឿនឹងមិនវិលត្រឡប់មកកាន់គ្រួ សាររបស់ពួកគេវិញជាដាច់ខាត។ ហើយគេ(ស្ហៃតន)បានលំអរឿង នោះនៅក្នុងចិត្ដរបស់ពួកអ្នក ហើយពួកអ្នកបានគិតអាក្រក់(ថា អល់ឡោះមិនជួយមូហាំម៉ាត់ និងអ្នកដែលមានជំនឿឡើយ)…

ជំពូក អាយ៉ាត់ 12/29 — អាល់-ហ្វាត الفتح (Medinan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: អាល់-ហ្វាត ស្តាប់, អាល់-ហ្វាត ការបកប្រែ, អាល់-ហ្វាត mp3, អាល់-ហ្វាត pdf. អាយ៉ាត់ 10–14. អត្ថន័យខ្មែរ: ภาษาไทย.




គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 18, 2026

Don't forget us in your sincere prayers