អាល់-ហាឌីដ · 18/29
ការបកប្រែ ការបញ្ចេញសំឡេង — អាល់-ហាឌីដ
إِنَّ الْمُصَّدِّقِينَ وَالْمُصَّدِّقَاتِ وَأَقْرَضُوا اللَّهَ قَرْضًا حَسَنًا يُضَاعَفُ لَهُمْ وَلَهُمْ أَجْرٌ كَرِيمٌ ۝١٨
Innal mussaddiqeena wal mussaddiqaati wa aqradul laaha qardan hassanany yudaa`afu lahum wa lahum ajrun kareem
📖 អត្ថន័យខ្មែរ
ពិតប្រាកដណាស់ បណ្ដាអ្នកដែលបរិច្ចាគទានប្រុស និង បណ្ដាអ្នកដែលបរិច្ចាគទានស្រី ហើយនិងបណ្ដាអ្នកដែលបានឱ្យ អល់ឡោះខ្ចីនូវកម្ចីមួយដ៏ល្អប្រពៃនោះ(បរិច្ចាគទ្រព្យសម្បត្ដិក្នុង មាគ៌ាអល់ឡោះ) ទ្រង់នឹងបន្ថែមវាសម្រាប់ពួកគេវិញទេ្វដង ហើយ ពួកគេនឹងទទួលបាននូវផលបុណ្យដ៏ថ្កុំថ្កើង(ឋានសួគ៌)។

🎧 ស្តាប់


📜 អាយ៉ាត់ 16-20 — អាល់-ហាឌីដ

16۞ أَلَمْ يَأْنِ لِلَّذِينَ آمَنُوا أَن تَخْشَعَ قُلُوبُهُمْ لِذِكْرِ اللَّهِ وَمَا نَزَلَ مِنَ الْحَقِّ وَلَا يَكُونُوا كَالَّذِينَ أُوتُوا الْكِتَابَ مِن قَبْلُ فَطَالَ عَلَيْهِمُ الْأَمَدُ فَقَسَتْ قُلُوبُهُمْ ۖ وَكَثِيرٌ مِّنْهُمْ فَاسِقُونَ
តើមិនទាន់ដល់ពេលសម្រាប់បណ្ដាអ្នកដែលមានជំនឿ ដែលចិត្ដរបស់ពួកគេទោរទន់តាមការរំលឹករបស់អល់ឡោះ និង តាមអ្វីដែលបានបញ្ចុះដោយការពិត(គម្ពីរគួរអាន)ទេឬ? ហើយ កុំឱ្យពួកគេធ្វើដូចពួក(យ៉ាហ៊ូទី និងណាសរ៉នី)ដែលត្រូវបានគេ ផ្ដល់គម្ពីរឱ្យកាលពីមុនឱ្យសោះ ហើយពេលវេលាបានកន្លងផុត ពីពួកគេយ៉ាងយូរ និងចិត្ដរបស់ពួកគេបានប្រែជារឹងរូស។ ហើយ ពួកគេភាគច្រើនគឺជាពួកដែលល្មើសនឹងបទបញ្ជារបស់អល់ឡោះ។
17اعْلَمُوا أَنَّ اللَّهَ يُحْيِي الْأَرْضَ بَعْدَ مَوْتِهَا ۚ قَدْ بَيَّنَّا لَكُمُ الْآيَاتِ لَعَلَّكُمْ تَعْقِلُونَ
ចូរពួកអ្នកដឹងថា ពិតប្រាកដណាស់អល់ឡោះជាអ្នកធ្វើ ឱ្យផែនដីរស់(មានជីជាតិ) បន្ទាប់ពីការស្លាប់(គ្មានជីជាតិ)របស់ វា។ ជាការពិតណាស់ យើងបានបញ្ជាក់ប្រាប់ពួកអ្នកយ៉ាងច្បាស់នូវ ភស្ដុតាងជាច្រើនដើម្បីឱ្យពួកអ្នកស្វែងយល់។
18إِنَّ الْمُصَّدِّقِينَ وَالْمُصَّدِّقَاتِ وَأَقْرَضُوا اللَّهَ قَرْضًا حَسَنًا يُضَاعَفُ لَهُمْ وَلَهُمْ أَجْرٌ كَرِيمٌ
ពិតប្រាកដណាស់ បណ្ដាអ្នកដែលបរិច្ចាគទានប្រុស និង បណ្ដាអ្នកដែលបរិច្ចាគទានស្រី ហើយនិងបណ្ដាអ្នកដែលបានឱ្យ អល់ឡោះខ្ចីនូវកម្ចីមួយដ៏ល្អប្រពៃនោះ(បរិច្ចាគទ្រព្យសម្បត្ដិក្នុង មាគ៌ាអល់ឡោះ) ទ្រង់នឹងបន្ថែមវាសម្រាប់ពួកគេវិញទេ្វដង ហើយ ពួកគេនឹងទទួលបាននូវផលបុណ្យដ៏ថ្កុំថ្កើង(ឋានសួគ៌)។
19وَالَّذِينَ آمَنُوا بِاللَّهِ وَرُسُلِهِ أُولَٰئِكَ هُمُ الصِّدِّيقُونَ ۖ وَالشُّهَدَاءُ عِندَ رَبِّهِمْ لَهُمْ أَجْرُهُمْ وَنُورُهُمْ ۖ وَالَّذِينَ كَفَرُوا وَكَذَّبُوا بِآيَاتِنَا أُولَٰئِكَ أَصْحَابُ الْجَحِيمِ
ហើយបណ្ដាអ្នកដែលមានជំនឿលើអល់ឡោះ និងអ្នកនាំ សារទាំងឡាយរបស់ទ្រង់ អ្នកទាំងនោះហើយគឺជាអ្នកដែលមាន ជំនឿយ៉ាងពិតប្រាកដ។ ហើយបណ្ដាអ្នកដែលបានពលីជីវិតក្នុងមាគ៌ា របស់អល់ឡោះ ពួកគេនឹងទទួលបាននូវផលបុណ្យរបស់ពួកគេ និង ពន្លឺដ៏ចែងចាំងរបស់ពួកគេពីម្ចាស់របស់ពួកគេ។ រីឯពួកដែលគ្មាន ជំនឿ និងបានបដិសេធនឹងភស្ដុតាងទាំងឡាយរបស់យើង ពួកទាំង នោះហើយគឺជាពួកនរកជើហ៊ីម។
20اعْلَمُوا أَنَّمَا الْحَيَاةُ الدُّنْيَا لَعِبٌ وَلَهْوٌ وَزِينَةٌ وَتَفَاخُرٌ بَيْنَكُمْ وَتَكَاثُرٌ فِي الْأَمْوَالِ وَالْأَوْلَادِ ۖ كَمَثَلِ غَيْثٍ أَعْجَبَ الْكُفَّارَ نَبَاتُهُ ثُمَّ يَهِيجُ فَتَرَاهُ مُصْفَرًّا ثُمَّ يَكُونُ حُطَامًا ۖ وَفِي الْآخِرَةِ عَذَابٌ شَدِيدٌ وَمَغْفِرَةٌ مِّنَ اللَّهِ وَرِضْوَانٌ ۚ وَمَا الْحَيَاةُ الدُّنْيَا إِلَّا مَتَاعُ الْغُرُورِ
ចូរពួកអ្នកដឹងថា តាមពិតការរស់នៅក្នុងលោកិយនេះ គឺគ្រាន់តែជាការលេងសើច និងជាការបោកប្រាស់ និងជាការលំអ និងជាអំនួតរវាងពួកអ្នក និងគ្រាន់តែជាការប្រណាំងប្រជែងនៅ ក្នុងទ្រព្យសម្បត្ដិនិងកូនចៅប៉ុណ្ណោះ។ (ទាំងនោះ)គឺប្រៀបដូចជា ទឹកភ្លៀង(ដែលបានស្រោចស្រពទៅលើផែនដី)ដែលដំណាំរបស់ វាធ្វើឱ្យប្រជាកសិករទាំងឡាយពេញចិត្ដ បន្ទាប់មកវាបានប្រែទៅ ជាស្រពោន ហើយអ្នកនឹងឃើញវាទៅជាពណ៌លឿងវិញ រួចមកវា ក៏ក្លាយទៅជាកំទេចសំរាម។ ហើយនៅថ្ងៃបរលោក ទារុណកម្ម ដ៏ធ្ងន់ធ្ងរ(គឺសម្រាប់ពួកអ្នកដែលគ្មានជំនឿ)។ រីឯការអភ័យទោស និងការយល់ព្រមពីអល់ឡោះវិញ(គឺសម្រាប់បណ្ដាអ្នកដែលមាន ជំនឿ)។ ហើយជីវិតរស់នៅក្នុងលោកិយគ្មានអ្វីក្រៅពីការតេ្រក ត្រអាលនៃការបោកប្រាស់នោះឡើយ។
អាល់-ហាឌីដលិបិក្រមគូរអាន
29អាយ៉ាត់
MedinanRevelation
18អាយ៉ាត់

ការបកប្រែ — អាល់-ហាឌីដ 18

ជំពូក អាល់-ហាឌីដ អាយ៉ាត់ 18 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : ពិតប្រាកដណាស់ បណ្ដាអ្នកដែលបរិច្ចាគទានប្រុស និង បណ្ដាអ្នកដែលបរិច្ចាគទានស្រី ហើយនិងបណ្ដាអ្នកដែលបានឱ្យ អល់ឡោះខ្ចីនូវកម្ចីមួយដ៏ល្អប្រពៃនោះ(បរិច្ចាគទ្រព្យសម្បត្ដិក្នុង មាគ៌ាអល់ឡោះ) ទ្រង់នឹងបន្ថែមវាសម្រាប់ពួកគេវិញទេ្វដង ហើយ ពួកគេនឹងទទួលបាននូវផលបុណ្យដ៏ថ្កុំថ្កើង(ឋានសួគ៌)។

ជំពូក អាយ៉ាត់ 18/29 — អាល់-ហាឌីដ الحديد (Medinan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: អាល់-ហាឌីដ ស្តាប់, អាល់-ហាឌីដ ការបកប្រែ, អាល់-ហាឌីដ mp3, អាល់-ហាឌីដ pdf. អាយ៉ាត់ 16–20. អត្ថន័យខ្មែរ: ภาษาไทย.




គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 18, 2026

Don't forget us in your sincere prayers