យូនុស · 57/109
ការបកប្រែ ការបញ្ចេញសំឡេង — យូនុស
يَا أَيُّهَا النَّاسُ قَدْ جَاءَتْكُم مَّوْعِظَةٌ مِّن رَّبِّكُمْ وَشِفَاءٌ لِّمَا فِي الصُّدُورِ وَهُدًى وَرَحْمَةٌ لِّلْمُؤْمِنِينَ ۝٥٧
Yaaa aiyuhan naasu qad jaaa`atkum maw `izatum mir Rabbikum wa shifaaa`ul limaa fis sudoori wa hudanw wa rahmatul lilmu`mineen
📖 អត្ថន័យខ្មែរ
ឱមនុស្សលោកទាំងឡាយ. ជាការពិតណាស់ ដំបូន្មាន (គម្ពីរគួរអាន)ពីម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នក ហើយវា ជាឱសថព្យាបាលនូវអ្វីដែលមាននៅក្នុងចិត្ដ និងជាការចង្អុលបង្ហាញ ហើយនិងជាក្ដីមេត្ដាករុណាចំពោះអ្នកដែលមានជំនឿ។
🎧 ស្តាប់

📜 អាយ៉ាត់ 55-59 — យូនុស

55أَلَا إِنَّ لِلَّهِ مَا فِي السَّمَاوَاتِ وَالْأَرْضِ ۗ أَلَا إِنَّ وَعْدَ اللَّهِ حَقٌّ وَلَٰكِنَّ أَكْثَرَهُمْ لَا يَعْلَمُونَ
តើអ្វីៗដែលនៅលើមេឃជាច្រើនជាន់ និងផែនដីពិតជា មិនមែនជាកម្មសិទិ្ធរបស់អល់ឡោះទេឬ? តើការសន្យារបស់ អល់ឡោះពិតជាមិនមែនជាការពិតទេឬ? ក៏ប៉ុន្ដែពួកគេភាគច្រើន មិនដឹងឡើយ។
56هُوَ يُحْيِي وَيُمِيتُ وَإِلَيْهِ تُرْجَعُونَ
ទ្រង់គឺជាអ្នកផ្ដល់ជីវិត និងជាអ្នកយកជីវិតទៅវិញ ហើយ ពួកអ្នកនឹងត្រូវវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់។
57يَا أَيُّهَا النَّاسُ قَدْ جَاءَتْكُم مَّوْعِظَةٌ مِّن رَّبِّكُمْ وَشِفَاءٌ لِّمَا فِي الصُّدُورِ وَهُدًى وَرَحْمَةٌ لِّلْمُؤْمِنِينَ
ឱមនុស្សលោកទាំងឡាយ. ជាការពិតណាស់ ដំបូន្មាន (គម្ពីរគួរអាន)ពីម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នក ហើយវា ជាឱសថព្យាបាលនូវអ្វីដែលមាននៅក្នុងចិត្ដ និងជាការចង្អុលបង្ហាញ ហើយនិងជាក្ដីមេត្ដាករុណាចំពោះអ្នកដែលមានជំនឿ។
58قُلْ بِفَضْلِ اللَّهِ وَبِرَحْمَتِهِ فَبِذَٰلِكَ فَلْيَفْرَحُوا هُوَ خَيْرٌ مِّمَّا يَجْمَعُونَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ដោយក្ដីប្រោសប្រទាន របស់អល់ឡោះ និងក្ដីមេត្ដាករុណារបស់ទ្រង់ ដូចេ្នះសូមឱ្យពួកគេ សប្បាយរីករាយចុះ។ វានោះប្រសើរជាងអ្វីដែលពួកគេប្រមូលទុក ទៅទៀត។
59قُلْ أَرَأَيْتُم مَّا أَنزَلَ اللَّهُ لَكُم مِّن رِّزْقٍ فَجَعَلْتُم مِّنْهُ حَرَامًا وَحَلَالًا قُلْ آللَّهُ أَذِنَ لَكُمْ ۖ أَمْ عَلَى اللَّهِ تَفْتَرُونَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ចូរពួកអ្នកប្រាប់ខ្ញុំមកមើល អ្វីដែលអល់ឡោះបានប្រទានដល់ពួកអ្នកនូវលាភសក្ការៈ ហើយ ពួកអ្នកបានធ្វើវាមួយចំនួនទៅជារបស់ហាមឃាត់ និងជារបស់ អនុញ្ញាត(តាមទំនើងចិត្ដ)។ ចូរអ្នកពោលថាៈ តើអល់ឡោះបាន អនុញ្ញាតឱ្យពួកអ្នក ឬមួយពួកអ្នកប្រឌិតកុហកចំពោះអល់ឡោះ
យូនុសលិបិក្រមគូរអាន
109អាយ៉ាត់
MeccanRevelation
57អាយ៉ាត់

ការបកប្រែ — យូនុស 57

ជំពូក យូនុស អាយ៉ាត់ 57 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : ឱមនុស្សលោកទាំងឡាយ. ជាការពិតណាស់ ដំបូន្មាន (គម្ពីរគួរអាន)ពីម្ចាស់របស់ពួកអ្នកបានមកដល់ពួកអ្នក ហើយវា ជាឱសថព្យាបាលនូវអ្វីដែលមាននៅក្នុងចិត្ដ និងជាការចង្អុលបង្ហាញ ហើយនិងជាក្ដីមេត្ដាករុណាចំពោះអ្នកដែលមានជំនឿ។

ជំពូក អាយ៉ាត់ 57/109 — យូនុស يونس (Meccan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: យូនុស ស្តាប់, យូនុស ការបកប្រែ, យូនុស mp3, យូនុស pdf. អាយ៉ាត់ 55–59. អត្ថន័យខ្មែរ: ภาษาไทย.




គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 18, 2026

Don't forget us in your sincere prayers