អាល់-អ៊ីស្រា · 35/111
ការបកប្រែ ការបញ្ចេញសំឡេង — អាល់-អ៊ីស្រា
وَأَوْفُوا الْكَيْلَ إِذَا كِلْتُمْ وَزِنُوا بِالْقِسْطَاسِ الْمُسْتَقِيمِ ۚ ذَٰلِكَ خَيْرٌ وَأَحْسَنُ تَأْوِيلًا ۝٣٥
Wa awful kaila izaa kiltum wa zinoo bilqistaasil mustaqeem; zaalika khairunw wa ahsanu taaweelaa
📖 អត្ថន័យខ្មែរ
ហើយចូរពួកអ្នកបំពេញរង្វាស់រង្វាល់នៅពេលណាដែល ពួកអ្នកបានវាស់ឬវាល់នោះ ហើយចូរពួកអ្នកថ្លឹងនឹងជញ្ជីងដែល ត្រឹមត្រូវ។ នោះគឺជាការល្អ និងប្រសើរបំផុតនៅថ្ងៃបរលោក។

🎧 ស្តាប់


📜 អាយ៉ាត់ 33-37 — អាល់-អ៊ីស្រា

33وَلَا تَقْتُلُوا النَّفْسَ الَّتِي حَرَّمَ اللَّهُ إِلَّا بِالْحَقِّ ۗ وَمَن قُتِلَ مَظْلُومًا فَقَدْ جَعَلْنَا لِوَلِيِّهِ سُلْطَانًا فَلَا يُسْرِف فِّي الْقَتْلِ ۖ إِنَّهُ كَانَ مَنصُورًا
ហើយចូរពួកអ្នកកុំសម្លាប់ជីវិតនរណាម្នាក់ដែល អល់ឡោះបានហាមឃាត់ឱ្យសោះ លើកលែងតែមានមូលហេតុត្រឹម ត្រូវប៉ុណ្ណោះ។ ហើយអ្នកណាដែលត្រូវបានគេសម្លាប់ដោយអយុត្ដិ-ធម៌ គឺពិតណាស់យើងបានប្រគល់សិទ្ធិ(សងសឹក)ឱ្យអ្នកគាំពាររបស់ គេ។ ហេតុនេះ ចូរកុំឱ្យគេធ្វើហួសព្រំដែនកំណត់(របស់អល់ឡោះ) នៅក្នុងការសម្លាប់វិញឱ្យសោះ។ ពិតប្រាកដណាស់ គេ(អ្នកគាំពារ) គឺត្រូវបានគេជួយការពារ(ដោយច្បាប់អ៊ីស្លាម)។
34وَلَا تَقْرَبُوا مَالَ الْيَتِيمِ إِلَّا بِالَّتِي هِيَ أَحْسَنُ حَتَّىٰ يَبْلُغَ أَشُدَّهُ ۚ وَأَوْفُوا بِالْعَهْدِ ۖ إِنَّ الْعَهْدَ كَانَ مَسْئُولًا
ហើយចូរពួកអ្នកកុំទៅក្បែរ(ចាយវាយ)ទ្រព្យសម្បត្ដិ របស់កេ្មងកំព្រាឱ្យសោះ លើកលែងតែលើប្រការណាដែលល្អ(ផ្ដល់ ប្រយោជន៍ដល់គេ) រហូតទាល់តែគេធំពេញវ័យ។ ហើយពួកអ្នក ត្រូវតែគោរពកិច្ចសន្យា។ ពិតប្រាកដណាស់ កិច្ចសន្យានោះនឹងត្រូវ បានគេសួរ។
35وَأَوْفُوا الْكَيْلَ إِذَا كِلْتُمْ وَزِنُوا بِالْقِسْطَاسِ الْمُسْتَقِيمِ ۚ ذَٰلِكَ خَيْرٌ وَأَحْسَنُ تَأْوِيلًا
ហើយចូរពួកអ្នកបំពេញរង្វាស់រង្វាល់នៅពេលណាដែល ពួកអ្នកបានវាស់ឬវាល់នោះ ហើយចូរពួកអ្នកថ្លឹងនឹងជញ្ជីងដែល ត្រឹមត្រូវ។ នោះគឺជាការល្អ និងប្រសើរបំផុតនៅថ្ងៃបរលោក។
36وَلَا تَقْفُ مَا لَيْسَ لَكَ بِهِ عِلْمٌ ۚ إِنَّ السَّمْعَ وَالْبَصَرَ وَالْفُؤَادَ كُلُّ أُولَٰئِكَ كَانَ عَنْهُ مَسْئُولًا
(ឱមនុស្សលោក) ចូរកុំនិយាយនូវអ្វីដែលអ្នកមិនបាន ដឹង។ ពិតប្រាកដណាស់ ត្រចៀក និងភ្នែក ហើយនិងចិត្ដទាំងអស់ នោះនឹងត្រូវបានគេសួរអំពីវា ។
37وَلَا تَمْشِ فِي الْأَرْضِ مَرَحًا ۖ إِنَّكَ لَن تَخْرِقَ الْأَرْضَ وَلَن تَبْلُغَ الْجِبَالَ طُولًا
ហើយចូរអ្នកកុំដើរនៅលើផែនដីដោយភាពក្រអឺតក្រទម ឱ្យសោះ។ ពិតប្រាកដណាស់ អ្នកមិនអាចពុះជ្រែកផែនដីបាន ឡើយ។ ហើយអ្នកក៏មិនអាចឈោងខ្ពស់ដូចភ្នំបានដែរ។
អាល់-អ៊ីស្រាលិបិក្រមគូរអាន
111អាយ៉ាត់
MeccanRevelation
35អាយ៉ាត់

ការបកប្រែ — អាល់-អ៊ីស្រា 35

ជំពូក អាល់-អ៊ីស្រា អាយ៉ាត់ 35 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : ហើយចូរពួកអ្នកបំពេញរង្វាស់រង្វាល់នៅពេលណាដែល ពួកអ្នកបានវាស់ឬវាល់នោះ ហើយចូរពួកអ្នកថ្លឹងនឹងជញ្ជីងដែល ត្រឹមត្រូវ។ នោះគឺជាការល្អ និងប្រសើរបំផុតនៅថ្ងៃបរលោក។

ជំពូក អាយ៉ាត់ 35/111 — អាល់-អ៊ីស្រា الإسراء (Meccan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: អាល់-អ៊ីស្រា ស្តាប់, អាល់-អ៊ីស្រា ការបកប្រែ, អាល់-អ៊ីស្រា mp3, អាល់-អ៊ីស្រា pdf. អាយ៉ាត់ 33–37. អត្ថន័យខ្មែរ: ภาษาไทย.




គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 18, 2026

Don't forget us in your sincere prayers