អាល់-អ៊ីមរ៉ាន់ · 181/200
ការបកប្រែ ការបញ្ចេញសំឡេង — ជំពូក អាល់-អ៊ីមរ៉ាន់
لَّقَدْ سَمِعَ اللَّهُ قَوْلَ الَّذِينَ قَالُوا إِنَّ اللَّهَ فَقِيرٌ وَنَحْنُ أَغْنِيَاءُ ۘ سَنَكْتُبُ مَا قَالُوا وَقَتْلَهُمُ الْأَنبِيَاءَ بِغَيْرِ حَقٍّ وَنَقُولُ ذُوقُوا عَذَابَ الْحَرِيقِ ۝١٨١
Laqad sami`al laahu qawlal lazeena qaalooo innal laaha faqeerunw wa nahnu aghniyaaa`; sanaktubu maa qaaloo wa qatlahumul Ambiyaa`a bighairi haqqinw wa naqoolu zooqoo `azaaba Ihreeq
📖 អត្ថន័យខ្មែរ
ជាការពិតណាស់ អល់ឡោះបានឮនូវពាក្យសំដីពួក (យ៉ាហ៊ូទី)ដែលបាននិយាយថាៈ ពិតប្រាកដណាស់ អល់ឡោះជា អ្នកក្រីក្រ ហើយពួកយើងគឺជាអ្នកមាន។ យើង(អល់ឡោះ)នឹង កត់ត្រានូវពាក្យសំដីរបស់ពួកគេ និងការសម្លាប់របស់ពួកគេចំពោះ បណ្ដាណាពីដោយអយុត្ដិធម៌ ហើយយើងនឹងបញ្ជា ថាៈ ចូរពួកអ្នក ភ្លក្សរសជាតិទារុណកម្ម(ភ្លើងនរក)ដែលឆាបឆេះចុះ។

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 អាយ៉ាត់ 179-183 — ជំពូក អាល់-អ៊ីមរ៉ាន់

179مَّا كَانَ اللَّهُ لِيَذَرَ الْمُؤْمِنِينَ عَلَىٰ مَا أَنتُمْ عَلَيْهِ حَتَّىٰ يَمِيزَ الْخَبِيثَ مِنَ الطَّيِّبِ ۗ وَمَا كَانَ اللَّهُ لِيُطْلِعَكُمْ عَلَى الْغَيْبِ وَلَٰكِنَّ اللَّهَ يَجْتَبِي مِن رُّسُلِهِ مَن يَشَاءُ ۖ فَآمِنُوا بِاللَّهِ وَرُسُلِهِ ۚ وَإِن تُؤْمِنُوا وَتَتَّقُوا فَلَكُمْ أَجْرٌ عَظِيمٌ
អល់ឡោះមិនបណ្ដោយឱ្យបណ្ដាអ្នកដែលមានជំនឿ ស្ថិតនៅលើអ្វីដែលពួកអ្នកមាននោះទេ លុះត្រាតែទ្រង់បានបែង ចែកឱ្យដាច់ពីគ្នារវាងប្រការអាក្រក់ និងប្រការល្អ។ ហើយ អល់ឡោះក៏៏មិនបានលាតត្រដាងឱ្យពួកអ្នកនូវប្រការអាថ៌កំបាំង ដែរ។ ក៏ប៉ុន្ដែអល់ឡោះជ្រើសរើសក្នុងចំណោមអ្នកនាំសាររបស់ ទ្រង់ចំពោះអ្នកណាដែលទ្រង់មានចេតនា(ឱ្យដឹងនូវអាថ៌កំបាំង)។ ដូចេ្នះ ចូរពួកអ្នកមានជំនឿលើអល់ឡោះ និងបណ្ដាអ្នកនាំសារ របស់ទ្រង់ចុះ។ ហើយប្រសិនបើពួកអ្នកមានជំនឿនិងកោតខ្លាច អល់ឡោះនោះ ពួកអ្នកនឹងទទួលបានផលបុណ្យដ៏មហាធំធេង ជាមិនខាន។
180وَلَا يَحْسَبَنَّ الَّذِينَ يَبْخَلُونَ بِمَا آتَاهُمُ اللَّهُ مِن فَضْلِهِ هُوَ خَيْرًا لَّهُم ۖ بَلْ هُوَ شَرٌّ لَّهُمْ ۖ سَيُطَوَّقُونَ مَا بَخِلُوا بِهِ يَوْمَ الْقِيَامَةِ ۗ وَلِلَّهِ مِيرَاثُ السَّمَاوَاتِ وَالْأَرْضِ ۗ وَاللَّهُ بِمَا تَعْمَلُونَ خَبِيرٌ
ហើយកុំឱ្យពួកដែលកំណាញ់ចំពោះអ្វីដែលអល់ឡោះ បានប្រទានឱ្យពួកគេអំពីលាភសក្ការៈរបស់ទ្រង់នោះស្មានថា វាជា ការប្រសើរសម្រាប់ពួកគេឱ្យសោះ។ ផ្ទុយទៅវិញវាជាប្រការ អាក្រក់សម្រាប់ពួកគេទៅវិញទេ។ គេនឹងយកទ្រព្យសម្បត្ដិដែល ពួកគេកំណាញ់នោះទៅរុំព័ទ្ធករបស់ពួកគេនៅថ្ងៃបរលោក។ ហើយ មរតកដែលមាននៅលើមេឃជាច្រើនជាន់និងផែនដីជាកម្មសិទ្ធិរបស់ អល់ឡោះ។ ហើយអល់ឡោះដឹងបំផុតនូវអ្វីដែលពួកអ្នកប្រព្រឹត្ដ។
181لَّقَدْ سَمِعَ اللَّهُ قَوْلَ الَّذِينَ قَالُوا إِنَّ اللَّهَ فَقِيرٌ وَنَحْنُ أَغْنِيَاءُ ۘ سَنَكْتُبُ مَا قَالُوا وَقَتْلَهُمُ الْأَنبِيَاءَ بِغَيْرِ حَقٍّ وَنَقُولُ ذُوقُوا عَذَابَ الْحَرِيقِ
ជាការពិតណាស់ អល់ឡោះបានឮនូវពាក្យសំដីពួក (យ៉ាហ៊ូទី)ដែលបាននិយាយថាៈ ពិតប្រាកដណាស់ អល់ឡោះជា អ្នកក្រីក្រ ហើយពួកយើងគឺជាអ្នកមាន។ យើង(អល់ឡោះ)នឹង កត់ត្រានូវពាក្យសំដីរបស់ពួកគេ និងការសម្លាប់របស់ពួកគេចំពោះ បណ្ដាណាពីដោយអយុត្ដិធម៌ ហើយយើងនឹងបញ្ជា ថាៈ ចូរពួកអ្នក ភ្លក្សរសជាតិទារុណកម្ម(ភ្លើងនរក)ដែលឆាបឆេះចុះ។
182ذَٰلِكَ بِمَا قَدَّمَتْ أَيْدِيكُمْ وَأَنَّ اللَّهَ لَيْسَ بِظَلَّامٍ لِّلْعَبِيدِ
នោះគឺដោយសារតែអ្វីដែលពួកអ្នកបានប្រព្រឹត្ដកន្លង មក។ ហើយពិតប្រាកដណាស់ អល់ឡោះមិនមែនជាអ្នកបំពាន លើខ្ញុំរបស់ទ្រង់ឡើយ។
183الَّذِينَ قَالُوا إِنَّ اللَّهَ عَهِدَ إِلَيْنَا أَلَّا نُؤْمِنَ لِرَسُولٍ حَتَّىٰ يَأْتِيَنَا بِقُرْبَانٍ تَأْكُلُهُ النَّارُ ۗ قُلْ قَدْ جَاءَكُمْ رُسُلٌ مِّن قَبْلِي بِالْبَيِّنَاتِ وَبِالَّذِي قُلْتُمْ فَلِمَ قَتَلْتُمُوهُمْ إِن كُنتُمْ صَادِقِينَ
ពួក(យ៉ាហ៊ូទី)ដែលបាននិយាយថាៈ ពិតប្រាកដណាស់ អល់ឡោះបានបញ្ជា មកចំពោះពួកយើង(ក្នុងគមី្ពរតាវរ៉ត)មិនឱ្យ ពួកយើងជឿលើអ្នកនាំសារណាម្នាក់ឡើយ លុះត្រាតែគេបាននាំមក ឱ្យពួកយើងនូវគួរហ្ពានដែលមានភ្លើង(មកពីលើមេឃ)ឆេះវា។ ចូរ អ្នក(មូហាំម៉ាត់)ឆ្លើយថាៈ ពិតប្រាកដណាស់ មានអ្នកនាំសារ ជាច្រើនបានមកដល់ពួកអ្នកមុនខ្ញុំ ដោយនាំមកជាមួយនូវភស្ដុតាង ជាច្រើន និងអ្វីដែលពួកអ្នកបានទាមទារនេះចុះ ហេតុអ្វីបានជាពួក អ្នកសម្លាប់ពួកគេ(អ្នកនាំសារ) ប្រសិនបើពួកអ្នកជាអ្នកត្រឹមត្រូវ មែននោះ
អាល់-អ៊ីមរ៉ាន់លិបិក្រមគូរអាន
200អាយ៉ាត់
MedinanRevelation
181អាយ៉ាត់

ការបកប្រែ — អាល់-អ៊ីមរ៉ាន់ 181

ជំពូក អាល់-អ៊ីមរ៉ាន់ អាយ៉ាត់ 181 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : ជាការពិតណាស់ អល់ឡោះបានឮនូវពាក្យសំដីពួក (យ៉ាហ៊ូទី)ដែលបាននិយាយថាៈ ពិតប្រាកដណាស់ អល់ឡោះជា អ្នកក្រីក្រ ហើយពួកយើងគឺជាអ្នកមាន។ យើង(អល់ឡោះ)នឹង កត់ត្រានូវពាក្យសំដីរបស់ពួកគេ និងការសម្លាប់របស់ពួកគេចំពោះ…

ជំពូក អាយ៉ាត់ 181/200 — ជំពូក អាល់-អ៊ីមរ៉ាន់ آل عمران (Medinan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: ជំពូក អាល់-អ៊ីមរ៉ាន់ ស្តាប់, ជំពូក អាល់-អ៊ីមរ៉ាន់ ការបកប្រែ, ជំពូក អាល់-អ៊ីមរ៉ាន់ mp3, ជំពូក អាល់-អ៊ីមរ៉ាន់ pdf. អាយ៉ាត់ 179–183. អត្ថន័យខ្មែរ: ภาษาไทย.





គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, September 29, 2026

Don't forget us in your sincere prayers