លុកម៉ាន់ · 19/34
ការបកប្រែ ការបញ្ចេញសំឡេង — លុកម៉ាន់
وَاقْصِدْ فِي مَشْيِكَ وَاغْضُضْ مِن صَوْتِكَ ۚ إِنَّ أَنكَرَ الْأَصْوَاتِ لَصَوْتُ الْحَمِيرِ ۝١٩
Waqsid fee mashyika waghdud min sawtik; inna ankaral aswaati lasawtul hameer
📖 អត្ថន័យខ្មែរ
ហើយចូរឯងបន្ទន់ឥរិយាបថក្នុងដំណើររបស់ឯង និងបន្ទន់ សំឡេងរបស់ឯង។ ពិតប្រាកដណាស់ សំឡេងទាំងឡាយដ៏អាក្រក់ នោះ គឺជាសំឡេងសត្វលា។
🎧 ស្តាប់

📜 អាយ៉ាត់ 17-21 — លុកម៉ាន់

17يَا بُنَيَّ أَقِمِ الصَّلَاةَ وَأْمُرْ بِالْمَعْرُوفِ وَانْهَ عَنِ الْمُنكَرِ وَاصْبِرْ عَلَىٰ مَا أَصَابَكَ ۖ إِنَّ ذَٰلِكَ مِنْ عَزْمِ الْأُمُورِ
ឱកូនសម្លាញ់. ចូរឯងប្រតិបត្ដិសឡាត និងប្រើគ្នាឱ្យធ្វើ ប្រការល្អ និងហាមឃាត់គ្នាអំពីប្រការអាក្រក់ ហើយនិងអត់ធ្មត់ទៅ លើអ្វីដែលកើតឡើងចំពោះឯង។ ពិតប្រាកដណាស់ ទាំងនោះគឺនៅ ក្នុងចំណោមបទបញ្ជាដែលចាំបាច់ត្រូវអនុវត្ដ។
18وَلَا تُصَعِّرْ خَدَّكَ لِلنَّاسِ وَلَا تَمْشِ فِي الْأَرْضِ مَرَحًا ۖ إِنَّ اللَّهَ لَا يُحِبُّ كُلَّ مُخْتَالٍ فَخُورٍ
ហើយចូរឯងកុំងាកមុខចេញពីមនុស្សលោក(ដោយអំនួត) និងកុំដើរនៅលើផែនដីនេះដោយក្រអឺតក្រទមឱ្យសោះ។ ពិតប្រាកដ ណាស់ អល់ឡោះមិនស្រឡាញ់អ្នកដែលក្រអឺតក្រទមនិងអំនួតនោះ ឡើយ។
19وَاقْصِدْ فِي مَشْيِكَ وَاغْضُضْ مِن صَوْتِكَ ۚ إِنَّ أَنكَرَ الْأَصْوَاتِ لَصَوْتُ الْحَمِيرِ
ហើយចូរឯងបន្ទន់ឥរិយាបថក្នុងដំណើររបស់ឯង និងបន្ទន់ សំឡេងរបស់ឯង។ ពិតប្រាកដណាស់ សំឡេងទាំងឡាយដ៏អាក្រក់ នោះ គឺជាសំឡេងសត្វលា។
20أَلَمْ تَرَوْا أَنَّ اللَّهَ سَخَّرَ لَكُم مَّا فِي السَّمَاوَاتِ وَمَا فِي الْأَرْضِ وَأَسْبَغَ عَلَيْكُمْ نِعَمَهُ ظَاهِرَةً وَبَاطِنَةً ۗ وَمِنَ النَّاسِ مَن يُجَادِلُ فِي اللَّهِ بِغَيْرِ عِلْمٍ وَلَا هُدًى وَلَا كِتَابٍ مُّنِيرٍ
តើពួកអ្នកមិនឃើញទេឬ ពិតប្រាកដណាស់អល់ឡោះបាន បង្កើតអ្វីដែលមាននៅលើមេឃជាច្រើនជាន់ និងអ្វីដែលមាននៅលើ ផែនដីជាប្រយោជន៍សម្រាប់ពួកអ្នក ហើយទ្រង់បានបំពេញនៀកម៉ាត់របស់ទ្រង់ដល់ពួកអ្នកទាំងផ្នែកខាងក្រៅ(ខ្លួនប្រាណ) និងផ្នែក ខាងក្នុង(ចិត្ដគំនិត)នោះ? ហើយក្នុងចំណោមមនុស្សលោក មាន អ្នកខ្លះឈ្លោះប្រកែកគ្នាក្នុងរឿងអល់ឡោះដោយគ្មានចំណេះដឹងនិង គ្មានការចង្អុលបង្ហាញ ហើយនិងគ្មានគម្ពីរបំភ្លឺការពិត។
21وَإِذَا قِيلَ لَهُمُ اتَّبِعُوا مَا أَنزَلَ اللَّهُ قَالُوا بَلْ نَتَّبِعُ مَا وَجَدْنَا عَلَيْهِ آبَاءَنَا ۚ أَوَلَوْ كَانَ الشَّيْطَانُ يَدْعُوهُمْ إِلَىٰ عَذَابِ السَّعِيرِ
ហើយនៅពេលដែលមានគេនិយាយទៅកាន់ពួកគេថាៈ ចូរពួកអ្នកដើរតាមអី្វ(គម្ពីរគួរអាន)ដែលអល់ឡោះបានបញ្ចុះមកនោះ ពួកគេបានឆ្លើយថាៈ ផ្ទុយទៅវិញ ពួកយើងកំពុងតែដើរតាម អី្វដែលពួកយើងទទួលបានពីដូនតារបស់ពួកយើង។ (តើពួកគេធ្វើ តាមដែរឬ)បើទោះបីជាស្ហៃតនអូសទាញពួកគេទៅកាន់ភ្លើងនរក ដែលឆេះសន្ធោសន្ធៅនោះ
លុកម៉ាន់លិបិក្រមគូរអាន
34អាយ៉ាត់
MeccanRevelation
19អាយ៉ាត់

ការបកប្រែ — លុកម៉ាន់ 19

ជំពូក លុកម៉ាន់ អាយ៉ាត់ 19 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : ហើយចូរឯងបន្ទន់ឥរិយាបថក្នុងដំណើររបស់ឯង និងបន្ទន់ សំឡេងរបស់ឯង។ ពិតប្រាកដណាស់ សំឡេងទាំងឡាយដ៏អាក្រក់ នោះ គឺជាសំឡេងសត្វលា។

ជំពូក អាយ៉ាត់ 19/34 — លុកម៉ាន់ لقمان (Meccan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: លុកម៉ាន់ ស្តាប់, លុកម៉ាន់ ការបកប្រែ, លុកម៉ាន់ mp3, លុកម៉ាន់ pdf. អាយ៉ាត់ 17–21. អត្ថន័យខ្មែរ: ภาษาไทย.




គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 18, 2026

Don't forget us in your sincere prayers