អាល់-ម៉ាអ៊ីដា · 65/120
ការបកប្រែ ការបញ្ចេញសំឡេង — អាល់-ម៉ាអ៊ីដា
وَلَوْ أَنَّ أَهْلَ الْكِتَابِ آمَنُوا وَاتَّقَوْا لَكَفَّرْنَا عَنْهُمْ سَيِّئَاتِهِمْ وَلَأَدْخَلْنَاهُمْ جَنَّاتِ النَّعِيمِ ۝٦٥
Wa law anna Ahlal Kitaabi aamanoo wattaqaw lakaffarnaa `anhum saiyiaatihim wa la adkhalnaahu Jannaatin Na`eem
📖 អត្ថន័យខ្មែរ
ហើយប្រសិនបើពួកអះលីគីតាបមានជំនឿ និងកោតខ្លាច អល់ឡោះវិញនោះ យើងប្រាកដជានឹងលុបបំបាត់ទោសកំហុសទាំង ឡាយរបស់ពួកគេចេញពីពួកគេ ហើយយើងនឹងបញ្ចូលពួកគេទៅ ក្នុងឋានសួគ៌ណាអ៊ីម។
🎧 ស្តាប់

📜 អាយ៉ាត់ 63-67 — អាល់-ម៉ាអ៊ីដា

63لَوْلَا يَنْهَاهُمُ الرَّبَّانِيُّونَ وَالْأَحْبَارُ عَن قَوْلِهِمُ الْإِثْمَ وَأَكْلِهِمُ السُّحْتَ ۚ لَبِئْسَ مَا كَانُوا يَصْنَعُونَ
ហេតុអ្វីបានជាពួកដែលចេះដឹងជ្រៅជ្រះផ្នែកសាសនា និង ពួកអ្នកដឹកនាំសាសនារបស់ពួកគេមិនហាមឃាត់ពួកគេអំពីការ និយាយកុហក និងការស៊ីរបស់ពួកគេចំពោះទ្រព្យដែលត្រូវបាន ហាមឃាត់? វាអាក្រក់បំផុតនូវអ្វីដែលពួកគេបានធ្វើនោះ។
64وَقَالَتِ الْيَهُودُ يَدُ اللَّهِ مَغْلُولَةٌ ۚ غُلَّتْ أَيْدِيهِمْ وَلُعِنُوا بِمَا قَالُوا ۘ بَلْ يَدَاهُ مَبْسُوطَتَانِ يُنفِقُ كَيْفَ يَشَاءُ ۚ وَلَيَزِيدَنَّ كَثِيرًا مِّنْهُم مَّا أُنزِلَ إِلَيْكَ مِن رَّبِّكَ طُغْيَانًا وَكُفْرًا ۚ وَأَلْقَيْنَا بَيْنَهُمُ الْعَدَاوَةَ وَالْبَغْضَاءَ إِلَىٰ يَوْمِ الْقِيَامَةِ ۚ كُلَّمَا أَوْقَدُوا نَارًا لِّلْحَرْبِ أَطْفَأَهَا اللَّهُ ۚ وَيَسْعَوْنَ فِي الْأَرْضِ فَسَادًا ۚ وَاللَّهُ لَا يُحِبُّ الْمُفْسِدِينَ
ពួកយ៉ាហ៊ូទីបាននិយាយថាៈ ដៃរបស់អល់ឡោះគឺក្ដាប់ជិត (កំណាញ់)។ ដៃរបស់ពួកគេទេដែលក្ដាប់ជិតនោះ ហើយពួកគេត្រូវ បានគេដាក់បណ្ដាសាដោយសារតែអ្វីដែលពួកគេបាននិយាយ។ ផ្ទុយ ទៅវិញដៃទាំងពីររបស់អល់ឡោះបើកទូលាយជានិច្ច ទ្រង់ប្រទាន តាមតែទ្រង់មានចេតនា។ ហើយអ្វីដែលគេបានបញ្ចុះមកឱ្យអ្នក (មូហាំម៉ាត់)ពីម្ចាស់របស់អ្នកនោះ វារឹតតែធ្វើឱ្យពួកគេភាគច្រើន មានការបំពាន និងប្រឆាំងថែមទៀត។ ហើយយើងបានបញ្ចូលភាព ជាសត្រូវនិងការស្អប់ខ្ពើមគ្នារវាងពួកគេរហូតដល់ថ្ងៃបរលោក។ រាល់ពេលដែលពួកគេបានដុតភ្លើងសង្គ្រាមឡើងអល់ឡោះបានពន្លត់ វាចោលវិញ។ ហើយពួកគេបង្កវិនាសកម្មនៅលើផែនដី។ អល់ឡោះ មិនស្រឡាញ់ពួកដែលបង្កវិនាសកម្មឡើយ។
65وَلَوْ أَنَّ أَهْلَ الْكِتَابِ آمَنُوا وَاتَّقَوْا لَكَفَّرْنَا عَنْهُمْ سَيِّئَاتِهِمْ وَلَأَدْخَلْنَاهُمْ جَنَّاتِ النَّعِيمِ
ហើយប្រសិនបើពួកអះលីគីតាបមានជំនឿ និងកោតខ្លាច អល់ឡោះវិញនោះ យើងប្រាកដជានឹងលុបបំបាត់ទោសកំហុសទាំង ឡាយរបស់ពួកគេចេញពីពួកគេ ហើយយើងនឹងបញ្ចូលពួកគេទៅ ក្នុងឋានសួគ៌ណាអ៊ីម។
66وَلَوْ أَنَّهُمْ أَقَامُوا التَّوْرَاةَ وَالْإِنجِيلَ وَمَا أُنزِلَ إِلَيْهِم مِّن رَّبِّهِمْ لَأَكَلُوا مِن فَوْقِهِمْ وَمِن تَحْتِ أَرْجُلِهِم ۚ مِّنْهُمْ أُمَّةٌ مُّقْتَصِدَةٌ ۖ وَكَثِيرٌ مِّنْهُمْ سَاءَ مَا يَعْمَلُونَ
ហើយប្រសិនបើពួកគេប្រតិបត្ដិតាមគម្ពីរតាវរ៉ត និងគម្ពីរ អ៊ីញជីល និងអ្វីៗដែលគេបានបញ្ចុះ ឱ្យពួកគេពីម្ចាស់របស់ពួកគេ ពួក គេពិតជានឹងទទួលបាននូវលាភសក្ការៈពីលើពួកគេ(ពីលើមេឃ) និង ខាងក្រោមជើងរបស់ពួកគេ(ពីផែនដី)ជាមិនខាន។ ក្នុងចំណោមពួក គេមានក្រុមមួយដែលប្រកាន់ជំហរកណ្ដាល(លើការពិត)។ តែអ្វី ដែលពួកគេភាគច្រើនប្រព្រឹត្ដនោះគឺអាក្រក់បំផុត។
67۞ يَا أَيُّهَا الرَّسُولُ بَلِّغْ مَا أُنزِلَ إِلَيْكَ مِن رَّبِّكَ ۖ وَإِن لَّمْ تَفْعَلْ فَمَا بَلَّغْتَ رِسَالَتَهُ ۚ وَاللَّهُ يَعْصِمُكَ مِنَ النَّاسِ ۗ إِنَّ اللَّهَ لَا يَهْدِي الْقَوْمَ الْكَافِرِينَ
ឱអ្នកនាំសារ(មូហាំម៉ាត់). ចូរអ្នកផ្ដល់នូវអ្វីដែលគេបាន បញ្ចុះ ឱ្យអ្នកពីម្ចាស់របស់អ្នក។ តែប្រសិនបើអ្នកមិនធ្វើទេនោះគឺ អ្នកមិនបានផ្ដល់សាររបស់ទ្រង់ឡើយ។ ហើយអល់ឡោះនឹងរក្សា អ្នកពី(ទង្វើអាក្រក់)មនុស្សលោក។ ពិតប្រាកដណាស់ អល់ឡោះ មិនចង្អុលបង្ហាញចំពោះក្រុមដែលប្រឆាំងឡើយ។
អាល់-ម៉ាអ៊ីដាលិបិក្រមគូរអាន
120អាយ៉ាត់
MedinanRevelation
65អាយ៉ាត់

ការបកប្រែ — អាល់-ម៉ាអ៊ីដា 65

ជំពូក អាល់-ម៉ាអ៊ីដា អាយ៉ាត់ 65 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : ហើយប្រសិនបើពួកអះលីគីតាបមានជំនឿ និងកោតខ្លាច អល់ឡោះវិញនោះ យើងប្រាកដជានឹងលុបបំបាត់ទោសកំហុសទាំង ឡាយរបស់ពួកគេចេញពីពួកគេ ហើយយើងនឹងបញ្ចូលពួកគេទៅ ក្នុងឋានសួគ៌ណាអ៊ីម។

ជំពូក អាយ៉ាត់ 65/120 — អាល់-ម៉ាអ៊ីដា المائدة (Medinan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: អាល់-ម៉ាអ៊ីដា ស្តាប់, អាល់-ម៉ាអ៊ីដា ការបកប្រែ, អាល់-ម៉ាអ៊ីដា mp3, អាល់-ម៉ាអ៊ីដា pdf. អាយ៉ាត់ 63–67. អត្ថន័យខ្មែរ: ภาษาไทย.




គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 18, 2026

Don't forget us in your sincere prayers