អាល់-អ៊ីមរ៉ាន់ · 158/200
ការបកប្រែ ការបញ្ចេញសំឡេង — អាល់-អ៊ីមរ៉ាន់
وَلَئِن مُّتُّمْ أَوْ قُتِلْتُمْ لَإِلَى اللَّهِ تُحْشَرُونَ ۝١٥٨
Wa la`im muttum `aw qutiltumla ilal laahi tuhsharoon
📖 អត្ថន័យខ្មែរ
(អល់ឡោះស្បថថា)ប្រសិនបើពួកអ្នកបានស្លាប់ ឬត្រូវ គេសម្លាប់នោះ ពួកអ្នកនឹងត្រូវគេប្រមូលផ្ដុំទៅចំពោះអល់ឡោះ។

🎧 ស្តាប់


📜 អាយ៉ាត់ 156-160 — អាល់-អ៊ីមរ៉ាន់

156يَا أَيُّهَا الَّذِينَ آمَنُوا لَا تَكُونُوا كَالَّذِينَ كَفَرُوا وَقَالُوا لِإِخْوَانِهِمْ إِذَا ضَرَبُوا فِي الْأَرْضِ أَوْ كَانُوا غُزًّى لَّوْ كَانُوا عِندَنَا مَا مَاتُوا وَمَا قُتِلُوا لِيَجْعَلَ اللَّهُ ذَٰلِكَ حَسْرَةً فِي قُلُوبِهِمْ ۗ وَاللَّهُ يُحْيِي وَيُمِيتُ ۗ وَاللَّهُ بِمَا تَعْمَلُونَ بَصِيرٌ
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំធ្វើដូចជា ពួកប្រឆាំង ដែលពួកគេបាននិយាយទៅកាន់បងប្អូនរបស់ពួកគេនៅពេលដែលបងប្អូនពួកគេបានធ្វើដំណើរនៅលើផែនដី(ដើម្ប ធ្វើជំនួញ) ឬទៅធ្វើសង្គ្រាមថាៈ ប្រសិនបើពួកគេនៅជាមួយពួក យើង គឺពួកគេមិនស្លាប់ និងមិនត្រូវគេសម្លាប់ឡើយ។ ដោយសារតែ ពាក្យសំដីដូចនោះហើយបានជាអល់ឡោះធ្វើឱ្យចិត្ដរបស់ពួកគេមាន ការសោកស្ដាយយ៉ាងខ្លាំង។ ហើយអល់ឡោះជាអ្នកធ្វើឱ្យរស់ និងជា អ្នកធ្វើឱ្យស្លាប់ ហើយអល់ឡោះមហាឃើញនូវអ្វីដែលពួកអ្នក ប្រព្រឹត្ដ។
157وَلَئِن قُتِلْتُمْ فِي سَبِيلِ اللَّهِ أَوْ مُتُّمْ لَمَغْفِرَةٌ مِّنَ اللَّهِ وَرَحْمَةٌ خَيْرٌ مِّمَّا يَجْمَعُونَ
(អល់ឡោះស្បថថា)ប្រសិនបើពួកអ្នកត្រូវគេសម្លាប់ ក្នុងមាគ៌ារបស់អល់ឡោះ ឬបានស្លាប់(នៅក្នុងសមរភូមិ)គឺការ អភ័យទោស និងការអាណិតស្រឡាញ់ពីអល់ឡោះប្រសើរជាងអ្វី ដែលពួកគេប្រមូលទុក(ទ្រព្យសម្បត្ដិ)នោះ។
158وَلَئِن مُّتُّمْ أَوْ قُتِلْتُمْ لَإِلَى اللَّهِ تُحْشَرُونَ
(អល់ឡោះស្បថថា)ប្រសិនបើពួកអ្នកបានស្លាប់ ឬត្រូវ គេសម្លាប់នោះ ពួកអ្នកនឹងត្រូវគេប្រមូលផ្ដុំទៅចំពោះអល់ឡោះ។
159فَبِمَا رَحْمَةٍ مِّنَ اللَّهِ لِنتَ لَهُمْ ۖ وَلَوْ كُنتَ فَظًّا غَلِيظَ الْقَلْبِ لَانفَضُّوا مِنْ حَوْلِكَ ۖ فَاعْفُ عَنْهُمْ وَاسْتَغْفِرْ لَهُمْ وَشَاوِرْهُمْ فِي الْأَمْرِ ۖ فَإِذَا عَزَمْتَ فَتَوَكَّلْ عَلَى اللَّهِ ۚ إِنَّ اللَّهَ يُحِبُّ الْمُتَوَكِّلِينَ
ដោយសារមានក្ដីអាណិតស្រឡាញ់ពីអល់ឡោះ អ្នក (មូហាំម៉ាត់)បានធ្វើទន់ភ្លន់ចំពោះពួកគេ។ តែបើអ្នកមានអាកប្បកិរិយាកោងកាចនិងរឹងរូសវិញនោះ គឺពួកគេនឹងចាកចេញពីអ្នកជា មិនខាន។ ដូចេ្នះចូរអ្នកអធ្យាស្រ័យដល់ពួកគេនិងសុំអភ័យទោស ឱ្យពួកគេ ហើយចូរអ្នកពិភាក្សាជាមួយពួកគេគ្រប់កិច្ចការ។ នៅ ពេលដែលអ្នកបានសមេ្រចចិត្ដហើយនោះ ចូរអ្នកប្រគល់ការទុកចិត្ដ លើអល់ឡោះ។ ពិតប្រាកដណាស់ អល់ឡោះស្រឡាញ់បណ្ដាអ្នក ដែលប្រគល់ការទុកចិត្ដ(លើទ្រង់)។
160إِن يَنصُرْكُمُ اللَّهُ فَلَا غَالِبَ لَكُمْ ۖ وَإِن يَخْذُلْكُمْ فَمَن ذَا الَّذِي يَنصُرُكُم مِّن بَعْدِهِ ۗ وَعَلَى اللَّهِ فَلْيَتَوَكَّلِ الْمُؤْمِنُونَ
ប្រសិនបើអល់ឡោះជួយដល់ពួកអ្នក គឺគ្មាននរណាម្នាក់ អាចយកឈ្នះលើពួកអ្នកបានឡើយ។ តែបើទ្រង់បោះបង់ពួកអ្នក ចោល តើមានអ្នកណាអាចជួយពួកអ្នកក្រោយពីទ្រង់បាននោះ? ហើយចូរឱ្យបណ្ដាអ្នកដែលមានជំនឿប្រគល់ការទុកចិត្ដទៅលើ អល់ឡោះ។
អាល់-អ៊ីមរ៉ាន់លិបិក្រមគូរអាន
200អាយ៉ាត់
MedinanRevelation
158អាយ៉ាត់

ការបកប្រែ — អាល់-អ៊ីមរ៉ាន់ 158

ជំពូក អាល់-អ៊ីមរ៉ាន់ អាយ៉ាត់ 158 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : (អល់ឡោះស្បថថា)ប្រសិនបើពួកអ្នកបានស្លាប់ ឬត្រូវ គេសម្លាប់នោះ ពួកអ្នកនឹងត្រូវគេប្រមូលផ្ដុំទៅចំពោះអល់ឡោះ។

ជំពូក អាយ៉ាត់ 158/200 — អាល់-អ៊ីមរ៉ាន់ آل عمران (Medinan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: អាល់-អ៊ីមរ៉ាន់ ស្តាប់, អាល់-អ៊ីមរ៉ាន់ ការបកប្រែ, អាល់-អ៊ីមរ៉ាន់ mp3, អាល់-អ៊ីមរ៉ាន់ pdf. អាយ៉ាត់ 156–160. អត្ថន័យខ្មែរ: ภาษาไทย.




គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 18, 2026

Don't forget us in your sincere prayers