អាស់-ស្យូរ៉ា · 12/53
ការបកប្រែ ការបញ្ចេញសំឡេង — អាស់-ស្យូរ៉ា
لَهُ مَقَالِيدُ السَّمَاوَاتِ وَالْأَرْضِ ۖ يَبْسُطُ الرِّزْقَ لِمَن يَشَاءُ وَيَقْدِرُ ۚ إِنَّهُ بِكُلِّ شَيْءٍ عَلِيمٌ ١٢
Transliteration
Lahoo maqaaleedus samaawaati wal ardi yabsutur rizqa limany yashaaa`u wa yaqdir; innahoo bikulli shai`unw wa Huwas Samee`ul Baseer
ការបកប្រែ (អត្ថន័យខ្មែរ)
📖 អត្ថន័យខ្មែរ
កូនសោមេឃជាច្រើនជាន់ និងផែនដីគឺជាកម្មសិទ្ធិរបស់ ទ្រង់។ ទ្រង់បើកទូលាយ និងក្បិតក្បៀតលាភសក្ការៈចំពោះអ្នក ណាដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវ រាល់អ្វីៗទាំងអស់។
Additional reference in ภาษาไทย
🎧 ស្តាប់
📜 អាយ៉ាត់ 10-14 — អាស់-ស្យូរ៉ា
10وَمَا اخْتَلَفْتُمْ فِيهِ مِن شَيْءٍ فَحُكْمُهُ إِلَى اللَّهِ ۚ ذَٰلِكُمُ اللَّهُ رَبِّي عَلَيْهِ تَوَكَّلْتُ وَإِلَيْهِ أُنِيبُ
ហើយអ្វីដែលពួកអ្នក(មនុស្សលោក)បានខ្វែងគំនិតគ្នា នូវប្រការណាមួយនៅក្នុងកិច្ចការសាសនា ដំណោះស្រាយរបស់វា គឺត្រូវវិលត្រឡប់ទៅកាន់អល់ឡោះ ។ នោះហើយគឺអល់ឡោះ ជាម្ចាស់របស់ខ្ញុំដែលខ្ញុំប្រគល់ការទុកចិត្ដចំពោះទ្រង់ ហើយចំពោះ ទ្រង់តែមួយគត់ដែលខ្ញុំត្រូវវិលត្រឡប់។
11فَاطِرُ السَّمَاوَاتِ وَالْأَرْضِ ۚ جَعَلَ لَكُم مِّنْ أَنفُسِكُمْ أَزْوَاجًا وَمِنَ الْأَنْعَامِ أَزْوَاجًا ۖ يَذْرَؤُكُمْ فِيهِ ۚ لَيْسَ كَمِثْلِهِ شَيْءٌ ۖ وَهُوَ السَّمِيعُ الْبَصِيرُ
ទ្រង់គឺជាអ្នកដែលបង្កើតមេឃជាច្រើនជាន់ និងផែនដី។ ទ្រង់បានបង្កើតពួកអ្នកឱ្យមានគូចេញអំពីពួកអ្នកផ្ទាល់ ហើយសត្វ ពាហនៈក៏មានគូដែរ។ តាមរយៈការឱ្យមានគូនេះ ទ្រង់បង្កើត អ្នកទាំងអស់គ្នា។ គ្មានអ្វីមកប្រដូចនឹងទ្រង់បានឡើយ។ ហើយ ទ្រង់មហាឮ មហាឃើញ។
12لَهُ مَقَالِيدُ السَّمَاوَاتِ وَالْأَرْضِ ۖ يَبْسُطُ الرِّزْقَ لِمَن يَشَاءُ وَيَقْدِرُ ۚ إِنَّهُ بِكُلِّ شَيْءٍ عَلِيمٌ
កូនសោមេឃជាច្រើនជាន់ និងផែនដីគឺជាកម្មសិទ្ធិរបស់ ទ្រង់។ ទ្រង់បើកទូលាយ និងក្បិតក្បៀតលាភសក្ការៈចំពោះអ្នក ណាដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវ រាល់អ្វីៗទាំងអស់។
13۞ شَرَعَ لَكُم مِّنَ الدِّينِ مَا وَصَّىٰ بِهِ نُوحًا وَالَّذِي أَوْحَيْنَا إِلَيْكَ وَمَا وَصَّيْنَا بِهِ إِبْرَاهِيمَ وَمُوسَىٰ وَعِيسَىٰ ۖ أَنْ أَقِيمُوا الدِّينَ وَلَا تَتَفَرَّقُوا فِيهِ ۚ كَبُرَ عَلَى الْمُشْرِكِينَ مَا تَدْعُوهُمْ إِلَيْهِ ۚ اللَّهُ يَجْتَبِي إِلَيْهِ مَن يَشَاءُ وَيَهْدِي إِلَيْهِ مَن يُنِيبُ
ទ្រង់បានដាក់ចេញនូវច្បាប់សាសនាអ៊ីស្លាមសម្រាប់ពួក អ្នក(មនុស្សលោក) ដូចអ្វីដែលទ្រង់បានដាក់បង្គាប់វាទៅលើនួហ និងអ្វីដែលយើងបានបញ្ចុះឱ្យអ្នក(មូហាំម៉ាត់) ហើយនិងអ្វីដែល យើងបានបង្គាប់ទៅលើអ៊ីព្រហ៊ីម មូសា និងអ៊ីសានឹងវាដែរ ដោយ ឱ្យពួកអ្នកពង្រឹងសាសនា និងកុំឱ្យពួកអ្នកបែកបាក់គ្នាក្នុងកិច្ចការ សាសនាឱ្យសោះ។ វាធ្ងន់ធ្ងរបំផុតសម្រាប់ពួកមូស្ហរីគីននូវអ្វីដែល អ្នកអំពាវនាវពួកគេទៅកាន់វា(សាសនា)នោះ។ អល់ឡោះជ្រើស រើសអ្នកណាដែលទ្រង់មានចេតនាឱ្យទៅកាន់សាសនារបស់ទ្រង់ ហើយទ្រង់ចង្អុលបង្ហាញដល់អ្នកណាដែលវិលត្រឡប់ទៅកាន់ទ្រង់ (ដោយសុំអភ័យទោស និងគោរពតាមបទបញ្ជារបស់ទ្រង់)។
14وَمَا تَفَرَّقُوا إِلَّا مِن بَعْدِ مَا جَاءَهُمُ الْعِلْمُ بَغْيًا بَيْنَهُمْ ۚ وَلَوْلَا كَلِمَةٌ سَبَقَتْ مِن رَّبِّكَ إِلَىٰ أَجَلٍ مُّسَمًّى لَّقُضِيَ بَيْنَهُمْ ۚ وَإِنَّ الَّذِينَ أُورِثُوا الْكِتَابَ مِن بَعْدِهِمْ لَفِي شَكٍّ مِّنْهُ مُرِيبٍ
ហើយពួកគេ(ពួកមូស្ហរីគីន)បានបែកបាក់គ្នាដោយសារ តែការច្រណែនឈ្នានីសរវាងពួកគេក្រោយពេលដែលចំណេះដឹង បានមកដល់ពួកគេហើយនោះ។ ហើយប្រសិនបើគ្មានការកំណត់ ពន្យារ(ដាក់ទារុណកម្ម)ពីម្ចាស់របស់អ្នករហូតដល់ពេលកំណត់ទេ នោះ គេពិតជានឹងកាត់សេចក្ដីរវាងពួកគេ(ដាក់ទារុណកម្មក្នុង លោកិយ)ជាមិនខាន។ ហើយពិតប្រាកដណាស់ ពួកដែលត្រូវបាន ទទួលមរតកនូវគម្ពីរ(តាវរ៉ត និងអ៊ីញជីល)បន្ទាប់ពីពួកគេ(យ៉ាហ៊ូទី ណាសរ៉នី)នោះ គឺស្ថិតនៅក្នុងភាពមន្ទិលសង្ស័យយ៉ាងខ្លាំង អំពីវា(សាសនាអ៊ីស្លាម)។
អាស់-ស្យូរ៉ាលិបិក្រមគូរអាន
53អាយ៉ាត់
MeccanRevelation
12អាយ៉ាត់
ការបកប្រែ — អាស់-ស្យូរ៉ា 12
ជំពូក អាស់-ស្យូរ៉ា អាយ៉ាត់ 12 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : កូនសោមេឃជាច្រើនជាន់ និងផែនដីគឺជាកម្មសិទ្ធិរបស់ ទ្រង់។ ទ្រង់បើកទូលាយ និងក្បិតក្បៀតលាភសក្ការៈចំពោះអ្នក ណាដែលទ្រង់មានចេតនា។ ពិតប្រាកដណាស់ ទ្រង់ដឹងបំផុតនូវ រាល់អ្វីៗទាំងអស់។ជំពូក អាយ៉ាត់ 12/53 — អាស់-ស្យូរ៉ា الشورى (Meccan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: អាស់-ស្យូរ៉ា ស្តាប់, អាស់-ស្យូរ៉ា ការបកប្រែ, អាស់-ស្យូរ៉ា mp3, អាស់-ស្យូរ៉ា pdf. អាយ៉ាត់ 10–14. អត្ថន័យខ្មែរ: ภาษาไทย.
العربية
English
Bahasa Indonesia
Türkçe
Русский
فارسی
Français
اردو
বাংলা
Deutsch
Español
中文
हिन्दी
Português
Italiano
ภาษาไทย
Polski
Nederlands
Shqip
Kiswahili
O'zbek
தமிழ்
Melayu
Bosanski
Soomaali
Azərbaycan
کوردی
한국어
日本語
Svenska
Dansk
Norsk
پښتو
മലയാളം
සිංහල
Tamazight
Hausa
አማርኛ
Български
Тоҷикӣ
Қазақша
Filipino
سنڌي
Yorùbá
Fulfulde
Татарча
ئۇيغۇرچە
Кыргызча
ਪੰਜਾਬੀ
Jawa
తెలుగు
မြန်မာ
ગુજરાતી
Oromo
मराठी
Tiếng Việt
Malagasy
Нохчийн
Wolof
ދިވެހި
ಕನ್ನಡ
Українська
Ελληνικά
ქართული
ខ្មែរ
دری
Qafar af
Maranao
नेपाली
គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់
Tuesday, August 18, 2026
Don't forget us in your sincere prayers








