សាបា · 35/54
ការបកប្រែ ការបញ្ចេញសំឡេង — សាបា
وَقَالُوا نَحْنُ أَكْثَرُ أَمْوَالًا وَأَوْلَادًا وَمَا نَحْنُ بِمُعَذَّبِينَ ۝٣٥
Wa qaaloo nahnu aksaru amwaalanw wa awlaadanw wa maa nahnu bimu `azzabeen
📖 អត្ថន័យខ្មែរ
ហើយពួកគេបាននិយាយថាៈ ពួកយើងគឺជាអ្នកដែលមាន ទ្រព្យសម្បត្ដិ និងកូនចៅច្រើនជាងគេ ហើយពួកយើងមិនមែនជា អ្នកដែលត្រូវគេដាក់ទណ្ឌកម្មឡើយ។
🎧 ស្តាប់

📜 អាយ៉ាត់ 33-37 — សាបា

33وَقَالَ الَّذِينَ اسْتُضْعِفُوا لِلَّذِينَ اسْتَكْبَرُوا بَلْ مَكْرُ اللَّيْلِ وَالنَّهَارِ إِذْ تَأْمُرُونَنَا أَن نَّكْفُرَ بِاللَّهِ وَنَجْعَلَ لَهُ أَندَادًا ۚ وَأَسَرُّوا النَّدَامَةَ لَمَّا رَأَوُا الْعَذَابَ وَجَعَلْنَا الْأَغْلَالَ فِي أَعْنَاقِ الَّذِينَ كَفَرُوا ۚ هَلْ يُجْزَوْنَ إِلَّا مَا كَانُوا يَعْمَلُونَ
ពួកដែលត្រូវគេជិះជាន់បាននិយាយទៅកាន់ពួកក្រអឺត ក្រទមវិញថាៈ ផ្ទុយទៅវិញនោះជាឧបាយកលទាំងយប់ទាំងថ្ងៃនៅ ពេលពួកអ្នកបញ្ជាពួកយើងឱ្យប្រឆាំងនឹងអល់ឡោះ និងឱ្យពួកយើង ធ្វើស្ហ៊ីរិកចំពោះទ្រង់។ ហើយពួកគេទាំងពីរក្រុមមានការសោកស្ដាយ យ៉ាងខ្លាំងនៅពេលដែលពួកគេបានឃើញទារុណកម្ម។ ហើយយើង បានដាក់ច្រវាក់កពួកដែលបានប្រឆាំង។ ពួកគេមិនត្រូវគេតបស្នង ឡើយ លើកលែងតែអ្វីដែលពួកគេបានប្រព្រឹត្ដប៉ុណ្ណោះ។
34وَمَا أَرْسَلْنَا فِي قَرْيَةٍ مِّن نَّذِيرٍ إِلَّا قَالَ مُتْرَفُوهَا إِنَّا بِمَا أُرْسِلْتُم بِهِ كَافِرُونَ
ហើយរាល់ៗអ្នកដាស់តឿនព្រមានដែលយើងបានបញ្ជូន ទៅកាន់ភូមិស្រុកណាមួយ គឺពួកដែលមានទ្រព្យសម្បត្ដិស្ដុកស្ដម្ភ នៃភូមិស្រុកនោះតែងតែនិយាយថាៈ ពិតប្រាកដណាស់ ពួកយើង គឺជាអ្នកដែលប្រឆាំងនឹងអ្វីដែលគេបញ្ជូនពួកអ្នកឱ្យនាំវាមក។
35وَقَالُوا نَحْنُ أَكْثَرُ أَمْوَالًا وَأَوْلَادًا وَمَا نَحْنُ بِمُعَذَّبِينَ
ហើយពួកគេបាននិយាយថាៈ ពួកយើងគឺជាអ្នកដែលមាន ទ្រព្យសម្បត្ដិ និងកូនចៅច្រើនជាងគេ ហើយពួកយើងមិនមែនជា អ្នកដែលត្រូវគេដាក់ទណ្ឌកម្មឡើយ។
36قُلْ إِنَّ رَبِّي يَبْسُطُ الرِّزْقَ لِمَن يَشَاءُ وَيَقْدِرُ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يَعْلَمُونَ
ចូរអ្នកពោលថាៈ ពិតប្រាកដណាស់ អល់ឡោះបើកទូលាយ និងក្បិតក្បៀតនូវលាភសក្ការៈចំពោះអ្នកណាដែលទ្រង់មាន ចេតនា។ ក៏ប៉ុន្ដែមនុស្សលោកភាគច្រើនមិនដឹងឡើយ។
37وَمَا أَمْوَالُكُمْ وَلَا أَوْلَادُكُم بِالَّتِي تُقَرِّبُكُمْ عِندَنَا زُلْفَىٰ إِلَّا مَنْ آمَنَ وَعَمِلَ صَالِحًا فَأُولَٰئِكَ لَهُمْ جَزَاءُ الضِّعْفِ بِمَا عَمِلُوا وَهُمْ فِي الْغُرُفَاتِ آمِنُونَ
ហើយពុំមែនទ្រព្យសម្បត្ដិរបស់ពួកអ្នក និងកូនចៅរបស់ ពួកអ្នកដែលធ្វើឱ្យពួកអ្នកជិតមកចំពោះយើងនោះឡើយ លើក លែងតែអ្នកដែលមានជំនឿនិងបានសាងអំពើល្អត្រឹមត្រូវប៉ុណ្ណោះ។ ដូចេ្នះ អ្នកទាំងនោះនឹងទទួលបានការតបស្នងទេ្វដងដោយសារតែអ្វី ដែលពួកគេបានសាង ហើយពួកគេជាអ្នកដែលមានសន្ដិភាពបំផុត នៅកន្លែងដ៏ខ្ពង់ខ្ពស់(ឋានសួគ៌)។
សាបាលិបិក្រមគូរអាន
54អាយ៉ាត់
MeccanRevelation
35អាយ៉ាត់

ការបកប្រែ — សាបា 35

ជំពូក សាបា អាយ៉ាត់ 35 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : ហើយពួកគេបាននិយាយថាៈ ពួកយើងគឺជាអ្នកដែលមាន ទ្រព្យសម្បត្ដិ និងកូនចៅច្រើនជាងគេ ហើយពួកយើងមិនមែនជា អ្នកដែលត្រូវគេដាក់ទណ្ឌកម្មឡើយ។

ជំពូក អាយ៉ាត់ 35/54 — សាបា سبأ (Meccan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: សាបា ស្តាប់, សាបា ការបកប្រែ, សាបា mp3, សាបា pdf. អាយ៉ាត់ 33–37. អត្ថន័យខ្មែរ: ภาษาไทย.




គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 18, 2026

Don't forget us in your sincere prayers