អាន់-នូរ · 25/64
ការបកប្រែ ការបញ្ចេញសំឡេង — អាន់-នូរ
يَوْمَئِذٍ يُوَفِّيهِمُ اللَّهُ دِينَهُمُ الْحَقَّ وَيَعْلَمُونَ أَنَّ اللَّهَ هُوَ الْحَقُّ الْمُبِينُ ۝٢٥
Yawma`iziny yuwaf feehimul laahu deenahumul haqqa wa ya`lamoona annal laaha Huwal Haqqul Mubeen
📖 អត្ថន័យខ្មែរ
នៅថ្ងៃនោះអល់ឡោះនឹងតបស្នងរាល់ការប្រព្រឹត្ដរបស់ ពួកគេមិនឱ្យខ្វះចន្លោះឡើយ។ ហើយពួកគេនឹងដឹងថា ពិតប្រាកដ ណាស់អល់ឡោះគឺជាអ្នកដែលយុត្ដិធម៌ច្បាស់លាស់បំផុត។
🎧 ស្តាប់

📜 អាយ៉ាត់ 23-27 — អាន់-នូរ

23إِنَّ الَّذِينَ يَرْمُونَ الْمُحْصَنَاتِ الْغَافِلَاتِ الْمُؤْمِنَاتِ لُعِنُوا فِي الدُّنْيَا وَالْآخِرَةِ وَلَهُمْ عَذَابٌ عَظِيمٌ
ពិតប្រាកដណាស់ ពួកដែលចោទប្រកាន់(អំពីរឿងហ្ស៊ីណា ទៅលើ)ស្ដ្រីៗដែលល្អបរិសុទ្ធដែលមិនធ្លាប់គិតផេ្ដសផ្ដាស និងមាន ជំនឿនោះ ពួកគេនឹងត្រូវបានគេដាក់បណ្ដាសាទាំងក្នុងលោកិយ និង ថ្ងៃបរលោក ហើយពួកគេនឹងទទួលទារុណកម្មយ៉ាងធ្ងន់ធ្ងរបំផុត។
24يَوْمَ تَشْهَدُ عَلَيْهِمْ أَلْسِنَتُهُمْ وَأَيْدِيهِمْ وَأَرْجُلُهُم بِمَا كَانُوا يَعْمَلُونَ
នៅថ្ងៃ(បរលោក)អណ្ដាតនិងដៃជើងរបស់ពួកគេនឹងធ្វើជា សាក្សីចំពោះអ្វីដែលពួកគេធ្លាប់បានប្រព្រឹត្ដ(នៅក្នុងលោកិយនេះ)។
25يَوْمَئِذٍ يُوَفِّيهِمُ اللَّهُ دِينَهُمُ الْحَقَّ وَيَعْلَمُونَ أَنَّ اللَّهَ هُوَ الْحَقُّ الْمُبِينُ
នៅថ្ងៃនោះអល់ឡោះនឹងតបស្នងរាល់ការប្រព្រឹត្ដរបស់ ពួកគេមិនឱ្យខ្វះចន្លោះឡើយ។ ហើយពួកគេនឹងដឹងថា ពិតប្រាកដ ណាស់អល់ឡោះគឺជាអ្នកដែលយុត្ដិធម៌ច្បាស់លាស់បំផុត។
26الْخَبِيثَاتُ لِلْخَبِيثِينَ وَالْخَبِيثُونَ لِلْخَبِيثَاتِ ۖ وَالطَّيِّبَاتُ لِلطَّيِّبِينَ وَالطَّيِّبُونَ لِلطَّيِّبَاتِ ۚ أُولَٰئِكَ مُبَرَّءُونَ مِمَّا يَقُولُونَ ۖ لَهُم مَّغْفِرَةٌ وَرِزْقٌ كَرِيمٌ
ពួកស្ដ្រីដែលប្រព្រឹត្ដអំពើអាក្រក់គឺសម្រាប់ពួកបុរសដែល ប្រព្រឹត្ដអាក្រក់។ ហើយពួកបុរសដែលប្រព្រឹត្ដអំពើអាក្រក់ គឺ សម្រាប់ស្ដ្រីដែលប្រព្រឹត្ដអំពើអាក្រក់។ រីឯបណ្ដាស្ដ្រីដែលសាង អំពើល្អគឺសម្រាប់បុរសដែលសាងអំពើល្អ ហើយបុរសដែលសាង អំពើល្អគឺសម្រាប់ស្ដ្រីដែលសាងអំពើល្អ។ អ្នក(ដែលធ្វើល្អ)ទាំង នោះ(ដូចជាសហ្វវ៉ាន និងអាអ៊ីស្ហះ)ហើយគឺជាអ្នកដែលស្អាតស្អំ អំពីអ្វីដែលពួកគេចោទប្រកាន់។ ពួកគេនឹងទទួលបានការអភ័យ ទោស និងលាភសក្ការៈដ៏ល្អប្រពៃ(ឋានសួគ៌)។
27يَا أَيُّهَا الَّذِينَ آمَنُوا لَا تَدْخُلُوا بُيُوتًا غَيْرَ بُيُوتِكُمْ حَتَّىٰ تَسْتَأْنِسُوا وَتُسَلِّمُوا عَلَىٰ أَهْلِهَا ۚ ذَٰلِكُمْ خَيْرٌ لَّكُمْ لَعَلَّكُمْ تَذَكَّرُونَ
ឱបណ្ដាអ្នកដែលមានជំនឿ. ចូរពួកអ្នកកុំចូលក្នុងលំនៅដ្ឋាន(អ្នកដទៃ) ក្រៅពីលំនៅដ្ឋានរបស់ពួកអ្នកឱ្យសោះ លុះត្រាតែ ពួកអ្នកសុំការអនុញ្ញាតនិងឱ្យសាឡាម ទៅម្ចាស់ផ្ទះរបស់គេជា មុនសិន។ ទាំងនោះជាប្រការល្អសម្រាប់ពួកអ្នក សង្ឃឹមថា ពួក អ្នកនឹងចងចាំ។
អាន់-នូរលិបិក្រមគូរអាន
64អាយ៉ាត់
MedinanRevelation
25អាយ៉ាត់

ការបកប្រែ — អាន់-នូរ 25

ជំពូក អាន់-នូរ អាយ៉ាត់ 25 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : នៅថ្ងៃនោះអល់ឡោះនឹងតបស្នងរាល់ការប្រព្រឹត្ដរបស់ ពួកគេមិនឱ្យខ្វះចន្លោះឡើយ។ ហើយពួកគេនឹងដឹងថា ពិតប្រាកដ ណាស់អល់ឡោះគឺជាអ្នកដែលយុត្ដិធម៌ច្បាស់លាស់បំផុត។

ជំពូក អាយ៉ាត់ 25/64 — អាន់-នូរ النور (Medinan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: អាន់-នូរ ស្តាប់, អាន់-នូរ ការបកប្រែ, អាន់-នូរ mp3, អាន់-នូរ pdf. អាយ៉ាត់ 23–27. អត្ថន័យខ្មែរ: ภาษาไทย.




គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 18, 2026

Don't forget us in your sincere prayers