អាល់-ម៉ាអ៊ីដា · 25/120
ការបកប្រែ ការបញ្ចេញសំឡេង — អាល់-ម៉ាអ៊ីដា
قَالَ رَبِّ إِنِّي لَا أَمْلِكُ إِلَّا نَفْسِي وَأَخِي ۖ فَافْرُقْ بَيْنَنَا وَبَيْنَ الْقَوْمِ الْفَاسِقِينَ ۝٢٥
Qaala Rabbi innee laaa amliku illaa nafsee wa akhee fafruq bainanaa wa bainal qawmil faasiqeen
📖 អត្ថន័យខ្មែរ
មូសាបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. ខ្ញុំពិតជាមិនអាចគ្រប់ គ្រងបានក្រៅពីរូបខ្ញុំ និងបងរបស់ខ្ញុំឡើយ។ ហេតុនេះ សូមទ្រង់ មេត្ដាបំបែករវាងពួកយើងនិងក្រុមដែលប្រព្រឹត្ដបទល្មើសផង។
🎧 ស្តាប់

📜 អាយ៉ាត់ 23-27 — អាល់-ម៉ាអ៊ីដា

23قَالَ رَجُلَانِ مِنَ الَّذِينَ يَخَافُونَ أَنْعَمَ اللَّهُ عَلَيْهِمَا ادْخُلُوا عَلَيْهِمُ الْبَابَ فَإِذَا دَخَلْتُمُوهُ فَإِنَّكُمْ غَالِبُونَ ۚ وَعَلَى اللَّهِ فَتَوَكَّلُوا إِن كُنتُم مُّؤْمِنِينَ
បុរសពីរនាក់ក្នុងចំណោមបណ្ដាអ្នកដែលកោតខ្លាច អល់ឡោះដែលអល់ឡោះបានប្រទានលាភសក្ការៈដល់ពួកគេ ទាំងពីរបាននិយាយថាៈ ចូរពួកអ្នកសម្រុកចូលទៅកាន់ពួកគេតាម ច្រកទ្វារ។ បើកាលណាពួកអ្នកបានចូលតាមវា ពិតប្រាកដណាស់ ពួកអ្នកគឺជាអ្នកដែលមានជ័យជំនះ។ ហើយចូរពួកអ្នកប្រគល់ការ ទុកចិត្ដចំពោះអល់ឡោះចុះ ប្រសិនបើពួកអ្នកជាអ្នកមានជំនឿ។
24قَالُوا يَا مُوسَىٰ إِنَّا لَن نَّدْخُلَهَا أَبَدًا مَّا دَامُوا فِيهَا ۖ فَاذْهَبْ أَنتَ وَرَبُّكَ فَقَاتِلَا إِنَّا هَاهُنَا قَاعِدُونَ
ពួកគេ(ក្រុមរបស់មូសា)បាននិយាយថាៈ ឱមូសា. ពិត ប្រាកដណាស់ ពួកយើងមិនអាចចូលទីនោះបានជាដាច់ខាត ដរាប ណាពួកគេនៅទីនោះ។ ចូរអ្នក និងម្ចាស់របស់អ្នកធ្វើដំណើរទៅ ហើយចូរអ្នកទាំងពីរច្បាំងចុះ ពិតប្រាកដណាស់ពួកយើងអង្គុយ នៅទីនេះហើយ។
25قَالَ رَبِّ إِنِّي لَا أَمْلِكُ إِلَّا نَفْسِي وَأَخِي ۖ فَافْرُقْ بَيْنَنَا وَبَيْنَ الْقَوْمِ الْفَاسِقِينَ
មូសាបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. ខ្ញុំពិតជាមិនអាចគ្រប់ គ្រងបានក្រៅពីរូបខ្ញុំ និងបងរបស់ខ្ញុំឡើយ។ ហេតុនេះ សូមទ្រង់ មេត្ដាបំបែករវាងពួកយើងនិងក្រុមដែលប្រព្រឹត្ដបទល្មើសផង។
26قَالَ فَإِنَّهَا مُحَرَّمَةٌ عَلَيْهِمْ ۛ أَرْبَعِينَ سَنَةً ۛ يَتِيهُونَ فِي الْأَرْضِ ۚ فَلَا تَأْسَ عَلَى الْقَوْمِ الْفَاسِقِينَ
អល់ឡោះបានមានបន្ទូលថាៈ ការពិតវា(ទឹកដីដ៏ស្អាតស្អំ) ត្រូវបានហាមឃាត់ចំពោះពួកគេរយៈពេលសែសិបឆ្នាំ។ ពួកគេ វងេ្វងនៅលើទឹកដីនោះ។ ហេតុនេះអ្នកមិនត្រូវព្រួយបារម្ភចំពោះ ក្រុមដែលប្រព្រឹត្ដបទល្មើសឡើយ។
27۞ وَاتْلُ عَلَيْهِمْ نَبَأَ ابْنَيْ آدَمَ بِالْحَقِّ إِذْ قَرَّبَا قُرْبَانًا فَتُقُبِّلَ مِنْ أَحَدِهِمَا وَلَمْ يُتَقَبَّلْ مِنَ الْآخَرِ قَالَ لَأَقْتُلَنَّكَ ۖ قَالَ إِنَّمَا يَتَقَبَّلُ اللَّهُ مِنَ الْمُتَّقِينَ
ចូរអ្នក(មូហាំម៉ាត់)និទានប្រាប់ពួកគេ(អំបូរអ៊ីស្រាអែល) អំពីប្រវត្ដិពិតនៃកូនទាំងពីររបស់អាដាំ(កពេល និងហាពេល)នៅ ពេលដែលពួកគេទាំងពីរបានធ្វើគួរហ្ពាន(ការសំឡេះសត្វដើម្បី អល់ឡោះ) ដូចេ្នះគេ(អល់ឡោះ)ក៏បានទទួលយកគួរហ្ពានម្នាក់ ក្នុងចំណោមពួកគេទាំងពីរ(ហាពេល) តែគេមិនទទួលយកគួរហ្ពាន ម្នាក់ទៀតឡើយ។ គេ(កពេល)បានព្រមានថាៈ ខ្ញុំប្រាកដជានឹង សម្លាប់ឯង។ គេ(ហាពេល)បានតបថាៈ ជាការពិតណាស់ អល់ឡោះទទួលយក(គួរហ្ពាន)ក្នុងចំណោមអ្នកដែលគោរព កោតខ្លាចអល់ឡោះ។
អាល់-ម៉ាអ៊ីដាលិបិក្រមគូរអាន
120អាយ៉ាត់
MedinanRevelation
25អាយ៉ាត់

ការបកប្រែ — អាល់-ម៉ាអ៊ីដា 25

ជំពូក អាល់-ម៉ាអ៊ីដា អាយ៉ាត់ 25 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : មូសាបានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. ខ្ញុំពិតជាមិនអាចគ្រប់ គ្រងបានក្រៅពីរូបខ្ញុំ និងបងរបស់ខ្ញុំឡើយ។ ហេតុនេះ សូមទ្រង់ មេត្ដាបំបែករវាងពួកយើងនិងក្រុមដែលប្រព្រឹត្ដបទល្មើសផង។

ជំពូក អាយ៉ាត់ 25/120 — អាល់-ម៉ាអ៊ីដា المائدة (Medinan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: អាល់-ម៉ាអ៊ីដា ស្តាប់, អាល់-ម៉ាអ៊ីដា ការបកប្រែ, អាល់-ម៉ាអ៊ីដា mp3, អាល់-ម៉ាអ៊ីដា pdf. អាយ៉ាត់ 23–27. អត្ថន័យខ្មែរ: ภาษาไทย.




គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 18, 2026

Don't forget us in your sincere prayers