អាល់-អារ៉ាហ្វ · 21/206
ការបកប្រែ ការបញ្ចេញសំឡេង — អាល់-អារ៉ាហ្វ
وَقَاسَمَهُمَا إِنِّي لَكُمَا لَمِنَ النَّاصِحِينَ ۝٢١
Wa qaasamahumaaa innee lakumaa laminan naasiheen
📖 អត្ថន័យខ្មែរ
ហើយស្ហៃតនបានស្បថចំពោះគេទាំងពីរថាៈ ការពិតខ្ញុំ ស្ថិតក្នុងចំណោមពួកដែលផ្ដល់យោបល់ដល់អ្នកទាំងពីរ។

🎧 ស្តាប់


📜 អាយ៉ាត់ 19-23 — អាល់-អារ៉ាហ្វ

19وَيَا آدَمُ اسْكُنْ أَنتَ وَزَوْجُكَ الْجَنَّةَ فَكُلَا مِنْ حَيْثُ شِئْتُمَا وَلَا تَقْرَبَا هَٰذِهِ الشَّجَرَةَ فَتَكُونَا مِنَ الظَّالِمِينَ
ឱអាដាំ. ចូរអ្នកនិងភរិយារបស់អ្នកស្នាក់នៅក្នុងឋានសួគ៌ នេះចុះ ហើយចូរអ្នកទាំងពីរទទួលទានអំពីអ្វីដែលអ្នកទាំងពីរត្រូវ ការ។ តែអ្នកទាំងពីរកុំទៅជិតដើមឈើមួយនេះឱ្យសោះ ព្រោះវា នឹងធ្វើឱ្យអ្នកទាំងពីរស្ថិតក្នុងចំណោមពួកដែលបំពាន។
20فَوَسْوَسَ لَهُمَا الشَّيْطَانُ لِيُبْدِيَ لَهُمَا مَا وُورِيَ عَنْهُمَا مِن سَوْآتِهِمَا وَقَالَ مَا نَهَاكُمَا رَبُّكُمَا عَنْ هَٰذِهِ الشَّجَرَةِ إِلَّا أَن تَكُونَا مَلَكَيْنِ أَوْ تَكُونَا مِنَ الْخَالِدِينَ
ហើយស្ហៃតនបានញុះញង់គេទាំងពីរ ដើម្បីលាតត្រដាង ពីភាពអាក្រាតរបស់គេទាំងពីរ ដែលគេ(អល់ឡោះ)បានបិទបាំង អំពីគេទាំងពីរ ហើយវា(ស្ហៃតន)បាននិយាយថាៈ ម្ចាស់របស់អ្នក ទាំងពីរមិនបានហាមឃាត់អ្នកទាំងពីរអំពីដើមឈើនេះក្រៅពីខ្លាច អ្នកទាំងពីរក្លាយជាម៉ាឡាអ៊ីកាត់ ឬខ្លាចអ្នកទាំងពីរស្ថិតក្នុងចំណោម អ្នកដែលមានជីវិតអមតៈ(ក្នុងឋានសួគ៌)នោះឡើយ។
21وَقَاسَمَهُمَا إِنِّي لَكُمَا لَمِنَ النَّاصِحِينَ
ហើយស្ហៃតនបានស្បថចំពោះគេទាំងពីរថាៈ ការពិតខ្ញុំ ស្ថិតក្នុងចំណោមពួកដែលផ្ដល់យោបល់ដល់អ្នកទាំងពីរ។
22فَدَلَّاهُمَا بِغُرُورٍ ۚ فَلَمَّا ذَاقَا الشَّجَرَةَ بَدَتْ لَهُمَا سَوْآتُهُمَا وَطَفِقَا يَخْصِفَانِ عَلَيْهِمَا مِن وَرَقِ الْجَنَّةِ ۖ وَنَادَاهُمَا رَبُّهُمَا أَلَمْ أَنْهَكُمَا عَن تِلْكُمَا الشَّجَرَةِ وَأَقُل لَّكُمَا إِنَّ الشَّيْطَانَ لَكُمَا عَدُوٌّ مُّبِينٌ
ហើយវាបានបញ្ចុះបញ្ចូលគេទាំងពីរដោយការបោក ប្រាស់។ នៅពេលដែលគេទាំងពីរបានភ្លក្សផ្លែឈើនោះ ភាពអាក្រាត របស់គេទាំងពីរក៏បានលាតត្រដាងចំពោះគេទាំងពីរ ហើយគេទាំង ពីរបានបេះស្លឹកឈើឋានសួគ៌យកមកបិទបាំងលើរាងកាយរបស់គេ ទាំងពីរ។ ពេលនោះម្ចាស់របស់គេទាំងពីរបានហៅគេទាំងពីរដោយ មានបន្ទូលថាៈ តើយើងមិនបានហាមឃាត់អ្នកទាំងពីរអំពីដើមឈើ នោះ និងបានប្រាប់អ្នកទាំងពីរថាៈ ជាការពិតណាស់ ស្ហៃតនគឺជា សត្រូវយ៉ាងពិតប្រាកដចំពោះអ្នកទាំងពីរទេឬ
23قَالَا رَبَّنَا ظَلَمْنَا أَنفُسَنَا وَإِن لَّمْ تَغْفِرْ لَنَا وَتَرْحَمْنَا لَنَكُونَنَّ مِنَ الْخَاسِرِينَ
គេទាំងពីរបានបួងសួងសុំថាៈ ឱម្ចាស់របស់ពួកយើង. ពួក យើងបានបំពានលើខ្លួនឯងហើយ តែបើទ្រង់មិនអភ័យទោស និង អាណិតស្រឡាញ់ដល់ពួកយើងទេនោះ ពួកយើងច្បាស់ជាស្ថិតក្នុង ចំណោមអ្នកដែលខាតបង់ជាមិនខាន។
អាល់-អារ៉ាហ្វលិបិក្រមគូរអាន
206អាយ៉ាត់
MeccanRevelation
21អាយ៉ាត់

ការបកប្រែ — អាល់-អារ៉ាហ្វ 21

ជំពូក អាល់-អារ៉ាហ្វ អាយ៉ាត់ 21 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : ហើយស្ហៃតនបានស្បថចំពោះគេទាំងពីរថាៈ ការពិតខ្ញុំ ស្ថិតក្នុងចំណោមពួកដែលផ្ដល់យោបល់ដល់អ្នកទាំងពីរ។

ជំពូក អាយ៉ាត់ 21/206 — អាល់-អារ៉ាហ្វ الأعراف (Meccan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: អាល់-អារ៉ាហ្វ ស្តាប់, អាល់-អារ៉ាហ្វ ការបកប្រែ, អាល់-អារ៉ាហ្វ mp3, អាល់-អារ៉ាហ្វ pdf. អាយ៉ាត់ 19–23. អត្ថន័យខ្មែរ: ภาษาไทย.




គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 18, 2026

Don't forget us in your sincere prayers