អាល់-បាការ៉ា · 56/286
ការបកប្រែ ការបញ្ចេញសំឡេង — អាល់-បាការ៉ា
ثُمَّ بَعَثْنَاكُم مِّن بَعْدِ مَوْتِكُمْ لَعَلَّكُمْ تَشْكُرُونَ ۝٥٦
Summa ba`asnaakum mim ba`di mawtikum la`allakum tashkuroon
📖 អត្ថន័យខ្មែរ
ក្រោយមកយើងបានប្រោសពួកអ្នកឱ្យរស់ឡើងវិញបន្ទាប់ពីការស្លាប់របស់ពួកអ្នកដើម្បីឱ្យពួកអ្នកដឹងគុណ។

🎧 ស្តាប់


📜 អាយ៉ាត់ 54-58 — អាល់-បាការ៉ា

54وَإِذْ قَالَ مُوسَىٰ لِقَوْمِهِ يَا قَوْمِ إِنَّكُمْ ظَلَمْتُمْ أَنفُسَكُم بِاتِّخَاذِكُمُ الْعِجْلَ فَتُوبُوا إِلَىٰ بَارِئِكُمْ فَاقْتُلُوا أَنفُسَكُمْ ذَٰلِكُمْ خَيْرٌ لَّكُمْ عِندَ بَارِئِكُمْ فَتَابَ عَلَيْكُمْ ۚ إِنَّهُ هُوَ التَّوَّابُ الرَّحِيمُ
ហើយ(ចូរចងចាំ) នៅពេលដែលមូសាបានពោលទៅកាន់ ក្រុមរបស់គាត់ថាៈ ឱក្រុមរបស់ខ្ញុំ. ពួកអ្នកពិតជាបានបំពានលើខ្លួនឯង ដោយយករូបសំណាកកូនគោមកគោរពសក្ការៈ។ ហេតុនេះ ចូរពួកអ្នកសារភាពកំហុសចំពោះម្ចាស់របស់ពួកអ្នករួចពួកអ្នកត្រូវសម្លាប់ខ្លួនឯង(ដោយសម្លាប់គ្នាទៅវិញទៅមក)។ការធ្វើដូចេ្នះវាជាការប្រសើរសម្រាប់ពួកអ្នកនៅចំពោះមុខម្ចាស់របស់ពួកអ្នក។(បើពួកអ្នកធ្វើបានដូចេ្នះ) ទ្រង់ពិតជាអភ័យទោសឱ្យពួកអ្នក។ ពិតប្រាកដណាស់ អល់ឡោះជាអ្នកទទួលយកការសារភាពកំហុស ជាអ្នកអាណិតស្រឡាញ់បំផុត។
55وَإِذْ قُلْتُمْ يَا مُوسَىٰ لَن نُّؤْمِنَ لَكَ حَتَّىٰ نَرَى اللَّهَ جَهْرَةً فَأَخَذَتْكُمُ الصَّاعِقَةُ وَأَنتُمْ تَنظُرُونَ
ហើយ(ចូរចងចាំ)នៅពេលដែលពួកអ្នកបាននិយាយថាៈឱមូសា. ពួកយើងមិនជឿអ្នកទេ លុះត្រាតែពួកយើងបានឃើញអល់ឡោះដោយផ្ទាល់នឹងភ្នែក។ពេលនោះរន្ទះបានបាញ់(សម្លាប់)ពួកអ្នកភ្លាម ខណៈដែលពួកអ្នកមើលឃើញផ្ទាល់នឹងភ្នែក។
56ثُمَّ بَعَثْنَاكُم مِّن بَعْدِ مَوْتِكُمْ لَعَلَّكُمْ تَشْكُرُونَ
ក្រោយមកយើងបានប្រោសពួកអ្នកឱ្យរស់ឡើងវិញបន្ទាប់ពីការស្លាប់របស់ពួកអ្នកដើម្បីឱ្យពួកអ្នកដឹងគុណ។
57وَظَلَّلْنَا عَلَيْكُمُ الْغَمَامَ وَأَنزَلْنَا عَلَيْكُمُ الْمَنَّ وَالسَّلْوَىٰ ۖ كُلُوا مِن طَيِّبَاتِ مَا رَزَقْنَاكُمْ ۖ وَمَا ظَلَمُونَا وَلَٰكِن كَانُوا أَنفُسَهُمْ يَظْلِمُونَ
ហើយយើងបានធ្វើឱ្យពពកបាំងជាម្លប់លើពួកអ្នក ហើយ យើងបានបញ្ចុះ ម៉ាន់ណា(ជាប្រភេទចំណីដែលមានរសជាតិផ្អែម)និងសត្វក្រួចឱ្យពួកអ្នក។ ចូរពួកអ្នកបរិភោគចំណីអាហារល្អៗដែល យើងបានប្រទានឱ្យពួកអ្នក។ ហើយពួកគេមិនបានធ្វើបាបយើងឡើយ ផ្ទុយទៅវិញពួកគេទេដែលបានធ្វើបាបខ្លួនឯងនោះ។
58وَإِذْ قُلْنَا ادْخُلُوا هَٰذِهِ الْقَرْيَةَ فَكُلُوا مِنْهَا حَيْثُ شِئْتُمْ رَغَدًا وَادْخُلُوا الْبَابَ سُجَّدًا وَقُولُوا حِطَّةٌ نَّغْفِرْ لَكُمْ خَطَايَاكُمْ ۚ وَسَنَزِيدُ الْمُحْسِنِينَ
ហើយ(ចូរចងចាំ)នៅពេលដែលយើងបានមានបន្ទូលថាៈចូរពួកអ្នកចូលទីក្រុងនេះ(ក្រុងយេរ៉ូសាឡឹម) ហើយចូរពួកអ្នក បរិភោគនូវអ្វីៗដែលមាននៅទីនេះដោយរីករាយតាមតែពួកអ្នកត្រូវការ ហើយពួកអ្នកត្រូវចូលតាមទ្វារដោយឱនលំទោននិងប្រើពាក្យសុំទោសយើងនឹងអភ័យទោសឱ្យពួកអ្នកនូវរាល់បាបកម្ម របស់ពួកអ្នក ហើយយើងនឹងបន្ថែម(ផលបុណ្យ)ដល់បណ្ដាអ្នក ដែលសាងអំពើល្អ។
អាល់-បាការ៉ាលិបិក្រមគូរអាន
286អាយ៉ាត់
MedinanRevelation
56អាយ៉ាត់

ការបកប្រែ — អាល់-បាការ៉ា 56

ជំពូក អាល់-បាការ៉ា អាយ៉ាត់ 56 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : ក្រោយមកយើងបានប្រោសពួកអ្នកឱ្យរស់ឡើងវិញបន្ទាប់ពីការស្លាប់របស់ពួកអ្នកដើម្បីឱ្យពួកអ្នកដឹងគុណ។

ជំពូក អាយ៉ាត់ 56/286 — អាល់-បាការ៉ា البقرة (Medinan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: អាល់-បាការ៉ា ស្តាប់, អាល់-បាការ៉ា ការបកប្រែ, អាល់-បាការ៉ា mp3, អាល់-បាការ៉ា pdf. អាយ៉ាត់ 54–58. អត្ថន័យខ្មែរ: ภาษาไทย.




គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 18, 2026

Don't forget us in your sincere prayers