អាល់-បាការ៉ា · 84/286
ការបកប្រែ ការបញ្ចេញសំឡេង — ជំពូក អាល់-បាការ៉ា
وَإِذْ أَخَذْنَا مِيثَاقَكُمْ لَا تَسْفِكُونَ دِمَاءَكُمْ وَلَا تُخْرِجُونَ أَنفُسَكُم مِّن دِيَارِكُمْ ثُمَّ أَقْرَرْتُمْ وَأَنتُمْ تَشْهَدُونَ ۝٨٤
Wa iz akhaznaa meesaa qakum laa tasfikoona dimaaa`akum wa laa tukrijoona anfusakum min diyaarikum summa aqrartum wa antum tashhadoon
📖 អត្ថន័យខ្មែរ
ហើយ(ចូរចងចាំ)នៅពេលដែលយើងបានដាក់កិច្ចសន្យាលើពួកអ្នកថាៈពួកអ្នកមិនត្រូវបង្ហូរឈាមគ្នានិងមិនត្រូវបណេ្ដញគ្នាឯងចេញពីលំនៅដ្ឋានរបស់ពួកអ្នកឡើយ។ បន្ទាប់មកពួកអ្នកបានទទួលស្គាល់(កិច្ចសន្យា)ដោយពួកអ្នកធ្វើជាសាក្សី។

M Mishary Rashid Alafasy ✓
M Mahmoud Khalil Al-Husary ✓
A Abdurrahman As-Sudais ✓
M Mohamed Siddiq Al-Minshawi ✓
A Abdul Basit Abdul Samad ✓
A Ali Al-Hudhaify ✓
A Ahmed ibn Ali al-Ajamy ✓
A Abu Bakr Ash-Shaatree ✓
M Muhammad Ayyoub ✓
A Abdullah Basfar ✓
A Abdullah Al-Juhani ✓
M Maher Al Muaiqly ✓
0:00
0:00


📜 អាយ៉ាត់ 82-86 — ជំពូក អាល់-បាការ៉ា

82وَالَّذِينَ آمَنُوا وَعَمِلُوا الصَّالِحَاتِ أُولَٰئِكَ أَصْحَابُ الْجَنَّةِ ۖ هُمْ فِيهَا خَالِدُونَ
រីឯបណ្ដាអ្នកដែលមានជំនឿហើយបានសាងអំពើល្អ អ្នកទាំងនោះគឺជាអ្នកឋានសួគ៌ដែលពួកគេស្ថិតនៅក្នុងនោះជាអមតៈ។
83وَإِذْ أَخَذْنَا مِيثَاقَ بَنِي إِسْرَائِيلَ لَا تَعْبُدُونَ إِلَّا اللَّهَ وَبِالْوَالِدَيْنِ إِحْسَانًا وَذِي الْقُرْبَىٰ وَالْيَتَامَىٰ وَالْمَسَاكِينِ وَقُولُوا لِلنَّاسِ حُسْنًا وَأَقِيمُوا الصَّلَاةَ وَآتُوا الزَّكَاةَ ثُمَّ تَوَلَّيْتُمْ إِلَّا قَلِيلًا مِّنكُمْ وَأَنتُم مُّعْرِضُونَ
ហើយ(ចូរចងចាំ)នៅពេលដែលយើងបានដាក់កិច្ចសន្យាលើអំបូរអ៊ីស្រាអែលថាៈពួកអ្នកមិនត្រូវគោរពសក្ការៈចំពោះអ្នក ណាក្រៅពីអល់ឡោះឡើយ ហើយត្រូវធ្វើល្អចំពោះមាតាបិតា និង ញាតិសន្ដាន និងកេ្មងកំព្រា និងអ្នកក្រីក្រ និងត្រូវនិយាយស្ដីល្អជា មួយមនុស្សលោក និងត្រូវប្រតិបត្ដិសឡាត ហើយនិងត្រូវបរិច្ចាគ ហ្សាកាត់។ បន្ទាប់មក ពួកអ្នកបានបែរចេញ(ពីកិច្ចសន្យា) លើកលែងតែមួយចំនួនតូចក្នុងចំណោមពួកអ្នកប៉ុណ្ណោះ ខណៈដែលពួក អ្នកជាអ្នកបែរចេញ។
84وَإِذْ أَخَذْنَا مِيثَاقَكُمْ لَا تَسْفِكُونَ دِمَاءَكُمْ وَلَا تُخْرِجُونَ أَنفُسَكُم مِّن دِيَارِكُمْ ثُمَّ أَقْرَرْتُمْ وَأَنتُمْ تَشْهَدُونَ
ហើយ(ចូរចងចាំ)នៅពេលដែលយើងបានដាក់កិច្ចសន្យាលើពួកអ្នកថាៈពួកអ្នកមិនត្រូវបង្ហូរឈាមគ្នានិងមិនត្រូវបណេ្ដញគ្នាឯងចេញពីលំនៅដ្ឋានរបស់ពួកអ្នកឡើយ។ បន្ទាប់មកពួកអ្នកបានទទួលស្គាល់(កិច្ចសន្យា)ដោយពួកអ្នកធ្វើជាសាក្សី។
85ثُمَّ أَنتُمْ هَٰؤُلَاءِ تَقْتُلُونَ أَنفُسَكُمْ وَتُخْرِجُونَ فَرِيقًا مِّنكُم مِّن دِيَارِهِمْ تَظَاهَرُونَ عَلَيْهِم بِالْإِثْمِ وَالْعُدْوَانِ وَإِن يَأْتُوكُمْ أُسَارَىٰ تُفَادُوهُمْ وَهُوَ مُحَرَّمٌ عَلَيْكُمْ إِخْرَاجُهُمْ ۚ أَفَتُؤْمِنُونَ بِبَعْضِ الْكِتَابِ وَتَكْفُرُونَ بِبَعْضٍ ۚ فَمَا جَزَاءُ مَن يَفْعَلُ ذَٰلِكَ مِنكُمْ إِلَّا خِزْيٌ فِي الْحَيَاةِ الدُّنْيَا ۖ وَيَوْمَ الْقِيَامَةِ يُرَدُّونَ إِلَىٰ أَشَدِّ الْعَذَابِ ۗ وَمَا اللَّهُ بِغَافِلٍ عَمَّا تَعْمَلُونَ
បន្ទាប់មកពួកអ្នកទាំងអស់គ្នាបែរជាកាប់សម្លាប់គ្នាឯងទៅវិញហើយពួកអ្នកបណេ្ដញក្រុមមួយក្នុងចំណោមពួកអ្នកចេញពីលំនៅដ្ឋានរបស់ពួកគេនិងជួយ(សត្រូវ)ប្រឆាំងនឹងពួកគេដោយប្រព្រឹត្ដបាបកម្មនិងរំលោភបំពាន។ប្រសិនបើពួកគេមកជួបពួកអ្នកក្នុងនាមជាឈ្លើយសឹក ពួកអ្នកនឹងលោះពួកគេ ទោះបីការបណេ្ដញ ពួកគេត្រូវបានហាមឃាត់ចំពោះពួកអ្នកក៏ដោយ។ តើពួកអ្នកជឿផ្នែកខ្លះនៃគម្ពីរ(តាវរ៉ត)និងបដិសេធផ្នែកខ្លះទៀតឬ?ដូចេ្នះគ្មានអ្វីដែលជាសំណងសម្រាប់អ្នកដែលប្រព្រឹត្ដដូចនោះក្នុងចំណោមពួកអ្នកក្រៅពីភាពអាម៉ាស់ក្នុងការរស់នៅលើលោកិយនេះឡើយហើយនៅថ្ងៃបរលោកវិញអ្នកនោះនឹងត្រូវអល់ឡោះបញ្ជូនទៅកាន់ទារុណកម្មយ៉ាងធ្ងន់ធ្ងរបំផុត។ហើយអល់ឡោះមិនព្រងើយកន្ដើយអំពីអ្វីដែលពួកអ្នកកំពុងប្រព្រឹត្ដនោះឡើយ។
86أُولَٰئِكَ الَّذِينَ اشْتَرَوُا الْحَيَاةَ الدُّنْيَا بِالْآخِرَةِ ۖ فَلَا يُخَفَّفُ عَنْهُمُ الْعَذَابُ وَلَا هُمْ يُنصَرُونَ
អ្នកទាំងនោះគឺជាពួកដែលបានប្ដូរយកការរស់នៅលើ លោកិយនឹងការរស់នៅនាថ្ងៃបរលោក។ ដូចេ្នះ ពួកទាំងនោះមិនត្រូវគេបន្ធូរបន្ថយទារុណកម្មឡើយ ហើយពួកគេក៏មិនត្រូវបានគេជួយដែរ។
អាល់-បាការ៉ាលិបិក្រមគូរអាន
286អាយ៉ាត់
MedinanRevelation
84អាយ៉ាត់

ការបកប្រែ — អាល់-បាការ៉ា 84

ជំពូក អាល់-បាការ៉ា អាយ៉ាត់ 84 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : ហើយ(ចូរចងចាំ)នៅពេលដែលយើងបានដាក់កិច្ចសន្យាលើពួកអ្នកថាៈពួកអ្នកមិនត្រូវបង្ហូរឈាមគ្នានិងមិនត្រូវបណេ្ដញគ្នាឯងចេញពីលំនៅដ្ឋានរបស់ពួកអ្នកឡើយ។ បន្ទាប់មកពួកអ្នកបានទទួលស្គាល់(កិច្ចសន្យា)ដោយពួកអ្នកធ្វើជាសាក្សី។

ជំពូក អាយ៉ាត់ 84/286 — ជំពូក អាល់-បាការ៉ា البقرة (Medinan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: ជំពូក អាល់-បាការ៉ា ស្តាប់, ជំពូក អាល់-បាការ៉ា ការបកប្រែ, ជំពូក អាល់-បាការ៉ា mp3, ជំពូក អាល់-បាការ៉ា pdf. អាយ៉ាត់ 82–86. អត្ថន័យខ្មែរ: ภาษาไทย.





គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, September 29, 2026

Don't forget us in your sincere prayers