អាល់-អាន់អាម · 163/165
ការបកប្រែ ការបញ្ចេញសំឡេង — អាល់-អាន់អាម
لَا شَرِيكَ لَهُ ۖ وَبِذَٰلِكَ أُمِرْتُ وَأَنَا أَوَّلُ الْمُسْلِمِينَ ۝١٦٣
Laa shareeka lahoo wa bizaalika umirtu wa ana awwalul muslimeen
📖 អត្ថន័យខ្មែរ
ទ្រង់គ្មានដៃគូឡើយ។ ហើយដោយសារប្រការទាំង នោះខ្ញុំត្រូវបានគេ(អល់ឡោះ)ដាក់បទបញ្ជា ។ ហើយខ្ញុំគឺជាអ្នក កាន់សាសនាអ៊ីស្លាមមុនគេបង្អស់។

🎧 ស្តាប់


📜 អាយ៉ាត់ 161-165 — អាល់-អាន់អាម

161قُلْ إِنَّنِي هَدَانِي رَبِّي إِلَىٰ صِرَاطٍ مُّسْتَقِيمٍ دِينًا قِيَمًا مِّلَّةَ إِبْرَاهِيمَ حَنِيفًا ۚ وَمَا كَانَ مِنَ الْمُشْرِكِينَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ម្ចាស់ របស់ខ្ញុំបានចង្អុលបង្ហាញខ្ញុំទៅកាន់មាគ៌ាដ៏ត្រឹមត្រូវជាសាសនាដ៏ពិត ដែលជាសាសនារបស់អ៊ីព្រហ៊ីមដ៏ជ្រះស្អាត។ ហើយគាត់ពុំមែនស្ថិត នៅក្នុងចំណោមពួកមូស្ហរីគីនឡើយ។
162قُلْ إِنَّ صَلَاتِي وَنُسُكِي وَمَحْيَايَ وَمَمَاتِي لِلَّهِ رَبِّ الْعَالَمِينَ
ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ពិតប្រាកដណាស់ ការ សឡាតរបស់ខ្ញុំ និងការបូជាសត្វរបស់ខ្ញុំ និងការរស់នៅរបស់ខ្ញុំ ហើយនិងសេចក្ដីស្លាប់របស់ខ្ញុំ គឺសម្រាប់អល់ឡោះដែលជាម្ចាស់ គ្រប់គ្រងពិភពទាំងអស់។
163لَا شَرِيكَ لَهُ ۖ وَبِذَٰلِكَ أُمِرْتُ وَأَنَا أَوَّلُ الْمُسْلِمِينَ
ទ្រង់គ្មានដៃគូឡើយ។ ហើយដោយសារប្រការទាំង នោះខ្ញុំត្រូវបានគេ(អល់ឡោះ)ដាក់បទបញ្ជា ។ ហើយខ្ញុំគឺជាអ្នក កាន់សាសនាអ៊ីស្លាមមុនគេបង្អស់។
164قُلْ أَغَيْرَ اللَّهِ أَبْغِي رَبًّا وَهُوَ رَبُّ كُلِّ شَيْءٍ ۚ وَلَا تَكْسِبُ كُلُّ نَفْسٍ إِلَّا عَلَيْهَا ۚ وَلَا تَزِرُ وَازِرَةٌ وِزْرَ أُخْرَىٰ ۚ ثُمَّ إِلَىٰ رَبِّكُم مَّرْجِعُكُمْ فَيُنَبِّئُكُم بِمَا كُنتُمْ فِيهِ تَخْتَلِفُونَ
ចូរអ្នកពោលថាៈ តើឱ្យខ្ញុំយកម្ចាស់ផេ្សងក្រៅពី អល់ឡោះ ដោយទ្រង់ជាម្ចាស់គ្រប់គ្រងអ្វីៗទាំងអស់ឬ? ហើយ បុគ្គលគ្រប់រូបមិនសាងអំពើអាក្រក់ក្រៅពី(ផលអាក្រក់នោះ)ធ្លាក់ ទៅលើខ្លួនគេនោះឡើយ។ ហើយអ្នកដែលប្រព្រឹត្ដអំពើអាក្រក់មិន អាចទទួលបន្ទុកអំពើបាបរបស់អ្នកដទៃបានឡើយ។ បន្ទាប់មក ចំពោះម្ចាស់របស់ពួកអ្នកគឺជាកន្លែងវិលត្រឡប់របស់ពួកអ្នក ហើយ ទ្រង់នឹងប្រាប់ពួកអ្នកនូវអ្វីដែលពួកអ្នកធ្លាប់ខ្វែងគំនិតគ្នា។
165وَهُوَ الَّذِي جَعَلَكُمْ خَلَائِفَ الْأَرْضِ وَرَفَعَ بَعْضَكُمْ فَوْقَ بَعْضٍ دَرَجَاتٍ لِّيَبْلُوَكُمْ فِي مَا آتَاكُمْ ۗ إِنَّ رَبَّكَ سَرِيعُ الْعِقَابِ وَإِنَّهُ لَغَفُورٌ رَّحِيمٌ
ហើយទ្រង់ជាអ្នកដែលបានបង្កើតពួកអ្នកឱ្យធ្វើជាអ្នក គ្រប់គ្រងផែនដី(ពីជំនាន់មួយទៅជំនាន់មួយ) ហើយទ្រង់បានលើក ឋានៈពួកអ្នកមួយចំនួនឱ្យលើសពីគ្នា ដើម្បីទ្រង់នឹងសាកល្បងពួក អ្នកចំពោះអ្វីដែលទ្រង់បានប្រទានឱ្យពួកអ្នក។ ពិតប្រាកដណាស់ ម្ចាស់របស់អ្នករហ័សបំផុតក្នុងការដាក់ទណ្ឌកម្ម ហើយពិតប្រាកដ ណាស់ ទ្រង់មហាអភ័យទោស មហាអាណិតស្រឡាញ់។
អាល់-អាន់អាមលិបិក្រមគូរអាន
165អាយ៉ាត់
MeccanRevelation
163អាយ៉ាត់

ការបកប្រែ — អាល់-អាន់អាម 163

ជំពូក អាល់-អាន់អាម អាយ៉ាត់ 163 - អាន, ស្តាប់, ការបកប្រែ, ខ្មែរ : ទ្រង់គ្មានដៃគូឡើយ។ ហើយដោយសារប្រការទាំង នោះខ្ញុំត្រូវបានគេ(អល់ឡោះ)ដាក់បទបញ្ជា ។ ហើយខ្ញុំគឺជាអ្នក កាន់សាសនាអ៊ីស្លាមមុនគេបង្អស់។

ជំពូក អាយ៉ាត់ 163/165 — អាល់-អាន់អាម الأنعام (Meccan). អាន ស្តាប់ ការបកប្រែ (ខ្មែរ). ស្តាប់: អាល់-អាន់អាម ស្តាប់, អាល់-អាន់អាម ការបកប្រែ, អាល់-អាន់អាម mp3, អាល់-អាន់អាម pdf. អាយ៉ាត់ 161–165. អត្ថន័យខ្មែរ: ภาษาไทย.




គម្ពីរគូរអានដ៏ខ្ពង់ខ្ពស់


Tuesday, August 18, 2026

Don't forget us in your sincere prayers